ថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១១១

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែនទែន ដោយសារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។ សុភាសិត​ ២០:១៨

រឿងរ៉ាវដ៏ធំមានសភាពការមិនស្រួល

ប្រសិនបើគេបង្ខំឱ្យប្រតិបត្តនីតិបញ្ញត្តិនេះ «ក្នុងខណៈនេះ កំណែ ទម្រង់នឹងមិនបានវិវឌ្ឍទៅមុខ...ឬតាំងនៅលើគ្រឹះតាងដ៏មាំទេ»។ នឹងមានការហាមប្រាមមិនឱ្យមានសេរីភាព។ នឹងគ្មានការអនុញ្ញាតឱ្យផ្លាស់ប្រែចិត្ត គំនិតឡើយ។ សេចក្តីសង្ឃឹមនៃពិភពលោក ហាក់បីដូចជារលាយសាប សូន្យអស់ទៅហើយ។

បក្ខផ្សាយដំណឹងល្អ (Evangelical Party) មើលមុខគ្នាដោយបាក់ ទឹកចិត្តជាខ្លាំង៖ «តើនឹងត្រូវធ្វើអ្វីទៅ?» «តើលោកប្រធានកំណែទម្រង់ចុះ ចូល ហើយទទួលយល់ស្របនឹងនីតិបញ្ញត្តិ ឬយ៉ាងណា?...គេបានធានាឱ្យ ពួកក្សត្រគណៈលូធើរ អនុវត្តសាសនារបស់គេតាមផ្លូវចិត្ត។ ពួកសាវ័កបាន ទទួលសប្បុរសធម៌នេះដែរ ដែលមុននឹងវិធានការនោះត្រូវបានអនុម័តឡើង គេបានឱបក្រសោបទស្សនៈដែលមានទម្រង់ថ្មី។ តើការនេះមិនធ្វើឱ្យគេ ស្កប់ចិត្តទេឬអ្វី?...

គេបានពិនិត្យមើលគោលការដែលដំណោះស្រាយនេះស្ថិតនៅលើដោយរីករាយ ហើយបានប្រព្រឹត្តទៅក្នុងជំនឿ។ តើគោលការនោះជាអ្វីទៅ? គឺជាសិទ្ធិរបស់រ៉ូមដើម្បីបង្ខំការជ្រើសរើសតាមផ្លូវចិត្ត ហើយហាមផ្តាច់មិនឱ្យមានការសួររកខុសត្រូវដោយសេរី។ ប៉ុន្តែ តើមិនមែនខ្លួនគេ និងពួក ប្រូតេស្តង់ដែលនៅក្រោមខ្លួន ត្រូវអនុវត្តសាសនាដោយសេរីទេឬ? ត្រូវ ហើយ តែក្នុងនាមជាសន្តានចិត្តមួយ ដែលបានចែងក្នុងកិច្ចសម្រុះសម្រួល ប៉ុន្តែ មិនមែនជាសិទ្ធិទេ...។ ការទទួលយល់ស្របដល់កិច្ចសម្រុះសម្រួល ដែលបានស្នើនោះ នឹងបានទៅជាការអនុញ្ញាតដោយមិនដឹងខ្លួនមួយ គឺថាសេរីភាពខាងសាសនាគួរតែស្ថិតនៅក្រោមប្រទេសសាក់សូនី ដែលមាន ទម្រង់ថ្មីវិញ ចំណែកឯពិភពគ្រីស្ទានដទៃទៀតនោះ ការសួររកខុសត្រូវ ដោយសេរី និងការអះអាងថាជឿជំនឿដែលត្រូវបានកែទម្រង់ គឺជាអំពើ ឧក្រិដ្ឋ ហើយត្រូវប្រទះនឹងគុកងងឹត និងបង្គោលមរណៈទៀតផង។ តើគេនឹង អាចអនុញ្ញាតឱ្យមានសេរីភាពខាងសាសនា នៅតាមតំបន់បានឬទេ?...តើ ពួកអ្នកកែទម្រង់អាចអង្វរថាគេគ្មានកំហុសអ្វីក្នុងឈាមរបស់មនុស្សរាប់រយពាន់នាក់ ដែលនឹងត្រូវប្តូរជីវិតរបស់គេក្នុងទឹកដីនៃកាតូលិករ៉ូម ក្នុងការប្រតិបត្តិ នៃកិច្ចសម្រុះសម្រួលនេះឬ»?

ពួកក្សត្របានថ្លែងថា៖ «ចូរយើងបដិសេធក្រឹត្យនេះ។ ក្នុងវិស័យនៃ សតិសម្បជញ្ញៈ មនុស្សភាគច្រើនគ្មានអំណាចទេ» ។ កិច្ចការពារសេរីភាពនៃការជ្រើសរើសតាមផ្លូវចិត្ត គឺជាភារកិច្ចរបស់រដ្ឋទេ ហើយនេះជាកម្រិតនៃ អាជ្ញាធររបស់រដ្ឋ ក្នុងវិស័យនៃសាសនា។

ពួកកាតូលិករ៉ូមបានតាំងចិត្តនឹងបំបាត់នូវអ្វីដែលគេហៅថា «ការរឹង ចចេសដ៏ព្រហើន»។ អ្នកតំណាងនៃទីក្រុងសេរីទាំងឡាយ ត្រូវប្រកាសថា ខ្លួន នឹងយល់ស្របដល់ល័ក្ខខ័ណ្ឌនៃសេចក្តីស្នើឬមិនយល់ព្រម។ ពួកគេបាន អង្វរសុំពន្យារពេល តែឥតប្រយោជន៍ទេ។ ពួកគេជិតពាក់កណ្តាល បាន ចូលខាងពួកកែទម្រង់ដោយដឹងថា នៅអនាគតកាល គេគង់តែប្រទះនឹង ការចោទប្រកាន់ និងការធ្វើទុក្ខបុកម្នេញដដែលទេ។ មានម្នាក់បានថ្លែងថា «តើយើងសុខចិត្តបដិសេធព្រះបន្ទូលរបស់ព្រះ ឬសុខចិត្តឱ្យគេដុតសម្លាប់?»
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តី​មេត្តា និង​សេចក្តី​ទៀង​ត្រង់ រមែង​ការពារ​ស្តេច ហើយ​បល្ល័ង្ករាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយសារ​សេចក្តី​សប្បុរស​ដែរ។ សុភាសិត​ ២០:២៨

Powered by CAM