ថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ សេចក្តី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។ សុភាសិត​ ២០:៥

ឥទ្ធិប្ញទ្ធិនៃព្រះបន្ទូល

មិនយូរប៉ុន្មានក៏ឮសូរទូទាំងវិតថិនបឺកថាលូធើរបានត្រឡប់មកវិញ ហើយនឹងត្រូវឡើងអធិប្បាយផង។ វិហារបានពេញហៀរ។ ដោយបញ្ញា វាងវៃ និងភាពស្រទន់ គាត់បានណែនាំហើយនិងកែតម្រង់ពួកគេថា៖

«បុណ្យម៉ាស គឺជាបុណ្យអាក្រក់មួយ ព្រះមិនសព្វព្រះទ័យទេ គួរតែ លុបបំបាត់ចោល...។ ប៉ុន្តែ សូមកុំឱ្យមាននរណាម្នាក់ ត្រូវបែកចេញដោយ ការបង្ខិតបង្ខំឡើយ...។ ព្រះបន្ទូលទ្រង់ជាអ្នកធ្វើ ពុំមែនយើងទេ...។ យើង រាល់គ្នាមានសិទ្ធិនឹងនិយាយស្តី៖ យើងពុំមានសិទ្ធិនឹងធ្វើទេ...។ ចូរយើង អធិប្បាយ ក្រៅពីនេះជារបស់ផងព្រះ។ ប្រសិនបើខ្ញុំត្រូវប្រើកម្លាំងបង្ខិតបង្ខំវិញ តើខ្ញុំត្រូវបានចំណេញអ្វី?...ព្រះអង្គដាក់ព្រះហស្តលើចិត្ត កាលណាយក បានចិត្តហើយ ទាំងអស់គ្នាក៏បានឈ្នះដែរ...»។

«ខ្ញុំនឹងអធិប្បាយ ពិភាក្សា ហើយនិងសរសេរ ប៉ុន្តែខ្ញុំនឹងមិនបង្ខិត បង្ខំនរណាម្នាក់ឡើយ ព្រោះជំនឿជាអំពើស្ម័គ្រពីចិត្ត...។ ខ្ញុំបានក្រោកឈរឡើងប្រឆាំងនឹងប៉ាប ប្រឆាំងនឹងច្បាប់អនុញ្ញាតឱ្យប្រព្រឹត្តអំពើបាប ហើយ ប្រឆាំងនឹងពួកបរិស័ទរបស់ប៉ាប ប៉ុន្តែ ប្រឆាំងដោយឥតមានហិង្សា ឬក៏ ការច្របូកច្របល់ឡើយ។ ខ្ញុំបានប្រើព្រះបន្ទូលព្រះ ខ្ញុំអធិប្បាយហើយនិង សរសេរ ទាំងអស់នេះដែលខ្ញុំបានធ្វើ។ នៅពេលដែលខ្ញុំកំពុងដេកលក់...ព្រះបន្ទូលដែលខ្ញុំអធិប្បាយនោះ បានផ្តួលរំលំលទ្ធិកាតូលិករ៉ូមនិយម ម៉្លោះ ហើយទាំងស្តេចនិងអធិរាជ ពុំបានធ្វើឱ្យគ្រោះថ្នាក់ច្រើនឡើយ។ តែខ្ញុំពុំបាន ធ្វើអ្វីទាំងអស់ទេ គឺព្រះបន្ទូលព្រះទេដែលធ្វើទាំងអស់នោះ»៦។ ព្រះបន្ទូលព្រះ បានបំបែកអំពើអំពាន់នៃការរំជើបរំជួលដ៏ងប់ងុលហើយ។ ដំណឹងល្អបាននាំមកវិញនូវជនដែលត្រូវបានគេនាំឱ្យយល់ខុស ចូលមករកផ្លូវនៃសេចក្តីពិត វិញ។

ប៉ុន្មានឆ្នាំក្រោយមក ជំនឿងប់ងុលក៏ផ្ទុះឡើងដោយមានលទ្ធផលដ៏អាក្រក់អាក្រី។ លូធើរបាននិយាយថា​៖ «ចំពោះពួកគេ បទគម្ពីរបរិសុទ្ធគ្រាន់តែជាសំបុត្រគ្មានវិញ្ញាណប៉ុណ្ណោះ ហើយគេទាំងអស់គ្នាចាប់ផ្តើមស្រែក ឡើងថា ‘ព្រះវិញ្ញាណ! ព្រះវិញ្ញាណ!‘ ប៉ុន្តែ ខ្ញុំប្រាកដជាមិនទៅតាមកន្លែងណាដែលវិញ្ញាណរបស់គេដឹកនាំពួកគេឡើយ»។

ថូមាស មូនស័រ (Thomas Münzer) អ្នកជឿងប់ងុលយ៉ាងសកម្ម បំផុតម្នាក់ ជាអ្នកមានសមត្ថភាពបំផុត ប៉ុន្តែ គាត់ពុំបានរៀនអំពីសាសនាពិតទេ។ «គាត់មានចិត្តប្រាថ្នាចង់កែទម្រង់លោកីយ៍ ហើយបានភ្លេចដូចជាពួកមានចិត្តសាទរទាំងឡាយដែរ ថាការកែទម្រង់គួរតែចាប់ផ្តើម​ឡើង​ជាមួយ ខ្លួនគាត់ជាមុន»៨។ គាត់មិនចង់ធ្វើជាអ្នកទីពីរឡើយ ទោះបីជា​បន្ទាប់ពីលូធើរក៏ដោយ។ ខ្លួនគាត់ផ្ទាល់បានអះអាងថាបានទទួលបេសកកម្មមកអំពីព្រះ ដើម្បីណែនាំឱ្យស្គាល់នូវការកែទម្រង់ពិតប្រាកដ៖ «អ្នកដែល​មាន វិញ្ញាណនេះក្នុងខ្លួន មានជំនឿពិតប្រាកដហើយ ទោះបីអ្នកនោះពុំបាន ឃើញបទគម្ពីរ នៅក្នុងជីវិតរបស់គាត់ក៏ដោយ»។

ពួកគ្រូដែលជឿងប់ងុល បានទុកខ្លួនគេ​ឱ្យញុាំងដោយអារម្មណ៍ ដោយចាត់ទុកថា រាល់ទាំងការគិតហើយនិងសម្ទុះចិត្ត គឺជាសំឡេងនៃព្រះ។ អ្នកខ្លះបានទាំងដុតគម្ពីររបស់ខ្លួនចោលផង។ មានមនុស្សរាប់ពាន់នាក់ បាន ទទួលគោលលទ្ធិរបស់លោកមូនស័រ។ មិនយូរប៉ុន្មានគាត់ក៏ប្រកាសថា ការ ស្តាប់បង្គាប់ពួកក្សត្រ គឺជាការបម្រើទាំងព្រះនិងអារក្សហើយ។

សេចក្តីបង្រៀននៃការបដិវត្តរបស់មូនស័រ បាននាំឱ្យបណ្តាជនបែកចេញអំពីការត្រួតត្រាទាំងអស់។ ទិដ្ឋភាពនៃការនាំបំបះបំបោរដ៏អាក្រក់ បំផុតក៏បានកើតឡើង រួចវាលនៃប្រទេសអាល្លឺម៉ង់ក៏បានទទឹកជោកដោយឈាម។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​មេត្តា និង​សេចក្តី​ទៀង​ត្រង់ រមែង​ការពារ​ស្តេច ហើយ​បល្ល័ង្ករាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយសារ​សេចក្តី​សប្បុរស​ដែរ។ សុភាសិត​ ២០:២៨

Powered by CAM