ថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៨៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ សេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្តីសុភាពរាបសាតែងតែនាំមុខកិត្តិសព្ទ។ សុភាសិត ១៥:៣៣
ក្នុងខណៈដែលថិតហ្សិលបន្តធ្វើអំពើដ៏អាប់យសនោះ លោកលូធើរក៏បានប្តេជ្ញាប្រឆាំងឱ្យកាន់តែខ្លាំងថែមទៀត។ ប្រាសាទព្រះវិហារនៃវិតថិនបឺក មានវត្ថុបុរាណជាច្រើនដែលនៅថ្ងៃបរិសុទ្ធខ្លះ គេបញ្ចេញឱ្យមនុស្សម្នាមើល។ អ្នកណាដែលអញ្ជើញទៅទស្សនាព្រះវិហារ ហើយសារភាពកំហុសខ្លួន នឹងបានទទួលនូវការលើកលែងបាបយ៉ាងពេញធឹង។ ពិធីបុណ្យសន្តបុគ្គលទាំងអស់ដែលជាវេលាដ៏សំខាន់បំផុតមួយនោះ បានខិតជិតដល់ហើយ។ លោកលូធើរក៏បានចូលរួមជាមួយពួកមនុស្សដែលកំពុងធ្វើដំណើរសំដៅទៅកាន់ ព្រះវិហារ ហើយបានបោះក្រដាសជាប់នឹងទ្វារដែលមានចែងសំណើ ៩៥ ប្រការ* ទាស់នឹងគោលលទ្ធិនៃការបណ្តោយឱ្យប្រព្រឹត្តអំពើបាបតាមតម្រេក។
សំណើរបស់គាត់បានទាញអារម្មណ៍មនុស្សពីគ្រប់សំណាក់។ គេ បានអាន ហើយប្រាប់តៗគ្នាគ្រប់ទិសទី។ សេចក្តីទាំងនេះ បង្ហាញឱ្យឃើញ ថា អំណាចឱ្យលើកលែងបាប ហើយឱ្យលើកលែងពិន័យនៃបាបកម្ម គឺពុំ ដែលបានប្រទានដល់សម្តេចសង្ឃ ឬមនុស្សណាសោះឡើយ ព្រោះបាន ឃើញស្រាប់ហើយថា ព្រះគុណរបស់ព្រះ គឺត្រូវបានប្រទានឱ្យដោយឥតគិត ថ្លៃ ដល់អ្នកណាដែលទូលសូមដោយលន់តួបាបខ្លួន ហើយនិងដោយមាន ជំនឿ។
ការថ្លែងសេចក្តីរបស់លោកលូធើរ បានឮសុសសាយទូទាំងប្រទេសអាល្លឺម៉ង់ ហើយក្នុងពីរបីសប្តាហ៍ប៉ុណ្ណោះ វាបានឮខ្ទរខ្ទារពេញទ្វីបអឺរ៉ុប។ ពួកកាតូលិករ៉ូមជាច្រើនបានអានសំណើដោយអំណរដោយកត់សម្គាល់ក្នុង ចិត្តថាជាសំឡេងរបស់ព្រះ។ គេបានយល់ថា ព្រះបានដាក់ព្រះហស្តទ្រង់ ដើម្បីបញ្ឈប់អំពើពុករលួយដែលកំពុងរាលដាលឡើងចេញមកពីក្រុងរ៉ូម។ ពួកព្រះអម្ចាស់និងពួកចៅក្រម បានអបអរក្នុងទីសម្ងាត់ ដោយមានគេដាក់ ទំនប់ទប់អំណាចក្រអឺតក្រទមដែលបដិសេធមិនឱ្យមានសិទ្ធិតវ៉ានឹងអ្វីដែលគេវិនិច្ឆ័យហើយនោះ។
ពួកសាស្រ្តាចារ្យដ៏ឈ្លាសវៃប៉ិនប្រសប់ បានឆេះឆួលជាខ្លាំង ដោយឃើញគុណប្រយោជន៍របស់ខ្លួនស្ថិតក្នុងភាពមិនស្រួល។ ឃើញថា អ្នកកែ ទម្រង់ ត្រូវជួបប្រទះអ្នកចោទប្រកាន់ដ៏ជូរចត់ជាច្រើននាក់ទៀត។ លោក បានតបថា «នរណាមិនដឹងថា អ្នកបញ្ចេញគោលគំនិតថ្មី...រមែងជាប់ចោទថាជាអ្នកបង្កជម្លោះនោះ?...ហេតុអ្វីបានជាគេសម្លាប់ព្រះគ្រីស្ទ និងអ្នកប្តូរ ជីវិតទាំងអស់នោះ? ពីព្រោះ...ព្រះអង្គនិងអ្នកទាំងនោះ មានគំនិតថ្មីៗ ដោយ ពុំបានសូមដំបូន្មានពីសំណេរនៃសេចក្តីបង្រៀនពីបុរាណ ដោយដាក់ខ្លួនពី ដំបូងសិន»។
សេចក្តីថ្កោលទោសពីពួកសត្រូវ ការដែលគេមួលបង្ខូចគោលបំណង ហើយនិងការទិតៀនដ៏ជូរចត់ដល់ចរិតលក្ខណៈរបស់គាត់ បានធ្លាក់មកលើ គាត់ដូចជាទឹកជំនន់។ គាត់បានមានទំនុកទុកចិត្តថា ពួកអ្នកដឹកនាំទាំងឡាយ នឹងរួបរួមជាមួយនឹងគាត់ដោយរីករាយដើម្បីកែទម្រង់។ មើលទៅខាងមុខ គាត់បានឃើញថ្ងៃដ៏ភ្លឺចិញ្ចែង រះឡើងសម្រាប់ក្រុមជំនុំ។
ប៉ុន្តែ ការលើកទឹកចិត្ត បានក្លាយទៅជាការថ្កោលទោសទៅវិញ។ ពួក អ្នកមានតំណែងខ្ពស់ជាច្រើនក្នុងព្រះវិហារនិងរដ្ឋ បានយល់ថា ការទទួល ស្គាល់សេចក្តីពិតទាំងនេះ នឹងស្ទើរតែធ្វើឱ្យខ្សោយដល់អាជ្ញាធររបស់រ៉ូម ហើយខ្ទប់ច្រករាប់ពាន់ ដែលឥឡូវកំពុងហូរចូលក្នុងឃ្លាំងទ្រព្យរបស់វិហារ ម៉្លោះហើយអាចបង្ខាតដល់ភាពសម្បូររុងរឿងនៃពួកអ្នកដឹកនាំរបស់វិហារ កាតូលិករ៉ូម។ ការបង្រៀនមនុស្សឱ្យបានសេចក្តីសង្គ្រោះ ដោយឱ្យគេមើលទៅឯព្រះគ្រីស្ទម៉្យាងប៉ុណ្ណោះនោះ នឹងអាចទម្លាក់បល្ល័ង្ករបស់សម្តេចសង្ឃ ហើយទីបំផុតនឹងបំផ្លាញអំណាចរបស់គេផង។ ដូច្នេះហើយ គេក៏បានរៀបចំខ្លួនគេទាស់នឹងព្រះគ្រីស្ទហើយនិងសេចក្តីពិត ដោយការប្រឆាំងដល់ជន ដែលទ្រង់បានបញ្ជូនមក ដើម្បីបំភ្លឺដល់ពួកគេ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ចូរទុកដាក់អស់ទាំងការឯង នៅនឹងព្រះយេហូវ៉ាចុះ នោះអស់ទាំងគំនិតរបស់ឯង នឹងបានសំរេច។ សុភាសិត ១៦:៣