ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មុន​នឹង​ត្រូវ​វិនាស នោះ​ចិត្ត​របស់​មនុស្ស​កើត​មាន​សេចក្តី​ឆ្មើងឆ្មៃ ឯ​សេចក្តី​រាបសា នោះ​រមែង​តែ​នាំ​មុខ​កិត្តិយស​វិញ។ សុភាសិត​ ១៨:១២

នៅឆ្នាំ១៥១៦ ស្វីងកាលីត្រូវបានគេអញ្ជើញឱ្យទៅអធិប្បាយនៅក្នុងអាវាសនៅឯអាយយិនសេដិន (Einsiedeln)។ នៅទីនេះគាត់ត្រូវបន្ថែម ឥទ្ធិពលក្នុងនាមជាអ្នកកែទម្រង់ ដែលនឹងឮសុសសាយទៅឆ្ងាយ ហួសជួរ ភ្នំកំណើតរបស់គាត់ទៅទៀត។

ក្នុងចំណោមរបស់របរដែលគួរឱ្យចាប់អារម្មណ៍ជាងគេនៅអាយយិនសេដិន គឺជារូបសំណាកនៃស្ត្រីព្រហ្មចារីយ៍ ដែលគេជឿថាមានអំណាចអាចធ្វើការអស្ចារ្យ។ នៅខាងលើខ្លោងទ្វារអាវាសមានសរសេរថា «នៅទីនេះ អាចទទួលការអត់ទោសបាបដ៏ពេញលេញ»៤។ មានបណ្តាជនមកអំពីគ្រប់ ផ្នែកនៃប្រទេសស្វ៊ីស ប្រទេសបារាំង និងអាល្លឺម៉ង់។ ឃើញដូច្នេះ ស្វីងកាលី ក៏ឆ្លៀតឱកាសនេះ ប្រកាសសេរីភាពតាមរយៈដំណឹងល្អ ដល់ជនទាសករ ជាប់ចំណងនៃជំនឿអកុសលទាំងនេះ។

គាត់បានមានប្រសាសន៍ថា៖ «ចូរកុំឱ្យនឹកស្រមៃថា ព្រះនៅក្នុងវិហារ នេះជាងនៅកន្លែងដទៃទៀតឱ្យសោះ...។ តើការខំធ្វើដោយឥតកម្រៃ ការធ្វើ ធម្មយាត្រាដ៏ឆ្ងាយ ការដាក់តង្វាយ ការសាងរូបសំណាក ការបួងសួងដល់ នាងព្រហ្មចារីយ៍ ឬដល់ពួកសន្តបុគ្គល អាចជួយឱ្យអ្នករាល់គ្នាបានទទួល ព្រះគុណព្រះឬទេ?...តើមានអំណាចអ្វីចំពោះការពាក់គម្របក្បាលភ្លឺរលោង ការកោរក្បាលរលីង ការពាក់អាវផាយវែងៗ ឬស្បែកជើងលម្អដោយមាស នោះ?»...គាត់បន្ថែមទៀតថា «ព្រះគ្រីស្ទដែលបានប្រគល់អង្គទ្រង់នៅលើឈើឆ្កាងមួយដងនោះ គឺជាយញ្ញបូជា និងជាទោសដើម្បីជាថ្នូរសម្រាប់អំពើបាបរបស់អ្នកជឿ លុះដល់អស់កល្បជានិច្ច»។

ចំពោះអ្នកស្តាប់ភាគច្រើន គឺជាការខកចិត្តដ៏ជូរចត់មួយដោយមានគេប្រាប់ថា ដំណើរដ៏លំបាករបស់ខ្លួន គឺបានទៅជាអសារឥតការទៅវិញ។ ការអត់ទោសដ៏ឥតគិតថ្លៃដែលប្រទានដល់គេតាមរយៈព្រះគ្រីស្ទ ពួកគេ យល់មិនដល់ តែស៊ូស្កប់ចិត្តនឹងផ្លូវដែលរ៉ូមបានគូសឱ្យវិញ។ គឺជាការងាយ ស្រួលជាងសម្រាប់ពួកគេ ក្នុងការបង្គងសេចក្តីសង្គ្រោះរបស់ខ្លួនទៅលើពួកសង្ឃនិងស្តេចប៉ាប ជាជាងស្វែងរកភាពស្អាតស្អំនៃចិត្ត។

ប៉ុន្តែ ក្រុមមួយទៀត បានទទួលដោយអំណរនូវដំណឹងនៃសេចក្តី សង្គ្រោះតាមរយៈព្រះគ្រីស្ទ ហើយបានទទួលយកព្រះលោហិតនៃព្រះអង្គសង្គ្រោះ ទុកជាទីស្ងប់រម្ងាប់របស់ខ្លួនដោយជំនឿវិញ។ អ្នកទាំងនេះបាន ត្រឡប់ទៅកាន់លំនៅស្ថានវិញ ដើម្បីបើកសម្តែងដល់អ្នកដទៃនូវពន្លឺដ៏ វិសេសវិសាលដែលខ្លួនបានទទួល។ ម៉្លោះហើយសេចក្តីពិតត្រូវបាននាំ ចេញពីភូមិមួយទៅភូមិមួយ ហើយចំនួននៃជនធ្វើធម្មយាត្រាទៅកាន់ទី សក្ការៈនៃនាងព្រហ្មចារី ក៏បានថយចុះយ៉ាងសន្ធឹក។ ប្រាក់តង្វាយមាន ការធ្លាក់ចុះ ហើយប្រាក់បៀវត្សរ៍របស់ស្វីងកាលីដែលដកពីនោះមក ក៏ថយ ចុះដែរ។ ប៉ុន្តែការនេះបណ្តាលឱ្យគាត់មានអំណរទៅវិញ ព្រោះគាត់បាន ឃើញថា អំណាចនៃជំនឿអកុសលកំពុងបាក់បែកហើយ។ សេចក្តីពិតបាន ជ្រួតជ្រាបក្នុងចិត្តបណ្តាជនរួចទៅហើយ។

ស្វីងកាលីត្រូវបានគេអញ្ជើញឱ្យទៅក្រុងសួរិច

បីឆ្នាំក្រោយមក ស្វីងកាលីត្រូវបានគេអញ្ជើញឱ្យទៅអធិប្បាយក្នុង មហាវិហារនៅឯសួរិច (Zurich) ដែលជាទីប្រជុំជនសំខាន់បំផុតសម្រាប់ សហព័ន្ធស្វ៊ីស។ ឥទ្ធិពលដែលបញ្ចេញនៅកន្លែងនេះ ប្រាកដជាមានការ ចាប់អារម្មណ៍ខ្លាំងជាងមិនខាន។ ពួកសាស្រ្តាចារ្យបានបង្គាប់គាត់ឱ្យធ្វើតាមមុខនាទីដូចតទៅ៖
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ សុភាសិត​ ១៩:២៣

Powered by CAM