ថ្ងៃពុធ ទី៥ ខែឧសភា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-០៧) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​៨៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្ស​វៀច​វេរ គេ​សាបព្រោះ​សេចក្តី​ទាស់ទែង​គ្នា ហើយ​អ្នក​បេះបួយ ក៏​នាំ​ឲ្យ​ទាំង​មិត្រ​ស្រឡាញ់​យ៉ាង​ជិត​ស្និទ្ធ​បាក់​បែក​គ្នា​ដែរ។ សុភាសិត​ ១៦:២៨

វិបត្តិដ៏ធំ

ពេលនោះជាគ្រាមានវិបត្តិដ៏ធំមួយ សម្រាប់កំណែទម្រង់។ លូធើរពុំមែនខ្វាក់នេត្រាមើលមិនឃើញព្យុះដែលជិតនឹងបក់សន្ធប់មកនោះទេ តែ លោកបានទុកចិត្តទៅលើព្រះគ្រីស្ទ យកទ្រង់ធ្វើជាទីពំនាក់ និងជាខែល របស់ខ្លួនវិញ។ «ខ្ញុំមិនដឹងថាមានអ្វីដែលជិតនឹងកើតឡើងទេ ឬក៏រវល់នឹង ចង់ដឹងដែរ...។ គ្មានស្លឹកឈើមួយសន្លឹកធ្លាក់ចុះដោយគ្មានការអនុញ្ញាតពី ព្រះវរបិតារបស់យើងឡើយ។ តើទ្រង់នឹងថ្នាក់ថ្នមយើងដល់ប៉ុនណាទៅ ជា ការរាក់កំផែលទេ ដែលស្លាប់សម្រាប់ព្រះបន្ទូលនោះ ព្រោះព្រះបន្ទូលដែលក្លាយជាសាច់ឈាមក៏បានសុគតផងដែរ»។

នៅពេលឯកសារនៃសម្តេចសង្ឃ បានទៅដល់លូធើរហើយ លោក មានប្រសាសន៍ថា៖ «ខ្ញុំខ្ពើមណាស់ ហើយខ្ញុំវាយប្រហារបញ្ញត្តិទាំងនោះ ថា ខ្វះសេចក្តីគោរពដល់ព្រះ ព្រមទាំងខុសទៀតផង...។ អ្វីដែលចែងក្នុងនោះ គឺផ្តន្ទាទោសដល់ព្រះគ្រីស្ទ ផ្ទាល់ទេតើ។ ឥឡូវនេះ ខ្ញុំមានសេរីភាពក្នុងចិត្តជាពន់ពេកណាស់ហើយ ពីព្រោះយ៉ាងហោចណាស់ ខ្ញុំដឹងថាសម្តេចសង្ឃជាអ្នកប្រឆាំងព្រះគ្រីស្ទ ហើយក៏ដឹងទៀតដែរថា បល្ល័ង្ករបស់សង្ឃនោះ គឺជា របស់សាតាំងផ្ទាល់»។

ប៉ុណ្ណឹងហើយបញ្ញត្តិរបស់រ៉ូមនៅតែមានប្រសិទ្ធិភាពដដែល។ ជន ទន់ខ្សោយ ហើយជឿជំនឿអកុសល ញ័ររន្ធត់នៅចំពោះក្រឹត្យក្រមនៃមហាសង្ឃរាជ ហើយភាគច្រើនមិនប្រថុយជីវិតគេទេ។ តើកិច្ចការរបស់អ្នកកែ ទម្រង់ជិតចប់ហើយឬនៅ?

លូធើរនៅតែឥតញញើតដដែល។ លោកបានតបស្នងសងដល់រ៉ូម វិញ នូវបណ្តាសាដោយអំណាចដ៏អស្ចារ្យ។ លូធើរបានដុតឯកសារដែល សម្តេចសង្ឃបានបោះត្រា នៅមុខពួកពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ គាត់បាន មានប្រសាសន៍ថា៖ «ការតស៊ូដ៏ខ្លាំងក្លាមួយទើបតែបានចាប់ផ្តើមឡើង។ តាំងពីមុនមកទល់ពេលនេះ ខ្ញុំគ្រាន់តែប្រឡែងលេងជាមួយសម្តេចសង្ឃទេ។ ខ្ញុំចាប់ផ្តើមធ្វើការនេះក្នុងព្រះនាមរបស់ព្រះ ហើយកិច្ចការនេះនឹងចប់ដោយគ្មានរូបខ្ញុំ តែដោយឥទ្ធិឬទ្ធិរបស់ទ្រង់វិញ...។ តើអ្នកណាមិនដឹងថា ព្រះបានជ្រើសរើសខ្ញុំ និងហៅខ្ញុំនោះ ហើយបើគេមិនខ្លាចទេ ដោយស្អប់ខ្ញុំ នោះគេស្អប់ព្រះហើយ?...»។

«ព្រះពុំដែលជ្រើសរើសសម្តេចសង្ឃឬមហាបុរសណាមួយ ឱ្យធ្វើជា ហោរាទេ ប៉ុន្តែ ទ្រង់រើសមនុស្សសាមញ្ញរាបទាបឬជាមនុស្សដែលគេមើល ងាយមើលថោក បែបដូចជាអ្នកគង្វាលចៀមឈ្មោះអេម៉ុសជាដើម។ នៅ គ្រប់ជំនាន់ ពួកបរិសុទ្ធត្រូវកែតម្រង់អ្នកធំ ពួកស្តេច ពួកព្រះអម្ចាស់ ពួក សង្ឃ ពួកអ្នកប្រាជ្ញ ដោយឥតខ្លាចបាត់បង់ជីវិតឡើយ...។ ខ្ញុំពុំមែននិយាយ ថា ខ្ញុំជាហោរាទេ ប៉ុន្តែ ខ្ញុំនិយាយថា គេគួរតែកោតក្រែង លោព្រះតែងតាំង ខ្ញុំមែន ពីព្រោះខ្ញុំមានតែម្នាក់ឯង ហើយគេមានគ្នាច្រើន។ ខ្ញុំជឿច្បាស់ ណាស់ថា ព្រះបន្ទូលរបស់ព្រះគឺនៅជាមួយនឹងខ្ញុំពុំមែននៅនឹងពួកគេទេ »។

តែពុំមែនការទង្គឹះចិត្តនឹងខ្លួនគាត់តែប៉ុណ្ណោះទេ ដែលធ្វើឱ្យលូធើរសម្រេចចិត្តចាកចេញជាស្ថាពរពីព្រះវិហារនោះ៖ «ឱ វាធ្វើឱ្យខ្ញុំឈឺចាប់ក្នុង ចិត្តខ្លាំងណាស់ តែខ្ញុំមានព្រះគម្ពីរនៅខាងខ្ញុំ ដើម្បីបញ្ជាក់ដល់ខ្លួនខ្ញុំថា ខ្ញុំ ត្រូវតែហ៊ានតទល់នឹងសម្តេចសង្ឃ ហើយបង្ហាញថាលោកជាអ្នកប្រឆាំង ព្រះគ្រីស្ទ តើប៉ុន្មានដងហើយ ដែលខ្ញុំសួរខ្លួនខ្ញុំដោយភាពជូរចត់ នូវសំណួរដែលពួកកាតូលិករ៉ូមពោលនៅជាប់មាត់ម្តងហើយម្តងទៀតថា៖ ‘តើមានតែ ឯងម្នាក់ទេឬ ដែលមានប្រាជ្ញានោះ? តើអ្នកដទៃទៀតខុសឬ? តើនឹងបានជា យ៉ាងណាទៅ បើនៅទីបំផុត ឯងជាអ្នកខុស ហើយជាអ្នកធ្វើឱ្យមនុស្សជាច្រើន ជំពាក់ជំពិនក្នុងកំហុសរបស់ឯង តើអ្នកណានឹងត្រូវធ្លាក់នរកអស់កល្ប ជានិច្ចនោះ?‘ យ៉ាងនេះឯងដែលខ្ញុំប្រយុទ្ធជាមួយនឹងខ្លួនខ្ញុំ ហើយនិង ជាមួយសាតាំង រហូតដល់ព្រះគ្រីស្ទបានមកហ៊ុមការពារខ្ញុំ ពីមន្ទិលសង្ស័យ ទាំងនេះ ដោយសារព្រះបន្ទូលដ៏មិនចេះខុសរបស់ទ្រង់ »។

ឯកសារថ្មីមួយទៀតបានលេចឡើង ថ្លែងពីការកាត់កាល់អ្នកកែទម្រង់ ជាលើកក្រោយបង្អស់ពីវិហាររ៉ូម ដោយចោទគាត់ថាសមនឹងទទួលបណ្តាសា ពីស្ថានសួគ៌ ព្រមទាំងរាប់បញ្ចូលអស់អ្នកដែលទទួលស្គាល់គោលលទ្ធិរបស់គាត់ ក្នុងសេចក្តីបណ្តាសាដដែលនេះផងដែរ។

អស់អ្នកដែលព្រះប្រើឱ្យផ្សាយសេចក្តីពិតទាំងប៉ុន្មាន ជាពិសេស សេចក្តីពិតដែលត្រូវនឹងជំនាន់គេនោះ ត្រូវទទួលការប្រឆាំងហើយ។ មានសេចក្តីពិតនៃបច្ចុប្បន្នកាលនៅជំនាន់លូធើរ ហើយក៏មានសេចក្តីពិតនៃ បច្ចុប្បន្នកាល សម្រាប់វិហារសព្វថ្ងៃនេះដែរ។ ប៉ុន្តែ សព្វថ្ងៃនេះ មនុស្សភាគ ច្រើនពុំបានប្រាថ្នាចង់បានសេចក្តីពិត ជាងពួកកាតូលិករ៉ូមដែលប្រឆាំងនឹង លូធើរទេ។ អ្នកដែលសម្តែងសេចក្តពិតសម្រាប់សម័យនេះ មិនត្រូវសង្ឃឹម ថាគេនឹងទទួលជឿ ជាងពួកអ្នកកែទម្រង់ពីជំនាន់ដើមឡើយ។ មហាវិវាទ រវាងសេចក្តីពិត និងសេចក្តីមិនពិត រវាងព្រះគ្រីស្ទ និងសាតាំង នឹងបានរឹង រឹតតែខ្លាំងឡើង ទៅកាន់ទីបញ្ចប់នៃប្រវត្តិសាស្ត្រនៃពិភពលោកនេះ។ សូមអាន យ៉ូហាន ១៥:១៩,២០; លូកា ៦:២៦។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នក​ណា​ដែល​គ្រប​បាំង​សេចក្តី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្តី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។ សុភាសិត​ ១៧:៩

Powered by CAM