ថ្ងៃពុធ ទី៩ ខែមិថុនា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក១២៣
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ការបង្ហើយអ្វីៗ នោះវិសេសជាងចាប់ផ្តើមការទៅទៀត ហើយដែលមានចិត្តអត់ធ្មត់ នោះវិសេសជាងមានចិត្តអំនួតដែរ។ សាស្តា ៧:៨
ពួកគេបានស្លៀកដណ្តប់ដោយសភាពស្រគត់ស្រគំ ធ្វើដំណើរទៅសួរសុខទុក្ខតាមមន្ទីរឃុំឃាំង និងមន្ទីរពេទ្យ ថែទាំអ្នកជំងឺនិងអ្នកក្រ ព្រម ទាំងយកព្រះនាមរបស់ព្រះយេស៊ូវ មកដាក់លើខ្លួនដើរចុះឡើងធ្វើការល្អ។ ប៉ុន្តែនៅក្រោមអាការៈខាងក្រៅដែលគ្មានកន្លែងបន្ទោសបាននេះ ជារឿយៗតែងតែបង្កប់គោលបំណងឧក្រិដ្ឋ និងគោលបំណងពោរពេញទៅដោយ ពឹសពុល។
មធ្យោបាយនៃគោលការសំខាន់របស់បទបញ្ជាគឺ បើទ័ល មិនត្រូវ ទៀងត្រង់ឡើយ។ គេបានអបអរនឹងអំពើភូតភរ លួចប្លន់ កុហកបញ្ឆោត និង ឃាតកម្ម ឱ្យតែអំពើទាំងនោះហុចផលប្រយោជន៍ដល់វិហារ។ នៅក្រោមការ ក្លែងបន្លំខ្លួន ពួកជេស៊ួតបានវែកផ្លូវចូលទៅកាន់តំណែងរដ្ឋឡើងទៅជាអ្នក ផ្តល់ឱវាទឱ្យពួកស្តេច ព្រមទាំងកែច្នៃច្បាប់របស់ប្រទេសជាតិទៀតផង។ ពួកគេបានធ្វើជាអ្នកបម្រើ ដើម្បីតាមដានចៅហ្វាយរបស់ខ្លួន។ ពួកគេបាន ស្ថាបនាវិទ្យាល័យ សម្រាប់ពួកព្រះអម្ចាស់ និងពួកខ្ពង់ខ្ពស់ ហើយនិង សាលារៀនសម្រាប់ជនសាមញ្ញ។ កូនក្មេងដែលមានមាតាបិតាជាប្រូតេស្តង់ត្រូវបានទាក់ទាញឱ្យទៅគោរពសាសនាពិធីរបស់ប៉ាប។ ម៉្លោះហើយសេរីភាព ដែលបិតាទាំងឡាយបានទទួលដោយការបង្ហូរឈាម ត្រូវបានក្បត់ដោយ កូនរបស់ខ្លួនវិញ។ ទីណាដែលពួកជេស៊ួតបានទៅដល់ ទីនោះតែងតែមានការរស់ឡើងវិញនូវលទ្ធិកាតូលិកនិយម។
ដើម្បីធ្វើឱ្យរឹតតែមានអំណាចខ្លាំងថែមទៀត គេបានចេញសារាចរ មួយឱ្យស្ថាបនាឡើងវិញនូវសាលាក្តីដាក់ទារុណកម្មសួរចម្លើយ។ សាលាក្តីដ៏អាក្រក់នេះត្រូវបានតាំងឡើងម្តងទៀតដោយពួកអ្នកច្បាប់កាតូលិក ហើយ អំពើឃោរឃៅដ៏តក់ស្លុតបំផុត ត្រូវបានកើតផ្ទួនៗឡើងវិញនៅក្នុងគុកងងឹត សម្ងាត់។ នៅក្នុងស្រុកជាច្រើន មានមនុស្សទាំងពាន់ៗ ដែលជាពន្លកសំខាន់ របស់ប្រទេសជាតិជាជនប្រកបដោយបញ្ញាឈ្លាសវៃ និងមានការអប់រំខ្ពង់ខ្ពស់ បំផុត ត្រូវបានស្លាប់រង្គាល ឬក៏ត្រូវគេបង្ខំឱ្យភៀសខ្លួនទៅកាន់ស្រុកដទៃ។
ជោគជ័យដល់លទ្ធិកែទម្រង់
ទាំងនោះហើយជាមធ្យោបាយដែលរ៉ូមបានអំពាវនាវឱ្យពន្លត់លទ្ធិកែទម្រង់ ហើយរំដោះឡើងវិញនូវភាពល្ងង់ខ្លៅ និងជំនឿអកុសលនៃយុគងងឹត។ ប៉ុន្តែនៅក្រោមព្រះពរព្រះ និងការងាររបស់ជនថ្លៃថ្នូរដែលទ្រង់បានលើក ឡើងឱ្យបន្តពីលូធើរ លទ្ធិប្រូតេស្តង់និយមនឹងពុំត្រូវបានរលំឡើយ។ គឺនឹង មិនជំពាក់កម្លាំងទៅលើកងទ័ពនៃពួកស្តេចឡើយ។ ប្រទេសជាតិដ៏ទន់ ខ្សោយ និងរាបទាបបានក្លាយជាគ្រឹះដ៏មាំមួួន៖ គឺក្រុងហ្សឺណែវដ៏តូចល្អិត គឺ ប្រទេសហូឡង់ដែលត្រដរននះននាលជាមួយអំណាចជិះជាន់នៃប្រទេស អេស្ប៉ាញ គឺប្រទេសស្វ៊ីសដ៏ខ្សោះកក្រោះគ្មានជីវជាតិ ដែលដណ្តើមបាន ជ័យជម្នះឱ្យលទ្ធិកែទម្រង់។
ជិតសាមសិបឆ្នាំខាលវិនបានធ្វើការនៅហ្សឺណែវ សម្រាប់ការជឿនលឿននៃលទ្ធិកែទម្រង់ទូទាំងទ្វីបអឺរ៉ុប។ ដំណើរការ ឬគោលលទ្ធិរបស់គាត់ ពុំមែនថាមិនមានកំហុសសោះនោះទេ។ ប៉ុន្តែគាត់គឺជាឧបករណ៍ក្នុងការផ្សាយ សេចក្តីពិតដែលមានសារៈសំខាន់ពិសេស ដើម្បីយកលទ្ធិប្រូតេស្តង់និយម មកទប់ទល់នឹងជំនោរនៃលទ្ធិកាតូលិកនិយមដែលបក់បោកមកវិញយ៉ាង ឆាប់រហ័ស ហើយនិងដើម្បីលើកតម្កើងវិហារដែលមានទម្រង់ថ្មី ឱ្យមានជីវិត សាមញ្ញនិងបរិសុទ្ធ។
ចេញពីហ្សឺណែវ មានក្រដាសផ្សាយនិងពួកគ្រូនាំគ្នាចេញទៅផ្សព្វ ផ្សាយគោលលទ្ធិកែទម្រង់។ មកដល់ចំណុចនេះ ពួកអ្នកដែលត្រូវគេបៀតបៀននៅអស់ទាំងស្រុក បាននាំគ្នាស្វែងរកសេចក្តីណែនាំ និងការលើកទឹក ចិត្ត។ ទីក្រុងរបស់ខាលវិន បានក្លាយទៅជាទីជ្រកកោនសម្រាប់ពួកកែទម្រង់ ពីទ្វីបអឺរ៉ុបខាងលិចទាំងអស់ដែលគេតាមសម្លាប់។ គេបានទទួលស្វាគមន៍ ពួកគេ ព្រមទាំងបានទទួលការថែទាំដោយឥតមានហ្មងឡើយ ហើយបន្ទាប់ពីរកលំនៅស្ថាននៅទីនេះឃើញហើយ ពួកគេបានចែកចាយដល់ទីក្រុង ដែលចិញ្ចឹមគេនោះដោយជំនាញ តម្រិះវិជ្ជា និងសេចក្តីគោរពសាសនា។ លោក ចន ណក្ស ពួកកែទម្រង់ជនជាតិអេកូស (Scot) ដ៏ក្លាហាន ពួកគ្រីស្ទាន សុទ្ធសាធនៃប្រទេសអង់គ្លេសជាច្រើន ពួកប្រូតេស្តង់នៃប្រទេសហូឡង់ និង អេស្ប៉ាញ ព្រមទាំងពួកហ៊ូកូណូនៃប្រទេសបារាំង បាននាំគ្នាយកចង្កៀងនៃ សេចក្តីពិតពីហ្សឺណែវ ទៅបំភ្លឺដល់ភពងងឹតនៅក្នុងមាតុភូមិរបស់ខ្លួន។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ។ សុភាសិត ២៧:៦