ថ្ងៃច័ន្ទ ទី២៨ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៤២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ដ្បិតពាក្យបណ្តាំនោះ ជាចង្កៀង ហើយដំបូន្មាននោះ ជាពន្លឺ ឯសេចក្តីបន្ទោសនៃពាក្យប្រៀនប្រដៅ នោះជាផ្លូវជីវិតហើយ។ សុភាសិត ៦:២៣
ជនគ្រប់រូបត្រូវអញ្ជើញទៅវិហារដែលបានតាំងឡើងនោះ បើពុំនោះ ទេនឹងត្រូវទទួលពិន័យ ឬចូលពន្ធនាគារ។ «គាត់ [លោកវិល្លៀមស៍] ចាត់ទុក ថា ការបង្ខំមនុស្សឱ្យរួបរួមជាមួយជនដែលមានគោលជំនឿខុសគ្នា គឺជាការរំលោភសិទ្ធិដោយមិនបិទមុខដល់សិទ្ធិធម្មជាតិរបស់ខ្លួន ការអូសទាញជន មិនជឿ និងអ្នកឥតមានចិត្តចង់ ឱ្យទៅគោរពថ្វាយបង្គំជាសាធារណៈ នោះគឺហាក់បីដូចជាទាមទារយកភាពពុតត្បុតហើយ...។ គាត់បានបន្ថែមទៀតថា ‘គ្មាននរណាមួយត្រូវគោរពថ្វាយបង្គំ ឬនៅតែគោរពថ្វាយបង្គំទាស់នឹង ទំនើងចិត្តរបស់ខ្លួនឡើយ‘»។
គេបានគោរពលោករ៉ូជ័រ វិល្លៀមស៍ជាខ្លាំង ប៉ុណ្ណឹងហើយគេនៅតែមិន ទ្រាំទ្រដល់ការដែលគាត់ទាមទារនូវសេរីភាពខាងសាសនាទៀត។ ដើម្បី ចៀសវាងមិនឱ្យគេចាប់ខ្លួនបាន គាត់ក៏ត្រូវភៀសខ្លួនឆ្លងកាត់ព្យុះ និងខ្យល់ រងារ ចូលទៅក្នុងព្រៃដែលគ្មាននរណាលុកលុយពីមុន។
គាត់មានប្រសាសន៍ថា៖ «អស់ដប់បួនសប្តាហ៍ ដែលខ្ញុំបានរងទុក្ខ វេទនាក្នុងរដូវដ៏អន្តរធាននេះ ទាំងមិនដឹងថាមាននំបុ័ង ឬគ្រែដេកនៅឯណា ផង»។ ប៉ុន្តែ «សត្វក្អែកបានឱ្យចំណីខ្ញុំក្នុងវាលរហោស្ថាន» ហើយជាញឹកញយខ្ញុំយករូងឈើធ្វើជាជម្រក៨ ។ គាត់បានបន្តដំណើរគេចខ្លួនដ៏វេទនានោះកាត់ទឹកកកដែលធ្លាក់ និងកាត់ព្រៃឥតដាន រហូតដល់រកឃើញទីជម្រកជាមួយនឹងកុលសម្ព័ន្ធឥណ្ឌាមួយ ដែលទុកចិត្ត និងអាណិតគាត់។
គាត់បានក្រាលគ្រឹះនៃដំណាក់ការទីមួយក្នុងសម័យថ្មី ដែលទទួល ស្គាល់សិទ្ធិ «ដែលថាមនុស្សគ្រប់រូបគួរមានសេរីភាពនឹងគោរពព្រះតាមតែ ពន្លឺនៃសម្បជញ្ញៈរបស់ខ្លួន»៩។ កោះរ៉ូដដែលជារដ្ឋតូចមួយរបស់គាត់ បានរីក ចម្រើនឡើងរហូតដល់គោលការណ៍ដ៏ជាគ្រឹះនោះ សេរីភាពខាងសាសនា និងស៊ីវិល បានក្លាយទៅជាមូលដ្ឋាននៃសាធារណរដ្ឋអាមេរិក។
ឯកសារនៃសេរីភាព
សេចក្តីប្រកាសពីឯករាជ្យនៃជនជាតិអាមេរិកបានថ្លែងថា៖ «យើង កាន់សេចក្តីពិតទាំងនេះជាភ័ស្តុតាងជាក់ស្តែងថា មនុស្សទាំងអស់ដែលបាន បង្កើតមក មានភាពស្មើគ្នា ថាព្រះដ៏ជាអ្នកបង្កបង្កើត បានប្រទានដល់គេនូវ សិទ្ធិខ្លះៗដែលមិនអាចលើកចោលបាន ថាក្នុងចំណោមសិទ្ធិទាំងនេះគឺមាន ជីវិត សេរីភាព និងការសង្វាតចង់បានសុភមង្គល»។ រដ្ឋធម្មនុញ្ញធានានូវ ភាពមិនរំលោភសម្បជញ្ញៈថា៖ «រដ្ឋសភាមិនត្រូវបង្កើតច្បាប់ដែលទាក់ទងទៅលើការបង្កបង្កើតសាសនា ឬហាមឃាត់មិនឱ្យអនុវត្តសាសនានោះ ឡើយ»។
«ពួកអ្នកគ្រោងរដ្ឋធម្មនុញ្ញដឹងពីគោលការណ៍ដ៏អស់កល្បជានិច្ចថា ទំនាក់ទំនងរបស់មនុស្សជាមួយព្រះរបស់គេ គឺហួសពីច្បាប់ដែលមនុស្ស បង្កើតទៅទៀត ហើយសិទ្ធិខាងផ្លូវចិត្តរបស់គេ គឺមិនអាចដកចេញបាន ឡើយ...។ គឺជាគោលការណ៍ដែលមានមកពីកំណើត ដែលគ្មានអ្វីអាច បំបាត់ឱ្យសូន្យបានឡើយ»។
ដំណឹងក៏បានឮសុសសាយទៅដល់អឺរ៉ុប នៅក្នុងទឹកដីដែលមនុស្ស គ្រប់រូបអាចគាប់ចិត្តនឹងផលផ្លែនៃពលកម្មរបស់ខ្លួន ហើយនិងស្តាប់តាម សតិសម្បជញ្ញៈរបស់ខ្លួន។ មនុស្សរាប់ពាន់នាក់បានប្រមូលគ្នាមកឯដែនដី ថ្មី។ ម្ភៃឆ្នាំបន្ទាប់ពីបានជាន់លើទឹកដីជាលើកដំបូងនាក្រុងផ្លាយម៉ៅមក (១៦២០) មានពួកធម្មយាត្រារាប់ពាន់មកតាំងទីលំនៅក្នុងប្រទេសអស់គ្លេស ថ្មី។
«គេមិនបានសុំអ្វីពីដី ក្រៅពីផលដ៏សមគួរនៃការកម្ចាយញើសរបស់ខ្លួនទេ...។ គេបានស៊ូទ្រាំនឹងភាពខ្វះខាតនៃវាលរហោស្ថានយ៉ាងអត់ធ្មត់ ស្រោច ដើមឈើនៃសេរីភាពដោយទឹកភ្នែករបស់ខ្លួន ហើយនិងដោយញើសដែលចេញពីថ្ងាសរបស់ខ្លួន លុះដើមឈើនោះចាក់ឫសយ៉ាងជ្រៅទៅក្នុងដី»។
សេចក្តីការពារដ៏ពិតប្រាកដនៃជាតិដ៏ឆ្នើម
គេបានបង្រៀនគន្លងធម៌នៃព្រះគម្ពីរក្នុងផ្ទះ សាលា និងវិហារ ផលផ្លែ បានបង្ហាញឱ្យឃើញក្នុងការប្រិតប្រៀន បញ្ញា ភាពបរិសុទ្ធ និងការប្រមាណ។ អស់រយៈពេលរាប់ឆ្នាំ មិនមាននរណាម្នាក់ «ឃើញមនុស្សប្រមឹក ឬឮគេជេរ ប្រមាថគ្នា ឬជួបអ្នកសុំទានឡើយ»១១។ គន្លងធម៌នៃព្រះគម្ពីរគឺជាសេចក្តី ការពារដ៏ពិតប្រាកដនៃជាតិដ៏ឆ្នើម។ អាណានិគមដ៏ទន់ខ្សោយបានលូត លាស់ឡើងទៅជារដ្ឋដ៏ខ្លាំងពូកែ ហើយពិភពលោកបានឃើញនូវភាព ចម្រើននៃ «ព្រះវិហារ ដែលគ្មានសម្តេចប៉ាប និងរដ្ឋដែលគ្មានស្តេច»។ប៉ុន្តែ មនុស្សជាច្រើនទៀតបានចូលមកប្រទេសអាមេរិក ដោយមានគោលបំណងខុសពីពួកធម្មយាត្រា។ ពួកអ្នកដែលស្វែងរកប្រយោជន៍ លោកីយ៍បានកើនឡើងជាលំដាប់។
ពួកអាណានិគមជាន់ដើម អនុញ្ញាតឱ្យតែសមាជិកនៃព្រះវិហារទេ អាចបោះឆ្នោត ឬកាន់តំណែងក្នុងក្រសួងរដ្ឋការ។ គេបានទទួលស្គាល់ វិធានការនេះ ដើម្បីរក្សារដ្ឋឱ្យមានភាពបរិសុទ្ធ ប៉ុន្តែវាបានហុចលទ្ធផលជាសេចក្តីពុករលួយក្នុងព្រះវិហារទៅវិញ។ ភាគច្រើនបានចូលវិហារដោយគ្មាន ចិត្តផ្លាស់ប្រែ។ សូម្បីតែអ្នកធ្វើការបម្រើព្រះ ក៏ល្ងង់ខ្លៅមិនដឹងពីអំណាចនៃព្រះ វិញ្ញាណបរិសុទ្ធដែលបំផ្លាស់បំប្រែជាថ្មីដែរ។ ចាប់ពីជំនាន់នៃអធិរាជ កុងស្តង់ទីនមកទល់ឥឡូវ ការខិតខំកសាងព្រះវិហារដោយជំនួយពីរដ្ឋ មើល ទៅដូចជានាំលោកីយ៍មកឯវិហារ តែតាមពិតនាំវិហារឱ្យរឹតតែជិតលោកីយ៍ទៅវិញទេ។
វិហារប្រូតេស្តង់នៃប្រទេសអាមេរិក និងវិហារខ្លះទៀតក្នុងទ្វីបអឺរ៉ុប ផងដែរ ពុំបានបោះជំហានទៅមុខតាមផ្លូវនៃការកែទម្រង់នោះទេ។ ភាគ ច្រើន ដូចជាពួកជូវក្នុងជំនាន់ព្រះគ្រីស្ទ ឬពួកកាតូលិករ៉ូមក្នុងជំនាន់លោក លូធើរនោះដែរ ពួកគេបានស្កប់ចិត្តនឹងជឿអ្វីដែលជីដូនជីតាគេជឿ ប៉ុណ្ណោះ។ នៅតែមានកំហុស និងជំនឿអកុសលដដែល។ កំណែទម្រង់ក៏រីងស្ងួតទៅបន្តិចម្តងៗ លុះដល់ស្ទើរតែត្រូវការកែទម្រង់ជាបន្ទាន់ក្នុងវិហារ ប្រូតេស្តង់ ដូចជាក្នុងវិហាររ៉ូមនៅជំនាន់លូធើរដែរ។ នៅតែមានគេគោរព យោបល់របស់មនុស្ស និងគោរពជំនឿអកុសលនៃទ្រឹស្តីរបស់មនុស្សជំនួស ព្រះបន្ទូលរបស់ព្រះ។ មនុស្សមិនអើពើនឹងស្រាវជ្រាវបទគម្ពីរ ម៉្លោះហើយក៏នៅតែឱបក្រសោបគោលលទ្ធិដែលគ្មានមូលដ្ឋានក្នុងព្រះគម្ពីរ។
ឫកឆ្មើងឆ្មៃ និងការខ្ជះខ្ជាយហួសប្រមាណ ត្រូវបានស្ថិតនៅក្រោមសេចក្តីបន្លំនៃសាសនា ហើយក្រុមជំនុំក៏បានពុករលួយទៅ។ ទំនៀមទម្លាប់ដែលនឹងត្រូវបំផ្លាញមនុស្សរាប់លាន់នាក់ បានចាក់ឫសយ៉ាងជ្រៅ។ ក្រុមជំនុំ បានកាន់តាមទំនៀមទម្លាប់ទាំងនេះ ជាជាងមានចិត្តស្កប់ស្កល់នឹង «ជំនឿដែលបានប្រគល់មកពួកបរិសុទ្ធមួយដងជាសម្រេច» វិញ។
ដូច្នេះហើយបានជាគោលការត្រូវបានថោកទាបទៅ ធ្វើឱ្យពួកអ្នកកែទម្រង់រងទុក្ខយ៉ាងធ្ងន់ធ្ងរ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណនឹងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ។ យ៉ូអែល ២:១២-១៣