ថ្ងៃអាទិត្យ ទី៤ ខែមេសា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៣) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៥៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ រាស្ត្រ​អញ គេ​ត្រូវ​បំផ្លាញ​ទៅ ដោយ​ខ្វះ​ខាត​ដំរិះ​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​ព្រម​ទទួល​ដំរិះ បាន​ជា​អញ​ក៏​នឹង​បោះបង់​ចោល​ឯង មិន​ឲ្យ​ធ្វើ​ជា​សង្ឃ​ដល់​អញ​ទៀត​ដែរ ហើយ​ដោយ​ហេតុ ដែល​ឯង​បាន​ភ្លេច​ច្បាប់​របស់​ព្រះ​នៃ​ឯង​នោះ​អញ​ក៏​នឹង​ភ្លេច​កូន​ចៅ​របស់​ឯង​ដូច​គ្នា។ ហូសេ ៤:៦

សាលាក្តីដាក់ទារុណកម្ម

នៅសតវត្សទី១៣ មានការស្ថាបនាឡើងនូវអស់ទាំងគ្រឿងចក្រដ៏គួរឱ្យភ័យខ្លាចបំផុតរបស់ប្រព័ន្ធកាតូលិក សាលាក្តីដាក់ទារុណកម្ម។ ស្តេចនៃសេចក្តីងងឹតបានធ្វើការនៅក្នុងខួរក្បាលនៃពួកដឹកនាំ និងពួកមានតំណែង​ខ្ពង់ខ្ពស់របស់វិហារកាតូលិក។ នៅក្នុងក្រុមប្រឹក្សាសម្ងាត់របស់គេសាតាំង និង​ទេវតារបស់វាបានគ្រប់គ្រងចិត្តគំនិតពួកមនុស្សអាក្រក់ តែមានទេវតារបស់ ព្រះ ឈរក្នុងកណ្តាលគេដោយគ្មាននរណាឃើញ ហើយកត់ត្រានូវក្រឹត្យ ក្រមដ៏ទុច្ចរិតរបស់គេ ព្រមទាំងសរសេរប្រវត្តិនៃអំពើដ៏អាក្រក់អាក្រី ដែល ភ្នែកមនុស្សទ្រាំមើលមិនបាន។ «បាប៊ីឡូនដ៏ធំ» ត្រូវបាន «ស្រវឹងជាមួយនឹង ឈាមពួកបរិសុទ្ធ»។ ទម្រង់នៃរាងកាយរបស់ពួកប្តូរផ្តាច់រាប់លាននាក់ត្រូវ បានខ្ទេចខ្ទាំបានស្រែកទៅកាន់ព្រះ ទូលសូមឱ្យធ្វើការសងសឹកទៅលើ អំណាចព្រៃផ្សៃនោះ។

ច្បាប់របស់ប៉ាប ក៏បានក្លាយទៅជាអំណាចផ្តាច់ការនៃលោកីយ៍។ ពួកស្តេច និងពួកអធិរាជបានឱនក្រាបចំពោះបទបញ្ជារបស់ស្តេចសង្ឃនៃ នគររ៉ូម។ វាសនារបស់មនុស្ស ទាំងបច្ចុប្បន្ន និងអនន្តកាលហាក់ដូចជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៉ាប។ គោលលទ្ធិរ៉ូមត្រូវបានគេទទួលយកទាំងស្រុងអស់រាប់រយឆ្នាំ គេបានប្រារព្ធសាសនពិធីដោយសេចក្តីគោរព ព្រមទាំង រក្សាពិធីបុណ្យជាទូទៅផងដែរ។ ពួកក្រុមសង្ឃត្រូវបានគេលើកតម្កើង ហើយនិងជួយឧបត្ថម្ភដោយសេរី។ វិហាររ៉ូមមិនដែលទទួលសេចក្តីថ្លៃថ្នូរ សីរីរុងរឿង ឬអំណាចដ៏លើសលប់ជាងមុន ដូចពេលនេះឡើយ។

ប៉ុន្តែ «ថ្ងៃត្រង់របស់ប្រព័ន្ធកាតូលិក គឺជាអាធ្រាត្ររបស់លោកីយ៍ វិញ»។២ មិនគ្រាន់តែពួកបណ្តាជនទេ ដែលស្ទើរតែពុំបានស្គាល់ដល់បទ គម្ពីរទាល់តែសោះនោះ គឺទាំងពួកសង្ឃក៏ដូច្នោះដែរ។ ដូចជាពួកផារិស៊ីពី ជំនាន់ដើមដែរ ពួកដឹកនាំកាតូលិកបានស្អប់ខ្ពើមដល់ពន្លឺដែលនឹងបង្ហាញឱ្យឃើញអំពើបាបរបស់ខ្លួន។ គេបានប្រើអំណាចដោយឥតព្រំដែន ហើយនិងអនុវត្តអំពើអបាយមុខដោយឥតរអែងឡើយ បន្ទាប់ពីបានយកចេញនូវច្បាប់របស់ព្រះដែលជាកម្រិតនៃសេចក្តីសុចរិតហើយនោះ។ ការបន្លំ ការលោភ លន់ និងភាពហ៊ឺហាហួសហេតុ ចេះតែនៅមាន។ មនុស្សពុំញញើតនឹង ប្រព្រឹត្តបទឧក្រិដ្ឋ ដើម្បីឱ្យមានទ្រព្យសម្បត្តិច្រើន ហើយនិងមុខតំណែង ខ្ពស់ឡើយ។ វាំងរបស់ប៉ាប និងពួកសង្ឃជាន់ខ្ពស់ គឺជាទីនៃអំពើអបាយមុខ ដ៏អប្រិយ។ សម្តេចសង្ឃរាជខ្លះដែលគ្រងរាជ្យ មានកំហុសចំពោះឧក្រិដ្ឋដ៏គួរ ឱ្យរអើម ដល់ម៉្លេះបានជាពួកដឹកនាំប្រទេសខំព្យាយាមកម្ចាត់ពួកមាន តំណែងខ្ពស់ក្នុងវិហារចេញ ព្រោះពួកគេប្រៀបដូចជាសត្វតិរច្ឆានដ៏អប្រិយមិនអាចអត់ទ្រាំបាន។ ទ្វីបអឺរ៉ុបពុំមានការចម្រើនលូតលាស់ខាងផ្នែករៀន សូត្រ សិល្បៈ ឬផ្នែកអារ្យធម៌អស់រាប់សតវត្ស។ សីលធម៌ និងបញ្ញាចិត្តយល់ ដឹងដែលរួញស្វិត បានធ្លាក់មកលើពិភពគ្រីស្ទាន។

លក្ខណៈរបស់លោកីយ៍ដែលនៅក្រោមអំណាចរ៉ូម បានសម្តែងពី ការសម្រេចបទទំនាយយ៉ាងច្បាស់ និងគួរឱ្យស្ញែងខ្លាចរបស់ហោរាហូសេ៖ «រាស្ត្រអញ គេត្រូវបំផ្លាញទៅដោយខ្វះខាតតម្រិះ ដូច្នេះដោយព្រោះឯងមិនព្រមទទួលតម្រិះ បានជាអញក៏នឹងបោះបង់ចោលឯង...ហើយដោយហេតុដែលឯងបានភ្លេចច្បាប់របស់ព្រះនៃឯង នោះអញក៏នឹងភ្លេចកូនចៅរបស់ ឯងដូចគ្នា»។ «ពីព្រោះគ្មានសេចក្តីពិត ឬសេចក្តីសប្បុរស ក៏ឥតមានអ្នកណាស្គាល់ព្រះនៅក្នុងស្រុកនេះឡើយ។ មានតែការប្រទេចផ្តាសា ភូតកុហក កាប់សម្លាប់ លួចប្លន់ ហើយផិតគ្នាទទេ គេរឹបជាន់ ហើយកម្ចាយឈាមតៗ គ្នា។» ហូសេ ៤:៦,១,២។ ទាំងនេះគឺជាលទ្ធផលនៃការបោះបង់ចោលព្រះ បន្ទូលរបស់ព្រះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែឯ​អ្នក ចូរ​ឲ្យ​មាន​គំនិត​នឹងធឹង ក្នុង​គ្រប់​ការ​ទាំង​អស់​វិញ ចូរ​ទ្រាំ​ទ្រ​នឹង​សេចក្តី​លំបាក ចូរ​ឲ្យ​អ្នក​ធ្វើ​ការ​ជា​គ្រូ​ផ្សាយ​ដំណឹង​ល្អ​ចុះ ព្រម​ទាំង​បំពេញ​ការងារ​របស់​ខ្លួន​គ្រប់​ជំពូក​ផង។ ធីម៉ូថេទី២ ៤:៥

Powered by CAM