ថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១២៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពួកអ្នកដែលបោះបង់ចោលបញ្ញត្តច្បាប់ គេរមែងសរសើរមនុស្សអាក្រក់ តែអស់អ្នកដែលប្រព្រឹត្តតាមបញ្ញត្តច្បាប់វិញ នោះតែងតែតតាំងនឹងគេ។ សុភាសិត ២៨:៤
ក្នុងខណៈដែលលោកលូធើរបើកព្រះគម្ពីរដែលគេហាមមិនឱ្យប្រើ ដើម្បីបង្ហាញដល់បណ្តាជនអាល្លឺម៉ង់ព្រះវិញ្ញាណបរិសុទ្ធក៏បណ្តាលលោក ធីនដេល ឱ្យធ្វើដូចគ្នាដែរនៅប្រទេសអង់គ្លេស។ ព្រះគម្ពីររបស់លោកវ៉ាយឃ្លីហ្វត្រូវបានបកប្រែចេញពីគម្ពីរឡាតាំង ដែលមានកំហុសច្រើន។ តម្លៃនៃ ការចម្លងគម្ពីរ ថ្លៃសម្បើមណាស់ បានជាពុំសូវមានបោះពុម្ភច្រើន។
នៅឆ្នាំ១៥១៦ គេបានបោះពុម្ពព្រះគម្ពីរសញ្ញាថ្មីជាភាសាក្រិកជាន់ដើមជាលើកដំបូង។ កំហុសជាច្រើនដែលមាននៅក្នុងការបោះពុម្ពមុនៗនោះ ត្រូវបានកែតម្រូវឡើងវិញ ផ្តល់នូវអត្ថន័យច្បាស់ជាងមុន។ ការនេះ បានផ្តល់ឱ្យអ្នករៀនសូត្រ បានយល់សេចក្តីពិតកាន់តែប្រសើរឡើង ហើយផ្តល់សន្ទុះថ្មីមួយដល់កិច្ចកែទម្រង់។ ប៉ុន្តែ រាស្ត្រសាមញ្ញជាច្រើន បានស្ថិតនៅក្រោមការឃាត់ឃាំងមិនឱ្យអានព្រះបន្ទូលរបស់ព្រះ។ លោកធីនដេល (Tyndale) ត្រូវបានសម្រេចកិច្ចការរបស់លោកវ៉ាយឃ្លីហ្វដោយផ្តល់ព្រះ គម្ពីរទៅដល់បណ្តាជន។
គាត់បានផ្សាយសេចក្តីជំនឿរបស់គាត់ ដោយឥតញញើតឡើយ។ ចំណែកឯអ្នកកាន់តាមសម្តេចសង្ឃ ដែលអះអាងថាវិហារបានផ្តល់ព្រះគម្ពីរ ហើយថាមានតែវិហារមួយទេ ដែលអាចពន្យល់ខគម្ពីរបាននោះ លោក ធីនដេលឆ្លើយតបដូច្នេះថា៖ «ជាជាងផ្តល់ព្រះគម្ពីរមកយើង គឺអស់លោកទេ តើដែលលាក់ពីយើង អស់លោកហើយដែលដុតសម្លាប់អស់អ្នកបង្រៀន គម្ពីរនោះ ហើយបើអាច អស់លោកនឹងដុតព្រះគម្ពីរទៀតផង»។
សេចក្តីបង្រៀនរបស់លោកធីនដេល បានធ្វើឱ្យគេចាប់អារម្មណ៍ យ៉ាងខ្លាំង ប៉ុន្តែពួកកាតូលិករ៉ូមបានព្យាយាមបំផ្លិចបំផ្លាញកិច្ចការរបស់ គាត់។ គាត់ឧទានឡើងថា៖ «តើនឹងត្រូវធ្វើម្តេចទៅ? ខ្ញុំមិនអាចនៅគ្រប់ កន្លែងបានទេ ឱ! បើពួកគ្រីស្ទានមានព្រះគម្ពីរបរិសុទ្ធជាភាសារបស់ខ្លួនទៅអេះ នោះគេនឹងអាចទប់ទល់នឹងពួកគ្រូទាំងនេះបាន។ បើគ្មានព្រះគម្ពីរទេ ក្រុម ជំនុំរកសេចក្តីពិតមិនឃើញឡើយ»។
ឥឡូវនេះគាត់មានគោលបំណងថ្មីមួយ។ «ហេតុអ្វីបានជាពុំមានដំណឹង ល្អជាភាសាអង់គ្លេសក្នុងចំណោមយើងដូច្នេះ?...តើគួរឱ្យព្រះវិហារមានពន្លឺ ខ្សោយនាពេលថ្ងៃត្រង់ ជាងពេលព្រឹកព្រហាមឬ?...ពួកគ្រីស្ទានត្រូវអានព្រះគម្ពីរសញ្ញាថ្មីជាភាសារបស់ខ្លួន»។ មានតែតាមរយៈព្រះគម្ពីរមួយប៉ុណ្ណោះ ទេ ទើបមនុស្សគ្រប់រូបអាចរកសេចក្តីពិតឃើញ។
អ្នកមានចំណេះវិជ្ជាកាតូលិកម្នាក់ឧទានឡើងទាស់នឹងគាត់ថា៖ «ការ ដែលយើងគោរពច្បាប់របស់សម្តេចសង្ឃ នោះគឺប្រសើរជាងច្បាប់របស់ ព្រះ»។ លោកធីនដេលតបវិញថា៖ «ខ្ញុំសុខចិត្តបំពានសម្តេចសង្ឃ និងអស់ ទាំងច្បាប់របស់គាត់ ហើយប្រសិនបើព្រះសំចៃជីវិតខ្ញុំជាច្រើនឆ្នាំទៀត នោះខ្ញុំនឹងធ្វើឱ្យក្មេងឃ្វាលគោយល់ដឹងពីបទគម្ពីរជាងពួកអស់លោកទៅទៀត»។
លោកធីនដេលបកប្រែគម្ពីរសញ្ញាថ្មីជាភាសាអង់គ្លេស
ដោយព្រោះគេរកធ្វើបាប គាត់ក៏គេចខ្លួនទៅក្រុងឡុងដ៍ ហើយបាន ប្រកបកិច្ចការរបស់គាត់នៅទីនោះអស់មួយរយៈដោយគ្មានគេរំខាន ប៉ុន្តែ ពួកកាតូលិកបានបង្ខំគាត់ឱ្យគេចខ្លួនម្តងទៀត។ គ្រប់ទាំងបណ្តាជនអង់គ្លេស ហាក់បីដូចជាងាកមកប្រឆាំងនឹងគាត់។ នៅប្រទេសអាល្លឺម៉ង់ គាត់បានចាប់ ផ្តើមបោះពុម្ភព្រះគម្ពីរសញ្ញាថ្មីជាភាសាអង់គ្លេស។ ពេលគេហាមមិនឱ្យ បោះពុម្ពនៅក្រុងនេះ គាត់ទៅបោះពុម្ពនៅក្រុងនោះ។ ទីបំផុតគាត់ក៏បានទៅ ដល់ទីក្រុងវើម ដែលនៅប៉ុន្មានឆ្នាំមុន លោកលូធើរបានឈរនៅចំពោះអង្គប្រជុំ នីតិបញ្ញត្តិការពារដំណឹងល្អនៅទីនោះ។ នៅក្រុងនោះមានមិត្តសំឡាញ់ ជាច្រើនដែលកាន់លទ្ធិកែទម្រង់។ ព្រះគម្ពីរសញ្ញាថ្មីចំនួន៣០០០ក្បាល នឹងត្រូវបានបោះពុម្ពឡើងក្នុងពេលបន្តិចទៀតនេះ ហើយនឹងមានការបោះពុម្ពនៅពេលក្រោយទៀត។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។ សុភាសិត ៣:១៣