ថ្ងៃច័ន្ទ ទី២១ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៣៥

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា​ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។ សុភាសិត ៣:១៨

ពួកតំណចុងក្រោយនៃគ្រីស្ទានបុរាណខ្លះ ដែលនៅសេសសល់ក្នុង ប្រទេសបារាំងក្នុងសតវត្សទីដប់ប្រាំបី ហើយដែលបានលាក់ពួនក្នុងព្រៃភ្នំនៅទិសខាងត្បូង បានរក្សាជំនឿនៃឪពុករបស់ខ្លួនដោយអំណរ។ ពួកគេត្រូវបានគេអូសយកទៅធ្វើជាខ្ញុំកញ្ជះអស់មួយជីវិត នៅឯជ្រលងភ្នំ។ ជនសុភាព និងក្លៀវក្លាបំផុតត្រូវបានជាប់ច្រវាក់ ហើយស្ថិតនៅក្នុងទារុណកម្មដ៏ឈឺចាប់ក្នុងចំណោមពួកចោរប្លន់ និងពួកឃាតករ។ ខ្លះទៀតត្រូវបានគេបាញ់សម្លាប់ដោយគ្មានប្រណី នៅពេលដែលគេលុតជង្គង់អធិស្ឋាន។ ប្រទេសរបស់គេ ត្រូវបានហិនហោចដោយដាវ ពូថៅ និងភ្នក់ភ្លើង ហើយ «ត្រូវបានទៅជា ប្រទេសឥតមនុស្សនៅ ដូចជាវាលរហោស្ថាន»។ «ភាពសាហាវយង់ឃ្នងនេះមិនបានប្រព្រឹត្តឡើងនៅសម័យយុគងងឹតឯណា គឺនៅជំនាន់ដ៏រុងរឿង របស់ស្តេចលូវីសទីដប់បួនទេតើ។ កាលនោះវិទ្យាសាស្ត្រកំពុងចាប់ផ្តើម ជឿនលឿន មនុស្សជាច្រើនមានសញ្ញាបត្រខ្ពង់ខ្ពស់ ក្រុមប្រឹក្សារបស់ស្តេច និងរដ្ឋធានី គឺមានសុទ្ធតែជនមានប្រាជ្ញាជ្រៅជ្រះ ហើយប្រកបដោយ ទេពកោសល្យ ជនទាំងនេះ បានតាំងខ្លួនធ្វើជាអ្នកសុភាពទន់ភ្លន់ ហើយ សប្បុរសតែពីខាងក្រៅទេ»។

ឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត

អំពើយង់ឃ្នងបំផុតក្នុងសតវត្សដ៏អាក្រក់នោះ គឺជាការសម្លាប់រង្គាលនៅថ្ងៃបុណ្យសន្តបុគ្គលបារថូឡូមេ។ ស្តេចនៃប្រទេសបារាំង បានយល់ ស្របតាមការជំរុញនៃពួកសង្ឃ និងសង្ឃជាន់ខ្ពស់។ ជួងបានបន្លឺឡើងនៅ កណ្តាលអាធ្រាត្រ ជាសញ្ញានៃការសម្លាប់។ ពួកប្រូតេស្តង់រាប់ពាន់នាក់ ដែលកំពុងតែនិទ្រាលង់លក់ ទាំងទុកចិត្តលើកិត្តិយសនៃស្តេចរបស់ខ្លួន ត្រូវបានគេអូសយកទៅសម្លាប់ទាំងយប់។

ការសម្លាប់រង្គាលបានបន្តអស់ប្រាំពីរថ្ងៃ ក្នុងទីក្រុងប៉ារីស។ ដោយ បញ្ជារបស់ស្តេច ការសម្លាប់បានរាលដាលដល់គ្រប់ស្រុកណាដែលមាន ក្រុមប្រូតេស្តង់។ អភិជន និងជនសាមញ្ញ ចាស់ និងក្មេង ម្តាយ និងកូន ត្រូវបានគេប្រល័យជីវិតទាំងអស់គ្នា។ មានចំនួនប្រមាណ ៧០ ០០០នាក់ បាន បាត់បង់ជីវិត ទូទាំងប្រទេសបារាំង។

«នៅពេលដំណឹងនៃការសម្លាប់រង្គាលនេះបានឮទៅដល់រ៉ូម ពួកគ្រូសាសនាទាំងឡាយបានអរសប្បាយពេកក្រៃរកអ្វីប្រៀបផ្ទឹមគ្មាន។ សង្ឃ ជាន់ខ្ពស់នៃលរេន បានឱ្យរង្វាន់ដល់អ្នកនាំសារអស់មួយពាន់ក្រោន (កាក់)។ កាណុងកាំភ្លើងធំរបស់វិហារនៃសន្តបុគ្គលអែងចែលឡូ បានបាញ់ឡើងជា គំនាប់ដល់វេលាអបអរសាទរ ហើយសំឡេងជួងបានឮលាន់ចេញពីគ្រប់ កំពូលវិហារ ឯភ្នក់ភ្លើងបានធ្វើយប់ឱ្យទៅជាថ្ងៃ ចំណែកឯស្តេចសង្ឃ គ្រេកកូរីទី១៣វិញ ដោយមានសមាជិកទីប្រឹក្សា និងសង្ឃជាន់ខ្ពស់ដទៃទៀតហែហមក្នុងជួរយ៉ាងវែងផង ក៏បានអញ្ជើញចូលវិហារនៃសន្តបុគ្គលលូវីសជាកន្លែងដែលសមាជិកទីប្រឹក្សានៃលរេនបានច្រៀងចម្រៀងថ្វាយព្រះ...។ គេ បានបោះផ្លាកមួយ ដើម្បីរំឭកដល់ការសម្លាប់រង្គាលនេោះ...។ សង្ឃបារាំង ម្នាក់...បានរៀបរាប់ថ្ងៃនោះថា ‘ជាថ្ងៃដ៏ពោរពេញទៅដោយសេចក្តីសប្បាយ និងអំណរ នៅពេលដែលសង្ឃបរិសុទ្ធបំផុតបានទទួលដំណឹង ហើយអញ្ជើញ ចូលក្នុងភាពម៉ឺងម៉ាត់ហ្មត់ចត់ ដើម្បីថ្លែងអំណរដល់ព្រះ និងសន្តបុគ្គល លូវីស‘»។

វិញ្ញាណដឹកនាំដដែល ដែលបានជំរុញឱ្យមានការសម្លាប់រង្គាលនៅ ថ្ងៃបុណ្យបារថូឡូមេ បានដឹកនាំឆាកបដិវត្តន៍នេះ។ គេបានប្រកាសថា ព្រះ គ្រីស្ទជាអ្នកបន្លំខ្លួន ហើយសម្រែកពួកមិនជឿបានបន្លឺឡើងថា «កម្ទេច មនុស្សទុគ៌តនោះទៅ» មានន័យថាព្រះគ្រីស្ទ។ ការប្រមាថមើលងាយ និងភាពទុច្ចរិតបានកើតឡើងជាមួយគ្នា។ ការប្រព្រឹត្តទាំងអស់នេះ គឺស្មើនឹងការ គោរពសាតាំង ចំណែកឯព្រះគ្រីស្ទវិញ លក្ខណៈសម្បត្តិនៃសេចក្តីពិត សេចក្តីបរិសុទ្ធ និងសេចក្តីស្រឡាញ់ដល់អ្នកដទៃរបស់ទ្រង់ត្រូវបានគេ «ឆ្កាង»។

«សត្វសាហាវដែលឡើងមកពីជង្ហុកធំនឹងច្បាំងនឹងគេ ទាំងឈ្នះ ហើយសម្លាប់គេផង»។ វិវរណៈ ១១:៧។ អំណាចទមិឡនិយមដែលបានគ្រប់ គ្រងក្នុងប្រទេសបារាំងក្នុងអំឡុងបដិវត្តន៍ និងរជ្ជកាលនៃសេចក្តីភិតភ័យ បានធ្វើសង្គ្រាមជាមួយព្រះ និងព្រះបន្ទូលទ្រង់មែន។ ការគោរពថ្វាយបង្គំ ព្រះ ត្រូវបានបំបិទដោយរដ្ឋសភា។ គេបានប្រមូលព្រះគម្ពីរយកទៅដុតក្នុងទីសាធារណៈ។ វិជ្ជាស្ថាននៃព្រះគម្ពីរ ត្រូវបានបំបាត់ចោល។ ថ្ងៃឈប់សម្រាក ប្រចាំសប្តាហ៍ក៏ត្រូវបានគេបំភ្លេចចោលទៅ ហើយគេបានអរសប្បាយនឹង ពិធីបុណ្យផ្សេងៗ រៀងរាល់ដប់ថ្ងៃវិញ ដើម្បីជំនួសថ្ងៃនោះ។ គេក៏បានហាមមិនឱ្យប្រារព្ធពិធីបុណ្យផ្សេងៗ រៀងរាល់ដប់ថ្ងៃវិញ ដើម្បីជំនួសថ្ងៃនោះ។ គេក៏បានហាមមិនឱ្យប្រារព្ធពិធីបុណ្យជ្រមុជទឹក និងបុណ្យលៀងព្រះអម្ចាស់ ផងដែរ។ សេចក្តីប្រកាសដែលបានបោះនៅលើផ្នូរបានថ្លែងថា សេចក្តីស្លាប់ជាការដេកលក់អស់កល្ប។

ការថ្វាយបង្គំគ្រប់យ៉ាងត្រូវបានគេហាមឃាត់ លើកលែងតែការ គោរព «សេរីភាព» និងការគោរពប្រទេសជាតិប៉ុណ្ណោះ។ «គេបានអញ្ជើញសង្ឃជាន់ខ្ពស់នៃធម្មនុញ្ញនៃក្រុងប៉ារីស...ឱ្យមកប្រកាសដល់អង្គប្រជុំថា សាសនាដែលគាត់បានបង្រៀនរាប់ឆ្នាំហើយនោះ គឺជាល្បែងដ៏ប៉ិនប្រសប់មួយក្នុងគ្រប់វិស័យ ហើយគ្មានគ្រឹះតាងក្នុងប្រវត្តិសាស្ត្រ ឬសេចក្តីពិត​ដ៏​បរិសុទ្ធទេ។ គាត់បានពោលបដិសេធក្នុងភាពម៉ឺងម៉ាត់ និងក្នុង​ពាក្យ​យ៉ាង​ច្បាស់ថា ព្រះដែលគាត់បានឧទ្ទិសគោរពនោះគឺគ្មានទេ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ។ សុភាសិត ៤:២៦

Powered by CAM