ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៣១
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរថ្វាយកិត្តិនាម ដល់ព្រះយេហូវ៉ា ដោយទ្រព្យសម្បត្តិ ហើយនឹងផលដំបូង ពីសេចក្តីចំរើនរបស់ឯងទាំងអម្បាលម៉ានចុះ។ សុភាសិត ៣:៩
គាត់បានបន្តជីវិតដ៏តឹងរ៉ឹងនិងជីវិតលះបង់របស់គាត់ ពុំមែនជាដីទេ ប៉ុន្តែជាលទ្ធផលនៃសេចក្តីជំនឿវិញ ពុំមែនជាប្ញសទេ ប៉ុន្តែជាផលផ្លែនៃភាពបរិសុទ្ធវិញ។ ព្រះគុណរបស់ព្រះតាមរយៈព្រះយេស៊ូវ នឹងត្រូវបានឃើញក្នុងការស្តាប់បង្គាប់វិញ។ លោកវែស្លីបានប្តូរផ្តាច់ជីវិតរបស់គាត់ ដើម្បីបង្រៀនសេចក្តីពិតដ៏អស្ចារ្យដែលគាត់បានទទួល ពោលគឺការរាប់ជាសុចរិតដោយ ជំនឿក្នុងព្រះលោហិតលោះបាបរបស់ព្រះគ្រីស្ទ និងអំណាចបង្កើតចិត្តជាថ្មីនៃព្រះវិញ្ញាណបរិសុទ្ធ ដែលនាំមកនូវផលផ្លែក្នុងជីវិតដែលសមស្របទៅ នឹងគំរូរបស់ព្រះគ្រីស្ទ។
ពួកសិស្សដែលឥតមានព្រះក្នុងខ្លួនបានមើលងាយលោកវៃហ្វៀល និងលោកវែស្លី ហើយហៅគេថា «អ្នកវិធីនិយម» (ពួកមេថូឌីសត៍) ជាឈ្មោះដែលក្នុងបច្ចុប្បន្នកាលនេះត្រូវបានគេចាត់ទុកជាឈ្មោះដ៏ល្អថ្លៃថ្លាមួយ។ ព្រះ វិញ្ញាណបរិសុទ្ធបានបណ្តេញពួកគេឱ្យផ្សាយអំពីព្រះគ្រីស្ទ និងពីដំណើរ ដែលគេបានឆ្កាងទ្រង់។ មនុស្សរាប់ពាន់នាក់បានប្រែចិត្តពិតប្រាកដ។ ជា ការចាំបាច់ណាស់ដែលត្រូវការពារ ហ្វូងចៀមទាំងនេះពីចចកដែលកំពុង ស្រេកឃ្លាន។ លោកវែស្លីពុំបានគិតចង់បង្កើតគណៈថ្មីមួយទេ ប៉ុន្តែ លោក បានរៀបរៀងពួកគេក្រោមឈ្មោះដែលគេហៅថា ខ្សែរយៈមេថូឌីសត៍។
គ្រូអធិប្បាយទាំងនេះបានប្រទះការប្រឆាំងដ៏ចម្លែកយ៉ាងខ្លាំងហើយដ៏ពិបាកពុះពារ មកពីក្រុមជំនុំដែលបានតាំងឡើងហើយនោះ តែសេចក្តីពិតនៅតែអាចចូលទៅក្នុងបាន បើទោះជាទ្វារនៅបិទជិតក៏ដោយ។ ក្រុមគ្រូ គង្វាលខ្លះបានភ្ញាក់រលឹកពីការភ្លាត់ភ្លាំងខាងសីលធម៌ ហើយក៏បានក្លាយទៅ ជាអ្នកអធិប្បាយផ្សាយដ៏ខ្លាំងពូកែក្នុងតំបន់របស់ខ្លួន។
នៅសម័យរបស់លោកវែស្លី ជនដែលមានអំណោយទានផ្សេងៗគ្នា ពុំបានយល់ស្របនឹងគ្នាគ្រប់ទាំងចំណុចនៃគោលលទ្ធិទេ។ មានពេលមួយ នេោះ ភាពខុសគ្នារវាងលោកវៃហ្វៀល និងលោកចន និងឆាល វែស្លី បាន បង្កឱ្យមានការជិនឆ្អន់នឹងគ្នា ប៉ុន្តែនៅពេលគេរៀនអំពីភាពស្លូតបូតក្នុង សាលាព្រះគ្រីស្ទ ការអត់ទ្រាំនិងការស្រឡាញ់គ្នាទៅវិញទៅមកបានសម្រុះ សម្រួលគេទាំងពីរវិញ។ គេគ្មានពេលឈ្លោះប្រកែកគ្នាទេ ក្នុងខណៈដែល កំហុស និងភាពទុច្ចរិតកំពុងតែរាលដាលគ្រប់ទីកន្លែងនោះ។
វែស្លីគេចផុតពីសេចក្តីស្លាប់
ពួកមនុស្សដែលមានមុខមាត់បានប្រើអំណាចមកលើពួកគេ។ ក្រុម គ្រូគង្វាលជាច្រើនសម្តែងភាពជាខ្មាំង ហើយទ្វារព្រះវិហារក៏ត្រូវបានបិទមិនឱ្យទទួលជំនឿពិត។ ក្រុមគ្រូគង្វាលបានដេញគេចេញពីតុអធិប្បាយ ហើយ បង្កនូវភាពងងឹត និងភាពទុច្ចរិត។ ម្តងហើយម្តងទៀត លោកចន វែស្លីបានគេចផុតពីសេចក្តីស្លាប់ដោយការសម្តែងបាដិហារ្យនៃធម៌មេត្តារបស់ព្រះ។ នៅពេលមើលទៅហាក់ដូចជាគ្មានផ្លូវគេចខ្លួននោះ ទេវតាដែលកាឡាខ្លួនជាមនុស្សបានមកកៀកនឹងគាត់ រួចពួកមនុស្សក៏ដួលថយក្រោយ ហើយអ្នកបម្រើរបស់ព្រះគ្រីស្ទក៏បានគេចរួចពីគ្រោះថ្នាក់។
លោកវែស្លីមានប្រសាសន៍ពីការរួចពីគ្រោះថ្នាក់មួយ ក្នុងចំណោម គ្រោះថ្នាក់ជាច្រើនទៀតថា៖ «ទោះបីជាគេព្យាយាមក្របួចកអាវ ឬសំលៀក បំពាក់ខ្ញុំ ដើម្បីផ្តួលខ្ញុំក៏ដោយ គេមិនអាចចាប់ខ្ញុំបានទាល់តែសោះ មានម្នាក់តោងគម្របហោប៉ៅអាវធំរបស់ខ្ញុំជាប់ ហើយគម្របហោប៉ៅដែលមាន ក្រដាសប្រាក់មួយសន្លឹកនៅក្នុងនោះ ក៏ត្រូវគេហែកអស់ពាក់កណ្តាលដែរ។ ...មនុស្សមាឌមាំម្នាក់មកពីក្រោយយកដំបងដ៏ធំមួយវាយខ្ញុំពីរបីដង ប្រសិនបើវាយចំក្បាលពីក្រោយតែមួយដំបង នោះមានអ្វីវីវរទៀត។ ប៉ុន្តែ គ្រប់ពេល ដែលគាត់លើកដំបងវាយ ដំបងក៏បានបញ្ចៀសផុតពីខ្ញុំ មិនដឹងយ៉ាងម៉េច បានជាដូច្នោះកើត ព្រោះសូម្បីតែដៃឆ្វេងឬស្តាំខ្ញុំក៏កម្រើកមិនបានផង»។
ពួកមេថូឌីសត៍នៅជំនាន់នោះបានទ្រាំទ្រនឹងការចម្អកឡកឡឺយ និង ការបៀតបៀន ដែលច្រើនតែជាអំពើឃោរឃៅ។ ក្នុងករណីខ្លះ គេប្រកាស ក្នុងក្រដាសជាសាធារណៈ ហៅអ្នកដែលចង់បំបែកបង្អួចនិងប្លន់ផ្ទះពួក មេថូឌីសត៍ ឱ្យមកជួបជុំនៅកន្លែងមួយតាមពេលកំណត់។ ការបៀតបៀន ដែលមានប្រព័ន្ធរៀបរយ ត្រូវបានអនុវត្តឡើងដើម្បីប្រឆាំងនឹងមនុស្សដែលមានកំហុស ក្នុងការជួយអ្នកមានបាបទៅរកផ្លូវបរិសុទ្ធប៉ុណ្ណោះ។
ការអន់ថយខាងព្រលឹងវិញ្ញាណនៅប្រទេសអង់គ្លេស មុនសម័យ លោកវែស្លីបន្តិចនោះ គឺជាលទ្ធផលនៃការបង្រៀនថា ព្រះគ្រីស្ទបានបំបាត់ចោលក្រឹត្យវិន័យខាងសីលធម៌ហើយ (ក្រឹត្យវិន័យ១០ប្រការ) ហើយថាគ្រីស្ទាន គ្មានកាតព្វកិច្ចនឹងគោរពតាមទៀតទេ។ ខ្លះទៀតបានថ្លែងថាគ្រូគង្វាល ទាំងឡាយពុំបាច់ណែនាំប្រជាជន ឱ្យស្តាប់បង្គាប់តាមសិក្ខាបទនៃក្រឹត្យ វិន័យទាំងនោះទេ ព្រោះអស់អ្នកដែលព្រះជ្រើសរើសឱ្យបានសង្គ្រោះ «នឹងត្រូវ បាននាំឱ្យអនុវត្តនូវសេចក្តីគោរពព្រះ និងអនុវត្តនូវគុណធម៌ហើយ» រីឯអ្នកដែលត្រូវធ្លាក់ក្នុងពៀរដ៏អស់កល្បវិញ «គេពុំមានអំណាចនឹងគោរពតាម ក្រឹត្យវិន័យពីស្ថានសួគ៌នោះទេ»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។ សុភាសិត ៣:១៣