ថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១១៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ កំឡាំងកាយ ជាសេចក្តីអំនួតរបស់មនុស្សកំឡោះ ហើយសក់ស្កូវជាគ្រឿងលំអដល់មនុស្សចាស់។ សុភាសិត ២០:២៩
ការពិសោធរបស់ពួកកែទម្រង់ដ៏ក្លៀវក្លាទាំងនេះ មានមេរៀន សម្រាប់គ្រប់ទាំងសម័យ។ សាតាំងនៅតែប្រឆាំងនឹងព្រះគម្ពីរដែលគេយក មកធ្វើជាផ្លូវដឹកនាំជីវិតដដែល។ នៅជំនាន់យើងនេះ យើងត្រូវងាកត្រឡប់ មកឯមហាគោលការនៃប្រូតេស្តង់វិញ ពោលគឺព្រះគម្ពីរហើយជាព្រះគម្ពីរតែមួយគត់ជាក្បួនតម្រានៃជំនឿនិងភារកិច្ច។ សាតាំងកំពុងតែធ្វើការ ដើម្បីបំផ្លាញ សេរីភាពខាងសាសនាអំណាចដែលប្រឆាំងជនគ្រីស្ទាន ដែលអ្នកតវ៉ាទាំងឡាយទៅក្រុងស្ប៉ាយបានបដិសេធចោលនោះ ឥឡូវនេះកំពុងតែស្វែងរក មធ្យោបាយ ដើម្បីនឹងស្ថាបនាឧត្តមភាពដែលបានបាត់បង់ទៅហើយនោះឡើងវិញ។
អង្គប្រជុំនីតិបញ្ញត្តិនាក្រុងអ៊ក្សប៊ក (Augsburg)
ស្តេចហ្វឺឌីណែនបានបដិសេធមិនឱ្យពួកក្សត្របក្ខផ្សាយដំណឹងល្អឡើងតុលាការ ប៉ុន្តែ ដើម្បីសម្ងប់ដំណើរខ្វែងគំនិតទាំងឡាយដែលរំខានដល់ចក្រភព ព្រះចៅអធិរាជឆាលស៍ទីប្រាំក៏កោះហៅឱ្យមានការប្រជុំនីតិបញ្ញត្តិនៅឯក្រុងអ៊ក្សប៊ក ក្រោយឆ្នាំនៃការប្រឆាំងតវ៉ានៅក្រុងស្ប៉ាយមក។ ព្រះអង្គបានប្រកាសពីបំណងរបស់ទ្រង់ ដើម្បីធ្វើជាប្រធានអង្គប្រជុំ។ គេក៏បានកោះហៅពួកអ្នកដឹកនាំគណៈប្រូតេស្តង់។
ពួកអ្នកសមាជិកក្រុមប្រឹក្សា បានសូមអ្នកបោះឆ្នោតជ្រើសរើស អធិរាជប្រចាំប្រទេសសាក់សូនី (សម្តេចចន) មិនឱ្យយាងទៅឯអង្គប្រជុំទេ៖ «តើមិនប្រថុយពេកទេឬ ក្នុងការយាងទៅ ហើយជាប់ខ្លួនក្នុងជញ្ជាំងទីក្រុងជាមួយនឹងសត្រូវដ៏ខ្លាំងពូកែនោះ»? ប៉ុន្តែ អ្នកខ្លះទៀតបានថ្លែងយ៉ាង អង់អាចថា៖ «ចូរឱ្យពួកព្រះអម្ចាស់ប្រដាប់ដោយចិត្តក្លាហានចុះ នោះកិច្ចការ របស់ព្រះនឹងត្រូវបានសង្គ្រោះហើយ»។ លោកលូធើរបានមានប្រសាសន៍ ថា៖ «ព្រះទ្រង់ស្មោះត្រង់ណាស់ ទ្រង់នឹងមិនបំបរបង់យើងទេ»។
សម្តេចចនក៏ចេញដំណើរសំដៅទៅឯក្រុងអ៊ក្សប៊ក។ ភាគច្រើនបានយាងទៅទាំងមានព្រះភ័ក្រ្តស្រងូតស្រងាត់ និងព្រះទ័យក្តុកក្តួល។ រីឯលោក លូធើរ ដែលជូនដំណើរបានត្រឹមតែប្រាសាទខូប៊កប៉ុណ្ណោះ បានស្រោច ស្រង់ជំនឿរបស់គេ ដោយចម្រៀងដែលបាននិពន្ធឡើងតាមពេលធ្វើដំណើរនោះ «ព្រះរបស់យើងគឺជាប៉មដ៏មាំមួន»។ អ្នកដែលមានចិត្តពោរពេញទៅដោយទុក្ខកង្វល់ខ្លាំងបានធូរស្បើយឡើងវិញ នៅពេលសូរសៀងនៃចម្រៀងលើកទឹកចិត្តត្រូវបានបន្លឺឡើង។
ពួកក្សត្រខាងកំណែទម្រង់ បានតាំងព្រះទ័យនឹងថ្លែងទស្សនៈរបស់គេ រួមជាមួយភ័ស្តុតាងពីបទគម្ពីរផង ដើម្បីនឹងសម្តែងដល់អង្គប្រជុំនីតិ បញ្ញត្តិ។ លូធើរ មេលែងថិន និងគូកនរបស់គេជាអ្នករៀបរៀងសេចក្តីថ្លែងការណ៍នេះ។ ពួកប្រូតេស្តង់បានទទួលយល់ស្របដល់ការថ្លែងជំនឿជា លាយលក្ខណ៍អក្សរនេះ ហើយបានជួបជុំគ្នាដើម្បីចុះឈ្មោះរបស់គេលើ ឯកសារនោះ។
ពួកអ្នកកែទម្រង់ មានការបារម្ភខ្លាចក្រែងលោការងាររបស់ខ្លួន ត្រូវ ច្រឡំនឹងរឿងរ៉ាវខាងនយោបាយ។ នៅពេលពួកក្សត្រដែលកាន់ជំនឿគ្រីស្ទសាសនា យាងទៅឡាយព្រះហស្តលើក្រដាសថ្លែងជំនឿជាលាយលក្ខណ៍ អក្សរ មេលែងថិនក៏កាត់មុខ ដោយពោលថា «គឺពួកសាសនវិទូ និងគ្រូ គង្វាលទេ តើដែលដាក់ស្នើការទាំងនេះ ដូច្នេះចូរយើងរក្សាអំណាចនៃអ្នកដ៏ខ្លាំងពូកែនៃផែនដីសម្រាប់រឿងរ៉ាវដទៃទៀតចុះ។» «ព្រះហាមដាច់ខាត» សម្តេចចននៃសាក់សូនីមានបន្ទូលតប «ដែលអ្នកគួររាប់ខ្ញុំចេញ ខ្ញុំតាំងព្រះទ័យថានឹងធ្វើអ្វីដែលត្រូវ ដោយពុំបាច់មានបញ្ហាដល់ព្រះរាជតំណែងរបស់ខ្ញុំឡើយ។ ខ្ញុំប្រាថ្នានឹងបង្ហាញប្រាប់ពីព្រះដល់គេ។ តំណែងដ៏ខ្ពង់ខ្ពស់របស់ ខ្ញុំ មិនសូវមានតម្លៃដល់ខ្ញុំដូចជាឈើឆ្កាងនៃព្រះយេស៊ូវគ្រីស្ទត្រូវការឱ្យខ្ញុំលះបង់ ដើម្បីកិត្តិនាមរបស់ទ្រង់ ខ្ញុំស៊ូ...លះបង់ទ្រព្យសម្បត្តិនិងជីវិតខ្ញុំ»។«ខ្ញុំស៊ូលះបង់អំណាចគ្រប់គ្រងនិងរដ្ឋអំណាច ហើយសុខចិត្តចេញពីស្រុកដោយព្រះហស្តទទេវិញ ជាជាងទទួលជឿគោលលទ្ធិខុសឆ្គងដែលមិននៅ ក្នុងសេចក្តីថ្លែងជំនឿជាលាយលក្ខណ៍អក្សរនេះ។»
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។ សុភាសិត ២២:៤