ថ្ងៃពុធ ទី២៣ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៣៧

ខព្រះគម្ពីរប្រចាំថ្ងៃ៖ កុំ​ឲ្យ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បំរុង​ឯង។ សុភាសិត ៤:៦

សេចក្តីបង្រៀននៃព្រះគម្ពីរ នឹងបណ្តុះក្នុងចិត្តប្រជាជននូវគោលការនៃសេចក្តីយុត្តិធម៌សេចក្តីប្រមាណ និងសេចក្តីពិត ដែលជាគ្រឹះតាងនៃការ ចម្រើនលូតលាស់នៃប្រទេសជាតិ ព្រោះ «សេចក្តីសុចរិតរមែងលើកតម្កើង នគរ» ដល់ម៉្លេះទើប «រាជ្យបានតាំងនៅជាប់»។ សុភាសិត ១៤:៣៤;១៦;១២។ អេសាយ ៣២:១៧។ ជនដែលគោរពក្រឹត្យវិន័យពី ស្ថានសួគ៌ នឹងគោរពប្រតិបត្តិតាមច្បាប់របស់ប្រទេសជាពិតប្រាកដ។ ប្រទេស បារាំងបានហាមមិនឱ្យមានព្រះគម្ពីរ។ ពីសតវត្សមួយទៅសតវត្សមួយ ជន ដែលមានកិត្តិយសខ្ពង់ខ្ពស់ ប្រាជ្ញាឈ្លាសវៃ និងប្រកបដោយសីលធម៌ មាំមួន ដែលមានជំនឿ ដើម្បីរងទុក្ខជួសសេចក្តីពិត បានក្លាយទៅជាទាសករ ធ្វើពលកម្មក្នុងជ្រលងភ្នំ ស្លាប់បាត់បង់នៅនឹងបង្គោលមរណៈ ឬរលួយក្នុង គុកងងឹតក្រោមដី។ មនុស្សរាប់ពាន់នាក់មានសន្តិសុខ ដោយការភៀសខ្លួន អស់រយៈពេល២៥០ឆ្នាំ បន្ទាប់ពីកំណែទម្រង់បានចាប់ផ្តើមមក។

«នៅក្នុងអំឡុងពេលដ៏យូរអង្វែងនោះ កម្រមានសាសន៍បារាំងក្នុង មួយតំណណា ដែលថាមិនបានឃើញពួកសាវកនៃដំណឹងល្អ ភៀសខ្លួនពី កំហឹងកំបុតត្បូងនៃអ្នកធ្វើទុក្ខទោសណាស់។ គេបានយកទៅជាមួយនឹងខ្លួន នូវបញ្ញា សិល្បៈ ឧស្សាហកម្ម របៀបរៀបរយ ដែលជាគុណសម្បត្តិយ៉ាង ប្រសើរ ដើម្បីធ្វើឱ្យភូមិភាគដែលគេឃើញថាជាកន្លែងជ្រកអាស្រ័យបាន បរិបូរឡើង...។ ប្រសិនបើអស់ទាំងអ្វីៗដែលបាននាំចេញ ត្រូវបានទុកនៅ ក្នុងប្រទេសបារាំងនោះវិញ នោះតើមិនជាប្រទេសដ៏អស្ចារ្យ ហើយដ៏ចម្រើន សប្បាយយ៉ាងណាទៅ? ហើយប្រហែលបានជាគំរូដល់ប្រទេសជាតិឯទៀតផង! ប៉ុន្តែសេចក្តីកង្វាក់ និងសេចក្តីប្រកាន់ថាខ្លួនត្រូវជានិច្ច បានបណ្តេញពី ទឹកដីខ្លួននូវគ្រប់ទាំងគ្រូដែលប្រកបដោយគុណធម៌ គ្រប់ទាំងជើងឯកនៃ របៀបរៀបរយ គ្រប់ទាំងអ្នកការពារដ៏ស្មោះត្រង់នៃបល្ល័ង្ក...។ ទីបំផុត សេចក្តី ហិនវិនាសរបស់រដ្ឋឃើញថាត្រូវបានគ្រប់ចំណុះ»១០ ។ លទ្ធផលគឺបដិវត្តន៍ដ៏ សាហាវបំផុត។

អ្វីដែលគួរបាន បែរជាខានទៅវិញ

«ការភៀសខ្លួននៃពួកហ៊ូកូណូ បានធ្វើឱ្យប្រទេសបារាំងអន់ថយទៅ។ រោងឧស្សាហកម្មដែលកំពុងលូតលាស់ ត្រូវបានរលាយសាបសូន្យអស់...។ បើតាមការស្ទង់វិញ ឃើញថានៅដើមបដិវត្តន៍ ជនក្រីក្រពីររយពាន់នាក់ក្នុង ក្រុងប៉ារីស បានសុំវិភាគទានពីព្រះហស្តស្តេច។ មានតែពួកជេស៊ួតប៉ុណ្ណោះ ដែលបានរីកចម្រើនក្នុងប្រទេសដែលកំពុងរលួយទៅ»។

បញ្ហាទាំងនោះបានធ្វើឱ្យពួកគ្រូគង្វាល ស្តេច និងអ្នកបង្កើតច្បាប់ ទាំងឡាយបានទ័លគំនិត និងប្រាជ្ញា ហើយទីបំផុតធ្វើឱ្យប្រទេសធ្លាក់ទៅ ក្នុងសេចក្តីអន្តរាយ។ ប្រសិនបើប្រទេសបារាំងទទួលដំណឹងល្អ នោះនឹងមាន ដំណោះស្រាយដល់បញ្ហាទាំងនេះជាមិនខាន។ ប៉ុន្តែក្រោមអំណាចរបស់រ៉ូម ប្រជាជនបានភ្លេចមេរៀនរបស់ព្រះអង្គសង្គ្រោះ អំពីការលះបង់ខ្លួន និង សទ្ធាជ្រះថ្លាដល់អ្នកដទៃ។ អ្នកមាន គ្មានចិត្តរអាចំពោះការជិះជាន់អ្នកក្រីក្រ ឡើយ ឯអ្នកទ័លក្រគ្មានអ្វីសម្រាលភាពដុនដាបរបស់ខ្លួនដែរ។ ភាពអាត្មា និយមនៃអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចចេះតែកើនឡើង ហើយ កាន់តែជិះជាន់ថែមទៀត។ អ្នកមានបានធ្វើបាបអ្នកក្រ ហើយអ្នកក្របាន ស្អប់ដល់អ្នកមានអស់រាប់សតវត្ស។

នៅក្នុងខែត្រជាច្រើន វណ្ណៈនៃកម្មករ បានស្ថិតនៅក្រោមធម៌មេត្តា របស់ម្ចាស់ដី ហើយត្រូវបានគេបង្ខំឱ្យឆ្លើយតបទៅនឹងការទាមទារដ៏ហួស ប្រមាណ។ វណ្ណៈកណ្តាល និងវណ្ណៈទាបត្រូវបានគេហូតពន្ធយ៉ាងធ្ងន់ ដោយអាជ្ញាធរស៊ីវិល និងក្រុមសង្ឃ។ «អ្នកស្រែចម្ការ ចេះតែអត់ឃ្លាន ពីព្រោះពួកអ្នកជិះជាន់ដល់គេ ឥតខ្វល់អ្វីឡើយ...។ ជីវិតនៃអ្នកធ្វើស្រែចម្ការ ជាជីវិតនៃការធ្វើពលកម្មឥតឈប់ឈរ និងការរងទុក្ខវេទនាឥតស្បើយ។ គេបានឆ្លើយតបនឹងសេចក្តីត្អូញត្អែររបស់គេដោយការមើលងាយជាខ្លាំង...។ ចៅក្រមទាំងឡាយបានល្បី ដោយសារការទទួលសំណូកសូកប៉ាន់...។ ស្តី ពីពន្ធវិញ...មិនបានពាក់កណ្តាលផង បានទៅដល់ឃ្លាំងរបស់ស្តេច ឬរបស់ សង្ឃ ក្រៅពីនោះត្រូវបានចាយវាយឥតប្រយោជន៍ក្នុងការបំប៉នអាត្មាទៅវិញ។ អ្នកដែលធ្វើឱ្យជនគ្នាឯងធ្លាក់ខ្លួនក្រ ត្រូវបានរួចពីការដកពន្ធ ហើយត្រូវ មានសិទ្ធិទទួលអស់ទាំងតំណែងរដ្ឋការ តាមច្បាប់ និងទម្លាប់ទៀតផង...។ ដោយសារតែការបំប៉នតម្រេករបស់គេ មនុស្សរាប់លាននាក់បានធ្លាក់ទៅ ក្នុងជីវិតអស់សង្ឃឹម និងជីវិតថោកទាប។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ។ សុភាសិត ៤:២៦

Powered by CAM