ថ្ងៃសុក្រ ទី១៤ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៩៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ សូម្បីតែមនុស្សឆ្កួត បើវានៅមាត់ស្ងៀម នោះគេរាប់ថាជាអ្នកមានប្រាជ្ញាដែរ ឯអ្នកណាដែលបិតបបូរមាត់ខ្លួនទុក នោះក៏រាប់ជាអ្នកឆ្លៀវឆ្លាតហើយ។ សុភាសិត ១៧:២៨
លិខិតឆ្លងកាត់របស់លូធើរស្ថិតក្នុងភាពគ្រោះថ្នាក់
ពួកអ្នកតំណាងរបស់ស្តេចប៉ាប បានទាមទារម្តងទៀត ឱ្យបំភ្លេច លិខិតឆ្លងកាត់របស់អ្នកកែទម្រង់។ «ស្ទឹងរ៉ាញត្រូវទទួលផេះរបស់វា ដូចជា បានទទួលផេះរបស់ចន ហាស់ កាលពីមួយសតវត្សមុនដែរ »២៣។ ប៉ុន្តែ ពួកក្សត្រនៃប្រទេសអាល្លឺម៉ង់ បានប្រកែកជំទាស់នឹងការរំលោភដល់សេចក្តីទុក ចិត្តសាធារណៈ ទោះបីពួកគេជាសត្រូវប្តូរផ្តាច់នឹងលូធើរក៏ដោយ។ ពួកគេ បានចង្អុលទៅឯគ្រោះវិបត្តិទាំងឡាយដែលកើតមក បន្ទាប់ពីមរណភាព របស់លោកហាស់។ ពួកគេពុំចង់ឱ្យអំពើដ៏អាក្រក់អាក្រីទាំងនោះ កើតមានឡើងដល់ប្រទេសអាល្លឺម៉ង់ម្តងទៀតឡើយ។
ក្នុងការឆ្លើយតបទៅនឹងសំណូមពរដ៏ថោកទាបនោះ ព្រះចៅឆាលស៍ មានបន្ទូលថា៖ «ទោះបីកិត្តិយស និងជំនឿត្រូវរសាត់រសាយចេញពីផែនដី អស់ទៅក៏ដោយពួកគេគួររកទីជម្រកក្នុងព្រះហប្ញទ័យរបស់ពួកក្សត្រវិញ»២៤។ ពួកសត្រូវរបស់លូធើរបានជំរុញបន្ថែមទៀត ឱ្យព្រះអង្គចាត់ការ ជាមួយអ្នកកែទម្រង់ដូចជាព្រះចៅសិជ្ជីសម៉ាន់បានចាត់ការលោកហាស់ដែរ។ ប៉ុន្តែដោយនឹកទៅដល់ទស្សនីយភាព នាពេលដែលលោកហាស់បានចង្អុលទៅខ្នោះច្រវាក់របស់គាត់ កាលស្ថិតនៅក្នុងទីប្រជុំជន រួចរំលឹកព្រះ មហាក្សត្រពីលក្ខណៈជំនឿរបស់ព្រះអង្គ ព្រះចៅឆាលស៍ទីប្រាំក៏បានថ្លែងថា «ខ្ញុំនឹងមិនចេញទឹកមុខក្រហមដូចព្រះចៅសិជ្ជីសម៉ាន់ឡើយ»។
តែព្រះចៅឆាលស៍បានបដិសេធដោយចេតនា នូវសេចក្តីពិតដែលលូធើរបានរ៉ាយរ៉ាប់ប្រាប់។ ព្រះអង្គមិនព្រមបោះជំហានចេញពីផ្លូវនៃទំនៀមទម្លាប់ រួចដើរលើផ្លូវនៃសេចក្តីពិត និងសេចក្តីសុចរិតឡើយ។ ដោយព្រោះតែពួកអយ្យកោព្រះអង្គបានប្រព្រឹត្តដូច្នោះ ព្រះអង្គក៏លើកស្ទួយប្រព័ន្ធ កាតូលិករ៉ូមដែរ។ ដូច្នេះបើពួកអយ្យកោទ្រង់បានទទួលពន្លឺប៉ុនណា ព្រះអង្គពុំចង់ទទួលពន្លឺលើសពីនោះឡើយ។
មនុស្សជាច្រើនក្នុងបច្ចុប្បន្នកាលនេះ តោងជាប់ទៅនឹងប្រពៃណី ជីដូនជីតារបស់ខ្លួន។ នៅពេលព្រះយេហូវ៉ាប្រទានពន្លឺបន្ថែម គេមិនព្រម ទទួលទេ ព្រោះដូនតាគេពុំបានទទួលដែរ។ យើងមិនគួរគប្បីជឿព្រះដោយមើលទៅដូចដូនតាយើង ដើម្បីរិះរកកាតព្វកិច្ចរបស់យើងទេ គួរគប្បីស្វះស្វែង អានព្រះបន្ទូលនៃសេចក្តីពិតសម្រាប់ខ្លួនយើងវិញ។ យើងមានទំនួលខុសត្រូវ ចំពោះពន្លឺបន្ថែមដែលឥឡូវនេះកំពុងចាំងជះមកលើយើងពីព្រះបន្ទូលរបស់ព្រះ។
អំណាចព្រះចេស្តារបស់ព្រះបានមានបន្ទូលតាមរយៈលោកលូធើរ ដល់ព្រះចៅអធិរាជ និងពួកមហាក្សត្រនៃប្រទេសអាល្លឺម៉ង់។ ព្រះវិញ្ញាណទ្រង់ បានអង្វរជាចុងក្រោយជាមួយជនជាច្រើនដែលនៅក្នុងអង្គប្រជុំនោះ។ ដូចជាលោកភីឡាត់ប៉ុន្មានសតវត្សមុនដូច្នោះដែរ ព្រះចៅឆាលស៍ទីប្រាំ ដោយបានទោរទន់ទៅតាមប្ញកខ្ពស់នៃលោកីយ៍ ក៏បានសម្រេចចិត្តបដិសេធរស្មីនៃសេចក្តីពិត។
គម្រោងការអាក្រក់ប្រឆាំងនឹងលូធើរត្រូវបានផ្សព្វផ្សាយគ្រប់ទី កន្លែង បណ្តាលឱ្យមានការរំជើបរំជួលពាសពេញទីក្រុង។ មិត្តភក្តិជាច្រើន ដោយបានដឹងអំពីអំពើឃោរឃៅដ៏មិនគួរទុកចិត្តរបស់រ៉ូម បានសម្រេចថាគេ មិនគួរបូជាអ្នកកែទម្រង់ឡើយ។ ពួកអភិជនរាប់រយនាក់បានសន្យាជា ឱឡារិកថាការពារគាត់។ នៅតាមរបងផ្ទះ ហើយនិងទីសាធារណៈ មានការបិទផ្លាកប្រកាសជាច្រើនខ្លះថ្កោលទោស ខ្លះទៀតជួយគាំទ្រលូធើរ។ ផ្លាកមួយ នោះមានសរសេរពាក្យចំៗដូច្នេះថា៖ «ឱស្រុកអើយ វរហើយ កាលណាស្តេចរបស់ឯងជាកូនក្មេង»។ សាស្តា ១០:១៦។ ទឹកចិត្តខំប្រឹងប្រែង ដ៏ប្រជាប្រិយក្នុងទង្វើសម្រាប់លូធើរ បានបញ្ជាក់យ៉ាងច្បាស់ដល់ព្រះចៅ អធិរាជ និងអង្គប្រជុំនីតិបញ្ញត្តិថា ការប្រព្រឹត្តអំពើអយុត្តិធម៌ណាមួយចំពោះ គាត់ នឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខនៃចក្រភព និងស្ថិរភាពនៃរាជបល្ល័ង្កជាមិនខាន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ពាក្យសំដីដែលចេញពីមាត់មនុស្ស ធៀបដូចជាទឹកជ្រៅ ហើយទីបញ្ចេញប្រាជ្ញាក៏ដូចជាជ្រោះទឹកហូរ។ សុភាសិត ១៨:៤