ថ្ងៃសុក្រ ទី១៨ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៣២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតអ្នកណាដែលព្រះយេហូវ៉ាទ្រង់ស្រឡាញ់ នោះទ្រង់ក៏ស្តីប្រដៅផង គឺដូចជាឪពុកធ្វើចំពោះកូន ដែលជាទីសំគាល់ចិត្តដល់ខ្លួនដែរ។ សុភាសិត ៣:១២
អ្នកខ្លះទៀតដែលកាន់ជឿថា «អ្នកដែលព្រះរើសតាំង មិនអាចដាច់ ចេញពីព្រះគុណ ឬបាត់បង់សំណព្វព្រះទ័យរបស់ព្រះ» នោះ បានធ្វើការ សន្និដ្ឋានដ៏គួរឱ្យខ្ពើមរអើមថា «ការដែលគេប្រព្រឹត្ត អំពើទុច្ចរិត គឺមិនមែន មានបាបពិតមែនទេ...បានជាគេគ្មានឱកាសនឹងសារភាពថាខ្លួនមានបាប ឬលះបង់ចោលដោយការលន់តួប្រែចិត្តឡើយ»១៣។ ម៉្លោះហើយគេក៏ថ្លែងថា ប្រសិនបើអ្នករើសតាំងណាមួយប្រព្រឹត្តអំពើបាបដ៏អប្រិយបំផុត «ដែលមនុស្ស ក្នុងលោកគិតថាជាការរំលងក្រឹត្យវិន័យពីស្ថានសួគ៌យ៉ាងខ្លាំងនោះ គឺមិនមែន ជាអំពើបាបទេនៅចំពោះព្រះភ័ក្ត្ររបស់ព្រះ»។ «គេមិនអាចធ្វើអ្វីដែលពុំសព្វព្រះទ័យដល់ព្រះ ឬដែលហាមប្រាមដោយក្រឹត្យវិន័យឡើយ»។
គោលលទ្ធិដ៏កាចសាហាវទាំងនេះ គឺដូចនឹងការបង្រៀននៅពេល ក្រោយដែរថា គ្មានក្រឹត្យវិន័យរបស់ព្រះដែលផ្លាស់ប្តូរមិនបានដូចជាកម្រិត នៃសេចក្តីខុសត្រូវទេ ប៉ុន្តែ សីលធម៌នោះ គឺស្រេចតែសង្គមទេ ហើយនៅតែស្ថិតនៅក្រោមការផ្លាស់ប្តូរជានិច្ច។ គំនិតអស់ទាំងនេះ គឹបណ្តាលមកពី អារក្ស ដែលកាលវារស់នៅក្នុងចំណោមពួកទេវតានៃស្ថានសួគ៌ដ៏ឥតបាបសោះ វាបានចាប់ផ្តើមធ្វើការបំបាក់បំបែកសេចក្តីហាមប្រាមដ៏សុចរិតនៃ ក្រឹត្យវិន័យរបស់ព្រះ។
ការដែលគោលលទ្ធិនៃក្រឹត្យក្រមរបស់ព្រះ មិនអាចកែប្រែដើម្បី តម្រូវចរិតរបស់មនុស្សបាន បាននាំឱ្យមនុស្សភាគច្រើនបដិសេធក្រឹត្យវិន័យ របស់ព្រះ។ លោកវែស្លីបានជំទាស់នឹងលទ្ធិនេះ ដែលបណ្តាលឱ្យមានលទ្ធិរួច ពីក្រឹត្យវិន័យដោយពឹងលើព្រះគុណ។ «ព្រះគុណនៃព្រះដែលនាំសេចក្តី សង្គ្រោះមកដល់ មនុស្សទាំងឡាយ បានលេចមកហើយ»។ «ព្រះដ៏ជាព្រះ អង្គសង្គ្រោះនៃយើង...ទ្រង់សព្វព្រះហប្ញទ័យឱ្យ មនុស្សទាំងអស់ បាន សង្គ្រោះ ហើយឱ្យស្គាល់សេចក្តីពិត។ ពីព្រោះមានព្រះតែមួយហើយមានអ្នក សម្រុះសម្រួលតែមួយនៅកណ្តាលព្រះនិងមនុស្ស គឺជាមនុស្សដ៏ជាព្រះយេស៊ូវ គ្រីស្ទនោះទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះ មនុស្សទាំងអស់»។ រី ឯព្រះគ្រីស្ទជា «ពន្លឺដ៏ពិត...ដែលបំភ្លឺដល់ មនុស្សទាំងអស់ ដែលកើតមកក្នុង លោកីយ៍»។ ទីតុស ២:១១; ធីម៉ូថេទី១ ២:៣-៦; យ៉ូហាន ១:៩។ មនុស្សបាត់បង់សេចក្តីសង្គ្រោះដោយសារការបដិសេធអំណោយនៃជីវិត។
ការការពារក្រឹត្យវិន័យរបស់ព្រះ
ក្នុងការឆ្លើយតបទៅនឹងសេចក្តីអះអាងដែលថា នៅពេលព្រះគ្រីស្ទ សោយជីវង្គតទៅ បញ្ញត្តិទាំងដប់ប្រការត្រូវបានលុបចោលជាមួយនឹងបញ្ញត្តិខាងឯពិធីផ្សេងៗនោះ លោកវែស្លីបានពោលថា៖ «ក្រឹត្យវិន័យខាងសីលធម៌ដែលមាននៅក្នុងក្រឹត្យវិន័យដប់ប្រការ ហើយត្រូវពួកហោរាដាក់ឱ្យប្រតិបត្តិតាមនោះ គឺទ្រង់ពុំបានដកចេញទេ។ នេះគឺជាក្រឹត្យវិន័យដែលមិនត្រូវបាក់បែក ដែលតាំងឱ្យនៅជាទីបន្ទាល់ដ៏ស្មោះត្រង់នៅឋានសួគ៌»។
លោកវែស្លីបានថ្លែងនូវភាពឥតខ្ចោះនៃក្រឹត្យវិន័យនិងដំណឹងល្អតែ ម្តង។ «យ៉ាងណាមិញក្រឹត្យវិន័យបើកផ្លូវជានិច្ច និងតម្រង់យើងទៅរក ដំណឹងល្អ ឯដំណឹងល្អតែងតែនាំយើងឱ្យធ្វើតាមក្រឹត្យវិន័យឱ្យបានត្រឹមត្រូវថែមទៀតជាដរាប។ គឺថា ក្រឹត្យវិន័យតម្រូវឱ្យយើងស្រឡាញ់ព្រះ ស្រឡាញ់ អ្នកជិតខាងយើង ឱ្យយើងស្លូតបូត បន្ទាបខ្លួន និងឱ្យបរិសុទ្ធទៀតផង។ យើង មានអារម្មណ៍ថាយើងមិនគួរបានគុណធម៌ទាំងនេះទេ...ប៉ុន្តែ យើងមាន សេចក្តីសន្យារបស់ព្រះ ដែលទ្រង់ប្រទានមកយើងនូវសេចក្តីស្រឡាញ់នោះ ហើយនិងធ្វើឱ្យយើងសុភាព ស្លូតបូត និងបរិសុទ្ធផងដែរ៖ យើងកាន់យក ដំណឹងល្អនេះ គឺកាន់យកដំណឹងដ៏រីករាយនេះ...ព្រោះ ‘សេចក្តីដែលក្រឹត្យវិន័យ បង្គាប់មកបានសម្រេចក្នុងខ្លួនយើងរាល់គ្នា‘ ដោយជំនឿក្នុងព្រះគ្រីស្ទ យេស៊ូវ...។
លោកវែស្លីមានប្រសាសន៍ថា៖ «ក្នុងស័ក្តិយសខ្ពស់បំផុតនៃសត្រូវនៃដំណឹងល្អរបស់ព្រះគ្រីស្ទនោះ គឺមនុស្សដែល...បង្រៀនមនុស្សឱ្យបំពាន... មិនមែនបំពានប្រការតែមួយប៉ុណ្ណោះទេ ទោះបីតូចឬធំក្តី គឺឱ្យបំពានអស់ ទាំងបញ្ញត្តិតែម្តង...។ ពួកគេគោរពទ្រង់ដូចជាយូដាសដែរ នៅពេលគាត់ មានប្រសាសន៍ថា ‘ជម្រាបសួរលោកគ្រូ រួចក៏ថើបទ្រង់‘។...គឺគ្មានហួសពីការក្បត់ទ្រង់ដោយការថើបនោះទេ ក្នុងការនិយាយអំពីព្រះលោហិតរបស់ទ្រង់ រួចយកមកុដទ្រង់ចេញ ហើយនិងក្នុងការមើលស្រាលដល់ក្រឹត្យវិន័យ ណាមួយរបស់ទ្រង់ ដោយពុតធ្វើផ្សព្វផ្សាយដំណឹងល្អរបស់ទ្រង់ឱ្យបានរីក ចម្រើននោះ»។
ភាពសមគន្លងនឹងគ្នារវាងក្រឹត្យវិន័យនិងដំណឹងល្អ
លោកវែស្លីបានតបទៅអ្នកទាំងនោះដែលនិយាយថា «ការផ្សាយដំណឹង ល្អគឺឆ្លើយដោះស្រាយអស់ទាំងទីបញ្ចប់នៃក្រឹត្យវិន័យ» ដូច្នេះថា៖ «ការផ្សាយ នោះមិនឆ្លើយដោះស្រាយទីបញ្ចប់ទីមួយនៃក្រឹត្យវិន័យផង ពោលគឺការពន្យល់ ប្រាប់មនុស្សឱ្យដឹងថាខ្លួនមានបាប ការដាស់រំលឹកអ្នកដែលនៅលង់លក់លើ ច្រាំងនៃស្ថាននរកនៅឡើយនោះជាដើម...។ ម៉្លោះហើយជាការចម្កួតមួយ ដែលបញ្ជូនគ្រូពេទ្យទៅពួកមនុស្សដែលជា ឬដែលគេស្មានថាខ្លួនគេជានោះ។ ជាដំបូង ត្រូវធ្វើឱ្យគេជឿថាគេមានជំងឺ ពុំនោះទេ គេនឹងមិនអរគុណចំពោះការព្យាបាលឡើយ។ ក៏ជាការចម្កួតផងដែរ ដែលប្រាប់ពីព្រះគ្រីស្ទទៅដល់ ពួកមានចិត្តជា ដែលមិនដែលមានចិត្តខ្ទេចខ្ទាំនោះ»។
ក្នុងខណៈដែលកំពុងអធិប្បាយអំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ លោកវែស្លីបានស្វះស្វែង «នឹងលើកតម្កើងក្រឹត្យវិន័យ ហើយឱ្យមានកិត្តិសព្ទ» ដូចជាព្រះបរមគ្រូរបស់គាត់ដែរ។ អេសាយ ៤២:២១។ លទ្ធផលដែលព្រះ បានអនុញ្ញាតឱ្យគាត់ឃើញនោះ គឺល្អប្រពៃពេកណាស់។ នៅពាក់កណ្តាល សតវត្សខាងដើម ដែលបានចំណាយពេលធ្វើការបម្រើព្រះនោះ អ្នកដែលដើរតាមគាត់មានចំនួនដល់កន្លះលាននាក់។ ប៉ុន្តែ ពួកមនុស្សដែលបានងាកចេញពីសេចក្តីថោកទាបនៃអំពើបាបឈានឆ្ពោះទៅរកជីវិតដ៏ថ្លៃថ្នូរ និង បរិសុទ្ធជាង ដោយសារតែពលកម្មរបស់គាត់នោះ គឺមិនអាចដឹងបានទេ លុះដល់ក្រុមគ្រួសារទាំងអស់នៃពួកដែលបានសង្គ្រោះ ជួបជុំគ្នាក្នុងព្រះរាជនគររបស់ព្រះ។ ជីវិតរបស់គាត់បានបង្ហាញមេរៀនដែលកាត់ថ្លៃពុំបាន សម្រាប់ ជនគ្រីស្ទានគ្រប់ៗរូប។
ជាការប្រសើរណាស់ហ្ន៎ បើមានឃើញជំនឿ ការប្រឹងប្រែងដ៏មិនចេះ នឿយហត់ ការលះបង់ខ្លួន និងការប្តូរផ្តាច់នៃអ្នកបម្រើរបស់ព្រះគ្រីស្ទ ក្នុងវិហារទាំងឡាយសព្វថ្ងៃនេះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។ សុភាសិត ៣:១៣