ថ្ងៃព្រហស្បតិ៍ ទី៨ ខែមេសា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៦១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរឲ្យរត់ពីសេចក្តីស្រើបស្រាលរបស់ក្មេងៗចេញ ហើយដេញតាមសេចក្តីសុចរិត សេចក្តីជំនឿ សេចក្តីស្រឡាញ់ និងសេចក្តីមេត្រី ជាមួយនឹងអស់អ្នកដែលអំពាវនាវដល់ព្រះអម្ចាស់ អំពីចិត្តដ៏បរិសុទ្ធវិញ។ ធីម៉ូថេទី២ ២:២២
នៅក្នុងសាលាដែលពួកគេទៅរៀននោះ ពួកគេពុំបានធ្វើជាមនុស្ស ជំនិតរបស់នរណាម្នាក់ឡើយ។ សំលៀកបំពាក់របស់ពួកគេបានរៀបចំផ្ចិត ផ្ចង់ ដើម្បីគ្របបាំងកំណប់ដ៏ធំរបស់ខ្លួន គឺព្រះគម្ពីរ។ កាលបើឃើញថាគ្មាន សង្ស័យអ្វីទេ ពួកគេក៏ចែករំលែកផ្នែកខ្លះដោយប្រុងប្រយ័ត្ន ដល់អស់អ្នកណាដែលហាក់ដូចជាបើកចំហទ្វារចិត្ត ដើម្បីទទួលសេចក្តីពិត។ ការធ្វើ ដូចនេះ បានហុចមកនូវអ្នកផ្លាស់ប្រែទៅកាន់ជំនឿពិត ដែលសិក្សានៅក្នុង វិទ្យាស្ថានទាំងនេះ ហើយជារឿយៗ គោលការណ៍នៃជំនឿនេះ បានជ្រួត ជ្រាបពេញសាលារៀនទាំងមូលតែម្តង ប៉ុន្តែ ពួកមេដឹកនាំកាតូលិក ពុំបាន តាមដានឃើញនូវប្រភពនៃអ្វីដែលគេហៅថា «លទ្ធិខុសឆ្គង» ដ៏ពុករលួយ នោះទេ។
ការបង្ហាត់យុវជនឱ្យធ្វើជាបេសកជន
ពួកគ្រីស្ទានវ័រឌយស៍មានអារម្មណ៍ថា ខ្លួនមានទំនួលខុសត្រូវដ៏ធ្ងន់ធ្ងរចំពោះការបញ្ចេញពន្លឺ។ ពួកគេបានព្យាយាមរកវិធីបណ្តាច់ចំណងដែល រ៉ូមបានចង ដោយប្រើអំណាចព្រះចេស្តានៃព្រះបន្ទូលព្រះ។ ពួកគ្រូគង្វាល វ័រឌយស៍ ត្រូវទទួលការហ្វឹកហ្វឺនជាបេសកជនអស់រយៈកាលបីឆ្នាំសិន មុននឹងទទួលបន្ទុកកិច្ចការវិហារក្នុងតំបន់របស់ខ្លួន ជាលំនាំដើមចំពោះជិវីតគ្រូ គង្វាលក្នុងសម័យដែលសាកល្បងព្រលឹងមនុស្ស។ ពួកយុវជនពុំបានឃើញនៅចំពោះមុខខ្លួននូវការចម្រុងចម្រើនខាងភោគទ្រព្យលោកីយ៍ ឬសិរីរុងរឿង ឡើយ ប៉ុន្តែ បានឃើញនូវជីវិតលំបាកវេទនា ប្រកបដោយគ្រោះថ្នាក់ ហើយ និងអាចបាត់បង់ជីវិតទៀតផង។ ពួកបេសកជនបានចេញទៅជាគូៗ ដូចព្រះយេស៊ូវបានបញ្ជូនពួកសិស្សរបស់ព្រះអង្គដែរ។
បើឱ្យគេដឹងបេសកកម្មរបស់ខ្លួន ប្រាកដជាបរាជ័យជាមិនខាន ម៉្លោះហើយពួកគេបានលាក់បាំងចរិតលក្ខណៈពិតរបស់ខ្លួនដោយប្រុងប្រយ័ត្ន បំផុត។ គ្រូគង្វាលគ្រប់រូបមានចំណេះវិជ្ជាខាងមុខរបរអ្វីមួយ ហើយពួក បេសកជនទាំងនេះ បានអនុវត្តការងាររបស់ខ្លួនក្នុងនាមជាកិច្ចការលោកីយ៍ ធម្មតាពួកគេបានសម្រេចចិត្តធ្វើជាអ្នកជំនួញ ឬជាអ្នកលក់ដូររបស់ កំប៉ិកកំប៉ុក។ «ពួកគេបាននាំយកគ្រឿងសូត្រ គ្រឿងអល័ង្ការ និងរបស់ ផ្សេងៗទៀត...ហើយត្រូវបានទទួលស្វាគមន៍ក្នុងនាមជាអ្នកជំនួញ តែបើមក ក្នុងនាមជាបេសកជនវិញ ប្រាកដជាគេច្រានចេញជាពុំខា »២។ដោយភាព សម្ងាត់ ពួកគេបាននាំយកនូវព្រះគម្ពីរទាំងមូល ឬជាផ្នែកៗ ជារឿយៗគេ បានរឭកខ្លួនឡើង មានចិត្តចង់អានព្រះបន្ទូលព្រះ ហើយផ្នែកខ្លះនៃព្រះ បន្ទូល ត្រូវបានចែកចាយដល់អស់អ្នកដែលប្រាថ្នាចង់ស្តាប់។
ដោយមានតែជើងទទេ និងអាវផាយសាច់គ្រើមៗ ហើយប្រឡាក់ ប្រឡូសព្រោះដំណើរ ពួកគេបានឆ្លងកាត់ទីក្រុងធំៗ និងជ្រៀតចូលទៅកាន់ ស្រុកឆ្ងាយៗ។ វិហារទាំងឡាយបានផុសឡើងនៅតាមផ្លូវរបស់ពួកគេ ហើយឈាមអ្នកប្តូរជីវិតចំពោះសាសនា បានធ្វើបន្ទាល់សម្រាប់សេចក្តីពិត។ បើទោះជាលាក់បាំងស្ងាត់ក៏ដោយ ក៏បណ្តាជននៅតែទទួលព្រះបន្ទូលព្រះដោយអំណរដែរ។
ពួកវ៉លដូជឿថា ទីបំផុតនៃអ្វីៗទាំងអស់ គឺមិននៅឆ្ងាយទេ។ នៅ ពេលគេសិក្សាព្រះគម្ពីរ ពួកគេបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភារកិច្ច ដែលខ្លួនត្រូវប្រាប់អ្នកដទៃ អំពីសេចក្តីពិតដែលជួយសង្គ្រោះ។ គេបានរក ឃើញសេចក្តីកំសាន្តចិត្ត សេចក្តីសង្ឃឹម និងសេចក្តីសុខសាន្ត ក្នុងការជឿ ដល់ព្រះយេស៊ូវ។ នៅពេលពន្លឺបានធ្វើឱ្យចិត្តគេរីករាយហើយ គេក៏ទន្ទឹងចង់ជះរស្មីដល់អ្នកដែលស្ថិតនៅក្នុងភពងងឹតនៃសេចក្តីខុសឆ្គងរបស់កាតូលិករ៉ូម។
នៅក្រោមការដឹកនាំរបស់ស្តេចប៉ាប និងសង្ឃ ពួកបណ្តាជនត្រូវបាន គេបង្រៀនឱ្យទុកចិត្តចំពោះការប្រព្រឹត្តល្អ ដើម្បីឱ្យបានសង្គ្រោះ។ គេតែងតែផ្តោតអារម្មណ៍មកលើខ្លួនឯងជានិច្ច ចិត្តគំនិតរបស់គេនៅវិលវល់តែនឹងស្ថានភាពនៃបាបកម្ម គេខំធ្វើបញ្ឈឺដល់ព្រលឹង និងរូបកាយ ប៉ុន្តែ នៅតែរកពុំឃើញនូវការធូរស្បើយសោះឡើយ។ បណ្តាជនរាប់ពាន់នាក់បានទៅរស់នៅ ក្នុងវត្តអារាម។ ពួកគេបានខំតមអត់ និងវាយដំខ្លួនឯង នៅកំដរយប់អាធ្រាត្រ ក្រាបលុតរាប់ម៉ោង នៅលើថ្មសើមហើយត្រជាក់ ធ្វើធម្មយាត្រាដ៏ឆ្ងាយ ត្រូវទទួលការលងបន្លាចឱ្យភ័យខ្លាចចំពោះកំហឹងសងសឹករបស់ព្រះ ជាច្រើន គ្នាបានបន្តរងទុក្ខ រហូតទាល់តែខ្សោះអស់ខ្យល់ ធម្មជាតិក៏ចុះចាញ់ រួចលិច ចុះទៅក្នុងផ្នូរ ដោយគ្មានឃើញរស្មីនៃសេចក្តីសង្ឃឹមសោះឡើយ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ តែឯអ្នក ចូរឲ្យមានគំនិតនឹងធឹង ក្នុងគ្រប់ការទាំងអស់វិញ ចូរទ្រាំទ្រនឹងសេចក្តីលំបាក ចូរឲ្យអ្នកធ្វើការជាគ្រូផ្សាយដំណឹងល្អចុះ ព្រមទាំងបំពេញការងាររបស់ខ្លួនគ្រប់ជំពូកផង។ ធីម៉ូថេទី២ ៤:៥