ថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៣៦
ខព្រះគម្ពីរប្រចាំថ្ងៃ៖ មនុស្សប្រាជ្ញនឹងគ្រងបានសិរីល្អទុកជាមរដក តែសេចក្តីអាម៉ាស់ខ្មាសនឹងបានជារង្វាន់ដល់មនុស្សឆោតល្ងង់វិញ។ សុភាសិត ៣:៣៥
«ហើយមនុស្សនៅផែនដីទាំងប៉ុន្មាន គេនឹងមានសេចក្តីអំណរ ហើយ លេងសប្បាយពីដំណើរអ្នកទាំងពីរបានស្លាប់ហើយ ក៏នឹងជូនជំនូនគ្នាទៅ វិញទៅមក ពីព្រោះហោរាទាំងពីរនោះបានធ្វើទុក្ខដល់មនុស្សដែលនៅ ផែនដីខ្លាំងណាស់»។ វិវរណៈ ១១:១០។ ប្រទេសបារាំងដែលមិនជឿ បានបំបិទ ព្រះបន្ទូលទូន្មាននៃស្មរបន្ទាល់ទាំងពីររបស់ព្រះ។ ព្រះបន្ទូលនៃសេចក្តីពិត បានដេក «ស្លាប់ នៅលើផ្លូវថ្នល់ទាំងឡាយ ហើយអ្នកដែលស្អប់ក្រឹត្យវិន័យ របស់ព្រះ សុទ្ធតែជាអ្នកអរសប្បាយ។ មនុស្សបានឡកឡឺយដល់ព្រះមហាក្សត្រនៃស្ថានសួគ៌ក្នុងទីសាធារណៈ»។
ការប្រមាថដ៏ឥតញញើត
សង្ឃមួយអង្គក្នុងចំណោម «ពួកសង្ឃ» ថ្នាក់ថ្មី បានបន្លឺឡើងថា៖ «ព្រះអើយ បើទ្រង់មានមែនសូមសងសឹកព្រះនាមដែលបានខូចរបស់ទ្រង់ចុះ។ ខ្ញុំព្រហើនដល់ព្រះអង្គ ហើយទ្រង់នៅតែស្ងៀម ទ្រង់មិនហ៊ានបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ឡើយ។ តើនរណានឹងជឿថាមានទ្រង់ពីអំណឹះតទៅ?»៦ សំនៀងនេះមានសំឡេងដូចការទាមទាររបស់ស្តេចផារ៉ោនថា៖ «តើនរណាទៅជាព្រះយេហូវ៉ា ដែលអញត្រូវតែគោរពតាមនោះ?»
«មនុស្សចម្កួត គេនិយាយក្នុងចិត្តគេថាគ្មានព្រះទេ»។ ព្រះយេហូវ៉ា បានមានបន្ទូលថា៖ «សេចក្តីល្ងីល្ងើរបស់គេនឹងត្រូវបានឃើញទាំងអស់ គ្នា»។ ទំនុកតំកើង ១៤:១ ធីម៉ូថេទី២ ៣:៩។ បន្ទាប់ពីប្រទេសបារាំងលែងគោរពព្រះដ៏រស់ហើយ គេបានបែរទៅគោរពរូបដ៏ថោកទាបវិញ ដោយគោរព ព្រះទេពធីតាវិចារណៈ ជាស្ត្រីឥតសីលធម៌ម្នាក់។ ហើយការនេះកើតឡើង ក្នុងសភាតំណាងរាស្ត្រនៃប្រទេសជាតិផង! «ពិធីបុណ្យនៃវេលាចម្កួតមួយ នេះ គ្មានអ្វីប្រជែងបានឡើយ ដោយព្រោះភាពហួសហេតុ និងភាពខ្វះការ គោរព។ ទ្វារនៃមន្ទីរសន្និបាតបានបើកឡើង...។ សមាជិកនៃគណៈគ្រប់គ្រង តំបន់ បានហែចូលទៅក្នុងយ៉ាងស្រគត់ស្រគំ ដោយច្រៀងចម្រៀងសរសើរ សេរីភាព ព្រមទាំងកំដររូបមួយសម្រាប់ថ្វាយបង្គំនៅអនាគតផង ជាស្ត្រីភេទ បាំងស្បៃមុខដែលពួកគេហៅថា ព្រះទេពធីតាវិចារណៈ។ ស្ត្រីដែលជាទូទៅគេស្គាល់ថាជាអប្សរានៃរោងមហោស្រព ក៏បានមកដល់សភាមន្ទីរ គេបានបើក ស្បៃមុខយ៉ាងឱឡារិកបំផុត ហើយផ្តុបនៅខាងស្តាំដៃនៃលោកប្រធាន»។
ព្រះទេពធីតាវិចារណៈ
«ការតម្កល់ទេពធីតាវិចារណៈ ត្រូវបានគេធ្វើឡើងវិញ ហើយត្រូវ បានគេត្រាប់តាមទូទាំងប្រទេសជាតិ ក្នុងទីកន្លែងណាដែលអ្នកស្រុកចង់ បង្ហាញខ្លួនគេឱ្យស្មើនឹងអស់ទាំងកម្ពស់នៃបដិវត្តន៍»។
នៅពេលគេបាននាំ «ព្រះទេពធីតា» មកក្នុងសន្និបាតហើយ អ្នកថ្លែង សុន្ទរកថាបានទទួលដៃនាង ហើយបែរទៅអង្គប្រជុំថា៖ «ពួកអស់មនុស្ស អើយ ចូរឈប់ញ័រខ្លាចសេចក្តីក្រោធដ៏ឥតអំណាចរបស់ព្រះ ដែលអ្នករាល់គ្នាធ្លាប់ភ័យខ្លាចនោះទៅ។ ចាប់តាំងពីពេលនេះតទៅ កុំទទួលស្គាល់ព្រះឯណាក្រៅពីព្រះវិចារណៈឡើយ។ ខ្ញុំសូមជូនលោកអ្នកនូវរូបដ៏ថ្លៃថ្នូរ និង បរិសុទ្ធបំផុត ហើយបើលោកអ្នកត្រូវមានរូបបដិមា សូមធ្វើយញ្ញបូជាសម្រាប់ តែរូបដូចនេះចុះ...»។
«បន្ទាប់ពីលោកប្រធានបានឱបក្រសោបហើយ គេបានដាក់ព្រះ ទេពធីតាក្នុងរថយន្តដ៏រុងរឿងមួយ ហើយនាំទៅមហាវិហារណត់ទ្រើដាម ដើម្បីទៅជំនួសកន្លែងរបស់ព្រះ។ នៅទីនោះ គេបានលើកនាងយ៉ាងខ្ពស់ទៅ លើអាសនា ហើយបានទទួលសេចក្តីសរសើរពីជនគ្រប់រូបដែលមានវត្តមាននៅទីនោះ»។
លទ្ធិកាតូលិករ៉ូមបានចាប់ផ្តើមកិច្ចការលទ្ធិទមិឡនិយមកំពុងតែ បង្ហើយ ធ្វើឱ្យប្រទេសបារាំងវិវត្តទៅរកសេចក្តីអន្តរាយ។ អ្នកនិពន្ធដែលសរសេរពីសេចក្តីតក់ស្លុតនៃបដិវត្តន៍ថ្លែងថាសេចក្តីនេះគឺនឹងត្រូវចោទទៅលើអំណាចស្តេច និងព្រះវិហារវិញ។ បើនិយាយអំពីយុត្តិធម៌ពិតប្រាកដ គេត្រូវ ចោទដល់ព្រះវិហារវិញ ព្រោះលទ្ធិកាតូលិករ៉ូមបានបំពុលគំនិតរបស់ស្តេចទាំងឡាយ ដើម្បីឱ្យគេជំទាស់នឹងកំណែទម្រង់។ ប្រាជ្ញាឈ្លាសវៃរបស់រ៉ូម ដែលចេញពីបល្ល័ង្ក គឺជាការបណ្តុះគំនិតជិះជាន់ ហើយឃោរឃៅនោះឯង។
នៅទីណាដែលមនុស្សបានទទួលដំណឹងល្អ គំនិតរបស់គេត្រូវបានភ្ញាក់រលឹកឡើងវិញ។ គេបានចាប់ផ្តើមបោះចោលខ្នោះ ដែលខ្ទាស់គេជា ទាសករនៃអវិជ្ជា និងជំនឿអកុសល។ មហាក្សត្រទាំងឡាយបានដឹងឮ ដំណឹងល្អ ហើយញាប់ញ័រខ្លាចបាត់អំណាចផ្តាច់ការរបស់ខ្លួន។
ឃើញដូច្នេះ រ៉ូមក៏អុចអាលពួកស្តេចភ្លាម។ សម្តេចសង្ឃមានប្រសាសន៍ ដល់រាជានុសិទ្ធនៃប្រទេសបារាំងក្នុងឆ្នាំ១៥២៥ថា៖ «ការចម្កួតនេះ [ប្រូតេស្តង់និយម] នឹងមិនគ្រាន់តែធ្វើឱ្យវង្វេង និងបំផ្លាញសាសនាទេ តែ ថែមទាំងបំផ្លាញតំណែងវណ្ណៈអភិជន ច្បាប់ បទបញ្ជា និងឋានន្តរស័ក្តិទៀត ផង»។ អ្នកការទូតនៃវិហារកាតូលិកម្នាក់បានព្រមានស្តេចថា៖ «ពួកប្រូតេស្តង់ នឹងធ្វើឱ្យបទបញ្ជាស៊ីវិល និងបទបញ្ជាសាសនាមានដំណើរមិនស្រួល...ហើយព្រះរាជបល្ល័ង្ក នឹងស្ថិតនៅក្នុងសេចក្តីគ្រោះថ្នាក់ដូចជាអាសនាដែរ»។ វិហាររ៉ូមបានមានជោគជ័យ ក្នុងការរៀបចំប្រទេសបារាំងទាស់នឹងកំណែ ទម្រង់។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ត្រូវឲ្យពិចារណាផ្លូវដែលជើងឯងដើរ ហើយចាត់ចែងឲ្យអស់ទាំងផ្លូវឯងបានត្រឹមត្រូវចុះ។ សុភាសិត ៤:២៦