ថ្ងៃច័ន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៨៦

ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្តី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះយេហូវ៉ា នោះ​សប្បាយ​ហើយ។ សុភាសិត​ ១៦:២០

ក្នុងសំណេរក្រោយមកទៀត លោកលូធើរបានសម្តែងទស្សនៈរបស់គាត់យ៉ាងច្បាស់ សង្ខេបយ៉ាងខ្លី ហើយយ៉ាងម៉ឺងម៉ាត់ ដែលមានព្រះគម្ពីរ គាំទ្រ។ បន្ទាប់ពីអានខ្លាំងៗហើយ គាត់ក៏ហុចក្រដាសនេះឱ្យទៅសមាជិក ទីប្រឹក្សា គេក៏កៀកចេញទៅម្ខាងទាំងខ្ពើមរអើម ដោយថ្លែងថាជាការប្រជុំ ពាក្យឥតប្រយោជន៍ ហើយនិងការដកស្រង់ឥតន័យទៅវិញ។ ឥឡូវនេះលូធើរ បានជួបសង្ឃជាន់ខ្ពស់ដ៏ច្រឡោងខាម ចំមុខវិជ្ជាដូចគ្នា ខាងប្រពៃណី និង សេចក្តីបង្រៀននៃវិហារ ហើយគាត់បានបង្ហាញឱ្យឃើញថាអ្វីដែលសង្ឃ សន្មតនោះ គឺខុសស្រឡះ។

សង្ឃជាន់ខ្ពស់ទប់ខ្លួនពុំបាន ក៏ស្រែកឡើងដោយកំហឹងយ៉ាងខ្លាំងថា «ត្រូវដកពាក្យ បើមិនដូច្នោះទេ យើងនឹងបញ្ជូនឯងទៅរ៉ូមវិញហើយ»។ ហើយទីបំផុតលោកបានថ្លែងក្នុងសំឡេងក្រអឺតក្រទម និងសំឡេងឆេះឆួលថា «ត្រូវ ដកពាក្យ ពុំនោះទេ កុំត្រឡប់មកវិញទៀតឱ្យសោះ »។

អ្នកកែទម្រង់ក៏ចេញភ្លាមជាមួយមិត្តភក្តិគាត់ បង្ហាញ​ឱ្យឃើញថា គ្មានការដកពាក្យអ្វីឡើយ។ សមាជិកក្រុមប្រឹក្សាពុំបានមានគោលបំណងដូចនេះសោះ។ ឥឡូវនេះ ដោយនៅឯកោជាមួយអ្នកគាំទ្រទាំងឡាយរបស់ គាត់ គាត់មើលពីម្នាក់ទៅម្នាក់ទៀតក្នុងភាពអាម៉ាស់មុខចំពោះគម្រោងការ ដែលបរាជ័យដោយមិនបាននឹកស្មានដល់សោះ។

ពួកប្រជុំជនយ៉ាងច្រើននៅទីនោះ មានឱកាសនឹងប្រៀបធៀបជន ទាំងពីរ ហើយនិងវិនិច្ឆ័យដោយខ្លួនគេ ចំពោះរបៀបដែលអ្នកទាំងពីរនាក់នោះសម្តែង ព្រមទាំងមានឱកាសប្រៀបផ្ទឹមកម្លាំង និងការថ្លែងសេចក្តីពិតនៃដំណាក់ការរបស់គេផងដែរ។ អ្នកកែទម្រង់ ជាជនសាមញ្ញសុភាព មោះមុត ហើយមានសេចក្តីពិតនៅខាងលោក។ រីឯអ្នកតំណាងសម្តេចសង្ឃ វិញ ជាមនុស្សលើកខ្លួន ច្រឡោងខាម មិនសមហេតុផល គ្មានភ័ស្តុតាងមួយ ណាសោះមកពីបទគម្ពីរតែបន្លឺឡើងយ៉ាងខ្លាំងក្លាថា «ត្រូវដកពាក្យ ពុំនោះទេ ត្រូវបញ្ជូនទៅរ៉ូម»។

ការគេចចេញពីក្រុងអ៊ក្សប៊ក

មិត្តភក្តិរបស់លូធើរ បានបង្ខំឱ្យលោកត្រឡប់ទៅក្រុងវិតថិនបឺកវិញជាបន្ទាន់ ព្រោះនៅទីនេះក៏ឥតប្រយោជន៍ដែរ ហើយថែមទាំងប្រាប់ឱ្យគាត់ ប្រយ័ត្នប្រយែងឱ្យមែនទែនផងដែរ។ មុនថ្ងៃរះគាត់ក៏ចេញដំណើរពីក្រុង អ៊ក្សប៊កនៅលើខ្នងសេះ ជាមួយនឹងអ្នកនាំផ្លូវដែលចៅក្រមបានបញ្ជូនមក។ លោកបានឆ្លងកាត់វិថីនៃទីក្រុងដ៏ងងឹតដោយសម្ងាត់។ ពួកសត្រូវដែល ពោរពេញទៅដោយការប្រយ័ត្ន ហើយសាហាវឃោរឃៅនោះ បានរៀបចំ គម្រោងការបំផ្លាញគាត់។ ពេលនោះជាគ្រាថប់បារម្ភ និងជាគ្រាអធិស្ឋានឥត ឈប់ឈរ។ គាត់បានទៅដល់ទ្វាររបងទីក្រុងតូចមួយ។ គេបានបើកឱ្យគាត់ ហើយគាត់ក៏ឆ្លងជាមួយអ្នកនាំផ្លូវរបស់លោកទៅ។ ទម្រាំតែសង្ឃទូតដឹងពីការចេញដំណើររបស់លោកលូធើរ គាត់បានគេចផុតពីក្រញាំដៃនៃអ្នកធ្វើ ទុក្ខទោសទៅហើយ។

ដំណឹងនៃការគេចខ្លួនរបស់លូធើរ បានធ្វើឱ្យសង្ឃទូតភ្ញាក់ផ្អើល ហើយក្រេវក្រោធជាខ្លាំង។ ព្រោះគាត់បានគិតថានឹងទទួលកេរ្តិ៍ឈ្មោះល្បី ល្បាញ ចំពោះការចាត់ការដ៏ម៉ឺងម៉ាត់ ជាមួយនឹងអ្នករំខានដល់វិហារនេះ។ ក្នុងលិខិតទៅស្តេចហ្វ្រិដដឺរិក ជាអ្នកជ្រើសរើសអធិរាជប្រចាំប្រទេស សាក់សូនី គាត់បានវាយប្រហារលូធើរយ៉ាងខ្លាំងក្លា ដោយទាមទារសម្តេច ហ្វ្រិដដឺរិក ឱ្យបញ្ជូនអ្នកកែទម្រង់ ទៅឯក្រុងរ៉ូម ឬបំបរបង់លោកចេញពី ប្រទេសសាក់សូនី។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្តី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្តី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។ សុភាសិត​ ១៧:៩

Powered by CAM