ថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិត ជំពួក៤
សេចក្តីសន្និដ្ឋានដ៏អស្ចារ្យ
កាលដើមដំបូង លោកមិល្លើរពុំបាននឹងស្មានថាវាអាចសម្រេច សេចក្តីទៅជាដូច្នេះសោះ។ ខ្លួនគាត់ ផ្ទាល់ មើលទៅលទ្ធផលនៃការសុើប អង្កេតរបស់គាត់ ដូចជាមិនអស្ចារ្យអ្វីទេ។ ប៉ុន្តែ ភ័ស្តុតាងនៃបទគម្ពីរ ឃើញថាច្បាស់ពន់ពេករកទុកចោលដោយឡែកពុំបាន។
នៅឆ្នាំ១៨១៨ គាត់បានជឿជាក់ច្បាស់ថា នៅក្នុងអំឡុងពេល ប្រហែល២៥ឆ្នាំទៀត ព្រះគ្រីស្ទនឹងលេចមករំដោះរាស្ត្រទ្រង់។ «ខ្ញុំពុំចាប់ត្រូវ ការនិយាយទេ» មិល្លើរមានប្រសាសន៍ «ពីអំណរក្នុងចិត្តខ្ញុំ ក្នុងទស្សនៈនៃ អនាគតដ៏រីករាយ ឬពីការទន្ទឹងចាំដ៏អន្ទះអន្ទែងនៃព្រលឹងខ្ញុំ ដើម្បីចូលរួមក្នុងអំណរនៃអ្នកដែលបានប្រោសលោះ...ឱ សេចក្តីពិតលេចចេញមកអីក៏ច្បាស់ និងរុងរឿងម៉្លេះហ្ន៎!...»
«ខ្ញុំមានការចំបែងចិត្តជាខ្លាំង ស្តីពីភារកិច្ចរបស់ខ្ញុំទៅដល់ពិភពលោក ដោយសារតែភ័ស្តុតាងនេះ»៤។ គាត់មានអារម្មណ៍ថា ភារកិច្ចរបស់គាត់គឺ ដើម្បីចែកចាយដល់អ្នកដទៃនូវពន្លឺដែលគាត់បានទទួល។ គាត់បានដឹងជា មុនថានឹងមានការប្រឆាំងពីពួកអ្នកឥតព្រះក្នុងខ្លួន ប៉ុន្តែ គាត់ទុកចិត្តថា អស់ទាំងអ្នកគ្រីស្ទាននឹងអរសប្បាយក្នុងសេចក្តីសង្ឃឹមនៃការជួបព្រះអង្គ សង្គ្រោះជាមិនខាន។ គាត់បានអល់អែកនឹងបង្ហាញសេចក្តីសង្ឃឹមនៃការ រំដោះដ៏រុងរឿង ដែលនឹងត្រូវបានសម្រេចយ៉ាងឆាប់ៗនេះ ព្រោះក្រែងលោ ខុស ហើយនាំគេឱ្យវង្វេង។ ដូច្នេះ គាត់ក៏ពិនិត្យឡើងវិញ ហើយពិចារណាយ៉ាងប្រយ័ត្នប្រយែងនូវគ្រប់ទាំងសេចក្តីពិបាកយល់ទាំងប៉ុន្មានដែលលេច ដល់គំនិតគាត់។ បន្ទាប់ពី ចំណាយពេលអស់ប្រាំឆ្នាំ គាត់បានជឿច្បាស់ថា ស្ថានភាពរបស់គាត់គឺមានភាពត្រឹមត្រូវពិត។
«ចូរទៅប្រាប់ដល់ពិភពលោក»
«នៅពេលខ្ញុំប្រកបកិច្ចការរបស់ខ្ញុំ» គាត់បានមានប្រសាសន៍ «ប្រយោគ នេះបានឮនៅក្នុងត្រចៀកខ្ញុំជានិច្ច គឺ ‘ចូរទៅប្រាប់ពិភពលោកពីសេចក្តី គ្រោះថ្នាក់របស់គេ‘។ ខនេះនៅអណ្តែតក្នុងចិត្តខ្ញុំជាប់៖ ‘កាលណាអញប្រាប់ដល់មនុស្សអាក្រក់ថា ឱមនុស្សអាក្រក់អើយ ឯងនឹងត្រូវស្លាប់ជាពិត តែឯងមិនពន្យល់ប្រាប់មនុស្សអាក្រក់នោះទេ ដូច្នេះមនុស្សអាក្រក់នោះនឹងស្លាប់ ក្នុងអំពើទុច្ចរិតរបស់ខ្លួនមែន តែអញនឹងទាមទារឈាមវាពីដៃឯងវិញ‘។ ខ្ញុំ គិតថា ប្រសិនបើអាចព្រមានមនុស្សទុច្ចរិតបាន នោះពួកគេជាច្រើននឹងប្រែ ចិត្ត តែបើមិនព្រមានគេទេ ខ្ញុំប្រហែលជាអ្នករ៉ាប់រងលើឈាមគេហើយ»។ ពាក្យទាំងនោះកាន់តែលេចឡើងម្តងហើយម្តងទៀតក្នុងចិត្តគាត់៖ «ចូរទៅ ប្រាប់ដល់ពិភពលោក តែអញនឹងទារឈាមវាពីដៃឯងវិញ»៥។ គាត់បាន រង់ចាំអស់រយៈកាលប្រាំបួនឆ្នាំ បន្ទុកនៅតែសង្កត់លើខ្លួនគាត់ តែលុះដល់ឆ្នាំ ១៨៣១ គាត់បានថ្លែងប្រាប់មូលហេតុនៃជំនឿរបស់គាត់ក្នុងទីសាធារណៈជា លើកដំបូង។
គាត់មានអាយុហាសិបឆ្នាំហើយ មិនធ្លាប់និយាយក្នុងទីសាធារណៈ ទេ តែសេចក្តីព្យាយាមរបស់គាត់បានហុចលទ្ធផលល្អ។ សេចក្តីអធិប្បាយ ទីមួយរបស់គាត់ បានធ្វើឱ្យមនុស្សភ្ញាក់ពីសាសនា។ មានដប់បីគ្រួសារ លើកលែងតែពីរនាក់ចេញ បានប្រែចិត្តជឿ។ គេបានបង្ខំគាត់ឱ្យទៅ អធិប្បាយនៅកន្លែងផ្សេងទៀត ហើយអ្នកមានបាបបានប្រែចិត្តនៅស្ទើរតែ គ្រប់កន្លែង។ ពួកគ្រីស្ទានបានមានចិត្តក្តុកក្តួលនឹងការឧទ្ទិសទៅរកព្រះកាន់តែខ្លាំងឡើង ហើយអ្នកកាន់ជំនឿទេពនិយម និងអ្នកមិនជឿ ត្រូវបានគេនាំឱ្យស្គាល់សេចក្តីពិតនៃព្រះគម្ពីរ។ ការផ្សាយរបស់គាត់បានរំជួលចិត្តគំនិត សាធារណជន និងបញ្ឈប់ភាពឈ្លក់នឹងលោកីយ៍ និងភាពត្រេកត្រអាល នៅសម័យនោះ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើងក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី។ ដានីយ៉ែល ១២:១