ថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៥៦
វិញ្ញាណខន្ធនិយម
នាសតវត្សបន្តបន្ទាប់មក គេបានឃើញកំហុសកើនឡើងជាលំដាប់នៅក្នុងគោលលទ្ធិដែលចេញមកពីរ៉ូម។ សូម្បីមុនគ្រាស្ថាបនានៃប្រព័ន្ធកាតូលិកម៉្លេះការបង្រៀនរបស់ទស្សនវិទូនៃសាសនាដទៃត្រូវបានជ្រួតជ្រាបចូលទៅក្នុង វិហាររួចទៅហើយ។ បណ្តាជនជាច្រើនដែលបានតាំងខ្លួនថាមានការផ្លាស់ ប្រែហើយនោះ នៅតែតោងជាប់ទៅលើគោលលទ្ធិសំខាន់នៃទស្សនវិជ្ជា របស់សាសនាដទៃដដែល ហើយមិនគ្រាន់តែនៅរៀនសូត្រដោយខ្លួនតែ ប៉ុណ្ណោះទេ គឺថែមទាំងជំរុញទៅលើអ្នកដទៃទៀត ដើម្បីជាមធ្យោបាយនៃ ការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងចំណោមពួកគោរពរូបព្រះទៀតផង។ កំហុសខុសឆ្គងដ៏ធ្ងន់ធ្ងរក៏ត្រូវបានចូលទៅក្នុងជំនឿរបស់ពួកគ្រីស្ទាន។ ប្រការមួយដែលជាក់ស្តែងជាងគេក្នុងចំណោមកំហុសទាំងនេះ គឺការជឿថានៅមាន ព្រលឹងរស់នៅ ព្រមទាំងដឹងខុសត្រូវនៅក្នុងសេចក្តីស្លាប់។ គោលលទ្ធិនេះ បានលាតគ្រឹះនៅលើការបួងសួងដល់សន្តបុគ្គល និងការគោរពថ្វាយបង្គំ ដល់នាងព្រហ្មចារីម៉ារា ដែលរ៉ូមបានកសាងឡើង។ អំពីនេះ ក៏មានផុសចេញ មកនូវគោលលទ្ធិខុសឆ្គងនៃទណ្ឌកម្មដ៏អស់កល្បជានិច្ច (សម្រាប់អ្នកមិន ប្រែចិត្តនៅទីបំផុត) ដែលបានបញ្ចូលទៅក្នុងជំនឿកាតូលិកតាំងពីដើមមក។
បន្ទាប់មកមានផ្លូវមួយ បានរៀបចំសម្រាប់លំនាំដើមនៃការប្រឌិត មួយនោះទៀតរបស់ពួកកាន់សាសនាដទៃ ដែលរ៉ូមឱ្យឈ្មោះថា ស្ថានលាង បាប ហើយប្រើសម្រាប់បំភ័យបណ្តាអ្នកងាយជឿ និងជនជឿជំនឿអកុសល។ គោលលទ្ធិខុសឆ្គងនេះ បានបញ្ជាក់ថាពិតជាមានទីកន្លែងនៃទារុណកម្មដែល ព្រលឹងរបស់អ្នកពុំទាន់បានទទួលសេចក្តីរងទុក្ខវេទនាអស់កល្បជានិច្ច ត្រូវទទួលទណ្ឌកម្មចំពោះអំពើបាបរបស់ខ្លួន ហើយបន្ទាប់ពីបានល្អសុទ្ធសាធ ហើយ គេនឹងដោះលែងពីកន្លែងនោះ ឱ្យចូលនគរស្ថានសួគ៌វិញ។
លទ្ធិមិនប្រកាន់ទោស
នៅមានរឿងប្រឌិតមួយទៀត ដែលរ៉ូមត្រូវការដើម្បីធ្វើឱ្យបាន ចំណេញដោយសេចក្តីភ័យខ្លាច និងបាបធម៌នៃពួកជឿតាមខ្លួន។ ការនេះត្រូវ បានលើកឡើងដោយគោលលទ្ធិនៃការមិនប្រកាន់ទោស។ ការអត់ទោស ទាំងស្រុងចំពោះអំពើបាបពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល និង ការដកចេញនូវការឈឺចាប់ ហើយនិងពិន័យទោសទាំងអស់ដែលជាប់ ជំពាក់ ត្រូវបានសន្យាដល់អ្នកដែលបានរួមដៃក្នុងសង្គ្រាមរបស់ស្តេចសង្ឃ ដើម្បីពង្រីកតំបន់ត្រួតត្រានៅនាលោកីយ៍ ដើម្បីដាក់ទណ្ឌកម្មដល់សត្រូវ របស់ខ្លួន ឬដើម្បីធ្វើឱ្យសូន្យនូវអស់អ្នកណាដែលហ៊ានបដិសេធឧត្តមភាពខាងព្រលឹងវិញ្ញាណរបស់ខ្លួន។ បណ្តាជនក៏ត្រូវបានបង្រៀនទៀតដែរថា ដោយការបង់ប្រាក់ដល់វិហារ គេក៏អាចរួចខ្លួនអំពីបាបកម្ម ហើយព្រមទាំងអាចដោះលែងព្រលឹងញាតិមិត្តរបស់ខ្លួនដែលបានស្លាប់ទៅ ដែលជាប់នៅក្នុងភ្លើងទារុណកម្មនោះផងដែរ។ ដោយវិធីបែបនេះ រ៉ូមក៏បានបំពេញហិប របស់ខ្លួន ហើយទ្រទ្រង់នូវភាពរុងរឿង ភាពសំបូរហូរហៀរ និងអំពើអបាយមុខនៃពួកកំពុតដែលតំណាងព្រះគ្រីស្ទដែលរកកន្លែងកើយព្រះសិរគ្មាន។
ពិធីលៀងព្រះអម្ចាស់តាមបទគម្ពីរ ត្រូវបានដាក់ជំនួសដោយយញ្ញ បូជាថ្វាយបង្គំរូបនៃពិធីម៉ាស់។ ពួកសង្ឃកាតូលិក បានធ្វើពុតជាអ្នកបំផ្លាស់ បំប្រែនំបុ័ង និងស្រាធម្មតា ឱ្យទៅជា «សាច់ និងឈាមពិតប្រាកដនៃព្រះគ្រីស្ទ»១ ដោយការសូត្រធម៌រហ៊ឹមៗ។ គេបានអះអាងដោយចំហនូវអំណាចបង្កើតព្រះដែលជាអ្នកបង្កបង្កើតរបស់សព្វសារពើ ដោយសេចក្តីប្រមាថដោយឥតញញើត។ ពួកគ្រីស្ទានត្រូវបានគេតម្រូវឱ្យពោលសារភាពថាជឿដល់លទ្ធិខុសឆ្គងនេះ (ដែលជាលទ្ធិអាក្រក់ក្រៃលែង ហើយបំបាក់មុខស្ថានសួគ៌ផង) បើពុំនោះនឹងត្រូវឈឺចាប់ដល់ស្លាប់។ បណ្តាមនុស្សដែលបដិសេធត្រូវបានប្រគល់ទៅក្នុងអណ្តាតភ្លើង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ហើយអ្នកណាក្នុងពួកអ្នកដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នករាល់គ្នាវិញដែរ ដូចជាកូនមនុស្សបានមក មិនមែនឲ្យគេបំរើលោកទេ គឺនឹងបំរើគេវិញ ហើយនិងឲ្យជីវិតខ្លួន ទុកជាថ្លៃលោះមនុស្សជាច្រើនផង។ ម៉ាថាយ ២០:២៧-២៨