ថ្ងៃអាទិត្យ ទី២០ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៣៤
ខព្រះគម្ពីរប្រចាំថ្ងៃ៖ អស់ទាំងផ្លូវរបស់ប្រាជ្ញា សុទ្ធតែជាផ្លូវសោមនស្ស ហើយអស់ទាំងផ្លូវច្រកនោះក៏ជាសេចក្តីសុខដែរ។ សុភាសិត ៣:១៧
នយោបាយរបស់រ៉ូម ដែលស្ថិតនៅក្រោមការអះអាងថាគោរពព្រះ គម្ពីរនោះ គឺដើម្បីរក្សាទុកព្រះគម្ពីរក្នុងភាសាដែលគេមិនយល់ ទាំងលាក់ បាំងពីមនុស្សទៀតផង។ ក្រោមការគ្រប់គ្រងនេះហើយ ដែលអ្នកធ្វើទី បន្ទាល់បានទស្សន៍ទាយ «ក្នុងសំពត់ធ្មៃ»។ ប៉ុន្តែ សត្វដែល «ឡើងពីជង្ហុកធំ មក» បានលេចមក ដើម្បីនឹងធ្វើសង្គ្រាមជាសាធារណៈ ជាមួយព្រះបន្ទូល របស់ព្រះ។
«ទីក្រុងធំ» ដែលអ្នកធ្វើទីបន្ទាល់ត្រូវបានគេសម្លាប់នៅលើផ្លូវថ្នល់ និងជាកន្លែងដែលខ្មោចស្លាប់នោះ គឺជាប្រទេសអេស៊ីព្ទក្នុងន័យជាព្រលឹង វិញ្ញាណ។ ក្នុងចំណោមប្រទេសទាំងអស់ ក្នុងប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ ប្រទេស អេស៊ីព្ទបានបដិសេធយ៉ាងខ្លាំងក្លាថាគ្មានព្រះដ៏រស់ទេ ព្រមទាំងបានរឹង ទទឹងនឹងបទបញ្ជារបស់ទ្រង់ផងដែរ។ គ្មានមហាក្សត្រណាដែលហ៊ាន ប្រឆាំងដោយអំនួតដ៏លើសលប់ ទាស់នឹងព្រះនៃស្ថានសួគ៌ ដូចស្តេចនៃ ប្រទេសអេស៊ីព្ទឡើយ។ ស្តេចផារ៉ោនបានមានបន្ទូលថា៖ «អញមិនស្គាល់ ព្រះយេហូវ៉ាទេ ហើយក៏មិនព្រមឱ្យសាសន៍អ៊ីស្រាអែលចេញទៅឡើយ»។ និក្ខមនំ ៥:២។ នេះគឺទមិឡនិយម ហើយជាតិសាសន៍ដែលតំណាងប្រទេសអេស៊ីព្ទក៏នឹងបញ្ចេញសម្តីបដិសេធដល់ព្រះ ព្រមទាំងបង្ហាញការរឹងទទឹង ដូចគ្នាដែរ។
«ទីក្រុងធំ» គឺត្រូវបានប្រៀបធៀបទៅនឹងទីក្រុងសូដុំមផងដែរ ក្នុង ន័យខាងព្រលឹងវិញ្ញាណ។ សេចក្តីពុករលួយនៃក្រុងសូដុំមបានសម្តែង ច្បាស់ជាងគេ ជាពិសេសក្នុងភាពឥតច្បាប់។ បាបកម្មនេះក៏ជាតួយ៉ាងនៃជាតិ សាសន៍ដែលនឹងសម្រេចបទទំនាយនៃព្រះគម្ពីរ។
យោងទៅតាមហោរាវិញនៅមុនឆ្នាំ១៧៩៨បន្តិច នឹងមានអំណាច មួយដែលមានឫកពាដូចសាតាំងងើបឡើងដើម្បីធ្វើសង្គ្រាមជាមួយនឹងព្រះគម្ពីរ។ ហើយក្នុងទឹកដីណាដែលគេលែងចង់ដឹងចង់ឮអំពី «ស្មរបន្ទាល់ទាំងពីរ» របស់ព្រះហើយនោះ នោះនឹងមានឃើញសញ្ញាទមិឡនិយមនៃស្តេចផារ៉ោន និងភាពឥតច្បាប់នៃក្រុងសូដុំម។
ការសម្រេចបទទំនាយដ៏ជាក់ច្បាស់
ទំនាយនេះបានសម្រេចក្នុងប្រវត្តិសាស្ត្របារាំងដូចបានទាយទុក ក្នុង អំឡុងនៃបដិវត្តន៍នាឆ្នាំ១៧៩៣។ «ក្នុងប្រវត្តិសាស្ត្រពិភពលោក ប្រទេស បារាំងញែកខ្លួនដោយឡែក ទៅជារដ្ឋមួយដែលមានក្រឹត្យនៃសភាបញ្ញត្តិ ច្បាប់ប្រកាសថាគ្មានព្រះទេ ហើយជារដ្ឋមួយ ដែលប្រជាពលរដ្ឋទាំងមូល និងពួកមនុស្សនៅទីកន្លែងនានា ទាំងស្រីទាំងប្រុស បានរាំច្រៀងដោយអរ សប្បាយក្នុងការទទួលស្គាល់សេចក្តីប្រកាសនេះ»។
ប្រទេសបារាំងបានបង្ហាញលក្ខណៈដូចជាក្រុងសូដុំម។ អ្នកប្រវត្តិវិទូ បង្ហាញភាពទមិឡនិយម និងភាពឥតច្បាប់នៃប្រទេសបារាំងដូចតទៅ៖ «អាពាហ៍ពិពាហ៍ជាការផ្សំផ្គុំដ៏បរិសុទ្ធដែលមនុស្សលោកអាចធ្វើក៏ជាភាពអចិន្ត្រៃយ៍ដែលនាំសង្គមឱ្យមានភាពរឹងប៉ឹងយ៉ាងខ្លាំងក្លាទៀតផង។ ហើយអ្វីដែលទាក់ទងយ៉ាងខ្លាំងទៅនឹងច្បាប់ទាំងឡាយដែលប៉ះពាល់ដល់សាសនា គឺជាការបន្ធូរចំណងអាពាហ៍ពិពាហ៍នេះ ឱ្យបានត្រឹមតែជាកិច្ចសន្យាស៊ីវិលបណ្តោះអាសន្ន ដែលបុគ្គលពីររូបណាក៏អាចចុះខសន្យាបាន ហើយលះលែងវិញស្រេចតែចិត្ត...»។ អ្នកស្រីសុភីអាណូលត៍ ជាតួឯកល្ខោនដែលល្បីដោយសារពាក្យពេចន៍របស់គាត់បានពិពណ៌នាអំពីអាពាហ៍ពិពាហ៍សាធារណៈថា ជាសច្ចាប្រណិធាននៃសេចក្តីសាហាយស្មន់។
ភាពជាខ្មាំងនឹងព្រះគ្រីស្ទ
«គឺនៅក្រុងនោះឯងដែលមនុស្សបានឆ្កាងព្រះអម្ចាស់»។ ទំនាយនេះក៏បានសម្រេចដោយប្រទេសបារាំងដែរ។ មិនដែលមានប្រទេសណា បដិសេធ សេចក្តីពិតដ៏ឃោរឃៅជាងប្រទេសបារាំងទេ។ ក្នុងការធ្វើទុក្ខទោសដល់អ្នកដែលបានជឿដំណឹងល្អនោះ ប្រទេសបារាំងបានឆ្កាងព្រះគ្រីស្ទហើយ គឺដោយ បានឆ្កាងពួកសាវ័ករបស់ព្រះគ្រីស្ទ។
គេបានកម្ចាយឈាមពួកបរិសុទ្ធ ពីសតវត្សមួយទៅសតវត្សមួយ។ ក្នុងខណៈដែលពួកវ៉លដូបានប្តូរជីវិតរបស់ខ្លួនលើតំបន់ភ្នំផាយម៉ន់ សម្រាប់ ទីបន្ទាល់របស់ព្រះគ្រីស្ទ ពួកអាលប៊ីនៅប្រទេសបារាំង ក៏បានចែកចាយទី បន្ទាល់ស្រដៀងគ្នាដែរ។ គេបានសម្លាប់ពួកសាវ័កនៃកំណែទម្រង់ដោយ ទារុណកម្មដ៏ឈឺចាប់បំផុត។ ស្តេច និងពួកអភិជន ស្ត្រីក្នុងត្រកូលខ្ពង់ខ្ពស់ និង សុភាពនារីទាំងឡាយបានសប្បាយភ្នែកជាអនេកចំពោះការឈឺចាប់នៃពួកប្តូរជីវិតសម្រាប់ព្រះគ្រីស្ទ។ ពួកហ៊ូកូណូដ៏ក្លាហានបានបង្ហូរឈាមរបស់ខ្លួននៅលើសមរភូមិដ៏ពិបាកច្បាំងជាច្រើន ហើយត្រូវបានគេតាមសម្លាប់ដូចជាសត្វព្រៃ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ។ សុភាសិត ៤:២៦