ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៤) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៣០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ទី​ពឹង​ដល់​ព្រះយេហូវ៉ា​ឲ្យ​អស់​អំពី​ចិត្ត កុំ​ឲ្យ​ពឹង​ផ្អែក​លើ​យោបល់​របស់​ខ្លួន​ឡើយ។ សុភាសិត ៣:៥

សុចរិតដោយជំនឿ

លទ្ធិដ៏ចម្បងនៃសេចក្តីសុចរិតដោយជំនឿ ដែលលោកលូធើរបាន បង្រៀនយ៉ាងច្បាស់នោះគឺស្ទើរតែបាត់សូន្យអស់ទៅហើយ ព្រោះគោលការ របស់លទ្ធិកាតូលិកនិយម ដែលទុកចិត្តទៅលើការប្រព្រឹត្តល្អដើម្បីសេចក្តី សង្គ្រោះនោះ បានមកជំនួសវិញ។ លោកវៃហ្វៀល លោកចនវែស្លី និងឆាល វែស្លី ជាអ្នកស្វែងរកដ៏ស្មោះត្រង់នូវសំណព្វព្រះទ័យពីព្រះ។ គេបង្រៀនពួក គេថា ការនេះគឺទទួលបានដោយគុណធម៌ និងការគោរពក្បួនតម្រានៃ សាសនាប៉ុណ្ណោះ។

មានពេលមួយនោះលោកឆាល វែស្លី (Charles Wesley)* មានជំងឺហើយដឹងថាសេចក្តីស្លាប់បានខិតចូលមកជិតហើយ គេក៏សួរថាតើគាត់ សង្ឃឹមទុកចិត្តលើអ្វីចំពោះជីវិតអស់កល្បជានិច្ច។ គាត់ឆ្លើយថា៖ «ខ្ញុំព្យាយាម យ៉ាងអស់ពីចិត្តដើម្បីបម្រើព្រះ»។ សំឡាញ់គាត់ដូចជាមិនអស់ចិត្តនឹង ចម្លើយនេះសោះ។ វែស្លីនឹកគិតក្នុងចិត្តថា៖ «យ៉ាងម៉េច!...តើលោកគិតថា ការខិតខំព្យាយាមរបស់ខ្ញុំជាអសារឥតការឬ? ខ្ញុំគ្មានអ្វីក្នុងចិត្តផ្សេងទៀត ដើម្បីនឹងទុកចិត្តលើទេ»៨។ នេះហើយជាភាពងងឹតយ៉ាងក្រាស់ដែលគ្រប ដណ្តប់លើក្រុមជំនុំ ដែលបង្វែរមនុស្សឱ្យងាកចេញពីក្តីសង្ឃឹមនៃសេចក្តី សង្គ្រោះតែមួយគត់ ពោលគឺលោហិតនៃព្រះអង្គប្រោសលោះដែលបានជាប់ឆ្កាង។

លោកវែស្លីនិងគូកនរបស់គាត់បានយល់ថា ក្រឹត្យវិន័យរបស់ព្រះ បានដល់គំនិត ថែមទាំងពាក្យសម្តី និងកិរិយាប្រព្រឹត្តទៀតផង។ ពួកគេបានព្យាយាមបង្ក្រាបសេចក្តីអាក្រក់ខាងផ្លូវចិត្ត ដោយខិតខំអធិស្ឋានយ៉ាងខ្ជាប់ ខ្ជួន។ ជីវិតរបស់គេប្រកបដោយការលះបង់ខ្លួន និងការបន្ទាបខ្លួន ដោយ អនុវត្តគ្រប់ទាំងវិធានការយ៉ាងជាប់លាប់ ដោយគិតថានឹងអាចជួយឱ្យបាន បរិសុទ្ធ ធ្វើឱ្យព្រះទ្រង់សព្វព្រះទ័យ។ ប៉ុន្តែ សេចក្តីព្យាយាមរបស់គេ ដើម្បី រំដោះខ្លួនពីបណ្តាសានៃបាបកម្ម ឬដើម្បីបំបាក់អំណាចនៃបាបកម្មនោះ ត្រូវ បានជាអសារឥតការទៅវិញ។

ភ្លើងនៃសេចក្តីពិតរបស់ព្រះ ដែលស្ទើរតែរលត់លើអាសនានៃលទ្ធិ ប្រូតេស្តង់និយមទៅហើយនោះ នឹងត្រូវឆេះឆួលឡើងវិញដោយចន្លុះបុរាណដែលពួកគ្រីស្ទានសាសន៍បូហ៊ីមាហុចតមក។ ពួកគេមួយចំនួនដែលទៅជ្រកកោនក្នុងប្រទេសសាក់សូនី បានកាន់ជឿជំនឿបុរាណ។ គឺពីពួកគ្រីស្ទានទាំង នេះហើយដែលពន្លឺបានភ្លឺមកដល់លោកវែស្លីនោះ។

គេបានបញ្ជូនលោកចន និងលោកឆាល ឱ្យទៅធ្វើបេសកកម្មនៅ ប្រទេសអាមេរិក។ នៅលើនាវា មានពួកម៉ូរ៉ាវីមួយក្រុម។ គេបានជួបប្រទះ នឹងខ្យល់ព្យុះកំណាចមួយ ហើយលោកចនដែលប្រឈមមុខនឹងសេចក្តី ស្លាប់ ក៏មានអារម្មណ៍ថាខ្លួនពុំមានសន្តិភាពពិតប្រាកដជាមួយនឹងព្រះទេ។ ពួកអាល្លឺម៉ង់ បានសម្តែងភាពស្ងប់ស្ងាត់ និងភាពគួរឱ្យទុកចិត្ត ដែលជាការ ចម្លែកដល់គាត់។ គាត់មានប្រសាសន៍ថា៖ «ខ្ញុំបានសង្កេតមើលកិរិយាប្រព្រឹត្ត ដ៏ម៉ឺងម៉ាត់ហ្មត់ចត់របស់គេអស់រយៈពេលយ៉ាងយូរ...។ ឥឡូវនេះជាឱកាសមួយដើម្បីរកឱ្យឃើញថា តើពួកគេនេះផុតទុក្ខកង្វល់ពីវិញ្ញាណភ័យខ្លាច ព្រមទាំងពីអំនួត កំហឹង និងការសងសឹកឬយ៉ាងណា។ កំពុងតែច្រៀង សរសើរតម្កើងព្រះនាពេលប្រជុំ ទឹកសមុទ្របានវាយបក់មកចូលក្នុងនាវា បំបែកក្តោងនាវាជាបំណែក ហើយទឹកក៏ហូរចូលតាមថ្នាក់នាវាជាបន្តបន្ទាប់ ហាក់បីដូចជាមហាសាគរបានលេបយើងរួចហើយដូច្នោះ។ សម្រែកដ៏រន្ធត់បានឮចេញពីចំណោមពួកជនជាតិអង់គ្លេស។ ពួកអាល្លឺម៉ង់នៅតែច្រៀងបន្តយ៉ាងស្ងប់ស្ងាត់។ ក្រោយមកខ្ញុំក៏សួរ ម្នាក់ក្នុងចំណោមពួកគេថា៖ តើលោក មិនខ្លាចទេឬ?‘ គាត់ឆ្លើយថា៖ ‘ខ្ញុំអរព្រះគុណព្រះ គឺឥតខ្លាចទេ។ ខ្ញុំក៏សួរ ទៀតថា៖ ‘ចុះពួកស្រីៗ និងក្មេងៗ តើគេមិនខ្លាចទេឬ? គាត់ក៏ឆ្លើយយ៉ាង ស្រទន់ថា៖ ‘ទេពួកស្រីៗ និងក្មេងៗរបស់យើងមិនខ្លាចស្លាប់ទេ »។

ចិត្តរបស់វែស្លី «បានកក់ក្តៅចម្លែក»

ក្នុងដំណើរវិលត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ លោកវែស្លីក៏ បានយល់យ៉ាងច្បាស់ថែមទៀតអំពីសេចក្តីជំនឿដែលចែងក្នុងព្រះគម្ពីរ បន្ទាប់ពីជនជាតិម៉ូរ៉ាវីម្នាក់បានបង្ហាញគាត់មក។ នៅក្នុងអង្គប្រជុំមួយជាមួយនឹងសមាគមម៉ូរ៉ាវីក្នុងក្រុងឡុងដ៍ គេបានអានសេចក្តីថ្លែងការណ៍មួយរបស់ លោកលូធើរ។ ខណៈដែលលោកវែស្លីបានស្តាប់នោះ សេចក្តីជំនឿក៏ឆាបឆេះឡើងវិញក្នុងព្រលឹងគាត់។ គាត់មានប្រសាសន៍ថា៖ «ខ្ញុំដូចជាមានចិត្ត កក់ក្តៅចម្លែកអ្វីទេ ខ្ញុំដូចជាទុកចិត្តលើព្រះគ្រីស្ទ គឺព្រះគ្រីស្ទតែមួយគត់ សម្រាប់ឱ្យបានសេចក្តីសង្គ្រោះ៖ ហើយខ្ញុំក៏បានច្បាស់ក្នុងចិត្តថា ទ្រង់បានដកយកអំពើបាបទាំងឡាយរបស់ខ្ញុំចេញ សូម្បីតែមនុស្សដូចខ្ញុំ ក៏ដោយ ព្រម ទាំងបានសង្គ្រោះខ្ញុំ ពីច្បាប់នៃអំពើបាប និងសេចក្តីស្លាប់ទៀតផង»។

ឥឡូវនេះលោកបានដឹងថា ព្រះគុណដែលគាត់បានប្រឹងជម្នះដោយការអធិស្ឋាន ការតមអត់ និងការលះបង់ខ្លួននោះ គឺជាអំណោយដែលឥត គិតថ្លៃ។ ព្រលឹងរបស់គាត់បានឆេះឆួលដោយសេចក្តីប៉ងប្រាថ្នាចង់ផ្សាយ ដំណឹងល្អដ៏រុងរឿងអស្ចារ្យ អំពីព្រះគុណដ៏ឥតគិតថ្លៃរបស់ព្រះ។ គាត់មាន ប្រសាសន៍ថា៖ «ខ្ញុំឃើញពិភពលោកទាំងមូលថាជាកន្លែងដែលខ្ញុំត្រូវផ្សាយដំណឹងល្អ ទោះជានៅក្នុងផ្នែកណាក៏ដោយ ខ្ញុំពិចារណាកាតព្វកិច្ចដ៏ចាំបាច់ របស់ខ្ញុំ ឃើញថាត្រឹមត្រូវ ក្នុងការប្រកាសប្រាប់ដល់អស់អ្នកដែលមានចំណង់ ចង់ស្តាប់អំពីដំណឹងល្អនៃសេចក្តីសង្គ្រោះ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សប្បាយ​ហើយ អស់​អ្នក​ណា​ដែល​រក​បាន​ប្រាជ្ញា ហើយ​អ្នក​ណា​ដែល​ខំ​ប្រឹង ទាល់​តែ​បាន​យោបល់។ សុភាសិត ៣:១៣

Powered by CAM