ថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១១២
ការឈររឹងមាំនៃពួកក្សត្រ
សម្តេចហ្វឺឌីណែន (Ferdinand) ជារាជតំណាងនៃព្រះចៅអធិរាជ បាន ព្យាយាមប្រើការល្បួងដ៏ប៉ិនប្រសប់មួយ។ ទ្រង់ «បានអង្វរពួកក្សត្រឱ្យទទួលយល់ស្របនឹងព្រះរាជក្រឹត្យ ដោយបញ្ជាក់ថា ព្រះចៅអធិរាជនឹងសព្វព្រះ ទ័យយ៉ាងខ្លាំងក្រៃលែង»។ ប៉ុន្តែ ក្សត្រស្មោះត្រង់ទាំងនេះមានបន្ទូលតបទៅ វិញដោយសម្រួលថា៖ «យើងនឹងគោរពប្រតិបត្តិតាមព្រះចៅអធិរាជ ក្នុងគ្រប់ ទាំងអ្វីៗទាំងអស់ដែលនឹងនាំឱ្យមានសន្តិភាព និងកិត្តិនាមដល់ព្រះ»។
ទីបំផុត ស្តេចហ្វឺឌីណែនទ្រង់ប្រកាសថា «កិច្ចដែលគេត្រូវធ្វើនោះ គឺមានតែចុះចូលតាមមតិភាគច្រើនប៉ុណ្ណោះ»។ មានបន្ទូលរួចហើយ ទ្រង់ក៏ ដកព្រះអង្គទ្រង់ចេញពីទីប្រជុំទៅ ឥតទុកឱកាសឱ្យពួកកែទម្រង់តបវិញឡើយ។ «គេបានបញ្ជូនប្រតិភូម្នាក់ឱ្យទៅអង្វរទ្រង់ឱ្យត្រឡប់មកវិញ»។ តែទ្រង់មានបន្ទូលតបមកវិញថា «វាជាការដាច់ស្រេចហើយគឺមានតែការចុះចូលប៉ុណ្ណោះ»។
គណៈបក្ខចក្រពត្តិនិយម បញ្ជោរខ្លួនគេថា ដំណើរការនៃព្រះចៅ អធិរាជនិងមហាសង្ឃរាជ គឺមានអានុភាពខ្លាំងក្លា ហើយពួកកែទម្រង់គឺទន់ ខ្សោយ។ ប្រសិនបើពួកកែទម្រង់បានពឹងពាក់ទៅលើជំនួយរបស់មនុស្សតែមួយគត់ នោះគេប្រាកដជាគ្មានអំណាចទាល់តែសោះ ដូចពួកកាតូលិករ៉ូមបានស្មានដូច្នោះមែន។ ប៉ុន្តែ ជាជាងពឹងផ្អែកទៅលើ «សេចក្តីរាយការណ៍ពីអង្គប្រជុំនីតិបញ្ញត្តិ គេងាកទៅឯព្រះបន្ទូលរបស់ព្រះវិញ ហើយជាជាងសូម ជំនួយពីអធិរាជឆាលស៍ គេបានទៅទូលសូមពីព្រះយេស៊ូវគ្រីស្ទ ដែលជា ស្តេចលើអស់ទាំងស្តេច និងជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់វិញ»។
នៅពេលសម្តេចហ្វឺដីណែន បានបដិសេធលែងគិតពីជំនឿដ៏ជ្រះថ្លា របស់គេហើយ ពួកព្រះអម្ចាស់បានសម្រេចព្រះទ័យថា នឹងមិនរវល់នឹង អវត្តមានរបស់ទ្រង់ទេ តែត្រូវយកការប្រឆាំងតវ៉ាទៅក្រុមប្រឹក្សាជាតិជា បន្ទាន់។ សេចក្តីប្រកាសដ៏ឱឡារិកក៏ត្រូវបានព្រាងឡើង ហើយបានថ្លែង ដល់អង្គប្រជុំនីតិបញ្ញត្តិថា៖
«យើងប្រឆាំងជំទាស់ដោយវត្តមានទាំងនេះ...សម្រាប់ខ្លួនយើង និងសម្រាប់ប្រជារាស្ត្ររបស់យើងថាយើងមិនយល់ស្រប ឬកាន់តាមក្នុងវិស័យណាមួយទាល់តែសោះ ដល់ព្រះរាជក្រឹត្យដែលបានស្នើរួចហើយនោះ ហើយនិងមិនយល់ស្រប ឬកាន់តាមក្នុងអ្វីៗដែលផ្ទុយនឹងព្រះ ផ្ទុយនឹងព្រះបន្ទូលបរិសុទ្ធរបស់ទ្រង់ ផ្ទុយនឹងសម្បជញ្ញៈរបស់យើង ហើយដែលផ្ទុយនឹងសេចក្តីសង្គ្រោះនៃព្រលឹងរបស់យើងឡើយ...។ ដោយមូលហេតុនេះហើយ យើងបដិសេធនឹមដែលសង្កត់លើយើងរាល់គ្នា...។ ក្នុងពេលជាមួយគ្នាផង ដែរ យើងសង្ឃឹមថាព្រះករុណានៃចក្រភព នឹងប្រព្រឹត្តមកយើងក្នុងនាមជា ព្រះរាជបុត្រាគ្រីស្ទានមួយអង្គ ដែលស្រឡាញ់ព្រះលើសអ្វីៗទាំងអស់ ហើយ យើងប្រុងប្រៀបនឹងថ្វាយដល់ទ្រង់ ព្រមទាំងលោកម្ចាស់ទាំងអស់គ្នា នូវ សេចក្តីស្រឡាញ់ថ្នាក់ថ្នម និងការប្រណិប័តន៍ ដែលជាភារកិច្ចដ៏យុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់របស់យើង»។
ជនភាគច្រើនបានពោរពេញទៅដោយការអស្ចារ្យ និងការកោតស្ញប់ស្ញែងដល់ក្តីក្លាហានរបស់ពួកអ្នកតវ៉ា។ ដំណើរខ្វែងគំនិត ទំនាស់ និងការ បង្ហូរឈាមដូចជាគេចមិនផុតឡើយ។ ប៉ុន្តែ ពួកកែទម្រង់ «បានពោរពេញទៅ ដោយចិត្តក្លាហាន និងភាពម៉ឺងម៉ាត់» ដោយពឹងផ្អែកទៅលើព្រះហស្តនៃព្រះដ៏ប្រកបដោយសព្វានុភាព។
«គោលការទាំងឡាយដែលមានក្នុងការតវ៉ាប្រឆាំងជាសាធារណៈនេះ គឺជាមូលដ្ឋានដ៏សំខាន់បំផុតនៃប្រូតេស្តង់និយម...។ ប្រូតេស្តង់និយម ដាក់អំណាចនៃសម្បជញ្ញៈលើអំណាចចៅក្រមហើយអំណាចនៃព្រះបន្ទូល របស់ព្រះ លើព្រះវិហារដែលមើលឃើញទៅទៀត...។ ការតវ៉ានេះសមស្រប នឹងពួកហោរា និងពួកសាវ័កទាំងឡាយដែលថា ‘ត្រូវតែស្តាប់បង្គាប់ដល់ព្រះជាជាងមនុស្ស។‘ ក្នុងវត្តមាននៃរាជរដ្ឋាភិបាលនៃព្រះចៅឆាលស៍ទីប្រាំ ព្រះមកុដនៃព្រះយេស៊ូវគ្រីស្ទត្រូវបានលើកស្ទួយឡើង។ ប្រឆាំងជំទាស់នៅក្រុង ស្ប៉ាយ ជាស្មរបន្ទាល់ដ៏ឱឡារិកមួយ ទាស់នឹងការមិនអត់ទ្រាំនឹងសាសនា ហើយជាការអះអាងមួយនៃសិទ្ធិមនុស្សទាំងអស់ ដើម្បីគោរពព្រះតាមសតិសម្បជញ្ញៈរបស់គេ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សេចក្តីមេត្តា និងសេចក្តីទៀងត្រង់ រមែងការពារស្តេច ហើយបល្ល័ង្ករាជ្យទ្រង់ក៏ស្ថិតនៅ ដោយសារសេចក្តីសប្បុរសដែរ។ សុភាសិត ២០:២៨