ថ្ងៃព្រហស្បតិ៍ ទី១៣ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នកណាដែលមានដំរិះរមែងសំចៃទុកនូវពាក្យសំដី ហើយអ្នកណាដែលមានយោបល់ នោះក៏តែងតែមានចិត្តត្រជាក់ដែរ។ សុភាសិត ១៧:២៧
ពួកពាក់ព័ន្ធនៃរ៉ូមបានធ្លាក់ដុនដាបជាខ្លាំង។ ពួកគេបានស្វះស្វែង រក្សាអំណាចរបស់ខ្លួនពុំមែនដោយពឹងផ្អែកទៅលើបទគម្ពីរទេ តែដោយការ គំរាមកំហែងវិញ ជាសេចក្តីជជែកដ៏មិនចេះចាញ់របស់រ៉ូម។ អ្នកនាំពាក្យនៃ អង្គប្រជុំមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកមិនដកគោលលទ្ធិទេ ព្រះចៅ អធិរាជនិងរដ្ឋទាំងឡាយនៃចក្រភព នឹងពិគ្រោះរកមធ្យោបាយប្រើទាស់នឹងជនបែកឆ្វេងដែលកែលែងបាននេះហើយ»។
លូធើរមានប្រសាសន៍តាមសម្រួលថា៖ «សូមព្រះធ្វើជាអ្នកជួយទូល បង្គំ ព្រោះទូលបង្គំមិនដកពាក្យអ្វីទាំងអស់ »។
គេបានបង្អាប់ឱ្យគាត់ដកខ្លួន ទុកពេលឱ្យពួកក្សត្រពិគ្រោះគ្នា។ ការ ដែលលូធើរទទឹងមិនព្រមចុះចូលនោះ អាចប៉ះពាល់ដល់ប្រវត្តិសាស្ត្ររបស់ វិហារអស់រាប់សម័យ។ គេបានសម្រេចចិត្តថាឱ្យឱកាសគាត់តែមួយដង ទៀតដើម្បីដកពាក្យ។ គេបានចោទសួរម្តងទៀត។ តើគាត់នឹងលះបង់គោលលទ្ធិរបស់ខ្លួនឬទេ? «ទូលបង្គំគ្មានចម្លើយអ្វីទៀតដើម្បីនឹងឆ្លើយទេ» គាត់ មានប្រសាសន៍ «ក្រៅពីចម្លើយដែលទូលបង្គំបានឆ្លើយរួចទៅហើយនោះ»។
ពួកអ្នកដឹកនាំនៃស្តេចប៉ាបអាម៉ាស់ជាខ្លាំង ព្រោះអំណាចរបស់ខ្លួនត្រូវ បានស្អប់ខ្ពើមដោយសង្ឃដ៏សុភាពរាបទាបមួយអង្គនេះ។ លោកលូធើរបានមានប្រសាសន៍ដល់អស់មនុស្សដោយសេចក្តីថ្លៃថ្នូរ និងភាពស្ងប់រម្ងាប់នៃ ជនគ្រីស្ទាន ពាក្យពេចន៍របស់គាត់បានវៀរចាកពីសេចក្តីច្រឡោត និងការ មួលបង្កាច់។ គាត់ពុំបានគិតពីខ្លួនឯងទេ ហើយមានអារម្មណ៍ថាគាត់មាន វត្តមាននៅចំពោះព្រះដ៏ខ្ពង់ខ្ពស់គ្មានព្រំដែន ជាងពួកស្តេចប៉ាប ស្តេច និង អធិរាជទៅទៀត។ ព្រះវិញ្ញាណរបស់ព្រះបានមានវត្តមាននៅទីនោះ សណ្ឋិត ក្នុងចិត្តរបស់ពួកអ្នកធំនៃចក្រភព។
ពួកក្សត្រមួយចំនួនបានពោលយល់ស្របទាំងក្លាហាន ចំណោះសេចក្តី យុត្តិធម៌នៃដំណើរការរបស់លូធើរ។ ក្រុមមួយទៀតពុំបានបញ្ចេញការយល់ជាក់ច្បាស់របស់ខ្លួនទេនៅពេលនោះ ប៉ុន្តែក្រោយមក បានក្លាយជាអ្នកគាំទ្រ កំណែទម្រង់ដោយឥតញញើតវិញ។
ស្តេចហ្វ្រិដដឺរិកបានស្តាប់សុន្ទរកថារបស់លោកលូធើរ ដោយមាន មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ។ ទ្រង់បានឃើញសេចក្តីក្លាហាន និង សេចក្តីនឹងធឹងរបស់លោកបណ្ឌិត ទាំងអររីករាយ និងសព្វព្រះទ័យជាខ្លាំង ហើយបានប្តេជ្ញាឈរការពារគាត់យ៉ាងមាំទាំ។ ទ្រង់បានឃើញថាប្រាជ្ញា របស់ពួកមហាសង្ឃរាជ ស្តេច និងសង្ឃជាន់ខ្ពស់ ត្រូវបានទម្លាក់ទៅដល់ លេខសូន្យ ដោយអំណាចនៃសេចក្តីពិត។
នៅពេលសង្ឃទូតឃើញផលវិបាកដែលបានបង្កឡើងដោយសុន្ទរកថារបស់លូធើរ គាត់ក៏បានប្រើអំណាចរបស់គាត់ រិះរកវិធានការគ្រប់បែប យ៉ាងដើម្បីរំលំអ្នកកែទម្រង់។ គាត់បានប្រើវោហារ និងជំនាញការដ៏ប៉ិន ប្រសប់ ក្នុងការគាល់ព្រះចៅអធិរាជវ័យជំទង់នោះ នូវភាពគ្រោះថ្នាក់នៃការលះបង់មិត្តភាព និងការគាំទ្រពីរ៉ូម ក្នុងរឿងសង្ឃដ៏មិនសំខាន់នេះ។
នៅថ្ងៃបន្ទាប់ពីលូធើរបានឆ្លើយរួចហើយនោះ ព្រះចៅឆាលស៍បាន ប្រកាសដល់អង្គប្រជុំនីតិបញ្ញត្តិ អំពីការប្តេជ្ញារក្សាការពារសាសនាកាតូលិក។ វិធានការដ៏តឹងរ៉ឹងត្រូវតែប្រើប្រឆាំងនឹងលូធើរ និងលទ្ធិខុសឆ្គងទាំងឡាយ ដែលគាត់បានបង្រៀន៖ «ខ្ញុំនឹងលះបង់នូវអាណាចក្ររបស់ខ្ញុំ ទ្រព្យសម្បតិ្ត របស់ខ្ញុំ មិត្តភក្តិរបស់ខ្ញុំ រូបអង្គរបស់ខ្ញុំ លោហិតរបស់ខ្ញុំ ព្រលឹងរបស់ខ្ញុំ ហើយ និងព្រះជន្មរបស់ខ្ញុំទៀតផង...។ ខ្ញុំនឹងកាត់ទោសគាត់ ហើយនិងពួកអ្នកកាន់ តាមគាត់ ថាជាអ្នកបែកឆ្វេងដ៏រឹងទទឹង ដោយការកាត់កាល់ចេញពីវិហារ ដោយបំរាមហាមឃាត់ និងដោយគ្រប់មធ្យោបាយដែលបានទូទាត់ ដើម្បី នឹងបំផ្លាញពួកគេ »។ទោះជាយ៉ាងណាក៏ដោយ ព្រះចៅអធិរាជមានបន្ទូល ថាត្រូវគោរពលិខិតឆ្លងកាត់របស់លូធើរ។ ត្រូវតែអនុញ្ញាតឱ្យគាត់ត្រឡប់ទៅដល់ផ្ទះវិញដោយសន្តិសុខ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ សុភាសិត ១៨:៤