ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៣) ​

ប្រទេសនីដឺឡែន និងស្កែនឌីនេវី

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១២៤

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប្រាជ្ញា​រមែង​ជា​កំឡាំង​ដល់​មនុស្ស​ប្រាជ្ញា ជា​ជាង​អ្នក​គ្រប់គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១ ។ សាស្តា ៧:១៩

នៅក្នុងប្រទេសនីដឺឡែន (Netherlands) មានការហៅឱ្យប្រឆាំងជំទាស់ នឹងរបបសង្កត់សង្កិនរបស់វិហារកាតូលិក តាំងតែពីដើមដំបូងម៉្លេះ។ កាលពី ប្រាំពីររយឆ្នាំមុន ជំនាន់លោកលូធើរស្តេចសង្ឃនៃក្រុងរ៉ូមបានទទួលការ ចោទប្រកាន់ដោយឥតញញើតអំពីសង្គ្រាជពីររូប ដែលបន្ទាប់ពីបានបញ្ជូន ឱ្យទៅធ្វើកិច្ចការទូតនៅក្រុងរ៉ូមមក ពួកគេបានយល់ដឹងលក្ខណៈពិតនៃ «មុខតំណែងបរិសុទ្ធ» «អ្នកបានតាំងខ្លួនអ្នកនៅក្នុងវិហារនៃព្រះ ផ្ទុយអំពី អ្នកគង្វាល អ្នកបានក្លាយជាចចកនៃហ្វូងចៀមវិញ...។ ឯណាទៅជាអ្នក ដែលហៅខ្លួនថាជាអ្នកបម្រើនៃអ្នកបម្រើនោះ អ្នកខំធ្វើខ្លួនអ្នកឱ្យក្លាយទៅជាព្រះអម្ចាស់នៃព្រះអម្ចាស់...។ អ្នកនាំយកបញ្ញត្តិរបស់ព្រះចូលទៅក្នុង សេចក្តីស្អប់ខ្ពើម»។

អ្នកដទៃទៀតក្រោកឡើងពីសតវត្សមួយដល់សតវត្សមួយទៀត ដើម្បីរំពងនូវការតវ៉ាប្រឆាំងនេះ។ ពួកគេបានបកប្រែព្រះគម្ពីរភាសាវ៉លដូ មកជាភាសាហូឡង់ មួយខម្តងៗ។ ពួកគេបានបញ្ជាក់ថា «ក្នុងគម្ពីរនេះមានសារៈប្រយោជន៍សម្បើមណាស់ គ្មានកំប្លុកកំប្លែង គ្មានរឿងល្បើក គ្មានរឿង កំប៉ិកកំប៉ុក គ្មានការបោកបញ្ឆោត គឺមានតែព្រះបន្ទូលនៃសេចក្តីពិត »។ នេះជាសំណេររបស់មិត្តភក្តិនៃជំនឿពីបុរាណនៅសតវត្សទី១២។

ឥឡូវនេះរ៉ូមបានចាប់ផ្តើមធ្វើការបៀតបៀន តែអ្នកជឿនៅតែកើន ចំនួនឡើងដោយប្រកាសថា ព្រះគម្ពីរជាអាជ្ញាច្បាប់មួយដ៏មិនចេះខុសនៅ ក្នុងរបបសាសនា ហើយថា «គ្មានមនុស្សណាត្រូវបង្ខំឱ្យជឿទេ ក្រៅតែពី ទទួលជឿដោយការអធិប្បាយប៉ុណ្ណោះ»។

នៅក្នុងប្រទេសនីដឺឡែន សេចក្តីបង្រៀនរបស់លូធើរបានធ្វើឱ្យជន ស្មោះត្រង់ និងជនដែលមានចិត្តខ្នះខ្នែង អធិប្បាយដំណឹងល្អ។ មេណ្ណូ ស៊ីម៉ូនស៍ (Menno Simons) ដែលវិហារកាតូលិករ៉ូមបានអប់រំ ហើយចាក់ ប្រេងតាំងជាសង្ឃ មានការល្ងង់ខ្លៅទាំងស្រុងខាងព្រះគម្ពីរ ហើយមិនព្រមអានដោយខ្លាចលទ្ធិខុសឆ្គង។ ដោយព្រោះការរសាយចិត្ត គាត់ខំប្រឹងបំបិទ សំឡេងសម្បជញ្ញៈ ប៉ុន្តែ ទៅជាឥតប្រយោជន៍ទៅវិញ។ មួយរយៈកាល ក្រោយមក គាត់ក៏ត្រូវបានណែនាំឱ្យរៀនគម្ពីរសញ្ញាថ្មី ដោយមានទាំង សំណេររបស់លូធើរផង គាត់ក៏ទទួលជំនឿដែលមានទម្រង់ថ្មីតែម្តងទៅ។

មិនយូរប៉ុន្មានគាត់បានឃើញមនុស្សម្នាក់ត្រូវគេសម្លាប់ ដោយព្រោះបានទទួលបុណ្យជ្រមុជម្តងទៀត ធ្វើឱ្យគាត់មានចិត្តចង់សិក្សាព្រះគម្ពីរអំពីការជ្រមុជទឹកឱ្យទារក។ គាត់បានឃើញថាពិធីជ្រមុជទឹកត្រូវការការប្រែចិត្ត និងជំនឿ។

មេណ្ណូបានដកខ្លួនចេញពីវិហាររ៉ូម ហើយបូជាជីវីតចំពោះការ បង្រៀនសេចក្តីពិតដែលគាត់បានទទួល។ ទាំងនៅប្រទេសអាល្លឺម៉ង់ និង នីដឺឡែនមានក្រុមជឿងប់ងុលមួយក្រុមបានកើតឡើងជាក្រុមដែលមានកិរិយា និង សុជីវធម៌ដ៏ទ្រគោះយង់ឃ្នង។ មេណ្ណូបានប្រឆាំងយ៉ាងខ្លាំងក្លាចំពោះសេចក្តីបង្រៀនដ៏ខុសឆ្គង ហើយនិងគម្រោងការដ៏សាហាវនៃពួកជឿងប់ងុល។ គាត់ បានដើរចុះឡើងរវាងប្រទេសនីដឺឡែន និងអាល្លឺម៉ង់ផ្នែក ខាងជើងអស់រយៈកាល២៥ឆ្នាំ បញ្ចេញឥទ្ធិពលសព្វទិសទី ដោយសម្តែង ជាគំរូក្នុងជីវិតគាត់ផ្ទាល់នូវសិក្ខាបទដែលគាត់បានបង្រៀន។ គាត់ជាមនុស្ស សុចរិត សុភាព ស្លូតបូត ស្មោះត្រង់ ហើយមានចិត្តខ្នះខ្នែង។ មានមនុស្ស ច្រើនក្រៃលែងបានទទួលប្រែចិត្តជឿដោយសារការងាររបស់គាត់។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំងសត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ។ សុភាសិត ២៧:៦

Powered by CAM