ថ្ងៃពុធ ទី២៦ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១០៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក នោះ​គឺ​ព្រះយេហូវ៉ា​ដែល​បង្កើត​ទាំង​២​យ៉ាង។ សុភាសិត​ ២០:១២

ពួកសង្ឃមានការភ្ញាក់ផ្អើល ព្រោះបណ្តាជនសាមញ្ញ ឥឡូវនេះមានសមត្ថភាពអាចពិភាក្សាជាមួយពួកគេនូវព្រះបន្ទូលព្រះ ហើយការល្ងង់ខ្លៅ របស់ពួកគេ នឹងលេចធ្លោឡើងជាមិនខាន។ រ៉ូមបានកោះហៅអាជ្ញាធររបស់ខ្លួនទាំងអស់ ដើម្បីបង្ការការផ្សព្វផ្សាយបទគម្ពីរ។ ប៉ុន្តែ ហាមឃាត់ច្រើន កាលណាចំពោះព្រះគម្ពីរ ការថប់បារម្ភចង់យល់ដឹងរបស់ប្រជាជន ក៏កាន់ តែធំធេងឡើងកាលនោះដែរ។ អស់អ្នកដែលអាចអានបានបានយកព្រះ គម្ពីរទៅតាមខ្លួន ហើយលុះទន្ទេញចាំមាត់គ្រប់ផ្នែក ទើបបានអស់ចិត្ត។ លូធើរ ក៏ប្រញាប់ប្រញាល់បកប្រែគម្ពីរសញ្ញាចាស់ទៀត។

សំណេររបស់លូធើរត្រូវបានទទួលស្វាគមន៍ទាំងនៅទីក្រុង និងទាំង ជនបទតូចៗ។ «អ្វីៗដែលលូធើរហើយនិងមិត្តគាត់រៀបរៀងឡើង អ្នកដទៃទៀតនាំគ្នាយកទៅចែកចាយភ្លាម។ ពួកសង្ឃដែលបានជឿជាក់ច្បាស់អំពីកាតព្វកិច្ចវត្តអារាមដ៏គ្មានច្បាប់ទម្លាប់ ប៉ុន្តែ ល្ងង់ខ្លៅក្នុងការប្រកាសព្រះ បន្ទូលនៃព្រះ...ក៏បានលក់សៀវភៅរបស់លូធើរ និងគូកនលោក។ មិនយូរ ប៉ុន្មាន ប្រទេសអាល្លឺម៉ង់ក៏មានអ្នកដើរលក់សៀវភៅដំណឹងល្អដ៏ក្លាហាន ពាសពេញស្រុក»។

មានការសិក្សាព្រះគម្ពីរគ្រប់ទីកន្លែង

នៅវេលាយប់ គ្រូទាំងឡាយនៃសាលារៀននៅក្នុងភូមិ បានអានខ្លាំងៗ ឱ្យក្មេងតូចៗដែលអង្គុយជុំគ្នានៅក្បែរភ្នក់ភ្លើងស្តាប់។ ការខិតខំយកចិត្តទុក ដាក់ នឹងហុចមកនូវព្រលឹងខ្លះដែលនឹងទទួលជឿសេចក្តីពិត។ «ផ្លូវចូលទៅកាន់ព្រះបន្ទូលទ្រង់មានពន្លឺ ផ្តល់ការយល់ដឹងដល់ជនសាមញ្ញ»។ ទំនុកដំកើង ១១៩:១៣០។

ពួកកាតូលិកដែលបានទុកការសិក្សាបទគម្ពីរទៅឱ្យពួកសង្ឃ ឥឡូវ នេះបានកោះហៅពួកគេមក ដើម្បីទប់ទល់នឹងសេចក្តីបង្រៀនថ្មី។ ប៉ុន្តែ ការ ល្ងិតល្ងង់ខាងបទគម្ពីរ ទាំងពួកសង្ឃ និងសង្ឃដែលមានសាមណស័ក្តិជា ស្មូម បានទទួលការផ្ចាញ់ផ្ចាលទាំងស្រុង។ «ដោយមិនសប្បាយចិត្ត» អ្នក និពន្ធកាតូលិកនិយាយ «លូធើរបានល្បួងលួងអស់អ្នកជឿតាមគាត់ មិនឱ្យមានជំនឿទៅលើសំណេរណាទៀតក្រៅពីព្រះគម្ពីរបរិសុទ្ធឡើយ »១១។ ពួកមនុស្សបានប្រមូលគ្នាមកស្តាប់សេចក្តីពិត ដែលបានគាំទ្រដោយមនុស្ស ដែលមានការរៀនសូត្រតិចតួច។ ភាពល្ងង់ខ្លៅដ៏គួរឱ្យអាម៉ាស់នៃជនឧត្តុង្គ ឧត្តមទាំងនេះ ត្រូវបានធ្វើឱ្យឃើញច្បាស់ក្រឡែត នៅពេលដែលការជជែក តវ៉ារបស់ខ្លួន ជួបប្រទះនឹងសេចក្តីបង្រៀនដ៏ងាយៗនៃព្រះបន្ទូលព្រះ។ ពួក កម្មករ ពួកទាហាន ពួកស្រីៗ ហើយនិងសូម្បីតែកូនក្មេង ក៏បានយល់ដឹងអំពីសេចក្តីបង្រៀននៅក្នុងគម្ពីរ ជាងពួកសង្ឃ និងពួកបណ្ឌិតដ៏ឈ្លាសវៃផង។

ពួកយុវជនដែលមានគំនិតទូលំទូលាយបានខិតខំសិក្សា តាមដាន ស្រាវជ្រាវបទគម្ពីរ ហើយនិងធ្វើខ្លួនឱ្យសុាំជាមួយស្នាដៃឯកនៃសំណេរ បុរាណ។ ដោយប្រកបដោយគំនិតសកម្ម ហើយនិងចិត្តអង់អាច ពួកយុវជន ទាំងនេះ ចាប់យកបាននូវចំណេះវិជ្ជាដែលក្នុងពេលដ៏យូរ ពុំមាននរណា អាចប្រជែងនឹងពួកគេបានឡើយ។ នៅក្នុងសេចក្តីបង្រៀនថ្មី បណ្តាជនបានរកឃើញនូវការដែលព្រលឹងខ្លួនចង់បាន ហើយក៏នាំគ្នាបែរចេញអំពីអស់អ្នកដែលបានបំប៉នដល់ខ្លួន នូវសំបកអង្កាមឥតប្រយោជន៍នៃធម៌អកុសល ហើយនិងទំនៀមទម្លាប់របស់មនុស្ស។

នៅពេលដែលការធ្វើទុក្ខបៀតបៀន បានឆាបឆេះឡើងទាស់នឹងពួកគ្រូនៃសេចក្តីពិត ពួកគេបានចងចាំដល់ព្រះបន្ទូលព្រះគ្រីស្ទ៖ «កាលណា គេបៀតបៀនដល់ឯងនៅទីក្រុងនេះ ចូររត់ទៅទីក្រុងមួយទៀត»។ ម៉ាថាយ ១០:២៣។ អ្នកភៀសខ្លួនទាំងនេះ តែងតែជួបការបើកទ្វាររាក់ទាក់ដល់ខ្លួន ហើយពួកគេតែងតែអធិប្បាយអំពីព្រះគ្រីស្ទ ជួនកាលនៅក្នុងវិហារ ឬតាម ផ្ទះឯកជន ឬក៏នៅក្នុងទីវាល។ សេចក្តីពិតត្រូវបានផ្សព្វផ្សាយដោយអំណាចដែលមិនអាចបដិសេធបាន។

អាជ្ញាធរសាសនានិងស៊ីវិល បានប្រើគុក ទារុណកម្ម ភ្លើងនិងដាវជា អសារឥតការ។ អ្នកជឿរាប់ពាន់នាក់ បានបោះត្រានៃជំនឿរបស់ខ្លួនដោយ លោហិតខ្លួនផ្ទាល់ ហើយការធ្វើទុក្ខបៀតបៀនបានត្រឹមតែជួយបន្សុសបន្សាយ នូវសេចក្តីពិតថែមទៀតប៉ុណ្ណោះ។ រីឯជំនឿងប់ងុលដែលសាតាំងបានខ្នះខ្នែង បង្រួបបង្រួមជាមួយសេចក្តីពិតនោះ បានហុចលទ្ធផលធ្វើឱ្យឃើញច្បាស់ ថែមទៀតនូវការផ្ទុយគ្នារវាងការងាររបស់អារក្ស និងការងាររបស់ព្រះ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​មេត្តា និង​សេចក្តី​ទៀង​ត្រង់ រមែង​ការពារ​ស្តេច ហើយ​បល្ល័ង្ករាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយសារ​សេចក្តី​សប្បុរស​ដែរ។ សុភាសិត​ ២០:២៨

Powered by CAM