ថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៩៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​ធ្វេសប្រហែស​នឹង​ការ​របស់​ខ្លួន នោះ​ឈ្មោះ​ថា​ជា​បង​ប្អូន​នឹង​អ្នក​ដែល​បំផ្លាញ។ សុភាសិត​ ១៨:៩

ក្នុងដំណើរពីក្រុងវើមវិញ ពួកសាស្តាចារ្យដ៏រុងរឿងបានទទួល ស្វាគមន៍សង្ឃដែលគេបានកាត់កាល់ចេញ ចំណែកអ្នកដឹកនាំស៊ីវិលបាន អបអរសាទរជនដែលអធិរាជបានប្រកាសកាត់ទោស។ គេបានសូមគាត់ឱ្យ អធិប្បាយ ហើយដោយមិនគិតរវល់ពីការហាមឃាត់ពីចក្រភព គាត់ក៏បាន ចូលតុអធិប្បាយម្តងទៀត។ «ខ្ញុំមិនដែលសន្យាថាទៅចាក់ច្រវាក់ព្រះបន្ទូល របស់ព្រះ ឬនឹងទៅធ្វើដូច្នោះឡើយ»។គាត់មានប្រសាសន៍។

គាត់ចាកចេញពីវើមមិនបានយូរប៉ុន្មានផង ស្រាប់តែពួកកាន់តាមស្តេច ប៉ាបជម្នះព្រះចៅអធិរាជឱ្យចេញបញ្ញត្តិទាស់នឹងគាត់។ គេបានប្រកាសថា «លូធើរជាអារក្សសាតាំងផ្ទាល់តែម្តង ដែលស្ថិតនៅក្រោមទម្រង់មនុស្សម្នាក់ ហើយស្លៀកពាក់ស្បង់របស់សង្ឃ »។ នៅពេលលិខិតឆ្លងកាត់របស់គាត់ផុតកំណត់កាលណា មនុស្សទាំងអស់ត្រូវបានហាមឃាត់មិនឱ្យផ្តល់ទីជ្រកកោន មិនឱ្យទឹកឬម្ហូប ឬដោយពាក្យ ឬការប្រព្រឹត្ត ជំនួយ ឬជ្រោមជ្រែងគាត់ ឡើយ។ គេត្រូវចាប់គាត់មកឱ្យអាជ្ញាធរ ហើយអ្នកដើរតាមគាត់ដ៏នឹងត្រូវ ចាប់ដាក់គុក ព្រមទាំងរឹបអូសទ្រព្យសម្បត្តិទៀតផង។ សំណេរទាំងប៉ុន្មាន របស់គាត់នឹងត្រូវបានបំផ្លាញចោល ហើយទីបំផុត អស់អ្នកណាដែលហ៊ាន ប្រព្រឹត្តទាស់នឹងក្រឹត្យបញ្ញត្តិនេះ នឹងត្រូវរាប់បញ្ចូលក្នុងការផ្តន្ទាទោសដែរ។ ស្តេចហ្វ្រិដដឺរិកនៃប្រទេសសាក់សូនី និងពួកក្សត្រដែលមានការជិតស្និទ្ធនឹងលូធើរជាងគេនោះ បានចាកចេញពីក្រុងវើមបន្ទាប់ពីគាត់បានចេញទៅ ហើយ ក្រឹត្យបញ្ញត្តិរបស់ព្រះចៅអធិរាជក៏បានទទួលការអនុម័តរបស់អង្គប្រជុំនីតិ បញ្ញត្តិ។ ពួកកាន់សាសនារ៉ូមបានត្រេកអរជាខ្លាំង។ ពួកគេបានចាត់ទុកថាវាសនានៃកំណែទម្រង់គឺត្រូវបានបិទត្រាជាស្ថាពរ។

ព្រះទ្រង់ប្រើស្តេចហ្វ្រិដដឺរិកនៃសាក់សូនី

ព្រះនេត្រឃ្លាំមើលមួយបានតាមមើលចលនារបស់លូធើរ ហើយអ្នក ប្រកបដោយព្រះទ័យស្មោះស និងថ្លៃថ្នូរក៏បានសម្រេចថានឹងជួយសង្គ្រោះគាត់។ ព្រះបានប្រទានស្តេចហ្វ្រិដដឺរិកនៃសាក់សូនីនូវគម្រោងការមួយ ដើម្បីរក្សាអ្នកកែទម្រង់។ នៅតាមផ្លូវមកផ្ទះវិញ គេបានបំបែកលូធើរពីអ្នក មកជាមួយគាត់ ហើយត្រូវបានគេបង្វែរជាប្រញាប់កាត់ព្រៃឆ្ពោះទៅកាន់ ប្រាសាទវ៉ាតប៊ក ដែលជាបន្ទាយភ្នំដាច់ស្រយាល។ ការលាក់បំបាំងគាត់គឺ ជាអាថ៌កំបាំងស្មុគស្មាញមួយ ដែលសូម្បីតែសម្តេចហ្រ្វិដដឺរិកផ្ទាល់ក៏ពុំបានដឹងថាគេបានលាក់គាត់នៅទីណាដែរ។ ការមិនដឹងនេះគឺជាគម្រោងការ របស់ព្រះអង្គ ឱ្យតែព្រះអង្គសម្រេចព្រះទ័យថាមិនដឹងចុះ ទ្រង់ពុំអាចបើក សម្តែងអ្វីឡើយ។ ទ្រង់បានស្កប់ព្រះទ័យ ដោយបានជ្រាបថាអ្នកកែទម្រង់ បានសុខសាន្តហើយ។

រដូវផ្ការីក រដូវក្តៅ និងរដូវស្លឹកឈើជ្រុះបានកន្លងផុតទៅ ហើយរដូវ រងាបានមកដល់ រីឯលូធើរនៅតែជាអ្នកគុកដដែល។ អាលៀនដ័រ និងបក្សពួក របស់គាត់បានសប្បាយរីករាយឥតឧបមា។ ពន្លឺនៃដំណឹងល្អមើលទៅហាក់បីដូចជារលត់ទៅហើយ ប៉ុន្តែ ពន្លឺរបស់កំណែទម្រង់នឹងត្រូវចាំជះដោយរស្មីដ៏ចិញ្ចែងចិញ្ចាចជាងមុនទៅទៀត។

ការឃុំឃាំងនៅឯប្រាសាទវ៉ាតប៊ក

ក្នុងការឃុំឃាំងដ៏ស្ងប់រម្ងាប់នៅឯប្រាសាទវ៉ាតប៊ក លោកលូធើរបានអរសប្បាយព្រោះបានរួចខ្លួនពីកម្សួល និងចលាចលនៃការប្រយុទ្ធ។ ប៉ុន្តែដោយខ្លួនធ្លាប់រស់នៅជាជីវិតមានសកម្មភាព និងការប៉ះទង្គិចយ៉ាងខ្លាំង នោះ គាត់មានការធុញទ្រាន់ចំពោះការមិនធ្វើអ្វីសោះ។ នៅជំនាន់ឯកោនោះលក្ខណៈនៃក្រុមជំនុំបានលេចឡើងនៅចំពោះគាត់។ គាត់ខ្លាចគេចោទថា ជាមនុស្សកំសាក កាលបើដកខ្លួនពីការប្រកួត។ រូចក៏បន្ទោសខ្លួនចំពោះការ ព្រងើយកន្តើយ និងការបណ្តោយតាមតម្រេក។

ប៉ុន្តែ ក្នុងពេលជាមួយគ្នា គាត់បានសម្រេចលទ្ធផលហួសពី សមត្ថភាពមនុស្សម្នាក់ទៅទៀត។ ស្លាបប៉ាការបស់គាត់ពុំដែលនៅស្ងៀម ឡើយ។ ពួកខ្មាំងសត្រូវរបស់គាត់បានអស្ចារ្យជាខ្លាំង ហើយក៏ភាន់ភាំងដោយ ឃើញភ័ស្តុតាងនៅនឹងភ្នែកថាគាត់នៅតែសកម្មដដែល។ ខិត្តប័ណ្ណជាច្រើនដែលបានសរសេរពីស្លាបប៉ាការបស់គាត់ ត្រូវបានចែកចាយពាសពេញ អាល្លឺម៉ង់។ គាត់ក៏បានបកប្រែគម្ពីរសញ្ញាថ្មីទៅជាភាសាអាល្លឺម៉ង់ផងដែរ។ ចេញពីកោះប៉ាត់ម៉ុសដ៏សំបូរដោយថ្ម គាត់បានបន្តការប្រកាសផ្សាយដំណឹង ល្អ និងបន្ទោសដល់អំពើខុសឆ្គងទាំងឡាយនៅជំនាន់នោះ ជិតពេញមួយ ឆ្នាំ។

ព្រះបានដកអ្នកបម្រើព្រះអង្គចេញពីវេទិកានៃជីវិតសាធារណៈ។ នៅក្នុងភាពដាច់ស្រយាល និងក្នុងទីភ្នំដែលគេមើលមិនឃើញ លូធើរត្រូវ បានដកចេញពីការគាំទ្ររបស់លោកីយ៍ និងត្រូវបានបំបិទពីការសរសើរ របស់មនុស្ស។ ដូច្នេះគាត់បានរួមពីសេចក្តីមានប្ញកខ្ពស់ និងទំនុកចិត្តក្នុងខ្លួនឯងដែលច្រើនតែបណ្តាលមកពីជ័យជម្នះ។

នៅពេលមនុស្សអរសប្បាយចំពោះសេរីភាពដែលសេចក្តីពិតបាន ផ្តល់ឱ្យពួកគេនោះ សាតាំងវាស្វះស្វែងបង្វែរគំនិត និងសេចក្តីស្រឡាញ់ ថ្នាក់ថ្នមរបស់គេចេញពីព្រះ និងស្វះស្វែងភ្ជាប់គេទៅនឹងភ្នាក់ងារមនុស្សជាតិ​ឱ្យគេលើកតម្កើងឧបករណ៍ ហើយបំភ្លេចព្រះហស្តដែលដឹកនាំព្រឹត្តិការណ៍នៃទិព្វញ្ញាណថ្នាក់ថ្នមទៅវិញ។ ជាញឹកញយពួកមេដឹកនាំសាសនាដែល មានគេសរសើរត្រូវបាននាំឱ្យទុកចិត្តលើខ្លួនឯង។ បណ្តាជនត្រូវបានអន្ទង ឱ្យមើលទៅគេថាជាអ្នកនាំផ្លូវជាជាងមើលទៅព្រះបន្ទូលរបស់ព្រះ។ ព្រះបាន ការពារកំណែទម្រង់ពីភាពគ្រោះថ្នាក់នេះឯង។ ភ្នែករបស់មនុស្សបានសំឡឹង មើលទៅឯលូធើរថាជាអ្នកបកស្រាយសេចក្តីពិត គាត់ត្រូវបានដកចេញ ប្រយោជន៍ឱ្យភ្នែកទាំងអស់ ងាកមកឯព្រះអនន្តដ៏ជាអ្នកនិពន្ធសេចក្តីពិត វិញ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ សុភាសិត​ ១៩:២៣

Powered by CAM