ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ការដែលធ្វើទោសដល់មនុស្សសុចរិត ឬវាយអ្នកត្រកូលខ្ពស់ ដោយព្រោះសេចក្តីទៀងត្រង់របស់គេ នោះមិនល្អទេ។ សុភាសិត ១៧:២៦
គាត់បានបន្តទៀតថា «ទូលបង្គំនឹងការពារខ្លួនដូចជាព្រះគ្រីស្ទដែរ៖ ‘បើខ្ញុំបាននិយាយអាក្រក់ នោះចូរធ្វើបន្ទាល់ពីសេចក្តីអាក្រក់នោះចុះ‘...ដោយសេចក្តីសន្តោសមេត្តារបស់ព្រះ ទូលបង្គំសូមអំពាវនាវដល់ព្រះអង្គ ព្រះករុណាម្ចាស់ជីវិតលើត្បូងអើយ និងព្រះអង្គដ៏ជាព្រះអម្ចាស់ដ៏ល្បីល្បាញ ហើយនិងជនទាំងអស់នៃគ្រប់វណ្ណៈឱ្យបង្ហាញភ័ស្តុតាងចេញពីសំណេរ របស់ពួកហោរា និងពួកសាវ័កពីកំហុសរបស់ទូលបង្គំផង។ នៅពេលណា ទូលបង្គំឃើញច្បាស់ហើយ ទូលបង្គំនឹងដកសេចក្តីខុសឆ្គងទាំងអស់ចេញ ហើយនិងធ្វើជាអ្នកទីមួយក្នុងការប្រមូលយកសៀវភៅទាំងប៉ុន្មានរបស់ទូលបង្គំទៅបោះចូលក្នុងភ្លើង...»។
«ផ្ទុយពីការស្រងាកចិត្ត ទូលបង្គំមានចិត្តរីករាយនឹងឃើញថា ឥឡូវ នេះដំណឹងល្អ ដូចជាក្នុងគ្រាអតីតកាលដែរ ជាអ្នកបង្ករឿង និងសេចក្តីខ្វែង គំនិត។ នេះហើយជាចរិតលក្ខណៈ នេះហើយជាវាសនានៃព្រះបន្ទូលរបស់ ព្រះ។ ‘ខ្ញុំមិនមែនមកដើម្បីតាំងឱ្យមានសេចក្តីមេត្រីទេ គឺឱ្យមានដាវវិញ។‘ ព្រះយេស៊ូវមានបន្ទូល...។ ក្នុងការបំបាត់សេចក្តីខ្វែងគំនិត ចូរប្រយ័ត្ន ក្រែងលោធ្វើទុក្ខទោសដល់ព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះ ហើយនាំមកនូវគ្រោះ អាសន្នដ៏សន្ធឹកដែលមិនអាចដោះខ្លួនបាន នូវគ្រោះអន្តរាយបច្ចុប្បន្ន ហើយនិងសេចក្តីហិនវិនាសដ៏អស់កល្បទៀតផង»។
លូធើរបាននិយាយជាភាសាអាល្លឺម៉ង់ ឥឡូវនេះគេស្នើគាត់ឱ្យ និយាយពាក្យដដែលជាភាសាឡាតាំង។ គាត់ក៏ថ្លែងសុន្ទរកថារបស់គាត់ ដោយភាពច្បាស់លាស់ដូចកាលពីមុនដូច្នោះដែរ។ ទិព្វញ្ញាណថ្នាក់ថ្នមរបស់ ព្រះបានជួយជ្រោមជ្រែងក្នុងរឿងនេះ។ ពួកក្សត្រជាច្រើនត្រូវបានងងឹត ងងល់ដោយអំពើខុសឆ្គង និងជំនឿអកុសល បានជាគេពុំយល់កម្លាំងនៃ ការវែកញែករបស់លូធើរនៅលើកទីមួយ ប៉ុន្តែ ការនិយាយសាឡើងវិញ បានធ្វើឱ្យគេយល់យ៉ាងច្បាស់នូវចំណុចដែលគាត់បានថ្លែងប្រាប់។
អ្នកដែលចចេសបិទភ្នែកចំពោះពន្លឺ បានខឹងឆេះឆួលយ៉ាងខ្លាំងចំពោះ អំណាចនៃពាក្យពេចន៍របស់លោកលូធើរ។ អ្នកនាំពាក្យនៃអង្គប្រជុំនីតិ បញ្ញត្តិមានប្រសាសន៍ទាំងកំហឹងថា៖ «អ្នកមិនបានឆ្លើយសំណួរដែលបានចោទសួរដល់អ្នកទេ...។ អ្នកត្រូវផ្តល់ចម្លើយដ៏ច្បាស់ ហើយឱ្យចំសេចក្តី...។ តើអ្នកដកពាក្យ ឬមិនដក?»
អ្នកកែទម្រង់បានឆ្លើយថា៖ «ដោយព្រោះព្រះករុណាថ្លៃវិសេស និង ព្រះអម្ចាស់ដ៏មានមហិទ្ធិប្ញទ្ធិទាំងឡាយត្រូវការពីទូលបង្គំនូវចម្លើយដ៏ច្បាស់ ងាយយល់ ហើយចំសេចក្តីនោះ ទូលបង្គំនឹងផ្តល់ឱ្យមួយចុះ គឺដូច្នេះ ទូល បង្គំពុំអាចប្រគល់ជំនឿរបស់ទូលបង្គំឱ្យស្តេចប៉ាប ឬក្រុមប្រឹក្សាឡើយ ពី ព្រោះវាច្បាស់ដូចជានៅកណ្តាលថ្ងៃ ថាពួកគេតែងតែខុសជាញឹកញយ ហើយពោលពាក្យប្រឆាំងគ្នាទៀតផង។ ម៉្លោះហើយ បើទូលបង្គំមិនឃើញ ជាក់ច្បាស់ពីទីបន្ទាល់ពីបទគម្ពីរទេ នោះទូលបង្គំមិនអាច ក៏នឹងមិនដកពាក្យ ឡើយ ពីព្រោះវាមានអសន្តិសុខចំពោះអ្នកគ្រីស្ទានម្នាក់ ដែលពោលពាក្យទាស់នឹងសម្បជញ្ញៈរបស់ខ្លួន។ នេះជាគោលជំហររបស់ទូលបង្គំៗ មិនអាច ធ្វើអ្វីទៀតបានទេ សូមព្រះជាម្ចាស់ជួយទូលបង្គំផង»។ អាមែន។
នេះហើយជារបៀបដែលជនបរិសុទ្ធតាំងគោលជំហរ។ ឧត្តមភាព និងចរិតបរិសុទ្ធ ចិត្តក្សេមក្សាន្តពោរពេញទៅដោយអំណររបស់គាត់ ត្រូវ បានសម្តែងដល់មនុស្សទាំងអស់ នៅពេលគាត់ថ្លែងទីបន្ទាល់ពីភាពខ្ពង់ខ្ពស់នៃជំនឿនោះ ដែលមានជ័យជម្នះលើពិភពលោក។
ក្នុងចម្លើយទីមួយ លោកលូធើរបានមានប្រសាសន៍ដោយមានឥរិយាបថស្ទើរតែដាក់ខ្លួនទាំងស្រុង ជាទង្វើគួរឱ្យគោរព។ ពួកកាន់សាសនារ៉ូម បានចាត់ទុកថា សំណូមពរពន្យារពេលគឺគ្រាន់តែជាលំនាំដើមនៃការដក គោលជំនឿរបស់គាត់ប៉ុណ្ណោះ។ ព្រះចៅឆាលស៍ផ្ទាល់ បានបញ្ចេញទឹកមុខ ស្អប់ខ្ពើមខ្លះៗ ដោយសម្គាល់ឃើញខ្លួនប្រាណដ៏តោកយ៉ាករបស់សង្ឃ សំលៀកបំពាក់សាមញ្ញ ហើយនិងការថ្លែងសេចក្តីដ៏ងាយយល់នោះ ក៏មាន បន្ទូលថា៖ «លោកសង្ឃនេះនឹងមិនអាចធ្វើឱ្យខ្ញុំជាមនុស្សបែកឆ្វេងបានឡើយ»។ ភាពក្លាហាន និងភាពម៉ឺងម៉ាត់ដែលគាត់បានសម្តែងឥឡូវនេះ និងអនុភាពនៃការផ្តល់មូលហេតុរបស់គាត់ បានធ្វើឱ្យបក្សទាំងអស់ពោរពេញ ទៅដោយការភ្ញាក់ផ្អើល។ ព្រះចៅអធិរាជក៏បានលាន់មាត់សរសើរថា៖ «សង្ឃនេះមានប្រសាសន៍ដោយមានចិត្តអង់អាច និងទឹកចិត្តដែលមិនអាច រង្គើបាន»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ សុភាសិត ១៨:៤