ថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្ស​សុចរិត គេ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន​កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។ សុភាសិត​ ២០:៧

សេចក្តីខ្លោចផ្សានៃព្រលឹង សង្កត់មកលើលូធើរ

ពួកក្សត្រកាតូលិកបានប្រកាសថា ការប្រឆាំងបះបោរគឺជាផ្លែផ្កានៃគោលលទ្ធិរបស់លូធើរ។ ពាក្យចោទនេះបណ្តាលឱ្យមានកង្វល់ចិត្តដ៏ធ្ងន់ធ្ងរ ដល់អ្នកកែទម្រង់ ព្រោះសេចក្តីពិតត្រូវបានអាប់ឱនដោយការវាយតម្លៃស្មើនឹងពួកជឿងប់ងុលដ៏ថោកទាប។ យ៉ាងណាមិញ ពួកមេបះបោរស្អប់លូធើរ ណាស់ ពីព្រោះគាត់មិនគ្រាន់តែប្រកែកថាពួកគេមិនបានទទួលសេចក្តីភ្លឺស្វាងមកអំពីព្រះប៉ុណ្ណោះទេ គឺថែមទាំងចោទពួកគេថាបានធ្វើការបះបោរ ប្រឆាំងនឹងអាជ្ញាធរស៊ីវិលទៀតផង។ ក្នុងការតបតមកវិញ ពួកគេបាន ប្រកាសមិនទទួលស្គាល់គាត់ ដោយចាត់ទុកគាត់ថាជាជនកំពុតដ៏ថោកទាបម្នាក់។

ពួកកាតូលិករ៉ូមសង្ឃឹមថានឹងបានឃើញនូវការធ្លាក់ចុះនៃលទ្ធិកែ ទម្រង់។ គេបាននាំគ្នាចោទប្រកាន់លូធើរ សូម្បីចំពោះកំហុសដែលគាត់ខំ ប្រឹងដ៏អស់អំពីចិត្ត ដើម្បីកែតម្រូវនោះក៏ដោយ។ ចំណែកខាងបក្សជឿងប់ ងុលវិញ បានអះអាងដោយមិនពិតថា គេបានប្រព្រឹត្តមកលើពួកខ្លួនដោយ អយុត្តិធម៌ រួចក៏បានទទួលការអាណិតអាសូរអំពីបណ្តាជនមួយចំនួនធំ ហើយ គេបានចាត់ទុកពួកគេថាជាអ្នកប្តូរផ្តាច់។ ម៉្លោះហើយអ្នកដែលបានប្រឆាំង នឹងលទ្ធិកែទម្រង់ ត្រូវបានគេអាណិត និងសរសើរទៅវិញ។ នេះជាកិច្ចការដែលប្រកបដោយវិញ្ញាណបះបោរដដែល ដែលបានសម្តែងចេញជាលើក ដំបូងនៅស្ថានសួគ៌។

សាតាំងកំពុងធ្វើការស្វះស្វែងជានិច្ច ដើម្បីបញ្ឆោតមនុស្ស ហើយនិង ណែនាំឱ្យហៅអំពើបាបថាអំពើសុចរិត ហើយអំពើសុចរិតថាជាអំពើបាប។ ភាពបរិសុទ្ធក្លែងក្លាយ និងការញែកចេញជាបរិសុទ្ធខុសរបៀប នៅតែ បង្ហាញវិញ្ញាណដដែល ដូចកាលពីជំនាន់របស់លូធើរដែរ ដោយបង្វែងគំនិត ចេញអំពីបទគម្ពីរ ហើយនិងដឹកនាំមនុស្សទៅតាមអារម្មណ៍និងការចាប់ អារម្មណ៍រៀងខ្លួន ជាជាងបន្ទន់ទៅតាមច្បាប់របស់ព្រះ។

លូធើរបានក្រោកឡើងច្បាំងការពារដំណឹង ដែលទទួលការវាយប្រហារ ពីគ្រប់ជ្រុងជ្រោយដោយសភាពឥតតក់ស្លុត។ ក្នុងខណ​ៈដែលគាត់ឈររឹងមាំដូចថ្មប្រឆាំងនឹងជំនឿងប់ងុល ដែលស្វែងរកចងសម្ព័ន្ធខ្លួនគេជាមួយលទ្ធិកែទម្រង់ គាត់បានធ្វើសង្គ្រាមប្រឆាំងនឹងអាជ្ញាធរប៉ាបដែលជាអ្នកទន្ទ្រាន យកអំណាច ដោយប្រើព្រះបន្ទូលរបស់ព្រះ។

ធាតុជំទាស់នីមួយៗ បានដាក់ព្រះគម្ពីរបរិសុទ្ធទៅម្ខាង ហើយលើកតម្កើងប្រាជ្ញាមនុស្សថាជាប្រភពនៃសេចក្តីពិត។ លទ្ធិគិតគូររកហេតុផល យកហេតុផលមកធ្វើជារូប ហើយយកមូលហេតុនេះធ្វើជាសេចក្តីតម្រូវ សម្រាប់សាសនា។ លទ្ធិរ៉ូមនិយម ដោយអះអាងថាបានទទួលសេចក្តីភ្លឺស្វាង ដែលបន្តមកតាមខ្សែស្រឡាយដ៏ឥតមានដាច់អំពីពួកសាវ័ក បានផ្តល់ ឱកាសឱ្យសេចក្តីខ្ជះខ្ជាយ និងអំពើពុករលួយ បំបាំងខ្លួននៅក្រោមសេចក្តី បង្គាប់ «របស់ពួកសាវ័ក»។ ការដែលមូនស័របានអះអាងថាមានសេចក្តីភ្លឺ ស្វាងនោះ គឺបានចេញមកអំពីការស្រមៃរវើរវាយទេ។ សាសនាព្រះគ្រីស្ទ ពិតប្រាកដ ទទួលព្រះបន្ទូលព្រះជាការសាកល្បងនៃរាល់ទាំងសេចក្តីភ្លឺ ស្វាងវិញ។

នៅពេលលូធើរត្រឡប់មកអំពីប្រាសាទវ៉ាតប៊កវិញ គាត់បានបញ្ចប់ការបកប្រែគម្ពីរសញ្ញាថ្មី រួចហើយក៏ចែកជូនដំណឹងល្អដល់បណ្តាជន អាល្លឺម៉ង់ជាភាសារបស់ខ្លួន។ អស់អ្នកដែលស្រឡាញ់សេចក្តីពិត បានទទួល សំណេរបកប្រែនេះដោយមានអំណររីករាយជាខ្លាំង។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​មេត្តា និង​សេចក្តី​ទៀង​ត្រង់ រមែង​ការពារ​ស្តេច ហើយ​បល្ល័ង្ករាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយសារ​សេចក្តី​សប្បុរស​ដែរ។ សុភាសិត​ ២០:២៨

Powered by CAM