ថ្ងៃច័ន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១២៨
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្សអាក្រក់មិនយល់សេចក្តីយុត្តិធម៌ទេ តែពួកអ្នកដែលស្វែងរកព្រះយេហូវ៉ា គេយល់គ្រប់ទាំងអស់វិញ។ សុភាសិត ២៨:៥
ព្រះបន្ទូលរបស់ព្រះបានជ្រៀតចូលក្នុងក្រុងឡុងដ៍ដោយសម្ងាត់ ហើយត្រូវបានចែកចាយពាសពេញប្រទេស។ ពួកសម្តេចសង្ឃបានរកបំបិទសេចក្តីពិត ប៉ុន្តែឥតប្រយោជន៍ទេ។ សង្ឃជាន់ខ្ពស់ប្រចាំតំបន់ឌើហិម បានទិញព្រះគម្ពីរទាំងអស់ពីហាងលក់សៀវភៅ ដើម្បីយកទៅបំផ្លាញចោលដោយ សន្មតថាការនេះនឹងធ្វើឱ្យមានការរអាក់រអួលដល់ការផ្សព្វផ្សាយ ប៉ុន្តែ ប្រាក់ កាសដែលបានមក ត្រូវបានប្រើសម្រាប់ទិញសម្ភារៈ ដើម្បីបោះពុម្ពឱ្យបាន ប្រសើរថែមទៀត។ នៅពេលគេចាប់យកធីនដេលទៅដាក់គុក គេថានឹង ដោះលែងគាត់ឱ្យមានសេរីភាព ប្រសិនបើគាត់ប្រាប់ឈ្មោះអស់អ្នកដែលជ្រោម ជ្រែងគាត់ខាងប្រាក់កាសបោះពុម្ពគម្ពីរ។ គាត់បានតបថាសង្ឃជាន់ខ្ពស់ប្រចាំ តំបន់ឌើហិមបានផ្តល់ថវិកាច្រើនជាងគេទាំងអស់ ដោយបង់ថ្លៃមួយចំនួនធំចំពោះសៀវភៅដែលនៅសល់។
ទីបំផុតលោកធិនដេលក៏ត្រូវបានគេសម្លាប់ ទុកជាស្មរបន្ទាល់ចំពោះជំនឿរបស់គាត់ ប៉ុន្តែ សព្វាវុធដែលគាត់បានរៀបចំ បានរាប់ជាជំនួយឱ្យកង ទាហានទាំងឡាយដើម្បីនឹងប្រយុទ្ធគ្រប់ទាំងសតវត្ស លុះដល់សម័យយើងនេះ។
លោកឡាត់ធិមើរបានផ្សាយចេញពីតុអធិប្បាយថា គួរតែមានព្រះ គម្ពីរដែលប្រជាជនអាចអានជាភាសារបស់ខ្លួនបាន។ «ចូរកុំឱ្យយើងដើរផ្លូវ វាង ទុកឱ្យព្រះតម្រង់ផ្លូវយើងវិញ៖ ចូរយើងកុំដើរតាមគន្លងរបស់...ដូនតា យើង ហើយក៏កុំឱ្យយកតម្រាប់តាមលោកឡើយ តែគួរឱ្យយើងធ្វើនូវអ្វីដែលគួរបានធ្វើវិញ»។
លោកបាណនិងលោកហ្វ្រិតហ៍ លោករិតលីនិងក្រេនមើរ ជាអ្នកដឹកនាំ លទ្ធិកែទម្រង់នៅប្រទេសអង់គ្លេស សុទ្ធតែជាជនមានចំណេះវិជ្ជាខ្ពង់ខ្ពស់ ហើយក្រុមជំនុំកាតូលិកបានកោតសរសើរចំពោះការខិតខំដ៏ស្វាហាប់ និង ចំពោះការដែលគេគោរពដល់ព្រះ។ ការដែលគេជំទាស់នឹងប្រព័ន្ធកាតូលិក គឺដោយព្រោះគេឃើញកំហុសក្នុង «អំណាចបរិសុទ្ធរបស់សង្ឃ»។
អំណាចដែលមិនចេះខុសនៃបទគម្ពីរ
គោលការដ៏ធំដែលអ្នកកែទម្រង់ទាំងនេះគាំទ្រ គឺអំណាចនៃបទគម្ពីរ ដែលមិនចេះខុស ដែលបានកាន់ដោយពួកវ៉លដូ លោកវ៉ាយឃ្លីហ្វ ហាស់ លូធើរ ស្វីងកាលី ហើយនិងអ្នកដើរតាមពួកគេផងដែរ។ គឺដោយសេចក្តី បង្រៀននៃបទគម្ពីរនេះហើយ ដែលគេបានសាកល្បងអស់ទាំងគោលលទ្ធិ និងអស់ទាំងសេចក្តីអះអាង។ ការជឿដល់ព្រះបន្ទូលរបស់ព្រះ បានលើកទ្រ ជនបរិសុទ្ធទាំងនេះ នៅពេលគេប្តូរជីវិតនៅនឹងបង្គោលមរណៈ។ «ចូរកុំ បារម្ភឡើយ» លោកឡាត់ធិមើរបានឧទានឡើងដល់ជនប្តូរជីវិតជាមួយគ្នា នៅពេលអណ្តាតភ្លើងហៀបនឹងឆេះប្រល័យជីវិតរបស់គេ «ថ្ងៃនេះយើងនឹងដុតភ្លើងទៀនក្នុងប្រទេសអង់គ្លេសដោយព្រះគុណរបស់ព្រះ ហើយខ្ញុំជឿថានឹងមិនអាចពន្លត់បានឡើយ»។
រាប់រយឆ្នាំក្រោយពីប្រទេសអង់គ្លេសបានចុះចូលនឹងរ៉ូមមក អ្នក ដែលនៅប្រទេសអេកូស (Scotland) នៅមានសេរីភាពនៅឡើយទេ។ លុះ ដល់សតវត្សទី១២ លទ្ធិកាតូលិករ៉ូមក៏បានកកើតឡើង ហើយគ្មានប្រទេសណាស្ថិតក្នុងភាពងងឹតសូន្យឈឹងដូចប្រទេសនេះឡើយ។ ប៉ុន្តែ នៅមានកាំ រស្មីភ្លឺជះចូលក្នុងភពងងឹតដែរ។ ពួកឡុលឡាដ ដែលមកពីប្រទេសអង់គ្លេសប្រដាប់ដោយព្រះគម្ពីរ និងសេចក្តីបង្រៀនរបស់លោកវ៉ាយឃ្លីហ្វ បាន សម្រេចកិច្ចការជាច្រើន ដើម្បីរក្សាតម្រិះវិជ្ជានៃដំណឹងល្អ។ សំណេររបស់ លោកលូធើរ និងព្រះគម្ពីរសញ្ញាថ្មីរបស់លោកធិនដេល បានមកដល់ចំ ពេលចាប់ផ្តើមកំណែទម្រង់។ អ្នកផ្សាយដំណឹងទាំងនេះបានឆ្លងកាត់ព្រៃភ្នំ យកពន្លឺនៃសេចក្តីពិតដែលស្ទើរតែរលត់ទៅហើយនោះ ទៅបង្កាត់ឱ្យកើត មានជីវិតថ្មី ដើម្បីស្រោចស្រង់មនុស្សចេញពីភាពងងឹតដែលគេបានពិសោធអស់បួនសតវត្សក្រោមការជិះជាន់។
បន្ទាប់ពីអ្នកដឹកនាំវិហារកាតូលិកភ្ញាក់ខ្លួនដឹងអំពីគ្រោះថ្នាក់ គេក៏នាំកុលបុត្រនៃប្រទេសអេកូសដែលមានកិត្តិយសខ្ពង់ខ្ពស់ ទៅកាន់បង្គោល ពិឃាត។ ស្មរបន្ទាល់ទាំងនេះដែលបានស្លាប់ពាសពេញទឹកដីនោះ បណ្តាល ឱ្យបណ្តាជនទាំងឡាយនឹកកោតចំពោះគោលបំណងដ៏មិនចេះស្លាប់ពោលគឺការទម្លាក់នឹមរបស់រ៉ូម។
ចន ណក្ស (John Knox)
ហែមមិលថិន និងវិសហាត និងសាវ័កដ៏សុភាពមួយក្រុមធំ បានលះបង់ជីវិតរបស់ខ្លួននៅនឹងបង្គោលពិឃាត។ ប៉ុន្តែ ចេញពីគំនរភ្លើងរបស់ លោកវិសហាត មានម្នាក់ដែលនឹងមិនត្រូវឆាបឆេះដោយអណ្តាតភ្លើងឡើយ ជាជនដែលព្រះដឹកនាំដើម្បីប្រគំភ្លេងបញ្ចុះសពដល់លទ្ធិកាតូលិករ៉ូមក្នុង ប្រទេសអេកូស។
លោកចន ណក្សបានងាកចេញពីទំនៀមទម្លាប់នៃព្រះវិហារ ដើម្បី បំប៉នអាត្មាដោយសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះ។ សេចក្តីបង្រៀនរបស់ លោកវិសហាត បានបញ្ជាក់ដល់ការសម្រេចចិត្តរបស់គាត់ដើម្បីបោះបង់រ៉ូម ចោល ហើយចូលរួមនឹងពួកកែទម្រង់ដែលគេបៀតបៀនវិញ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។ សុភាសិត ៣:១៣