ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៣៨

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ប្រាជ្ញា​ជា​សំខាន់​លេខ​១ ដូច្នេះ​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង។ សុភាសិត ៤:៧

អស់ជាងពាក់កណ្តាលសតវត្សមុនបដិវត្តន៍ ស្តេចលូវីសទីដប់ប្រាំ បានសោយរាជ្យលើបល្ល័ង្កហើយត្រូវបានគេស្គាល់ថាជាមហាក្សត្រដែល ខ្សោះអង្គើយ រឡេះរឡោះ និងពេញទៅដោយកាមរោគ។ ដោយរដ្ឋមាន បញ្ហាខាងហិរញ្ញវត្ថុ ហើយប្រជាជនបានឆេះឆួលផង ពុំបាច់ត្រូវការភ្នែករបស់ ហោរាដើម្បីទាយពីការផ្ទុះដ៏សាហាវនោះទេ។ ភាពចាំបាច់នៃកំណែទម្រង់ ត្រូវ បានបង្ខិតបង្ខំជាអសារឥតការទទេ។ សេចក្តីអន្តរាយដែលកំពុងរង់ចាំ ប្រទេសបារាំង បានបញ្ចេញរូបរាងឡើងក្នុងចម្លើយអាត្មានិយមរបស់ស្តេច៖ «បន្ទាប់ពីយើងទៅ លិចលង់ហើយ»។

អានុភាពនៃរ៉ូមបានធ្វើឱ្យស្តេច និងវណ្ណៈជិះជាន់ ឃុំឃាំងប្រជាជន ក្នុងទាសភាព ដោយមានគោលបំណងចងរឹបព្រលឹងរបស់អ្នកគ្រប់គ្រង ព្រម ទាំងប្រជាជនក្នុងចំណងរបស់ខ្លួន។ អ្វីដែលឈឺចាប់ខាងសាច់ឈាមជាង មួយពាន់ដងទៅទៀត ដោយសារនយោបាយរបស់រ៉ូម គឺការថោកទាបខាង សីលធម៌។ ដោយគេដកយកព្រះគម្ពីរ ហើយបំបរបង់ទៅក្នុងភាពអាត្មា និយមទៅ សេចក្តីល្ងង់ខ្លៅក៏បានគ្របដណ្តប់លើប្រជាជន ហើយក៏ធ្លាក់ ទៅក្នុងអំពើអបាយមុខ គ្រប់គ្រងខ្លួនឯងលែងកើត។

ឈាមជាលទ្ធផល

ជាជាងក្តោបក្តាប់រាស្ត្រសាមញ្ញឱ្យចុះចូលទាំងស្រុងទៅនឹងគោល លទ្ធិរបស់ខ្លួន កិច្ចការរបស់រ៉ូមបានធ្វើឱ្យពួកគេទៅជាអ្នកមិនជឿ និងអ្នកធ្វើ បដិវត្តន៍ទៅវិញ។ គេស្អប់លទ្ធិរ៉ូមនិយម ព្រោះជាការបោកបញ្ឆោតរបស់ សង្ឃ។ ព្រះដែលគេស្គាល់នោះ គឺមានតែព្រះរបស់រ៉ូមនោះឯង។ គេបាន ចាត់ទុកថា សេចក្តីល្មោភ និងសេចក្តីឃោរឃៅរបស់រ៉ូម គឺជាផលផ្លែនៃព្រះ គម្ពីរ ដូច្នេះហើយគេមិនចង់បានអ្វីពីនោះទេ។

រ៉ូមបានបង្ខូចចរិតលក្ខណៈរបស់ព្រះ ហើយឥឡូវមនុស្សបាន បដិសេធ ទាំងព្រះគម្ពីរ និងព្រះដែលជាអ្នកនិពន្ធទៀតផង។ ក្នុងប្រតិកម្ម លោកវុលធារ និងដៃគូទាំងឡាយរបស់លោក បានផាត់ចោលព្រះបន្ទូល របស់ព្រះទាំងស្រុងតែម្តង ហើយផ្សព្វផ្សាយភាពខ្វះជំនឿវិញ។ រ៉ូមបានជាន់ឈ្លីប្រជាជនក្រោមកែងជើងដែករបស់ខ្លួន ហើយឥឡូវនេះ ពួករាស្ត្រ សាមញ្ញបានផាត់ចោលអ្វីៗទាំងអស់។ គេបានបដិសេធសេចក្តីពិត និង សេចក្តីមិនពិត ទាំងមានកំហឹងយ៉ាងខ្លាំង។

នៅដើមបដិវត្តន៍ ស្តេចបានអនុញ្ញាតឱ្យប្រជាជនធ្វើជាតំណាងរាស្ត្រ លុះដល់ទៅមានចំនួនលើសជាងពួកអភិជន និងក្រុមគ្រូសាសនារួមគ្នាទៅ ទៀត។ ម៉្លោះហើយ ការថ្លឹងអំណាចបានស្ថិតនៅក្នុងកណ្តាប់ដៃគេ ប៉ុន្តែ គេ មិនចង់ប្រើអំណាចនោះ ដោយប្រាជ្ញា ឬការប្រមាណឡើយ។ ពួករាស្ត្រ សាមញ្ញដែលពោរពេញទៅដោយកំហឹង បានតាំងចិត្តសងសឹកដោយខ្លួនគេ ផ្ទាល់។ អ្នកដែលត្រូវគេជិះជាន់ បានទូទាត់មេរៀនដែលគេបានរៀនក្រោម របបនៃអំណាចផ្តាច់ការ ហើយបានក្លាយទៅជាអ្នកជិះជាន់លើពួកអ្នកដែលបានជិះជាន់គេវិញ។

ប្រទេសបារាំងបានទទួលផលជាឈាម ក្នុងចម្រូតនៃការឱន លំទោនដល់រ៉ូម។ នៅកន្លែងដែលប្រទេសបារាំងបានបញ្ឈរបង្គោលពិឃាតជាលើកដំបូងនាដើមសម័យកំណែទម្រង់ កាលដែលខ្លួនស្ថិតក្រោមអំណាច​រ៉ូមនៅឡើយនោះ អំណាចបដិវត្តន៍ក៏បានដំឡើងយន្តកាត់កជាលើកដំបូង​នៅកន្លែងនោះដែរ។ នៅត្រង់កន្លែងដែលគេដុតអ្នកប្តូរជីវិតជាលើកដំបូង ចំពោះជំនឿប្រូតេស្តង់ក្នុងសតវត្សទី១៦នោះ ជនរងគ្រោះលើកដំបូងក៏ត្រូវបានយន្តកាត់កសម្លាប់ក្នុងសតវត្សទី១៨ដែរ។ នៅពេលគេបំភ្លេចចោល​ក្រឹត្យវិន័យរបស់ព្រះអស់ទៅ ប្រទេសបានធ្លាក់ទៅក្នុងការបះបោរ និង​អនាធិបតេយ្យ។ សង្គ្រាមទាស់នឹងព្រះគម្ពីរ ជារជ្ជកាលនៃសេចក្តីភិត ភ័យមួយក្នុងប្រវត្តិសាស្ត្រ។ អ្នកដែលមានជ័យជម្នះនៅថ្ងៃនេះ ត្រូវបានគេ កាត់ទោសនៅថ្ងៃស្អែក។

ស្តេច ក្រុមគ្រូគង្វាល និងពួកអភិជន ត្រូវបានជំរុញឱ្យចុះចូលដល់អំពើ ឃោរឃៅនៃមនុស្សដែលវង្វេងស្មារតី។ អ្នកដែលចេញក្រឹត្យសម្លាប់ស្តេច ក្រោយមកត្រូវគេធ្វើឃាតវិញ។ អស់អ្នកណាដែលមើលទៅថាជាខ្មាំងនឹង បដិវត្តន៍ ត្រូវបានសម្រេចថានឹងសម្លាប់ចោល។ ប្រទេសបារាំងត្រូវបានជា វាលដ៏ល្ហល្ហេវ សម្រាប់ពួកមនុស្សសាមញ្ញប្រជែងគ្នាក្រោមឥទ្ធិពលនៃ កម្រោល។ ក្នុងក្រុងប៉ារីស មានដំណើរច្រួលច្របល់បន្តបន្ទាប់គ្នា ហើយប្រជា ពលរដ្ឋត្រូវបានបែងចែកទៅជាភាគីចម្រុះដែលគ្មានគិតអ្វីក្រៅពីការកម្ទេចគ្នាទៅវិញទៅមកឡើយ...។ ប្រទេសជាតិស្ទើរតែរលំទៅ ហើយកងទាហាន ស្រែកតវ៉ាទាមទារប្រាក់ខែដែលគេជំពាក់ ជនប៉ារីសបានអត់ឃ្លាន ខែត្រទាំងឡាយត្រូវបានហិនហោចដោយពួកចោរប្លន់ ហើយអារ្យធម៌ស្ទើរតែ​រលាយសាបសូន្យ ក្នុងអនាធិបតេយ្យ និងភាពសេរីស្រេចតែចិត្ត។

ប្រជាជនបានរៀនមេរៀនយ៉ាងច្បាស់លាស់ អំពីសេចក្តីឃោរឃៅ និងទារុណកម្ម ដែលរ៉ូមបានបង្រៀនទាំងយកចិត្តទុកដាក់។ ឥឡូវនេះ ពុំ មែនសាវ័ករបស់ព្រះគ្រីស្ទទេ ដែលគេអូសទាញយកទៅបង្គោលមរណៈ នោះ។ ព្រោះពួកគេទាំងនេះបានបាត់បង់ ឬត្រូវបានគេបណ្តេញចេញពី ស្រុកយូរលង់ណាស់ទៅហើយ។ «ទីពិឃាត បានក្រហមច្រាលដោយឈាម របស់ពួកសង្ឃ។ ជ្រលងភ្នំ និងគុកទាំងឡាយ ដែលកាលពីមុនមានពួក ហ៊ូកូណូយ៉ាងណែនតាន់តាប់នោះ ឥឡូវនេះត្រូវបានពេញទៅដោយអ្នកធ្វើទុក្ខទោសគេវិញ។ ដោយខ្លួនត្រូវបានគេចាក់ច្រវាក់ជាប់នឹងកៅអី ហើយខំ អុំទូកទាំងយ៉ាប់យឺុននោះ ក្រុមសង្ឃកាតូលិករ៉ូមបានពិសោធអស់ទាំង សេចក្តីវេទនា ដែលវិហាររបស់ខ្លួនបានធ្វើដល់អ្នកកាន់លទ្ធិខុសឆ្គងដ៏ សុភាពទាំងឡាយនោះ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ។ សុភាសិត ៤:២៦

Powered by CAM