ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៨២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។ សុភាសិត ១៥:៣១
នៅពេលថិតហ្សិលចូលភូមិណាមួយ មានអ្នកនាំសារម្នាក់ចេញទៅ មុខគាត់ ហើយប្រកាសឡើងថា៖ «ព្រះគុណនៃព្រះ និងព្រះគុណនៃបិតាដ៏ បរិសុទ្ធ មកដល់ទ្វាររបងអ្នកហើយ»៩។ មនុស្សម្នាទទួលស្វាគមន៍អ្នក ប្រមាថដ៏កំពុតនេះ ហាក់ដូចជាព្រះ។ ថិតហ្សិលឡើងទៅកាន់តុអធិប្បាយ ក្នុងវិហារ ហើយលើកសរសើរដល់ច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាប ធ្វើមើល តែជាអំណោយទានដ៏មានតម្លៃបំផុតមកពីព្រះ។ ដោយអាស្រ័យទៅនឹង សញ្ញាប័ត្រលើកលែងបាបរបស់គាត់ គាត់បានថ្លែងថាអស់ទាំងអំពើបាបដែល អ្នកទិញចង់ប្រព្រឹត្តនៅពេលក្រោយ នឹងត្រូវបានលើកលែងឱ្យ ហើយ «សូម្បី តែការលន់តួបាបក៏មិនត្រូវការដែរ »។ គាត់បានធានាអ្នកស្តាប់ថា ច្បាប់ អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាបរបស់គាត់ មានអំណាចសង្គ្រោះមនុស្សស្លាប់ ហើយនៅពេលណាដែលប្រាក់ធ្លាក់ទៅដល់បាតកេះរបស់គាត់ហើយ មួយរំពេច នោះព្រលឹងដែលគេបានបង់ប្រាក់ជួសនោះ នឹងចេញរួចពីស្ថានលាងបាប ធ្វើដំណើរទៅឯស្ថានសួគ៌វិញ។
មាសប្រាក់បានហូរចូលទៅក្នុងឃ្លាំងប្រាក់របស់លោកថិតហ្សិល។ សេចក្តីសង្គ្រោះដែលទិញដោយប្រាក់កាស ឃើញថាវាស្រួលទទួលយកជាងសេចក្តីសង្គ្រោះដែលត្រូវការការលន់តួខ្លួនជំនឿ ហើយនិងការប្រឹងប្រែង យ៉ាងស្វាហាប់ ដើម្បីទប់ទល់និងជម្នះលើអំពើបាប។
លោកលូធើរបានតក់ស្លុតជាខ្លាំង ព្រោះក្រុមជំនុំភាគច្រើនរបស់គាត់ បានទិញសញ្ញាប័ត្រលោកលែងបាប។ ក្រោយមក គេនាំគ្នាមកឯគ្រូគង្វាល របស់ខ្លួន សារភាពនូវបាបកម្ម ហើយសង្ឃឹមថា នឹងបានរួចទោសពីអំពើបាប ទាំងឡាយ ពុំមែនដោយព្រោះតែពួកគេមានវិប្បដិសារី ហើយប្រាថ្នាចង់កែ ខ្លួននោះទេ ប៉ុន្តែ ដោយព្រោះការឥតប្រមាណវិញ។ លោកលូធើរបាន បដិសេធ ហើយព្រមានគេថា បើមិនលន់តួហើយកែខ្លួនទេ គេនឹងវិនាសក្នុងបាបកម្មរបស់ខ្លួនហើយ។ គេបានត្រឡប់ទៅឯលោកថិតហ្សិលវិញ ហើយ ត្អូញថា អ្នកស្តាប់ការសារភាពបានបដិសេធមិនព្រមយកសញ្ញាប័ត្ររបស់គេ ហើយអ្នកខ្លះទាមទារយកប្រាក់វិញដោយឥតរួញរាឡើយ។ អ្នកស្មូមបានក្រេវ ក្រោធជាខ្លាំងហើយក៏ពោលពាក្យបណ្តាសាដ៏អសោច ដុតភ្លើងក្នុងទី សាធារណៈ ហើយពោលអះអាងថា «គាត់បានទទួលសេចក្តីបញ្ជាមកពី សម្តេចសង្ឃ ដើម្បីដុតអស់មនុស្សកាន់លទ្ធិបែកឆ្វេង ដែលជំទាស់នឹងច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាបដ៏បរិសុទ្ធរបស់គាត់ »។
កិច្ចការរបស់លោកលូធើរចាប់ផ្តើមឡើង
គេបានឮសំឡេងរបស់លោកលូធើរពីលើតុអធិប្បាយ ក្នុងការ ព្រមានដ៏ម៉ឺងម៉ាត់។ គាត់បានជម្រាបឱ្យមនុស្សដឹងឮនូវទោសកម្មនៃតួ លក្ខណៈនៃអំពើបាប ហើយបង្រៀនថា មនុស្សមិនអាចប្រើកម្លាំងខ្លួន ដើម្បី បន្ធូរសម្រាលកំហុស ឬជៀសវាងទណ្ឌកម្មរបស់វាបានឡើយ។ ក្រៅពីការ លន់តួខ្លួនទៅកាន់ព្រះ ហើយនិងមានជំនឿទៅលើព្រះគ្រីស្ទ គ្មានអ្វីអាច ជួយសង្គ្រោះអ្នកមានបាបបានឡើយ។ គេមិនអាចទិញព្រះគុណរបស់ព្រះ បានទេ ព្រោះជាអំណោយទានដ៏ឥតគិតថ្លៃ។ គាត់បានទូន្មានដល់មនុស្ស ទាំងឡាយ មិនឱ្យទិញច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាប តែឱ្យមើលទៅព្រះអង្គប្រោសលោះដែលបានជាប់ឆ្កាងនោះ ដោយជំនឿវិញ។ គាត់បានចែក ចាយបទពិសោធន៍ដ៏សែនចុកចាប់របស់គាត់ និងបញ្ជាក់ដល់អ្នកស្តាប់ថា គឺដោយសារការជឿដល់ព្រះគ្រីស្ទទេ ដែលគាត់បានរកឃើញនូវសេចក្តី សុខសាន្ត និងអំណរនោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសំរេច។ សុភាសិត ១៦:៣