ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៥) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៣៩

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូរ​ដំកើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង​នោះ និង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិសព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់។ សុភាសិត ៤:៨

«បន្ទាប់មកថ្ងៃនោះបានមកដល់ នៅពេលដែលគេលបចាំគ្រប់ជ្រុង នៅពេលយន្តកាត់កធ្វើការយ៉ាងសកម្មរាល់ព្រឹក នៅពេលគុកបានពេញ ណែន ដូចសំពៅផ្ទុកពួកខ្ញុំបម្រើ នៅពេលជ្រលងទឹកហូរបានពេញដោយ ពពុះឈាមហូរទៅក្នុងស្ទឹងស៊ីន...។ ឈ្លើយទាំងជួរៗដ៏វែងត្រូវបានគេបាញ់សម្លាប់ដោយគ្រាប់ប្រាយ។ គេបានចោះប្រហោងក្រោមទូកដែលពោរពេញដោយមនុស្ស...។ យុវជន យុវនារីដែលមានអាយុខ្ទង់១៧ឆ្នាំ ត្រូវបានរដ្ឋាភិបាល នោះសម្លាប់អស់ចំនួនរាប់រយនាក់។ ទារកតូចៗត្រូវបានទាញចេញពីដោះ ម្តាយ ហើយបោះពីលំពែងមួយទៅលំពែងមួយ ដោយពួកអ្នកធ្វើបដិវត្តន៍បក្ខចែកខូបីន»។

ការអស់ទាំងនេះ គឺជាអ្វីដែលសាតាំងចង់ធ្វើ។ នយោបាយរបស់វា គឺជាការបោកបញ្ឆោត ហើយគោលបំណងរបស់វា គឺជាការនាំភាពទុច្ចរិត មកដល់មនុស្ស ដើម្បីបង្ខូចស្នាព្រះហស្តរបស់ព្រះ ហើយដើម្បីបង្ខូចគោលបំណងនៃសេចក្តីស្រឡាញ់ ហើយក្នុងការធ្វើដូច្នេះ វាបណ្តាលឱ្យមាន សេចក្តីទុក្ខសោកនៅស្ថានសួគ៌។ បន្ទាប់មក វានាំមនុស្សឱ្យបន្ទោសព្រះ ដោយកលល្បិចដ៏ជំនាញរបស់វា ធ្វើមើលតែអស់ទាំងសេចក្តីវេទនាទាំងនោះ ជាលទ្ធផលនៃគម្រោងការរបស់ព្រះអាទិករដូច្នោះ។ នៅពេល ប្រជាជនឃើញថា លទ្ធិរ៉ូមនិយមជាការបោកបញ្ឆោត នោះសាតាំងក៏ជំរុញគេឱ្យវាយតម្លៃដល់អស់ទាំងសាសនា ថាជាសាសនាបោកប្រាស ហើយព្រះ គម្ពីរជារឿងព្រេងទៀតផង។

កំហុសដ៏ធ្ងន់ធ្ងរបំផុត

កំហុសដ៏ធ្ងន់ធ្ងរបំផុត ដែលបានបណ្តាលឱ្យប្រទេសបារាំងមាន សេចក្តីវេទនាដូច្នេះ គឺការមិនអើពើនឹងសេចក្តីពិតដ៏ធំនេះមួយដែលថា៖ សេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងការហាមប្រាមនៃក្រឹត្យវិន័យរបស់ព្រះ។ «ឱ បើឯងស្តាប់តាមបញ្ញត្តិទាំងប៉ុន្មានរបស់អញទៅអេះ នោះសេចក្តីសុខ របស់ឯងនឹងបានដូចជាទន្លេ សេចក្តីសុចរិតរបស់ឯង ​នឹងបានដូចជារលក សមុទ្រហើយ»។ អេសាយ ៤៨:១៨។ អ្នកដែលមិនរៀនអានមេរៀនពី សៀវភៅរបស់ព្រះ ត្រូវរៀនអានពីប្រវត្តិសាស្ត្រវិញ។

សាតាំងបានបន្លំកិច្្ចការរបស់វា នៅពេលវាធ្វើការតាមរយៈព្រះវិហាររ៉ូម ដើម្បីនាំមនុស្សចេញពីការស្តាប់បង្គាប់។ ដោយសារកិច្ចការនៃព្រះ វិញ្ញាណរបស់ព្រះ គោលបំណងរបស់វាត្រូវបានបង្ការមិនឱ្យមានផលផ្លែ ពេញលេញ។ ប្រជារាស្ត្រពុំបានតាមដានដើមហេតុ ហើយស្រាវជ្រាវរក ប្រភពនៃសេចក្តីវេទនារបស់ខ្លួន។ ប៉ុន្តែ នៅក្នុងបដិវត្តន៍វិញ ក្រុមប្រឹក្សាជាតិបានបំភ្លេចក្រឹត្យវិន័យរបស់ព្រះដោយបើកមុខ។ ហើយក្នុងរជ្ជកាលនៃសេចក្តី ភិតភ័យដែលកើតឡើងតាមក្រោយនោះ មនុស្សទាំងអស់នឹងឃើញកិច្ចការនៃកម្មផល។

ការប្រព្រឹត្តល្មើសក្រឹត្យវិន័យដ៏ត្រឹមត្រូវហើយសុចរិតនោះ ត្រូវតែ ទទួលសេចក្តីហិនវិនាស។ ព្រះវិញ្ញាណរបស់ព្រះ ដែលបញ្ឈប់អំណាច សាហាវរបស់សាតាំង ត្រូវបានដកចេញ ហើយអ្នកដែលសប្បាយនឹង សេចក្តីទុច្ចរិតរបស់មនុស្ស ត្រូវបានអនុញ្ញាតឱ្យធ្វើតាមតែអំពើចិត្តគេវិញ។ អ្នកដែលបានជ្រើសរើសយកការប្រឆាំង ត្រូវបានទុកឱ្យច្រូតលទ្ធផលរបស់ខ្លួន។ ប្រទេសបានពោរពេញទៅដោយឧក្រិដ្ឋកម្ម។ មានឮសម្រែកខ្លោចផ្សា ដែលពោរពេញទៅដោយការទង្គឹះចិត្តដ៏ជូរចត់ ពីខែត្រដ៏ខ្ទេចខ្ទី ទៅដល់ ទីក្រុងដ៏ខ្ទេចខ្ទាំ។ ប្រទេសបារាំងបានរង្គើកក្រើក ដូចជាការរញ្ជួយផែនដី។ សាសនា ច្បាប់ របៀបរៀបរយនៃសង្គម ក្រុមគ្រួសារ រដ្ឋ និងព្រះវិហារ ទាំងអស់ ត្រូវបានកម្ទេចចោលដោយដៃមិនបរិសុទ្ធ ដែលលើកទាស់នឹង ក្រឹត្យវិន័យរបស់ព្រះ។

អ្នកធ្វើទីបន្ទាល់ស្មោះត្រង់របស់ព្រះ ដែលអំណាចប្រមាថមើលងាយ ដែល «ឡើងមកពីជង្ហុកធំ» បានសម្លាប់នោះ នឹងមិនត្រូវសំងំស្ងាត់ស្ងៀម យូរទៀតឡើយ។ «ក្រោយបីថ្ងៃកន្លះមក ព្រះវិញ្ញាណនៃជីវិតដែលមកពីព្រះក៏ចូលក្នុងខ្មោចទាំងពីរ រួចគេក្រោកឈរឡើង ហើយពួកអ្នកដែលឃើញក៏មានសេចក្តីភិតភ័យខ្លាចជាខ្លាំង»។ វិវរណៈ ១១:១១។ នៅឆ្នាំ១៧៩៣ ព្រះ រាជក្រមដែលបំបិទមិនឱ្យមានព្រះគម្ពីរ បានឆ្លងផុតសភាបារាំង។ បីឆ្នាំកន្លះ ក្រោយមក គណៈដដែលនេះបានរកដំណោះស្រាយមួយ មកលុបក្រឹត្យក្រម ទាំងនេះចេញ។ មនុស្សបានស្គាល់ពីការចាំបាច់ដែលត្រូវជឿដល់ព្រះ និង ព្រះបន្ទូលរបស់ទ្រង់ ថាជាគ្រឹះនៃគុណធម៌ និងសីលធម៌។

ស្តីពី «ស្មរបន្ទាល់ពីរនាក់» វិញ [គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី] ហោរាបានប្រកាសបន្តទៅទៀតថា៖ «នោះអ្នកទាំងពីរបាន ឮសំឡេងពីលើ មេឃមកថា ចូរឡើងមកឯណេះ គេក៏ឡើងលើមេឃឰដ៏ពពក ពួកខ្មាំង សត្រូវរបស់គេក៏ឃើញដែរ»។ វិវរណៈ ១១:១២។ «ស្មរបន្ទាល់ទាំងពីររបស់ ព្រះ» ត្រូវបានគេលើកតម្កើង ដូចមិនដែលមានពីមុនឡើយ។ នៅឆ្នាំ១៨០៤ ក្រសួងគម្ពីរអង់គ្លេស និងភាសាបរទេស ក៏ត្រូវបានរៀបរៀងឡើង ហើយ មានអង្គការស្រដៀងៗគ្នាទៀត រៀបរៀងឡើងជាបន្តបន្ទាប់ក្នុងទី្វបអឺរ៉ុប។ ក្នុងឆ្នាំ១៨១៦ ក្រសួងគម្ពីរអាមេរិកត្រូវបានស្ថាបនាឡើង។ តាំងពីពេលនោះ មក ព្រះគម្ពីរត្រូវបានបកប្រែជារាប់រយភាសា។

មុនឆ្នាំ១៧៩២ ពុំសូវមាននរណាចាប់អារម្មណ៍ដល់បេសកកម្ម បរទេសទេ ប៉ុន្តែលុះជិតផុតសតវត្សទី១៨ទៅ ទើបឃើញមានការផ្លាស់ប្តូរយ៉ាងសម្បើម ព្រោះមនុស្សលែងស្កប់ចិត្តនឹងការនិយមត្រិះរិះរកមូលហេតុ ហើយក៏បានភ្ញាក់រលឹកដល់ការបើកសម្តែងរបស់ព្រះ និងសាសនាអនុវត្តន៍។ ចាប់តាំងពីពេលនេះមក បេសកកម្មបរទេសបានទទួលការរីកចម្រើន លូតលាស់ជាក្រៃលែង ដែលមិនធ្លាប់មានពីមុនមកឡើយ។

ការកែលម្អក្នុងការបោះពុម្ព បាន​ឱ្យសម្ទុះដល់ការចែកចាយព្រះ គម្ពីរ។ ការរលំធ្លាក់ចុះនៃភាពប្រកាន់បុរាណ និងភាពមិនចុះសម្រុងនឹង ប្រទេសជាតិ និងការដែលសម្តេចសង្ឃនៃរ៉ូម បាត់អំណាចលោកីយ៍ បានបើក ផ្លូវឱ្យព្រះបន្ទូលរបស់ព្រះជ្រាបចូល។ ឥឡូវនេះ គេបានដឹកជញ្ជូនព្រះគម្ពីរទៅគ្រប់ផ្នែកនៃផែនដី។

លោកវុលធារដែលជាអ្នកមិនជឿព្រះម្នាក់ មានប្រសាសន៍ថា៖ «ខ្ញុំធុញ ទ្រាន់នឹងឮមនុស្សនិយាយពីជនដប់ពីរនាក់ បង្កើតគ្រីស្ទសាសនាណាស់។ ខ្ញុំនឹងបង្ហាញឱ្យឃើញថាកម្លាំងមនុស្សម្នាក់នឹងអាចរំលំវាបាន»។ មនុស្សរាប់លាននាក់បានចូលប្រយុទ្ធក្នុងសង្គ្រាម ដើម្បីកម្ទេចព្រះគម្ពីរ ប៉ុន្តែ មិនអាច បំផ្លាញបានឡើយ។ នៅទីណាដែលមានព្រះគម្ពីរមួយរយក្បាល នៅជំនាន់ លោកវុលធារ ឥឡូវមានព្រះគម្ពីររបស់ព្រះមួយរយពាន់ក្បាល។ ពាក្យពេចន៍ នៃអ្នកកែទម្រង់ជំនាន់ដើមបានថ្លែងថា «ព្រះគម្ពីរគឺជាដែកទ្រនាប់ ដែលធ្វើ ឱ្យញញួរជាច្រើនសឹក»។

អ្វីៗដែលបានស្ថាបនាដោយអំណាចរបស់មនុស្ស នឹងត្រូវរលំដួល តែអ្វីដែលស្ថិតនៅលើថ្មនៃព្រះបន្ទូលរបស់ព្រះ នឹងបានឈរតាំងនៅជាដរាបវិញ។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ត្រូវ​ឲ្យ​ពិចារណា​ផ្លូវ​ដែល​ជើង​ឯង​ដើរ ហើយ​ចាត់ចែង​ឲ្យ​អស់​ទាំង​ផ្លូវ​ឯង​បាន​ត្រឹម​ត្រូវ​ចុះ។ សុភាសិត ៤:២៦

Powered by CAM