ថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មិត្រសំឡាញ់រមែងស្រឡាញ់គ្នានៅគ្រប់វេលា ឯបងប្អូនក៏កើតមកសំរាប់គ្រាលំបាកដែរ។ សុភាសិត ១៧:១៧
លូធើរឈរនៅចំពោះក្រុមប្រឹក្សា
ព្រះចៅអធិរាជក៏បានប្រថាប់លើបល្ល័ង្ក ដែលបានហ៊ុមព័ទ្ធដោយតួ អង្គដ៏ធំដុំបំផុតប្រចាំចក្រភព។ ឥឡូវនេះលោកម៉ាទីនលូធើរ ត្រូវឆ្លើយចំពោះ ជំនឿរបស់គាត់។ «ការធ្វើដូចនេះ គឺជាសញ្ញាជ័យជម្នះលើប្រព័ន្ធកាតូលិករ៉ូម។ សម្តេចប៉ាបបានប្រកាសកាត់ទោសមនុស្សនេះរួចទៅហើយ ហើយ ឥឡូវនេះគាត់កំពុងឈរនៅចំពោះមុខសាលាក្តី គឺជាទង្វើដែលមានប្រៀបលើស្តេចប៉ាបទាំងស្រុង។ ប៉ាបបានដាក់គាត់ក្រោមការហាមឃាត់ ហើយ កាត់កាល់គាត់ចេញពីសង្គមមនុស្សទាំងអស់ តែគេបានកោះហៅគាត់មកដោយប្រើភាសាថ្លៃថ្នូរ ហើយត្រូវបានគេទទួលនៅចំពោះអង្គប្រជុំដ៏អ៊ឹកធិកជាទីបំផុតក្នុងពិភពលោកទៀត...។ រ៉ូមបានធ្លាក់ចុះពីបល្ល័ង្ករបស់ខ្លួនរួចទៅហើយ ហើយគឺជាសំឡេងរបស់សង្ឃមួួយអង្គនោះឯងដែលបណ្តាលឱ្យ មានការអាម៉ាស់មុខនេ »។
អ្នកកែទម្រង់ដែលមានកំណើតជាជនក្រីក្រ ហាក់ដូចជាស្ញប់ស្ញែង ក្នុងចិត្ត ហើយក៏អៀនខ្មាសផងដែរ។ ពួកក្សត្រប៉ុន្មានអង្គបានមកឯគាត់ ហើយមានមួយអង្គបានខ្សិបថា៖ «កុំឱ្យខ្លាចចំពោះពួកអ្នកដែលសម្លាប់បានតែរូបកាយ តែពុំអាចនឹងសម្លាប់ដល់ព្រលឹងបាននោះឡើយ»។ មួយអង្គ ទៀតមានបន្ទូលថា៖ «កាលណាគេចាប់បញ្ជូនអ្នកទៅនៅមុខអ្នកគ្រប់គ្រង ប្រទេស និងនៅចំពោះស្តេចដោយព្រោះព្រះព្រះវិញ្ញាណនៃព្រះវរបិតាអ្នកនឹងប្រទានសេចក្តីដែលត្រូវនិយាយនៅវេលានោះឯង»។ សូមអានម៉ាថាយ ១០:២៨,១៨,១៩។
ភាពស្ងប់ស្ងាត់ដ៏ខ្លាំងក្លាមួយបានធ្លាក់មកលើអង្គប្រជុំដ៏ណែនតាន់តាប់នោះ។ បន្ទាប់មកភ្នាក់ងាររបស់អធិរាជក៏ក្រោកឡើង ហើយចង្អុលទៅ សំណេររបស់លូធើរ ទាមទារអ្នកកែទម្រង់ឱ្យឆ្លើយសំណួរពីរ តើយល់ព្រមថាសំណេរទាំងនោះជារបស់គាត់ និងតើចង់ស្នើដកមតិដែលបានបញ្ចេញហើយនោះឬយ៉ាងណា។ បន្ទាប់ពីបានអានចំណងជើងសៀវភៅចំពោះ សំណួរទីមួយហើយ លូធើរក៏បានឆ្លើយថាជាសៀវភៅរបស់គាត់។ «ចំពោះ សំណួរទីពីរវិញ» គាត់មានប្រសាសន៍ថា «ខ្ញុំនឹងធ្វើទៅដោយធ្វេសប្រហែសហើយ បើខ្ញុំឆ្លើយតបឥតបើគិតនោះ។ ខ្ញុំប្រហែលនិយាយតិចក្នុងកាលៈទេសៈដែលទាមទារឱ្យនិយាយច្រើន ឬនិយាយច្រើនហួសពីសេចក្តីពិតត្រូវការ។ ដោយមូលហេតុនេះហើយ ទូលបង្គំសូមទទូចអង្វរព្រះចៅករុណានៃ ចក្រភព ដោយការដាក់ខ្លួនក្រោមល្អងធូលីព្រះបាទ សូមព្រះអង្គទុកពេល ឱ្យទូលបង្គំ ប្រយោជន៍ឱ្យទូលបង្គំឆ្លើយដោយពុំបាច់ធ្វើបាបទាស់នឹងព្រះ បន្ទូលរបស់ព្រះឡើយ»។
លូធើរបានបញ្ជាក់យ៉ាងច្បាស់ដល់អង្គប្រជុំថាគាត់ពុំបានប្រព្រឹត្តទៅតាមកម្រោល ឬតាមសន្ទុះចិត្តទេ។ ភាពស្ងប់ស្ងាត់ និងភាពទប់ខ្លួនដូចនេះ (ដែលមិននឹងស្មានថាមានសោះ ចំពោះជនក្លាហានដ៏មិនសម្របសម្រួលនេះ) បានជួយឱ្យគាត់ឆ្លើយនៅពេលក្រោយ ដោយប្រាជ្ញា និងសេចក្តីថ្លៃថ្នូរដែលធ្វើឱ្យពួកបច្ចាមិត្ររបស់គាត់ភ្ញាក់ផ្អើល ហើយបន្ទោសដល់សេចក្តី ជម្លើយរបស់ពួកគេទៀតផង។
នៅថ្ងៃបន្ទាប់គាត់ត្រូវប្រគល់ចម្លើយចុងក្រោយរបស់គាត់។ គាត់ បានធ្លាក់ទឹកចិត្តអស់មួយរយៈ។ ពួកសត្រូវរបស់គាត់ហាក់បីដូចជាមានជ័យជម្នះ។ ពពកបានរសាត់មកបាំងគាត់ ហើយហាក់ដូចជាញែកគាត់ចេញពី ព្រះដូច្នោះ។ ក្នុងវិញ្ញាណដ៏ទុក្ខព្រួយឥតឧបមានោះ គាត់ក៏បានយំទង្គឹះខ្សឹក ខ្សួលគ្មាននរណាអាចយល់បានឡើយលើកលែងតែព្រះប៉ុណ្ណោះ។
គាត់បានអង្វរថា «ឱ ព្រះដ៏ប្រកបដោយព្រះចេស្តា ហើយដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ចអើយ ប្រសិនបើទូលបង្គំដាក់សេចក្តីទុកចិត្តលើកម្លាំងលោកីយ៍នេះតែប៉ុណ្ណោះ នោះអ្វីៗទាំងអស់គឺត្រូវចប់ទៅហើយ...។ វេលាចុងក្រោយរបស់ទូលបង្គំមកដល់ហើយ គេបានប្រកាសផ្តន្ទាទោសទូលបង្គំរួចហើយ...។ ឱ្យព្រះអង្គអើយ សូមទ្រង់ជួយទូលបង្គំឱ្យទប់ទល់អស់ទាំង ប្រាជ្ញានៃលោកីយ៍ផង...។ នេះជាកិច្ចការរបស់ព្រះអង្គ...ហើយជាកិច្ចការដ៏សុចរិតនិងដ៏អស់កល្បមួយ។ ឱ្យព្រះយេហូវ៉ាអើយ សូមជួយទូលបង្គំផងព្រះដ៏ស្មោះត្រង់ និងដ៏មិនចេះផ្លាស់ប្តូរអើយ ទូលបង្គំមិនទុកចិត្តមនុស្សសោះឡើយ...។ ព្រះអង្គបានជ្រើសរើសទូលបង្គំសម្រាប់ធ្វើការងារនេះ...។ សូមទ្រង់ឈរនៅកៀកនឹងទូលបង្គំសម្រាប់ជាប្រយោជន៍ដល់ព្រះយេស៊ូវដ៏ជាស្ងួនភ្ងារបស់ព្រះអង្គ ដែលជាអ្នកការពារ ជាខែល និងជាប៉មដ៏រឹងមាំរបស់ទូលបង្គំ »។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ សុភាសិត ១៨:៤