ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១២៦
នៅពេលត្រឡប់ទៅដល់ដិនម៉ាកវិញ គាត់ពុំបានបញ្ចេញអាថ៌កំបាំងរបស់គាត់ទេ គឺគិតតែពីខំដឹកនាំក្រុមរបស់គាត់ ទៅរកជំនឿបរិសុទ្ធជាង។ គាត់បានបើកគម្ពីរអធិប្បាយអំពីព្រះគ្រីស្ទដល់ពួកគេ ថាជាសេចក្តីសង្គ្រោះ តែមួយគត់របស់បាបជន។ សេចក្តីក្រោធដ៏ឆេះឆួល បានកើតមានដល់ពួក សង្ឃដែលខំសង្ឃឹមយ៉ាងខ្លាំងទៅលើគាត់ ថាជាអ្នកការពារមាំមួនរបស់រ៉ូម។ គេបានបញ្ជូនគាត់ចេញអំពីទីអារាមរបស់ខ្លួន ទៅកាន់អារាមមួយទៀតភ្លាម រួចឃុំឱ្យនៅតែក្នុងបន្ទប់។ ថូសេនបានធ្វើការទាក់ទងជាមួយក្រុមរបស់គាត់ នូវចំណេះនៃសច្ចធម៌តាមចម្រឹងបន្ទប់ឃុំឃាំងរបស់ខ្លួន។ ប្រសិនបើពួកអ្នក ធំនៃសាសន៍ដិនម៉ាក មានជំនាញការចំពោះផែនការវិហារក្នុងការលៃលក ជាមួយលទ្ធិខុសឆ្គង នោះសំឡេងរបស់ថូសេននឹងមិនដែលបានឮម្តងទៀតឡើយ ប៉ុន្តែផ្ទុយអំពីដាក់គាត់ទៅក្នុងគុកងងឹតក្រោមដី គេបានដេញគាត់ ចេញអំពីទីវត្តអារាមវិញ។
មានព្រះរាជបញ្ជាមួយច្បាប់ ទើបតែបានចេញមក ដែលការពារពួក គ្រូនៃគោលលទ្ធិថ្មី។ ក្រុមជំនុំទាំងឡាយបានទទួលស្វាគមន៍គាត់ ហើយ បណ្តាជននាំគ្នាបាក់មកស្តាប់គាត់។ គម្ពីរសញ្ញាថ្មីជាភាសាដិនម៉ាក ត្រូវបាន ចែកចាយជាទូទៅ។ ការខិតខំរំលំចោលនូវកិច្ចការនោះ បែរជាធ្វើឱ្យចម្រើន ពាសពេញទៅវិញ ហើយមិនយូរប៉ុន្មានប្រទេសដិនម៉ាកបានប្រកាសទទួលទម្រង់ជំនឿថ្មី។
ការរីកចម្រើននៅប្រទេសស្វ៊ីដិន (Sweden)
នៅប្រទេសស្វ៊ីដិនក៏ដូច្នោះដែរ ពួកយុវជនពីវិតថិនបឺក បាននាំទឹក ជីវិតទៅកាន់បណ្តាជនរបស់ខ្លួន។ មេដឹកនាំពីររូបប្រចាំកំណែទម្រង់នៃ ប្រទេសស្វ៊ីដិន គឺលោកអូឡាហ្វ និងឡូរិនតៀសភេទ្រី (Olaf and Laurentius Petri) បានសិក្សានៅក្រោមលូធើរ និងមេលែងថិន។ ក៏ដូចគ្នានឹងជនកែ ទម្រង់ធំៗដែរ អូឡាហ្វបានរំជួលបណ្តាជនដោយវោហារកោសល្យរបស់ គាត់ រីឯឡូរិនតៀសវិញ ក៏ដូចជាមេលែងថិនដែរ គឺចេះគិតគូរហើយស្ងាត់ ស្ងៀម។ ទាំងពីរមានសេចក្តីក្លាហានឥតរួញរា។ ពួកសង្ឃកាតូលិកបានកកូរកកាយពួកអវិជ្ជា និងពួកជឿជំនឿអកុសល។ មានច្រើនលើកដែរដែលលោក អូឡាហ្វ ភេទ្រីរត់យកតែអាយុ។ ក៏ប៉ុន្តែពួកកែទម្រង់ទាំងនេះ ត្រូវបានការពារ ដោយព្រះរាជាដែលបានប្តេជ្ញាចង់ឱ្យមានការកែទម្រង់ ព្រមទាំងទទួលស្វាគមន៍អ្នកជំនួយដ៏មានសមត្ថភាពទាំងនេះ ដើម្បីច្បាំងតតាំងជាមួយរ៉ូម។
នៅចំពោះព្រះរាជា និងពួកមេដឹកនាំរបស់ប្រទេសស្វ៊ីដិន អូឡាហ្វ ភេទ្រីបានការពារទម្រង់ជំនឿថ្មីដោយសមត្ថភាពដ៏ខ្លាំងក្លា។ គាត់បាន ប្រកាសថា សេចក្តីបង្រៀនរបស់ពួកអ្នកធំ អាចទទួលបាន លុះណាតែស្របទៅតាមបទគម្ពីរតែប៉ុណ្ណោះ ថាគោលលទ្ធិសំខាន់នៃជំនឿ គឺមានចែងនៅក្នុង ព្រះគម្ពីរតាមលក្ខណៈច្បាស់លាស់ ប្រយោជន៍ឱ្យគ្រប់គ្នាអាចយល់បាន។
ការប្រកួតប្រជែងនេះជាការនាំឱ្យយើងឃើញនូវ «ជំពូកមនុស្សដែល បង្កើតតំណែង និងជួរទ័ពរបស់ពួកកែទម្រង់។ ពួកគេពុំមែនជាមនុស្សពុំចេះ អក្សរ ប្រកាន់គណៈ ឬក៏ជាមនុស្សចូលចិត្តជជែកឡូឡានោះឡើយ ផ្ទុយទៅវិញពួកគេជាមនុស្សមានការរៀនសូត្រចេះដឹងព្រះបន្ទូលរបស់ព្រះ ហើយ យល់ដឹងប្រាកដប្រជានូវរបៀបកាន់អាវុធដែលអាវុធាគារនៃព្រះគម្ពីរបាន ផ្តល់ឱ្យ។ ពួកគេជានិស្សិត និងជាសាសនវិទូ ជាមនុស្សដែលមានការស្ទាត់ ជំនាញលើប្រព័ន្ធសច្ចធម៌នៃដំណឹងល្អទាំងមូល ហើយជាអ្នកដែលបាន ទទួលជ័យជម្នះលើពួកជំនាញខាងឧបាយកល និងពួកមានមុខតំណែងខ្ពង់ខ្ពស់នៃរ៉ូមដោយងាយស្រួល»។
ស្តេចនៃប្រទេសស្វ៊ីដិនបានទទួលជំនឿប្រូតេស្តង់ ហើយក្រុមប្រឹក្សាជាតិក៏បានប្រកាសទទួលស្គាល់ដែរ។ ដោយសេចក្តីប្រាថ្នារបស់ស្តេច បង ប្អូនទាំងពីរនាក់ បានទទួលភារៈកិច្ចបកប្រែគម្ពីរទាំងមូល។ មានបទបញ្ជា ទូទាំងអាណាចក្រ ឱ្យពួកគ្រូគង្វាលពន្យល់បទគម្ពីរ ហើយសិស្សនៅសាលា រៀន ត្រូវទទួលការបង្ហាត់បង្រៀនឱ្យអានព្រះគម្ពីរ។
ដោយបានរួចពីការសង្កត់សង្កិនរបស់រ៉ូមហើយ ប្រទេសជាតិបានឈានទៅរកកម្លាំងដ៏ខ្លាំងក្លាដែលពុំធ្លាប់មានពីមុនមក។ មួយសតវត្សក្រោយ មក ប្រទេសដ៏ទន់ខ្សោយនេះ ជាប្រទេសតែមួយគត់នៅទ្វីបអឺរ៉ុបដែលហា៊ន ឈោងដៃទៅជួយ បានមករំដោះប្រទេសអាល្លឺម៉ង់ ដែលស្ថិតនៅក្នុងការ តស៊ូដ៏វេទនានៃសង្គ្រាមដែលមានសាមសិបឆ្នាំមកហើយ។ អឺរ៉ុបភាគខាង ជើងទាំងអស់ ហាក់ដូចជាត្រូវបាននាំមកឱ្យនៅក្រោមអំណាចជិះជាន់របស់ រ៉ូមម្តងទៀត។ កងទ័ពនៃប្រទេសស្វ៊ីដិនបានធ្វើឱ្យប្រទេសអាល្លឺម៉ង់មានការអត់ឱនដល់ពួកប្រូតេស្តង់ ហើយនិងធ្វើឱ្យមានសេរីភាពខាងសម្បជញ្ញៈ ឡើងវិញ ដល់ប្រទេសទាំងប៉ុន្មាននោះដែលបានទទួលលទ្ធិកែទម្រង់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ។ សុភាសិត ២៧:៦