ថ្ងៃព្រហស្បតិ៍ ទី៦ ខែឧសភា ឆ្នាំ២០២១
មហាវិវាទ (ជំពូកទី-០៨)
ជើងឯកនៃសេចក្តីពិត
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក៨៩
ខព្រះគម្ពីរប្រចាំថ្ងៃ៖ កូនចៅជាមកុដដល់មនុស្សចាស់ៗ ហើយឪពុកជាទីអំនួតរបស់ពួកកូន។ សុភាសិត ១៧:៦
ព្រះចៅឆាលស៍ទី៥ (Charles V) ជាអធិរាជថ្មីមួួយអង្គដែលបាន ឡើងសោយរាជ្យនៅក្នុងប្រទេសអាល្លឺម៉ង់។ ស្តេចហ្វ្រិដដឺរិកនៃប្រទេស សាក់សូនី ដែលព្រះចៅឆាលស៍បានជំពាក់គុណទ្រង់យ៉ាងខ្លាំងចំពោះការ អភិសេកឱ្យគ្រងរាជ្យនោះ បានអង្វរសុំទ្រង់កុំឱ្យធ្វើអ្វីប្រឆាំងនឹងលូធើររហូត ដល់បានឡើងតុលាការសិន។ ដូច្នេះព្រះចៅអធិរាជក៏ស្ថិតនៅក្នុងស្ថានភាពដ៏លំបាក និងអាម៉ាស់មុខយ៉ាងខ្លាំង។ ពួកកាតូលិករ៉ូមមិនពេញចិត្តចំពោះអ្វី ក្រៅពីការកាត់ទោសលូធើរឱ្យស្លាប់នោះឡើយ។ ស្តេចហ្វ្រិដដឺរិកបាន ប្រកាសយ៉ាងម៉ឺងម៉ាត់ថា «គួរតែមានការអនុញ្ញាតឱ្យបណ្ឌិតលូធើរមាន លិខិតឆ្លងកាត់ ដើម្បីឱ្យគាត់អាចបង្ហាញខ្លួននៅឯសាលាក្តី ដែលមាន ចៅក្រមប្រកបដោយវិជ្ជាជ្រៅជ្រះ ការគោរព និងសេចក្តីមិនលម្អៀង»។
គេក៏បានបើកអង្គប្រជុំនៅឯក្រុមវើម។ នេះជាលើកដំបូងហើយដែលពួកក្សត្របានមកគាល់ព្រះមហាក្សត្រវ័យក្មេង នៅកន្លែងប្រជុំ។ ពួកអ្នកមានតំណែងខ្ពង់ខ្ពស់ប្រចាំវិហារ និងរដ្ឋ ព្រមទាំងអគ្គរាជទូតពីគ្រប់ស្រុកទេស បានមកជួបជុំគ្នានៅក្រុមវើម។ កម្មវត្ថុដែលធ្វើឱ្យគេចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺអ្នកកែទម្រង់។ ព្រះចៅឆាលស៍បានបង្គាប់ស្តេចហ្វ្រិដដឺរិកឱ្យនាំ លូធើរមកជាមួយទ្រង់ ព្រមទាំងធានារ៉ាប់រងខាងផ្នែកសន្តិសុខ និងសន្យាថានឹងឱ្យមានការពិភាក្សាដោយសេរីនូវសំណួរទាំងឡាយក្នុងសេចក្តីទំនាស់។ លូធើរបានសរសេរទៅកាន់ស្តេចហ្វ្រិដដឺរិកថា៖ «ប្រសិនបើព្រះចៅអធិរាជ ហៅទូលបង្គំ ទូលបង្គំជឿជាក់ថាវាជាការហៅរបស់ព្រះហើយ។ ប្រសិនបើ ពួកគេមានបំណងចង់ប្រើអំពើឃោរឃៅមកលើទូលបង្គំៗ នឹងថ្វាយបញ្ហានេះទៅក្នុងព្រះហស្តរបស់ព្រះវិញ...។ ប្រសិនបើព្រះពុំជួយសង្គ្រោះទូលបង្គំទេ នោះក៏មិនថ្វីដែរ ជីវិតរបស់ទូលបង្គំពុំុំសំខាន់អ្វីទេ...។ ព្រះអង្គអាចសង្ឃឹម លើទូលបង្គំចំពោះអ្វីៗទាំងអស់បាន...លើកលែងតែការគេចខ្លួន និងការលះ បង់ជំនឿប៉ុណ្ណោះ។ ទូលបង្គំមិនរត់គេចខ្លួនឡើយ ហើយក៏មិនលះបង់អ្វី ដែលទូលបង្គំជឿដែរ »។
នៅពេលដែលពត៌មានបានឮខ្ទ័រខ្ទារថាលូធើរនឹងទៅបង្ហាញខ្លួននៅឯអង្គប្រជុំនីតិបញ្ញត្តិ ការរំជើបរំជួលជាទូទៅក៏បានកើតឡើង។ អាលៀនដ័រ ជាសង្ឃទូតកាតូលិក មានការភ្ញាក់ផ្អើល និងក្រេវក្រោធជាខ្លាំង ព្រោះថា ការ សុើបអង្កេតក្នុងក្តីមួយដែលសម្តេចប៉ាបបានកាត់ទោសរួចហើយនោះ គឺហាក់ ដូចជាមើលងាយដល់អំណាចរបស់សម្តេចសង្ឃដូច្នោះដែរ។ ម៉្យាងទៀត សេចក្តីថ្លែងការណ៍របស់មនុស្សម្នាក់នេះ អាចទាក់ទាញពួកក្សត្រជាច្រើន ចេញពីស្តេចប៉ាប។ ម៉្លោះហើយ គាត់ក៏បានជំទាស់នឹងព្រះចៅឆាលស៍ ស្តីអំពី ការបង្ហាញខ្លួនរបស់លូធើរនៅក្រុងវើម ថែមទាំងលួងលោមព្រះចៅអធិរាជឱ្យយល់ព្រមទៀតផង។
អាលៀនដ័រ មិនពេញចិត្តនឹងជ័យជម្នះនេះ ក៏ខំពុះពារប្រើអំណាចដើម្បីធ្វើឱ្យលូធើរនៅតែជាអ្នកទោសដដែល ដោយចោទអ្នកកែទម្រង់លើ បទ «ប្រឆាំងបះបោរ ខ្វះសេចក្តីគោរព និងប្រមាថព្រះ។» ប៉ុន្តែសេចក្តីក្លៀវក្លា របស់គាត់បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវវិញ្ញាណដែលគាត់បានបង្កឡើង។ បណ្តាមនុស្សទូទៅបានពោលថា «គាត់ធ្វើដោយសម្អប់ និងការសង សឹក »។
អាលៀនដ័រ បានជំរុញព្រះចៅអធិរាជឱ្យអនុវត្តបញ្ញត្តិរបស់សម្តេចសង្ឃ ដោយខិតខំព្យាយាមមួយជាពីរ។ ដោយចាញ់ការទទូចអង្វររបស់ សង្ឃទូត ព្រះចៅឆាលស៍ក៏អនុញ្ញាតឱ្យគាត់ដាក់បណ្តឹងក្តីនៅឯអង្គប្រជុំនីតិបញ្ញត្តិ។ ដោយមានការសង្ស័យខ្លះៗ អ្នកដែលលម្អៀងទៅខាងអ្នកកែទម្រង់ បានរង់ចាំស្តាប់អានុភាពនៃសុន្ទរកថារបស់អាលៀនដ័រ។ ស្តេចហ្វ្រិដដឺរិកនៃសាក់សូនីពុំបានមានវត្តមាននៅទីនោះទេ ប៉ុន្តែ អ្នកឱ្យឱវាទទ្រង់ខ្លះបានកត់ទុកសុន្ទរកថារបស់សាសនទូត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ អ្នកណាដែលគ្របបាំងសេចក្តីកំហុសរបស់អ្នកដទៃ នោះជាអ្នកស្វែងរកសេចក្តីរាប់អានគ្នា តែអ្នកណាដែលចេះតែនិយាយសាំពីការនោះ នឹងនាំឲ្យមិត្រសំឡាញ់បាក់បែកគ្នាវិញ។ សុភាសិត ១៧:៩