ថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១០) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១១៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ការ​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត និង​សេចក្តី​យុត្តិធម៌ នោះ​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ព្រះយេហូវ៉ា ជា​ជាង​យញ្ញបូជា​ទៅ​ទៀត។ សុភាសិត​ ២១:៣

ពេលកំណត់ក៏បានមកដល់។ អធិរាជឆាលស៍ទីប្រាំ ហ៊ុមព័ទ្ធដោយពួកក្សត្រនៃប្រទេសសាក់សូនី និងពួកក្សត្រឯទៀត បានផ្តោតស្មារតីមកលើ អ្នកកែទម្រង់គណៈប្រូតេស្តង់។ ក្នុងអង្គប្រជុំដ៏មហោឡារិកនេោះ សេចក្តីពិតនៃដំណឹងល្អត្រូវបានបង្ហាញយ៉ាងច្បាស់ ហើយកំហុសនៃវិហារកាតូលិកក៏ ត្រូវបានចង្អុលឱ្យឃើញ។ ថ្ងៃនោះ «ជាថ្ងៃដ៏អស្ចារ្យបំផុតនៃលទ្ធិកែទម្រង់ និងជាថ្ងៃដ៏រុងរឿងជាទីបំផុត ក្នុងប្រវត្តិសាស្ត្រនៃគ្រីស្ទសាសនា និងមនុស្ស ជាតិ»។

កាលនៅឯក្រុងវើម សង្ឃនៃវិតថិនបឺកបានឈរតតាំងតែឯងនៅ ចំពោះក្រុមប្រឹក្សា។ ឥឡូវនេះ មានពួកក្សត្រនៃចក្រភពដ៏ថ្លែថ្នូរហើយខ្លាំង ពូកែបំផុតបានឈរជំនួសគាត់វិញ។ លោកលូធើរបានសរសេរថា «ខ្ញុំរំភើប ចិត្តជាខ្លាំង» «ដែលខ្ញុំមានជីវិតរស់នៅមកដល់ពេលនេះ ដោយមានអ្នកថ្លែង ជំនឿដ៏ល្បីល្បាញ លើកតម្កើងព្រះគ្រីស្ទជាសាធារណៈ ក្នុងអង្គប្រជុំដ៏ រុងរឿងមួយដូច្នេះ»។

អ្វីដែលអធិរាជបានហាមមិនឱ្យអធិប្បាយពីលើតុអធិប្បាយ ត្រូវបានប្រកាសផ្សាយពីព្រះរាជវាំងទៅវិញ។ អ្វីដែលមនុស្សភាគច្រើនគិតថា ពួក បាវបម្រើមិនគួរនឹងស្តាប់នោះ ត្រូវបានឮទាំងអស្ចារ្យជាខ្លាំង ជាអ្នក អធិប្បាយផ្សាយដំណឹង ហើយសេចក្តីអធិប្បាយនោះ គឺជាសេចក្តីពិតរបស់ ព្រះ។ រាជ្យ ជាអ្នកអធិប្បាយផ្សាយដំណឹង ហើយសេចក្តីអធិប្បាយនោះ គឺ ជាសេចក្តីពិតរបស់ព្រះ។ «តាំងតែពីជំនាន់ពួកសាវ័កមក គ្មានកិច្ចការណា ដែលធំដុំជាងនេះ ឬរុងរឿងអស្ចារ្យជាងសេចក្តីថ្លែងជំនឿជាលាយលក្ខណ៍អក្សរនេះឡើយ»។

គោលការមួយដែលលោកលូធើរបានឱបក្រសោបយ៉ាងស្អិតនោះ គឺថាមិនបាច់ត្រូវការជំនួយពីអំណាចលោកីយ៍ មកជ្រោមជ្រែងកំណែទម្រង់ ឡើយ។ គាត់បានត្រេកអរនៅពេលដំណឹងល្អត្រូវបានថ្លែងប្រាប់ដោយពួក ក្សត្រនិងពួកអភិជននៃចក្រភព។ ប៉ុន្តែ នៅពេលគេស្នើឱ្យបង្រួមគ្នាដើម្បីធ្វើជាសម្ព័ន្ធមិត្តការពារខ្លួន គាត់បានថ្លែថា «គោលលទ្ធិនៃដំណឹងល្អនឹងត្រូវការពារដោយព្រះតែមួយព្រះអង្គប៉ុណ្ណោះ...។ ក្នុងទស្សនៈរបស់គាត់ គ្រប់ទាំង បង្ការដ៏ចំណានដែលបានលើកស្នើឡើងនោះ គឺគ្រាន់តែបង្កើតឱ្យមានការ ភ័យខ្លាចឥតប្រយោជន៍ និងមន្ទិលសង្ស័យដ៏ពេញទៅដោយបាបកម្មទេ។»

នៅពេលក្រោយមកទៀត ដោយសំដៅទៅលើការសញ្ជឹងគិតនៃពួកក្សត្រខាងកំណែទម្រង់ពីការរួបរួមជាសម្ព័ន្ធ លោកលូធើរបានថ្លែងថា អាវុធ តែមួយគត់ក្នុងសង្គ្រាមនេះ គឺ «ដាវនៃព្រះវិញ្ញាណ»។ គាត់បានសរសេរទៅ សម្តេចចននៃប្រទេសសាក់សូនីថា៖ «សតិសម្បជញ្ញៈរបស់យើងមិនអាច យល់ស្របនឹងសម្ព័ន្ធភាពដែលត្រូវបានស្នើនោះឡើយ។ ត្រូវតែពាក់ឈើ ឆ្កាងនៃព្រះគ្រីស្ទវិញ។ សូមព្រះអម្ចាស់ប្រកបដោយសេចក្តីអង់អាចចុះ។ យើងនឹងសម្រេចការបានច្រើន ដោយពាក្យអធិស្ឋានរបស់យើង ជាងការ អួតអាងនៃពួកសត្រូវរបស់យើងទៅទៀត»។

ពីទីកន្លែងអធិស្ឋានសម្ងាត់ អំណាចដែលរំជួយផែនដីក្នុងកំណែ ទម្រង់ក៏បានលេចឡើង។ នៅឯអ៊ក្សប៊ក លោកលូធើរ «ពុំបានឱ្យពេលមួយ ថ្ងៃកន្លងផុតទៅ ដោយពុំបានទុកពេលសម្រាប់អធិដ្ឋានយ៉ាងហោចណាស់បីម៉ោងទេ។» ក្នុងបន្ទប់សម្ងាត់របស់គាត់ គេបានឮការអធិស្ឋានដ៏អស់ពីដួង ព្រលឹងរបស់គាត់ ក្នុងពាក្យពេចន៍ដែល «ពោរពេញទៅដោយសេចក្តី សរសើរ សេចក្តីកោតខ្លាច និងសេចក្តីសង្ឃឹម។» គាត់បានសរសេរមក លោកមេលែងថិនថា៖ «ប្រសិនបើដំណើរការវាអយុត្តិធម៌ នោះបំបរបង់ ចោលទៅ តែបើដំណើរការវាយុត្តិធម៌វិញ ហេតុអ្វីបានជាយើងគួរបង្ខូច សេចក្តីសន្យាទាំងឡាយនៃព្រះ ដែលបង្គាប់ឱ្យយើងដេកលក់ដោយឥត ខ្លាចនោះ?» ពួកកែទម្រង់ប្រូតេស្តង់បានស្ថាបនាខ្លួនគេលើព្រះគ្រីស្ទ។ ទ្វារនរកមិនអាចឈ្នះគេបានឡើយ!
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោតខ្លាច​ដល់​ព្រះយេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត។ សុភាសិត​ ២២:៤

Powered by CAM