ថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១០) ​

ដំណើររីកចម្រើននៃកំណែទម្រង់នៅអាល្លឺម៉ង់

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០៤

ដំណើរបាត់ខ្លួនដោយអាថ៌កំបាំងរបស់លូធើរ បានបណ្តាលឱ្យមានភាពស្រឡាំងកាំងទូទាំងប្រទេសអាល្លឺម៉ង់។ ការសុើបសួររកគាត់ បានឮ គ្រប់ទិសទី។ ពាក្យចចាមអារា៉ម​ព្រៃផ្សៃ បានបន្តពីមាត់មួយទៅមាត់មួយ ហើយភាគច្រើនបានជឿថា គេបានធ្វើឃាតគាត់ទៅហើយ។ មានការសោក សង្រេងដ៏ខ្លាំង ហើយជាច្រើនគ្នាបានតាំងចិត្តសច្ចាយ៉ាងម៉ឺងម៉ាត់ថានឹងសងសឹកឱ្យមរណភាពរបស់គាត់។

មុនដំបូងសត្រូវរបស់គាត់សម្តែងក្តីរីករាយ ដោយនឹកស្មានថាគាត់ បានស្លាប់ហើយ តែបានពោរពេញទៅដោយសេចក្តីភ័យខ្លាចទៅវិញ ព្រោះ ឥឡូវនេះគាត់បានជាប់ជាឈ្លើយ។ «មានតែវិធីម៉្យាងទេ ដែលអាចសង្គ្រោះ ខ្លួនយើងបាន» មានម្នាក់និយាយ «គឺដុតភ្លើងចន្លុះឡើងស្វែងរកគាត់ទូទាំងលោកីយ៍ទាំងមូលតែម្តង ដើម្បីរំដោះគាត់មកឱ្យប្រជាជាតិដែលកំពុងស្រែករកគាត់»១។ ដំណឹងថាគាត់បានផុតពីគ្រោះថ្នាក់ ទោះបីជាប់គុកក៏ដោយ ក៏បានធ្វើឱ្យបណ្តាជនធូរស្រាលចិត្តដែរ សំណេររបស់គាត់បានត្រូវគេអាន ដោយមានការយកចិត្តទុកដាក់ជាងមុនទៅទៀត។ ចំនួនមនុស្សជាច្រើនបាន ចូលរួមជាបន្តបន្ទាប់ជាមួយដំណើរការរបស់ជនក្លាហានដែលបានការពារ ព្រះបន្ទូលព្រះ។

គ្រាប់ពូជដែលលូធើរបានសាបព្រោះ បានពន្លកឡើងនៅគ្រប់ទី កន្លែង។ អវត្តមានរបស់គាត់បានបង្ហើយនូវកិច្ចការដែលវត្តមានរបស់គាត់ពុំអាចធ្វើបាន។ កាលបើមេដឹកនាំដ៏មហិមារបស់ខ្លួនត្រូវបានដកហូតទៅ ហើយ ពួកអ្នកធ្វើការឯទៀតក៏បានខំប្រឹងទៅមុខ ប្រយោជន៍ឱ្យកិច្ចការដែលបានចាប់ផ្តើមដោយហ៊ឹកហ៊ាក់ ពុំអាចមានអ្វីបង្អាក់បានឡើយ។

ឥឡូវនេះសាតាំងបានព្យាយាមបញ្ឆោតហើយនិងបំផ្លាញបណ្តាជន ដោយយកកិច្ចការក្លែងក្លាយមកបន្លំកិច្ចការពិត។ ដូចដែលមានព្រះគ្រីស្ទ ក្លែងក្លាយនៅសតវត្សទី១ ក៏មានហោរាក្លែងក្លាយនៅសតវត្សទី១៦ដែរ។

មានជនខ្លះស្រមៃថា ខ្លួនបានទទួលនូវការបើកសម្តែងពិសេសអំពីស្ថានសួគ៌ ហើយថាបានទទួលបេសកកម្មអំពីព្រះ ឱ្យបំពេញករណីយកិច្ច ខាងការកែទម្រង់ ដែលពួកគេបានអះអាងថាលូធើរបានចាប់ផ្តើមហើយ តែ នៅក្នុងសភាពទន់ខ្សោយ។ តាមពិតពួកគេបានបង្ខូចកិច្ចការដែលលូធើរ បានធ្វើរួចហើយទេ។ ពួកគេបានបដិសេធគោលការនៃលទ្ធិកែទម្រង់ គឺថាព្រះ បន្ទូលព្រះជាវិន័យគ្រប់គ្រាន់នៃជំនឿនិងការប្រព្រឹត្ត។ ពួកគេបានយក កម្រិតមិនទៀងទាត់នៃអារម្មណ៍ និងការចាប់អារម្មណ៍របស់ខ្លួនផ្ទាល់ មក ជំនួសការណែនាំដ៏ឥតខុសឆ្គងវិញ។

អ្នកដទៃទៀត ដែលមានការលម្អៀងដោយធម្មជាតិទៅខាងជំនឿ ងប់ងុល ក៏បានចូលរួមជាមួយពួកគេដែរ។ ដំណើរទទួលសាទរនៃពួកនេះ បង្កើតឱ្យមានក្តីរំភើបចិត្តមិនតិចឡើយ។ លូធើរបានរំជួលចិត្តមនុស្សឱ្យមានអារម្មណ៍ត្រូវការចាំបាច់នូវការកែទម្រង់ ហើយឥឡូវនេះ អ្នកខ្លះដែលមាន ចិត្តស្មោះត្រង់ពិតប្រាកដ ត្រូវបានគេបង្វែងដានដោយសេចក្តីកំពុតរបស់ «ពួកហោរា» ថ្មី។ ពួកមេដឹកនាំនៃចលនានេះបានទៅក្រុងវិតថិនបឺក ហើយលើកការអះអាងរបស់ខ្លួនទៅលើមេឡែងថិនថា៖ «ព្រះបានបញ្ជូនពួកយើង មក ដើម្បីឱ្យណែនាំបណ្តាជន។ ពួកយើងមានការសារសងដ៏សមសួន ជាមួយព្រះយេហូវ៉ា ពួកយើងដឹងនូវអ្វីដែលនឹងកើតឡើង ពោលឱ្យខ្លី គឺពួក យើងជាសាវ័ក និងជាហោរា ហើយសូមបវារណាដល់លោកបណ្ឌិតលូធើរ»។

ពួកអ្នកកែទម្រង់ទៅជាស្រឡាំងកាំង។ មេឡែងថិនបាននិយាយថា៖ «តាមពិតមានវិញ្ញាណចំឡែកក្នុងអ្នកទាំងនេះ ប៉ុន្តែ មិនដឹងជាវិញ្ញាណអ្វី...យោបល់ម៉្យាង គឺចូរប្រយ័ត្ន កុំឱ្យយើងពន្លត់ព្រះវិញ្ញាណរបស់ព្រះ ហើយ ម៉្យាងទៀត កុំឱ្យវិញ្ញាណរបស់សាតាំងនាំយើងឱ្យវង្វេងឡើយ »។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​ប្រោស​ឲ្យ​មាន​ជីវិត ហើយ​អ្នក​ណា​ដែល​មាន​សេចក្តី​នោះ​នឹង​នៅ​តែ​មាន​ចិត្ត​ស្កប់ស្កល់​ជានិច្ច ឥត​មាន​សេចក្តី​អាក្រក់​ណា​មក​លើ​ខ្លួន​ឡើយ។ សុភាសិត​ ១៩:២៣

Powered by CAM