ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៩) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០២

ខព្រះគម្ពីរប្រចាំថ្ងៃ៖ សាក្សី​ភូតភរ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ ហើយ​អ្នក​ណា​ដែល​ពោល​ពាក្យ​កុហក នឹង​ត្រូវ​វិនាស​ទៅ។ សុភាសិត​ ១៩:៩

«លោកត្រូវតែប្រើឥទ្ធិពលគ្រប់បែបយ៉ាង ដើម្បីប្រមូលប្រាក់ចំណូល ដោយមិនខ្វល់ពីអ្វីទាំងអស់...។ លោកត្រូវព្យាយាមបង្កើនប្រាក់ចំណូលពី អ្នកជំងឺ ពីពិធីម៉ាស់ ហើយជាទូទៅគឺពីគ្រប់ទាំងពិធីសាសនា»។ «ចំពោះ ផ្នែកអភិបាលនៃពិធីប្រសិទ្ធី ការអធិប្បាយ និងការថែរក្សាហ្វូងចៀម...លោក អាចរកគេមកជំនួសបាន ជាពិសេសក្នុងការអធិប្បាយ»។

ស្វីងកាលីបានស្តាប់បទបញ្ជានេះដោយស្ងៀមស្ងាត់ រួចតបវិញថា «ជីវប្រវត្តិព្រះយេស៊ូវបានលាក់កំបាំងពីបណ្តាជនជាយូរមកហើយ។ ខ្ញុំនឹង អធិប្បាយដំណឹងល្អតាមលោកម៉ាថាយទាំងមូលតែម្តង...។ គឺដើម្បីសិរីល្អ របស់ព្រះ ដើម្បីសរសើរតម្កើងព្រះរាជបុត្ររបស់ព្រះអង្គ ដើម្បីសេចក្តី សង្គ្រោះដ៏ពិតនៃព្រលឹង ហើយនិងដើម្បីចម្រើនជំនឿដ៏ពិត ដែលខ្ញុំត្រូវឧទ្ទិស ថ្វាយបេសកកម្មការងាររបស់ខ្ញុំ»។

បណ្តាជនដ៏ច្រើនកុះករ ប្រមូលគ្នាមកស្តាប់គាត់អធិប្បាយ។ គាត់ បានចាប់ផ្តើមបេសកកម្មរបស់គាត់ ដោយបើកអានដំណឹងល្អ ហើយពន្យល់ដល់អ្នកស្តាប់ទាំងឡាយអំពីព្រះជន្ម សេចក្តីបង្រៀន និងជីវង្គតរបស់ព្រះ គ្រីស្ទ។ «គឺដើម្បីព្រះគ្រីស្ទ» គាត់មានប្រសាសន៍ «ដែលខ្ញុំប្រាថ្នាដឹកនាំអ្នក រាល់គ្នាទៅឯព្រះគ្រីស្ទដែលជាប្រភពដ៏ពិតនៃសេចក្តីសង្គ្រោះ»។ តាំងពីអ្នក រាជការ និស្សិត រហូតដល់សិប្បករ និងកសិករបានស្តាប់ពាក្យពេចន៍របស់ គាត់។ គាត់បានបន្ទោស ដល់អំពើអាក្រក់ និងអំពើពុករលួយនៃសម័យ កាលដោយឥតញញើតឡើយ។ បណ្តាជនជាច្រើនបានត្រឡប់មកពីវិហារ វិញដោយសរសើរដល់ព្រះ។ «ម្នាក់នេះ» ពួកគេនិយាយ «គឺជាអ្នកអធិប្បាយ សេចក្តីពិតមែន។ គាត់ជាលោកម៉ូសេរបស់ពួកយើង ជាអ្នកនាំយើងចេញពី ភពងងឹតនៃអេស៊ីព្ទនេះហើយ»។

ចំណេរតមក ក៏មានការប្រឆាំងកើតឡើង។ ពួកលោកសង្ឃបាន ចេញមុខរារាំងនឹងគាត់ ដោយការចំអកឡកឡឺយ និងការពេបជ្រាយ ខ្លះ ទៀតបញ្ចេញប្ញកកោងនិងប្រើការគំរាមកំហែង។ ប៉ុន្តែ ស្វីងកាលីបាន ទ្រាំទ្រ​ទាំងអស់ដោយអត់ធ្មត់។

នៅពេលដែលព្រះកំពុងរៀបចំបំបែកខ្នោះនៃសេចក្តីល្ងង់ខ្លៅ និង ជំនឿអកុសល សាតាំងក៏ធ្វើការដោយអំណាចដ៏ខ្លាំងក្លាបំផុតដែរ ដើម្បីដាក់មនុស្សឱ្យស្ថិតនៅក្នុងភាពងងឹត ព្រមទាំងចងឃ្នាបរឹតកាន់តែមាំថែមទៀត។ រ៉ូមបានបញ្ចេញថាមពលថ្មី ដោយបានបើកផ្សារជំនួញដល់ពិភពគ្រីស្ទានដាក់ លក់សេចក្តីអត់ទោសដើម្បីយកប្រាក់។ គ្រប់ទាំងអំពើបាបសុទ្ធតែមានតម្លៃ របស់វា។ មនុស្សអាចប្រព្រឹត្តអំពើឧក្រិដ្ឋតាមចិត្ត ឱ្យតែឃ្លាំងប្រាក់វិហារបានពោរពេញល្អ។ នេះហើយជាដំណើរជឿនលឿននៃចលនាទាំងពីរ រ៉ូម អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាប ដោយយកការនេះមកធ្វើជាប្រភពនៃប្រាក់ ចំណូល ចំណែកឯពួកកែទម្រង់វិញ គេផ្តន្ទាទោសអំពើបាប ហើយចង្អុលទៅព្រះគ្រីស្ទថាជាទីស្ងប់រម្ងាប់ ហើយនិងជាអ្នករំដោះ។

ការលក់ច្បាប់មិនប្រកាន់ទោសនៅប្រទេសស្វ៊ីស

នៅក្នុងប្រទេសអាល្លឺម៉ង់ ការលក់ច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាប ត្រូវបានប្រព្រឹត្តទៅដោយសង្ឃថិតហ្សិល។ នៅក្នុងប្រទេសស្វ៊ីស ជំនួញនេះត្រូវបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់សែមសិនជាលោកសង្ឃអ៊ីតាលី មួយរូប។ សែមសិនបានទទួលប្រាក់មួយចំនួនធំពីប្រទេសអាល្លឺម៉ង់ និង ស្វ៊ីសរួចទៅហើយ ដើម្បីមកបំពេញឃ្លាំងប្រាក់របស់វិហារកាតូលិករ៉ូម។ ឥឡូវនេះគាត់ធ្វើដំណើរឆ្លងកាត់ប្រទេសស្វ៊ីស រៃអង្គាសប្រាក់ចំណូលស្តួចស្តើងរបស់ពួកកសិករក្រីក្រ និងទាមទារជំនូនដ៏មានតម្លៃពីពួកអ្នកមាន ស្តុកស្តម្ភ។ ពួកកែទម្រង់ក៏ចេញទៅប្រឆាំងនឹងគាត់ជាបន្ទាន់។ ជោគជ័យ របស់ស្វីងកាលីគឺនៅពេលគាត់បានបង្ហាញឱ្យគេឃើញនូវកំពុតរបស់លោកសង្ឃ លុះដល់សង្ឃទ្រាំមិនបានក៏ចេញទៅកាន់សង្កាត់ផ្សេងទៀត។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ សុភាសិត​ ១៩:២៣

Powered by CAM