ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១០៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នកណាដែលមិនព្រមបៀតខ្លួន ក្នុងការឈ្លោះប្រកែកគ្នា នោះជាកិត្តិសព្ទដល់ខ្លួនហើយ ប៉ុន្តែគ្រប់ទាំងមនុស្សល្ងីល្ងើគេចេះតែរករឿងវិញ។ សុភាសិត ២០:៣
ផលផ្លែនៃការបង្រៀនថ្មីលេចឡើងឱ្យឃើញច្បាស់
បណ្តាជនត្រូវបានណែនាំឱ្យលែងអើពើដល់ព្រះគម្ពីរ ឬក៏ទាស ចោលចេញទាំងស្រុងតែម្តង។ និស្សិតទាំងឡាយលែងមានចិត្តអត់ធ្មត់ បោះ បង់ចោលការសិក្សារបស់ខ្លួន ហើយដកខ្លួនចេញពីសាកលវិទ្យាល័យទៀតផង។ បុរសទាំងឡាយដែលបានគិតថាខ្លួនគេមានសមត្ថភាពគ្រប់គ្រាន់នឹងធ្វើឱ្យរស់រវើកឡើងវិញ ហើយនិងគ្រប់គ្រងនូវការងារនៃលទ្ធិកែទម្រង់ បានសម្រេចលទ្ធផលត្រឹមតែនាំទៅរកមាត់ច្រាំងនៃក្តីវិនាសតែប៉ុណ្ណោះ។ ឥឡូវនេះពួកកាតូលិករ៉ូមមានទំនុកចិត្តឡើងវិញ ព្រមទាំងឧទានដោយក្តីរីករាយ ថា៖ «នៅការតស៊ូចុងក្រោយតែមួយទៀតទេ ទាំងអស់នឹងបានមកយើង ហើយ»។
លូធើរដែលនៅឯប្រាសាទវ៉ាតប៊ក ឮអំពីការទាំងឡាយដែលបាន កើតឡើង ក៏បានពោលដោយកង្វល់ជាខ្លាំងថា៖ «ខ្ញុំតែងតែទន្ទឹងគិតថា សាតាំង នឹងបញ្ជូនគ្រោះកាចនេះដល់យើងជាមិនខាន»៣។ គាត់បានឈ្វេងយល់ដឹង នូវចរិតលក្ខណៈពិតរបស់ពួកហោរាកំពុតទាំងនោះ។ ពួកប្រឆាំងស្តេចប៉ាបដ៏អាក្រក់បានកើតចេញមកអំពីអ្នកដែលបានតាំងខ្លួនថាជាមិត្តរបស់លទ្ធិកែទម្រង់តែម្តង ដើម្បីកកូរវក់វី និងបង្កើតឱ្យមានការភាន់ច្រឡំ។
លូធើរបានទទួលការជំរុញទៅមុខ ដោយព្រះវិញ្ញាណនៃព្រះ ហើយបានធ្វើហួសពីសមត្ថភាពគាត់ទៅទៀត។ ជារឿយៗ គាត់តែងតែញាប់ញ័រ ចំពោះលទ្ធផលនៃកិច្ចការរបស់គាត់៖ «ប្រសិនបើខ្ញុំបានដឹងថាគោលលទ្ធិខ្ញុំបានធ្វើឱ្យនរណាម្នាក់មានរបួស ទោះបីជាតូចប៉ុនណាក៏ដោយ តែពុំអាច ដូច្នោះទេ ព្រោះជាដំណឹងល្អ ខ្ញុំស៊ូស្លាប់១០ដង ជាជាងដកពាក្យចេញ»។
ក្រុងវិតថិនបឺកបានធ្លាក់ចុះយ៉ាងរហ័សនៅក្រោមអំណាចនៃជំនឿ ងប់ងុល ហើយនិងការគ្មានច្បាប់ទម្លាប់។ សត្រូវរបស់គាត់ទូទាំងប្រទេស អាល្លឺម៉ង់ បានទម្លាក់កំហុសមកលើគាត់។ នៅក្នុងព្រលឹងដ៏ល្វីងជូរចត់ គាត់ សួរថា៖ «តើកិច្ចការដ៏ឧត្តមនៃលទ្ធិកែទម្រង់ អាចបញ្ចប់ទៅដោយរបៀបហ្នឹង បានដែរឬ?» នៅពេលដែលគាត់ប្រជែងជាមួយព្រះក្នុងសេចក្តីអធិស្ឋាន សេចក្តី សុខសន្តិភាពក៏បានហូរចូលក្នុងចិត្តគាត់ម្តងទៀត។ «កិច្ចការនេះពុំមែនជា របស់ទូលបង្គំទេ គឺរបស់ព្រះអង្គផ្ទាល់វិញ» គាត់បានថ្លែង។ ប៉ុន្តែ គាត់បាន តាំងចិត្តថានឹងត្រឡប់ទៅវិតថិនបឺកវិញ។
គាត់បានស្ថិតនៅក្រោមការហាមឃាត់របស់អាណាចក្រ។ ពូកសត្រូវ អាចយកជីវិតគាត់នៅពេលណាក៏បាន មិត្តភក្តិទាំងឡាយត្រូវបានហាមឃាត់មិនឱ្យផ្តល់ជម្រកដល់គាត់។ ប៉ុន្តែ គាត់បានឃើញថា កិច្ចការនៃដំណឹងល្អកំពុងស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ហើយដោយនូវព្រះនាមនៃព្រះយេហូវ៉ា គាត់ក៏ចេញទៅដោយឥតមានភ័យខ្លាច ដើម្បីច្បាំងសម្រាប់សច្ចធម៌។
នៅក្នុងលិខិតរបស់គាត់ចំពោះស្តេចហ្វ្រិដដឺរិក លូធើរបាននិយាយ ថា៖ «ខ្ញុំចេញទៅវិតថិនបឺកគឺស្ថិតនៅក្រោមការការពារដ៏ខ្ពស់ជាងរបស់ពួកក្សត្រ និងពួកជ្រើសរើសអធិរាជទៅទៀត។ ខ្ញុំពុំគិតថានឹងអំពាវនាវសូមនូវការគាំទ្រអំពីព្រះអង្គទេ ហើយជាជាងចង់បានសេចក្តីការពាររបស់ព្រះអង្គ ខ្ញុំនឹងការពារព្រះអង្គប៉ុណ្ណោះដែលត្រូវធ្វើគ្រប់ទាំងអស់»។ ក្នុងលិខិតទី២ លូធើរបានបន្ថែមថា៖ «ខ្ញុំរួចរាល់នឹងទទួលសេចក្តីមិនសព្វព្រះទ័យរបស់ព្រះអង្គ និងកំហឹងរបស់លោកីយ៍ទាំងមូលហើយ។ តើបណ្តាជនវិតថិនបឺកពុំ មែនជាកូនចៀមរបស់ខ្ញុំទេឬអ្វី? ប្រសិនបើចាំបាច់ តើខ្ញុំមិនគួរបញ្ចេញខ្លួនទៅស្លាប់ដើម្បីពួកគេទេឬ? »។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីមេត្តា និងសេចក្តីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្តីសប្បុរសដែរ។ សុភាសិត ២០:២៨