ថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ។ សុភាសិត ១៧:២២
ប៉ុន្តែ ពុំមែនការខ្លាចចំពោះការឈឺចាប់ដល់ខ្លួន ការដាក់ទារុណកម្ម ឬសេចក្តីស្លាប់ឡើយ ដែលគ្របសន្ធប់គាត់ដោយសេចក្តីរន្ធត់នោះ។ គាត់ មានអារម្មណ៍ថាខ្លួនខ្វះសមត្ថភាព ព្រោះដំណើរការនៃសេចក្តីពិតអាច ទទួលការខាតបង់ តាមរយៈភាពកម្សោយរបស់គាត់។ គាត់បានបោកចំបាប់ ជាមួយព្រះ គឺមិនមែនសម្រាប់សន្តិសុខរបស់ខ្លួនទេ តែសម្រាប់ជ័យជម្នះនៃ ដំណឹងល្អវិញ។ ក្នុងភាពទាល់ច្រករបស់គាត់ គាត់ចងរឹបជំនឿយ៉ាងជាប់ទៅ នឹងព្រះគ្រីស្ទ ដែលជាអ្នករំដោះដ៏មានមហិទ្ធិប្ញទ្ធិ។ គាត់មិនទៅក្រុមប្រឹក្សាតែ ឯងឡើយ។ សុខសន្តិភាពបានត្រឡប់មកព្រលឹងគាត់វិញ ហើយបានអរ សប្បាយដោយខ្លួនត្រូវបានអនុញ្ញាតឱ្យលើកស្ទួយព្រះបន្ទូលរបស់ព្រះ នៅ ចំពោះអ្នកគ្រប់គ្រងប្រទេសជាតិ។
លូធើរបានគិតអំពីចម្លើយរបស់គាត់ ពិនិត្យឃ្លាប្រយោគនៅក្នុង សំណេររបស់គាត់ ហើយដកយកភ័ស្តុតាងពីបទគម្ពីរ ដើម្បីមកគាំទ្រគោល ជំហររបស់ខ្លួន។ បន្ទាប់មក គាត់ក៏ដាក់ដៃឆ្វេងរបស់គាត់លើព្រះគម្ពីរបរិសុទ្ធ លើកដៃស្តាំទៅលើមេឃ រួចសច្ចាថា «នឹងនៅតែមានភក្តីភាពដល់ដំណឹងល្អ និងថ្លែងជំនឿរបស់ខ្លួនដោយសេរី បើទោះជាត្រូវបោះត្រាទីបន្ទាល់របស់ខ្លួនដោយឈាមក៏ដោយ»។
លោកលូធើរនៅចំពោះអង្គប្រជុំនីតិបញ្ញត្តិម្តងទៀត
នៅពេលគេនាំគាត់ចូលទៅអង្គប្រជុំនីតិបញ្ញត្តិម្តងទៀត គាត់មាន សភាពស្ងប់រម្ងាប់ និងក្សេមក្សាន្ត តែក្លាហានហើយថ្លៃថ្នូរ ក្នុងនាមជាស្មរ បន្ទាល់របស់ព្រះក្នុងចំណោមពួកអ្នកធំនៃផែនដី។ ឥឡូវនេះ ភ្នាក់ងាររបស់ព្រះ ចៅអធិរាជបានទាមទារការសម្រេចចិត្តរបស់គាត់។ តើគាត់បានប្រាថ្នាចង់ ដកពាក្យឬទេ? លូធើរបានឆ្លើយដោយសំឡេងរាបទាប ដោយគ្មានហិង្សា ឬការច្រឡោតឡើយ។ គាត់មានឥរិយាបថរាបទាប និងគួរឱ្យគោរព ប៉ុន្តែ គាត់បានបង្ហាញទំនុកចិត្ត និងអំណរដែលធ្វើឱ្យអង្គប្រជុំភ្ញាក់ផ្អើល។
«ព្រះករុណាដ៏ថ្លៃវិសេសបំផុត ព្រះអម្ចាស់ដ៏ល្បីល្បាញ និងស្តេច ត្រាញ់ដ៏ប្រកបដោយព្រះគុណ» លូធើរមានប្រសាសន៍ «ទូលបង្គំបានមក នៅថ្ងៃនេះ ដោយសម្របទៅតាមបទបញ្ជាដែលទូលបង្គំបានទទួលពីម្សិលមិញ។ ប្រសិនបើទូលបង្គំប្រព្រឹត្តល្មើសនឹងបែបបទ និងទម្រង់ការតុលាការដោយព្រោះតែសេចក្តីល្ងង់ខ្លៅនោះ សូមព្រះអង្គអភ័យទោសដល់ទូលបង្គំ ផង ព្រោះទូលបង្គំពុំដែលរស់នៅក្នុងវាំងស្តេចទេ តែនៅក្នុងទីដាច់ឡែកនៃអាវាសវិញ »។
បន្ទាប់មកគាត់បានពោលថា ចំពោះកិច្ចការខ្លះៗដែលគាត់បានបោះពុម្ពរួចហើយនោះ គាត់បានប្រព្រឹត្តទៅដោយជំនឿ និងអំពើល្អ សូម្បីតែសត្រូវ របស់គាត់ក៏បានថ្លែងថាមានផលប្រយោជន៍ដែរ។ បើដកពាក្យវិញ នោះនឹងផ្តន្ទាទោសដល់សេចក្តីពិតដែលជនទាំងអស់ជឿហើយ។ ប្រការទីពីរគឺមានសំណេរដែលបើកបង្ហាញអំពើពុករលួយ និងអំពើរំលោភរបស់ប្រព័ន្ធ កាតូលិករ៉ូម។ បើដកសំណេរទាំងនោះចេញវិញ នោះនឹងពង្រឹងការប្រើ អំណាចផ្តាច់ការរបស់រ៉ូម ហើយបើកទ្វារចំហចាំទទួលការខ្វះសេចក្តីគោរពទៀតផង។ ក្នុងប្រការទីបី គាត់បានវាយប្រហារដល់បុគ្គលដែលការពារអំពើ អាក្រក់ដែលកំពុងតែកើតមានឡើង។ ស្តីអំពីអំពើវាយប្រហារទាំងនេះ គាត់បានសារភាពថាគាត់ហិង្សាជាងមុន។ ប៉ុន្តែ គាត់មិនអាចដកសៀវភៅទាំងនេះចេញបានឡើយ ព្រោះពួកសត្រូវនៃសេចក្តីពិត នឹងយកឱកាសនេះដាក់បណ្តាសាដល់រាស្ត្ររបស់ព្រះដោយសេចក្តីឃោរឃៅជាងមុនទៅទៀត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ សុភាសិត ១៨:៤