ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១៤៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ។ កិច្ចការ ១:១១
សេចក្តីសន្យាអំពីដំណើរយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ដើម្បីបញ្ចប់ការងារដ៏ចម្បងនៃសេចក្តីប្រោសលោះ គឺជាខ្លឹមសារនៃព្រះគម្ពីរដ៏ ពិសិដ្ឋ។ តាំងតែពីសួនច្បារអេដែនរហូតមក ពួកកូនចៅនៃជំនឿ បានរង់ចាំ ព្រះអង្គសន្យាដែលនឹងយាងមក ដើម្បីនាំពួកគេត្រឡប់ទៅកាន់លំនៅដ៏ សុខសាន្តដែលគេបានបាត់បង់នោះ។
ហោរាហេណុកជាតំណទីប្រាំពីរ អំពីពួកអ្នកដែលបានរស់នៅក្នុង សួនច្បារអេដែន លោកបានដើរជាមួយព្រះអស់បីសតវត្ស ទាំងប្រកាសថា «មើលព្រះអម្ចាស់ទ្រង់យាងមក នៅកណ្តាលពួកបរិសុទ្ធរបស់ទ្រង់ទាំង សល់សែន ដើម្បីនឹងកាត់ទោសដល់គ្រប់មនុស្សទាំងឡាយ»។ យ៉ូដាស ១៤,១៥។ នៅក្នុងរាត្រីដ៏ឈឺចាប់ លោកយ៉ូបបានឧទានឡើងថា «ខ្ញុំដឹងថា អ្នកដែលប្រោសលោះខ្ញុំ ទ្រង់មានព្រះជន្មរស់នៅ ហើយដល់ជាន់ក្រោយ ទ្រង់នឹងមកឈរនៅលើផែនដី៖...នោះខ្ញុំនឹងបានឃើញព្រះ...ខ្ញុំនេះ នឹង ឃើញដោយខ្លួនខ្ញុំ ពុំមែនអ្នកណាទៀត គឺភ្នែកខ្លួនខ្ញុំនឹងបានឃើញទ្រង់»។ យ៉ូប ១៩:២៥-២៧។ អ្នកកវី និងហោរាទាំងឡាយនៃព្រះគម្ពីរ បានទន្ទឹងចាំ ដំណើរយាងមកនៃព្រះគ្រីស្ទក្នុងពាក្យពេចន៍ដែលដាលឡើងដោយភ្លើង។ «ចូរឱ្យផ្ទៃមេឃមានសេចក្តីអំណរ ហើយឱ្យផែនដីបានរីករាយឡើង...នៅ ចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក គឺទ្រង់យាងមកដើម្បីជំនុំជម្រះផែនដី ទ្រង់នឹងជំនុំជម្រះលោកីយ៍ដោយសេចក្តីសុចរិត ព្រមទាំងសាសន៍ទាំង ប៉ុន្មាន ដោយសេចក្តីពិតត្រង់របស់ទ្រង់»។ ទំនុកតំកើង ៩៦:១១-១៣។
ហោរាអេសាយមានប្រសាសន៍ថា៖ «នៅគ្រានោះគេនឹងពោលថា មើលនេះគឺជាព្រះនៃយើងរាល់គ្នា យើងបានរង់ចាំទ្រង់ ហើយទ្រង់នឹងជួយ សង្គ្រោះយើង នេះគឺជាព្រះយេហូវ៉ា ហើយយើងបានរង់ចាំទ្រង់ យើងនឹង មានចិត្តរីករាយ ហើយត្រេកអរដោយសេចក្តីសង្គ្រោះរបស់ទ្រង់»។ អេសាយ ២៥:៩។
នៅពេលព្រះអង្គសង្គ្រោះហៀបតែនឹងឃ្លាតចេញពីពួកសាវ័ករបស់ ទ្រង់ទៅ ទ្រង់បានកំសាន្តពួកគេដោយមានបន្ទូលថា ទ្រង់នឹងយាងមកម្តង ទៀត៖ «នៅក្នុងដំណាក់ព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន...ខ្ញុំទៅរៀបចំ កន្លែងឱ្យអ្នករាល់គ្នា។ បើខ្ញុំទៅ...ខ្ញុំនឹងត្រឡប់មកវិញ និងទទួលអ្នករាល់គ្នា ទៅឯខ្ញុំ»។ «កូនមនុស្សនឹងមកក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតា បរិសុទ្ធ ទាំងអស់គ្នាមកជាមួយលោក នោះលោកនឹងឡើងគង់លើបល្ល័ង្ក រុងរឿងឧត្តមរបស់លោក រួចគ្រប់ទាំងសាសន៍នឹងត្រូវប្រមូលគ្នានៅចំពោះលោក»។ យ៉ូហាន ១៤:២,៣; ម៉ាថាយ ២៥:៣១,៣២។
ពពួកទេវតាបានប្រាប់ដល់ពួកសិស្សម្តងទៀត នូវសេចក្តីសន្យានៃ ដំណើរយាងមកវិញរបស់ព្រះអង្គថា៖ «ព្រះយេស៊ូវនេះឯងដែលព្រះបាន លើកពីអ្នករាល់គ្នា ឡើងទៅលើស្ថានសួគ៌ទ្រង់នឹងយាងមកវិញតាមបែប ដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ»។ កិច្ចការ ១:១១។ សាវ័កប៉ុលបានបញ្ជាក់ថា៖ «ព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានសំឡេងមហាទេវតា និងត្រែរបស់ ព្រះផង»។ ថែស្សាឡូនីចទី១ ៤:៦។ ហោរានៅកោះប៉ាត់ម៉ុសមានប្រសាសន៍ថា៖ «មើលទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់»។ វិវរណៈ ១:៧។
នោះអំណាចគ្រប់គ្រងដ៏យូរលង់នៃសេចក្តីអាក្រក់នឹងត្រូវរលំបាក់បែក៖ «នគរទាំងប៉ុន្មាននៅលោកីយ៍» នឹង «បានត្រឡប់ជានគររបស់ព្រះ អម្ចាស់នៃយើងរាល់គ្នា និងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់នឹង សោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ វិវរណៈ ១១:១៥។ «ព្រះ អម្ចាស់ព្រះយេហូវ៉ា ទ្រង់នឹងធ្វើឱ្យសេចក្តីសុចរិត និងសេចក្តីសរសើរបានលេចឡើងនៅចំពោះអស់ទាំងសាសន៍យ៉ាងនោះដែរ»។ អេសាយ ៦១:១១។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ ព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលថា ទោះបើយ៉ាងនោះក៏ដោយ ចូរឲ្យឯងរាល់គ្នាវិលមកឯអញ ឲ្យអស់អំពីចិត្តដោយតមអត់ ហើយយំពិលាប ព្រមទាំងសៅសោកឥឡូវនេះចុះ មិនត្រូវឲ្យហែកអាវខ្លួនទេ គឺត្រូវហែកចិត្តវិញ ហើយវិលមកឯព្រះយេហូវ៉ា ជាព្រះនៃឯងចុះ ដ្បិតទ្រង់ប្រកបដោយព្រះគុណនឹងសេចក្តីមេត្តាករុណា ទ្រង់យឺតនឹងខ្ញាល់ ហើយក៏មានសេចក្តីសប្បុរសជាបរិបូរ ទ្រង់មានព្រះហឫទ័យស្តាយដោយត្រូវវាយផ្ចាលគេដែរ។ យ៉ូអែល ២:១២-១៣