ថ្ងៃពុធ ទី២ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១១៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ សុភាសិត ២១:២៣
ដូចការផ្លាស់ប្រែរបស់សាវ័កប៉ុលដែរ លោកហ្វារ៉ែលក៏បានបែរចេញអំពីចំណងនៃទំនៀមទម្លាប់ មកកាន់សេរីភាពនៃកូនរបស់ព្រះ។ គាត់ថ្លែងថា «ជាជាងមានចិត្តជាឃាតករ ដូចជាសត្វចចកដាច់ពោះ» គាត់ត្រឡប់មកទាំង «ស្ងាត់ស្ងៀមហើយស្លូតបូតដូចកូនចៀមដោយបានដកចិត្តទាំងស្រុងចេញអំពីស្តេចប៉ាប រួចប្រគល់ខ្លួនចំពោះព្រះយេស៊ូវ»។
នៅពេលដែលឡឺហ្វែវបន្តសាបព្រោះពន្លឺក្នុងចំណោមសិស្សរបស់ គាត់ ហ្វារ៉ែលបានចេញទៅប្រកាសអំពីសេចក្តីពិតនៅក្នុងទីសាធារណៈ។ អ្នកតំណែងខ្ពង់ខ្ពស់ក្នុងវិហារ ដែលជាសង្គ្រាជប្រចាំតំបន់ម៉ូស៍ (Meaux) មិនយូរប៉ុន្មានក៏បានចូលរួមជាមួយពួកគេ។ ពួកគ្រូដទៃទៀតក៏បានចូលរួមក្នុងការប្រកាសផ្សាយដំណឹងល្អដែរ រួចហើយក៏មានមនុស្សកាន់ជឿជាប់ តាំង ពីគេហដ្ឋាននៃពួកសិប្បករ និងកសិករ រហូតដល់ទីវាំងរបស់ស្តេច។ បងស្រី របស់ហ្វ្រង់ស៊ីសទី១ ក៏បានទទួលទម្រង់ជំនឿថ្មីដែរ។ អ្នកកែទម្រង់បាន សម្លឹងទៅមុខដោយសង្ឃឹមច្រើនថា មានពេលណាមួយ ប្រទេសបារាំងនឹងទទួលជឿដំណឹងល្អជាមិនខាន។
គម្ពីរសញ្ញាថ្មីជាភាសាបារាំង
ប៉ុន្តែ សេចក្តីសង្ឃឹមរបស់ពួកគេ បានប្រែទៅជាការខកចិត្ត។ គ្រា លំបាកវេទនា និងការបៀតបៀន បានរង់ចាំពួកសិស្សរបស់ព្រះគ្រីស្ទ។ ក៏ប៉ុន្តែ មានអន្តរាគមន៍នៃសន្តិភាពមួយគ្រាបានចូលមកដល់ ដើម្បីឱ្យពួកគេអាចប្រមូលកម្លាំងទប់ទល់នឹងព្យុះសង្ឃរានោះបាន ហើយលទ្ធិកែទម្រង់ ក៏មានការ រីកចម្រើនយ៉ាងឆាប់រហ័ស។ ឡឺហ្វែវបានទទួលបន្ទុកបកប្រែគម្ពីរសញ្ញាថ្មី ហើយនៅពេលជាមួយគ្នាដែលគម្ពីរជាភាសាអាល្លឺម៉ង់របស់លូធើរ បាន ចេញបោះពុម្ភនៅវិតថិនបឺក គម្ពីរសញ្ញាថ្មីជាភាសាបារាំងត្រូវបានបោះពុម្ភ ផ្សាយនៅម៉ូស៍ដែរ។ មិនយូរប៉ុន្មាន ជនកសិករនៅម៉ូស៍ មានគម្ពីរបរិសុទ្ធ ផ្ទាល់ខ្លួនគ្រប់គ្នា។ ពួកពលករនៅក្នុងទីវាល ហើយនិងពួកសិប្បករនៅក្នុង រោងជាង បានកំសាន្តចិត្តចំពោះកិច្ចការប្រចាំថ្ងៃដ៏លំបាករបស់ខ្លួន ដោយ បាននិយាយគ្នាអំពីសេចក្តីពិតដ៏វិសេសវិសាលនៃព្រះគម្ពីរ។ ទោះបីស្ថិតនៅ ក្នុងវណ្ណៈទាប ជាកសិករខ្វះការរៀនសូត្រ ហើយជាអ្នកធ្វើការដោយហត់ នឿយក៏ដោយ ក៏មានឃើញទម្រង់ថ្មី និងអំណាចព្រះចេស្តាដ៏ថ្កុំថ្កើងនៃព្រះគុណ នៅក្នុងជីវិតរបស់គេដែរ។
ពន្លឺដែលបានឆេះឡើងនៅម៉ូស៍ ជះកាំរស្មីដល់ទីឆ្ងាយៗ។ ចំនួននៃ អ្នកប្រែចិត្តជឿបានកើនឡើងរៀងរាល់ថ្ងៃ។ ពួកកាន់តំណែងខ្ពស់បានពុះ កំហឹងឡើង ហើយត្រូវបានទប់ដោយស្តេចអស់មួយរយៈ ប៉ុន្តែ នៅទីបំផុត ពួកមេដឹកនាំវិហារកាតូលិកបានឈ្នះ។ បង្គោលពិឃាតត្រូវបានដាំឡើង។ មានជាច្រើនគ្នាបានធ្វើបន្ទាល់សម្រាប់សេចក្តីពិត នៅក្នុងអណ្តាតភ្លើង។
នៅក្នុងមន្ទីរដ៏ស្តុកស្តម្ភនៃប្រាសាទ និងវាំងស្តេច ក៏មានពួកអ្នកខ្ពង់ខ្ពស់ដែលបានចាត់ទុកសេចក្តីពិតថាមានតម្លៃលើសទ្រព្យសម្បត្តិ បុណ្យ ស័ក្តិ ឬក៏ជីវិតខ្លួនទៅទៀត។ លូវីស ដឺ បឺឃ្វិន (Louis De Berquin) ពីកំណើត មានចិត្តខ្ជាប់ខ្ជួនចំពោះការសិក្សា មានប្ញកពាថ្លៃថ្លា គ្មានការបន្ទោសបាន ដល់ផ្នែកសីលធម៌ឡើយ។ «គាត់បានប្រដាប់ខ្លួនដោយអស់ទាំងគុណធម៌ ដទៃទៀត ដោយកាន់លទ្ធិលូធើរនិយមនៅក្នុងការស្អប់ខ្ពើមដ៏វិសេស។ ប៉ុន្តែដោយត្រូវបានណែនាំទៅឯព្រះគម្ពីរដោយទិព្វញ្ញាណថ្នាក់ថ្នមរបស់ព្រះ គាត់ បានអស្ចារ្យជាខ្លាំងដោយបានរកឃើញនៅ ក្នុងគម្ពីរនោះនូវគោលលទ្ធិ របស់លូធើរ ពុំមែនជាគោលលទ្ធិរបស់រ៉ូមទេ»។ គាត់ក៏បានប្រគល់ខ្លួនគាត់ ដើម្បីបុព្វហេតុនៃដំណឹងល្អ។
ពួកកាន់លទ្ធិរ៉ូមនៅប្រទេសបារាំងបានបោះគាត់ចូលក្នុងគុក ចាត់ ទុកថាជាជនកាន់លទ្ធិខុសឆ្គង។ ប៉ុន្តែ ស្តេចបានដោះលែងគាត់វិញ។ អស់ រយៈជាច្រើនឆ្នាំ ដែលហ្វ្រង់ស៊ីសមានការមិនដាច់ស្រេចរវាងរ៉ូម និងលទ្ធិកែ ទម្រង់។ បឺឃ្វីនត្រូវពួកអាជ្ញាធរប៉ាបចាប់ដាក់គុកបីដង ហើយសុទ្ធតែបាន ដោះលែងដោយមហាក្សត្រ ដែលមិនព្រមលះបង់ឱ្យពួកមានបុណ្យស័ក្តិនៃ វិហារព្យាបាទគាត់។ បឺឃ្វីនត្រូវបានគេរំព្ញកឱ្យដឹងខ្លួនផ្ទួនៗ អំពីគ្រោះថ្នាក់ ដែលគំរាមកំហែងគាត់នៅក្នុងប្រទេសបារាំង ព្រមទាំងត្រូវបានជំរុញឱ្យធ្វើតាមអស់អ្នកដែលបានស្វែងរកសន្តិសុខ ដោយការស្ម័គ្រចិត្តនិរទេសខ្លួន។
អ្នកក្លាហានបឺឃ្វិន
ប៉ុន្តែការខ្នះខ្នែងរបស់បឺឃ្វីន កាន់តែមានកម្លាំងខ្លាំងឡើង។ គាត់បាន តាំងចិត្តរកមធ្យោបាយដ៏ធំដុំថែមទៀត។ គាត់មិនគ្រាន់តែឈរឡើងការពារ សេចក្តីពិតតែប៉ុណ្ណោះទេ ថែមទាំងប្រឆាំងនឹងអំពើខុសឆ្គងទៀតផង។ គូ បដិបក្ខដ៏សកម្មបំផុតរបស់គាត់ គឺជាពួកសង្ឃដែលមានការរៀនសូត្រចេះដឹង ប្រចាំក្រសួងសាសនៈបណ្ឌិតនៅសាកលវិទ្យាល័យប៉ារីស ជាសាកលវិទ្យាល័យដែលមានអំណាចដ៏ខ្ពស់បំផុតខាងផ្នែកសាសនាក្នុងប្រទេសជាតិ។ ពីសំណេររបស់ពួកបណ្ឌិតទាំងនេះ បឺឃ្វីនបានដកស្រង់សេចក្តីអះអាងដប់ពីរប្រការ ដែលគាត់បានប្រកាសជាសាធារណៈថាជាសេចក្តីបង្រៀនដែល «ជំទាស់នឹងបទគម្ពីរ» ហើយគាត់ក៏សុំឧទ្ធរណ៍ចំពោះមហាក្សត្រ ឱ្យទ្រង់ធ្វើជាចៅក្រមនៅក្នុងរឿងវិវាទ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ផលនៃសេចក្តីសុភាព និងសេចក្តីកោតខ្លាចដល់ព្រះយេហូវ៉ា នោះគឺជាទ្រព្យសម្បត្តិ កិត្តិសព្ទ និងជីវិត។ សុភាសិត ២២:៤