ថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៣៣
ប្រទេសខ្លះបានទទួលស្វាគមន៍លទ្ធិកែទម្រង់ដោយអំណរ ថាជាព្រះ រាជសារនៃស្ថានសួគ៌។ ក្នុងទឹកដីខ្លះទៀត សេចក្តីយល់ដឹងពីបទគម្ពីរ គឺស្ទើរ តែរលាយសាបសូន្យអស់ទៅហើយ។ នៅប្រទេសមួយនោះ សេចក្តីពិត និង សេចក្តីមិនពិត បានប្រជែងគ្នាយកឈ្នះចាញ់អស់រាប់សតវត្ស។ នៅទីបំផុត គេក៏បានបោះចោលសេចក្តីពិតពីស្ថានសួគ៌ទៅ។ ព្រះបានដកសេចក្តីអត់ធ្មត់ របស់ទ្រង់ចេញពីមនុស្សដែលស្អប់អំណោយទាននៃព្រះគុណរបស់ទ្រង់។ ហើយមនុស្សក្នុងលោកគ្រប់រូប បានឃើញលទ្ធផលនៃការបដិសេធពន្លឺ ដោយចេតនានេះ។
ទីបំផុត សង្គ្រាមទាស់នឹងព្រះគម្ពីរក្នុងប្រទេសបារាំង បានបង្កើតឱ្យ មានបដិវត្តន៍ ជាលទ្ធផលដែលបណ្តាលមកពីក្រុងរ៉ូមបំបិទបទគម្ពីរ។ ការនេះតំណាងឧទាហរណ៍ដ៏ច្បាស់មួយដែលពិភពលោកបានឃើញ អំពីផលនៃសេចក្តីបង្រៀនរបស់វិហាររ៉ូម។
ព្រះដែលជាអ្នកបើកសម្តែង បានចង្អុលទៅលទ្ធផលអាក្រក់ដែល នឹងកើនឡើង ជាពិសេសដល់ប្រទេសបារាំង ក្នុងការលើកតំណែងតែងតាំង «មនុស្សនៃអំពើបាប»។
«គេនឹងជាន់ទីក្រុងបរិសុទ្ធអស់រវាងសែសិបពីរខែ។ អញនឹងឱ្យអំណាច ដល់ស្មរបន្ទាល់អញទាំងពីរនាក់ គេនឹងទាយក្នុងរវាងមួយពាន់ពីររយហុក សិបថ្ងៃ ទាំងស្លៀកពាក់សំពុតធ្មៃផង...កាលណាអ្នកពីរនាក់នោះបានធ្វើ បន្ទាល់របស់ខ្លួនស្រេចហើយ នោះសត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង។ ខ្មោចគេទាំងពីរនាក់ នឹងដេក នៅផ្លូវទីក្រុងធំ ដែលខាងព្រលឹងវិញ្ញាណហៅថា ក្រុងសូដុំម និងអេស៊ីព្ទ គឺនៅក្រុងនោះឯងដែលមនុស្សបានឆ្កាងព្រះអម្ចាស់...ហើយមនុស្សនៅផែនដី ទាំងប៉ុន្មាន នឹងមានសេចក្តីអំណរ ហើយលេងសប្បាយពីដំណើរអ្នកទាំងពីរបានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅវិញទៅមក ពីព្រោះហោរាទាំងពីរបានធ្វើទុក្ខដល់មនុស្ស ដែលនៅផែនដីទាំងប៉ុន្មានជាខ្លាំងណាស់។ ក្រោយបីថ្ងៃ កន្លះមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំងពីរ រួចគេ ក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្តីភិតភ័យខ្លាចជា ខ្លាំង»។ វិវរណៈ ១១:២-១១។
«សែសិបពីរខែ» និង «មួយពាន់ពីររយហុកសិបថ្ងៃ» គឺមានអំឡុង ពេលស្មើគ្នា ជាអំឡុងពេលតំណាងពីពេលដែលក្រុមជំនុំរបស់ព្រះគ្រីស្ទ ត្រូវបានទទួលរងទុក្ខដោយការជិះជាន់ពីវិហាររ៉ូម។ រយៈពេល១២៦០ឆ្នាំ បាន ចាប់ផ្តើមនៅគ.ស.៥៣៨ ហើយត្រូវចប់នៅឆ្នាំ១៧៩៨។ នៅពេលនោះទាហាន បារាំងម្នាក់បានចូលទៅក្រុងរ៉ូម ហើយចាប់យកស្តេចសង្ឃទៅដាក់គុក ហើយ លោកក៏ស្លាប់ក្នុងនិរទេសកម្មនោះទៅ។ តាំងពីពេលនោះមក លំដាប់ថ្នាក់ ខ្ពស់នៃលទ្ធិកាតូលិករ៉ូម ពុំមានអំណាចខ្លាំងក្លាដូចកាលពីមុនទៀតឡើយ។
ការធ្វើទុក្ខទោសដល់ក្រុមជំនុំ ពុំបានបន្តពេញអំឡុង១២៦០ឆ្នាំទេ ព្រោះ ព្រះទ្រង់មានសេចក្តីមេត្តាករុណាដល់រាស្ត្រទ្រង់ ក៏បំព្រួញពេលនៃគ្រា លំបាកដ៏ក្តៅក្រហាយរបស់គេ តាមរយៈឥទ្ធិពលនៃកំណែទម្រង់វិញ។
ស្មរបន្ទាល់ពីរនាក់នោះ តំណាងគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី ជាទីបន្ទាល់ដ៏សំខាន់ចំពោះដើមកំណើត និងនិរន្តរភាពនៃក្រឹត្យវិន័យរបស់ព្រះ និងអំពីគម្រោងការនៃសេចក្តីសង្គ្រោះផងដែរ។
«គេនឹងទាយក្នុងរវាងមួយពាន់ពីររយហុកសិបថ្ងៃក្នុងសំពត់ធ្មៃ»។ នៅពេលគេប្រកាសហាមមិនឱ្យប្រើព្រះគម្ពីរ ហើយបង្វែរសេចក្តីដែលនៅ ក្នុងទីបន្ទាល់នោះ នៅពេលគេក្បត់ គេដាក់ទណ្ឌកម្ម គេសម្លាប់ដោយព្រោះ តែជំនឿ ឬបណ្តេញឱ្យភៀសខ្លួន ដល់អស់អ្នកដែលហ៊ានប្រកាសផ្សាយ សេចក្តីពិត នោះ «ស្មរបន្ទាល់» ដ៏ស្មោះត្រង់នឹងទស្សន៍ទាយ «ក្នុងសំពត់ ធ្មៃ»។ ក្នុងគ្រាលំបាកវេទនាបំផុតនោះ ព្រះបានប្រទានប្រាជ្ញា និងអំណាច ដល់ជនស្មោះត្រង់ ដើម្បីប្រកាសសេចក្តីពិតរបស់ទ្រង់។
«បើអ្នកណាចង់ធ្វើទុក្ខដល់អ្នកពីរនាក់នោះ នឹងមានភ្លើងចេញពីមាត់គេមកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ»។ វិវរណៈ ១១:៥។ មនុស្សមិនអាចជាន់ឈ្លីព្រះ គម្ពីររបស់ព្រះដោយគ្មានទោសឡើយ។
«កាលណាអ្នកពីរនាក់នោះបានធ្វើទីបន្ទាល់របស់ខ្លួនស្រេចហើយ»។ នៅពេលស្មរបន្ទាល់ទាំងពីរ ជិតបញ្ចប់កិច្ចការក្នុងភាពស្រអាប់នោះហើយ អំណាចតំណាង «សត្វសាហាវដែលឡើងមកពីជង្ហុកធំ» នឹងធ្វើ សង្គ្រាមជាមួយនឹងគេ។ ទីនេះយើងអាចឃើញការសម្តែងថ្មីមួយ អំពី អំណាចរបស់សាតាំង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ សប្បាយហើយ អស់អ្នកណាដែលរកបានប្រាជ្ញា ហើយអ្នកណាដែលខំប្រឹង ទាល់តែបានយោបល់។ សុភាសិត ៣:១៣