ថ្ងៃអង្គារ ទី៨ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១២២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស។ កូរិនថូសទី១ ១:២៧
គាត់បានចូលទៅកាន់ទីក្រុងហ្សឺណែវតែម្នាក់ឯងគត់ ហើយត្រូវបានអនុញ្ញាតឱ្យអធិប្បាយតែពីរលើកប៉ុណ្ណោះ។ ពួកសង្ឃបានកោះហៅគាត់ឱ្យបង្ហាញខ្លួននៅចំពោះក្រុមប្រឹក្សាសាសនាទាំងបង្កប់អាវុធនៅក្នុងចីពរផង ដើម្បីប្តេជ្ញាយកជីវិតគាត់។ ហ្វូងមនុស្សដែលខឹងឆេះឆួលបាននាំគ្នាហ៊ុមព័ទ្ធ មិនឱ្យគាត់រត់រួចអំពីពួកក្រុមប្រឹក្សា ក៏ប៉ុន្តែ វត្តមាននៃពួកចៅក្រម និងកង កម្លាំងទាហានបានមកសង្គ្រោះគាត់។ លុះព្រឹកឡើង មានគេនាំគាត់ឱ្យឆ្លង កាត់បឹងទៅកាន់តំបន់សន្តិសុខ។ ការខិតខំផ្សាយដំណឹងល្អនៅក្រុងហ្សឺណែវ ជាលើកទីមួយរបស់គាត់ ត្រូវបញ្ចប់តែត្រឹមនោះទៅ។
ឧបករណ៍ទន់ខ្សោយម្នាក់ដែលទន់ខ្សោយជាងហ្វារ៉ែល ត្រូវបានជ្រើស រើសសម្រាប់ពុះពារឧបសគ្គជាលើកទីពីរ គឺយុវជនក្មេងដ៏សែនសុភាពមួយ រូប សូម្បីតែអ្នកដែលបានតាំងខ្លួនថាជាមិត្តរបស់អ្នកកែទម្រង់ ក៏ពុំសូវអើពើ នឹងគាត់ដែរ។ តើយុវជននេះអាចធ្វើអ្វីទៅ នៅកន្លែងដែលគេបានបដិសេធហ្វារ៉ែលទៅហើយនោះ? «ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឱ្យអ្នកប្រាជ្ញមានសេចក្តីខ្មាស់វិញ។» កូរិនថូសទី១ ១:២៧។
ហ្វ្រូម៉ង់ដ៏ជាចាងហ្វាងសាលា
ហ្វ្រូម៉ង់ (Froment) បានចាប់ផ្តើមធ្វើការជាចាងហ្វាងសាលារៀន។ សច្ចធម៌ដែលគាត់បានបង្រៀនដល់ពួកសិស្សទាំងឡាយនៅសាលារៀន ក៏ ត្រូវបានយកទៅទន្ទេញចាំមាត់នៅផ្ទះ។ មិនយូរប៉ុន្មាន មាតាបិតាក៏បានចូល មកស្តាប់សេចក្តីពន្យល់ពីព្រះគម្ពីរ។ គម្ពីរសញ្ញាថ្មី និងខិត្តប័ណ្ណត្រូវបានចែកចាយដោយឥតគិតថ្លៃ។ បន្តិចក្រោយមកអ្នកធ្វើការនេះ ក៏ត្រូវគេបង្ខំឱ្យ ភៀសខ្លួនចេញដែរ ប៉ុន្តែ សេចក្តីពិតដែលគាត់បានបង្ហាត់បង្រៀន បានស្ថិតជាប់នៅក្នុងគំនិតរបស់បណ្តាជន។ លទ្ធិកែទម្រង់ត្រូវបានបណ្តុះរួចទៅហើយ។ អ្នកអធិប្បាយបានត្រឡប់មកវិញ ហើយនៅទីបំផុត ការថ្វាយបង្គំ ជារបៀបប្រូតេស្តង់ ក៏បានស្ថាបនាឡើងនៅក្រុងហ្សឺណែវ។
ទីក្រុងបានប្រកាសចង់បានលទ្ធិកែទម្រង់រួចទៅហើយ នៅពេល ខាលវិនចូលដល់ខ្លោងទ្វារ។ គាត់បានធ្វើដំណើរទៅកាន់ក្រុងបេសុល តែ ត្រូវគេបង្ខំឱ្យវាងកាត់ក្រុងហ្សឺណែវវិញ។
ក្នុងទស្សនកិច្ចនេះ ហ្វារ៉ែលបានឃើញស្នាព្រះហស្តរបស់ព្រះ។ ទោះបីក្រុងហ្សឺណែវបានទទួលទម្រង់ជំនឿថ្មីហើយក្តី កិច្ចការនៃការអប់រំឡើងវិញត្រូវការការលត់ដំនៅក្នុងចិត្ត ដោយព្រះចេស្តានៃព្រះវិញ្ញាណ បរិសុទ្ធ ពុំមែនដោយក្រឹត្យនៃក្រុមប្រឹក្សាឡើយ។ នៅពេលដែលបណ្តាជននៃក្រុងហ្សឺណែវបំបរបង់អាជ្ញាធររ៉ូមចោល ពួកគេពុំបានលះបង់នូវបាបកម្មដែលបានរាលដាលកាលនៅក្រោមអំណាចរ៉ូមនៅឡើយទេ។
ដោយនូវព្រះនាមព្រះ ហ្វារ៉ែលបានអំពាវនាវដ៏ឱឡារិកដល់យុវជនផ្សាយដំណឹងល្អ ឱ្យនៅធ្វើការនៅទីនោះសិន។ ប៉ុន្តែ ខាលវិនបានដកថយ ទាំងភ័យខ្លាច។ គាត់បានរួញអំពីការទាក់ទងជាមួយវិញ្ញាណក្លាហានហិង្សា នៃបណ្តាជនហ្សឺណែវ។ គាត់ប្រាថ្នាដកខ្លួន រកទីកន្លែងស្ងាត់សម្រាប់រៀន សូត្រ ហើយតាមរយៈសារព័ត៌មាន គាត់អាចពន្យល់ណែនាំ និងកសាងក្រុម ជំនុំឡើង។ ប៉ុន្តែ គាត់ពុំហ៊ានបដិសេធឡើយ ព្រោះហាក់ដូចជា «ព្រះហស្ត ព្រះបានឈោងចុះពីស្ថានសួគ៌ មកចាប់គាត់ជាប់ ហើយដាក់គាត់នៅនឹងកន្លែង ដែលគាត់អន្ទះសាចង់ចាកចេញដោយពុំអាចតវ៉ាបាន»។
ផ្គរនៃកំហឹងស្អប់ខ្ពើម
កំហឹងស្អប់ខ្ពើមរបស់ប៉ាប បានលាន់រំពងទាស់នឹងក្រុងហ្សឺណែវ។ តើទីក្រុងដ៏តូចនេះអាចទប់ទល់នឹងសម្តេចប៉ាបដ៏ខ្លាំងពូកែ ដែលបានបង្ខំពួក ស្តេច និងពួកអធិរាជឱ្យឱនចុះចូលដោយរបៀបណា?
ជ័យជម្នះទី១របស់ពួកកែទម្រង់បានកន្លងទៅ រ៉ូមបានប្រមូលផ្តុំ កម្លាំងថ្មី ដើម្បីសម្រេចនូវការបំផ្លាញបង់។ ប្រព័ន្ធនៃក្រុមជេស៊ួត ក៏ត្រូវបាន បង្កើតឡើង* ដែលជាពួកមនុស្សឃោរឃៅបំផុត គ្មានចេះក្រែងរអែង និងពោរពេញទៅដោយអំណាចលើអស់ទាំងជើងឯករបស់លទ្ធិកាតូលិករ៉ូម។ ដោយព្រោះសេចក្តីស្រឡាញ់តាមរបៀបធម្មជាតិបានស្លាប់ និងសម្បជញ្ញៈ បានស្ពឹកទៅ ពួកនេះពុំស្គាល់ច្បាប់ទម្លាប់ ឬចំណងមេត្រីអ្វីឡើយ គឺធ្វើតាម តែបទបញ្ជាតែប៉ុណ្ណោះ។
ដំណឹងល្អរបស់ព្រះគ្រីស្ទ បានធ្វើឱ្យពួកអ្នកខ្ជាប់ខ្ជួន ទ្រាំទ្រនូវការ ឈឺចាប់ មិនរសាយចិត្តដោយព្រោះភាពត្រជាក់ ភាពអត់ឃ្លាន ភាពលំបាក វេទនា ឬភាពទ័លក្រ ហើយឱ្យពួកគេលើកស្ទួយសេចក្តីពិតនៅចំពោះមុខ ខ្នេោះឃ្នាង គុកក្នុងដី ហើយនិងបង្គោលពិឃាត។ ជេស៊ួតនិយម បានបំពាក់បំប៉នពួកបរិស័ទរបស់ខ្លួន ដោយលទ្ធិងប់ងុល ដែលធ្វើឱ្យពួកគេអាចទ្រាំទ្រនូវគ្រោះកាចទាំងឡាយ ហើយនិងដើម្បីប្រឆាំងនឹងអំណាចនៃសេចក្តីពិត ដោយគ្រប់ទាំងអាវុធនៃការបោកបញ្ឆោត។ គ្មានឧក្រិដ្ឋកម្មណាធំហួសពេក គ្មានការបោកបញ្ឆោតណាថោកទាបហួសពេក ឬក៏គ្មានការបន្លំខ្លួនណា ពិបាកហួសពេក ដែលពួកគេធ្វើពុំបាននោះឡើយ។ គោលដៅនៃការហាត់ រៀនរបស់ពួកគេ គឺដើម្បីរំលំលទ្ធិប្រូតេស្តង់ ហើយស្ថាបនាឡើងវិញនូវឧត្តមភាពកាតូលិក។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ។ សុភាសិត ២៧:៦