ថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិត ជំពួក៥
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ហើយពួកអ្នកដែលដេកលក់នៅក្នុងធូលីដី និងភ្ញាក់ឡើងវិញជាច្រើន គឺខ្លះឲ្យបានជីវិតរស់នៅអស់កល្បជានិច្ច និងខ្លះឲ្យបានសេចក្តីអាម៉ាស់ខ្មាស ហើយឲ្យបានជាទីខ្ពើមឆ្អើម នៅអស់កល្បជានិច្ចវិញ។ ដានីយ៉ែល ១២:២
ក្នុងកន្លែងជាច្រើន ព្រះវិហារស្ទើរតែគ្រប់គណៈបានបើកចំហរដល់គាត់ ហើយការអញ្ជើញទាំងនោះច្រើនតែមកពីគ្រូគង្វាល។ ក្បួនរបស់គាត់ មួយ គឺមិនអធិប្បាយក្នុងកន្លែងណាដែលគេមិនអញ្ជើញ ប៉ុណ្ណឹងហើយសំណូមពរចេះតែធ្លាក់មករហូតដល់តបវិញពុំបាន ហើយត្រូវបដិសេធអស់ ពាក់កណ្តាល។ មនុស្សជាច្រើនបានជឿដល់ភាពច្បាស់លាស់ និងដល់ការយាងមករបស់ព្រះគ្រីស្ទដែលជិតមកដល់ និងសេចក្តីត្រូវការរៀបចំខ្លួន របស់គេ។ នៅក្នុងទីក្រុងធំៗខ្លះ អ្នកជួញគ្រឿងស្រវឹងបានយកហាងលក់ដូរធ្វើជាកន្លែងប្រជុំ។ បន្ទប់លេងល្បែងត្រូវបានបំបែកចោល។ អ្នកមិនជឿ ហើយ សូម្បីតែមនុស្សឥតសីលធម៌ជាទីបំផុត ក៏បានផ្លាស់ប្រែដែរ។ ការប្រជុំ អធិស្ឋានបានធ្វើឡើងដោយគណៈផ្សេងៗ ស្តើរតែរាល់ម៉ោង អ្នកជំនួញជួប ប្រជុំនៅថ្ងៃត្រង់ ដើម្បីអធិស្ឋាន និងសរសើរព្រះ។ ឥតមានការរំជើបរំជួល ហួសហេតុទេ។ ការងាររបស់គាត់ ដូចជាពួកអ្នកកែទម្រង់ពីដើមដែរ គឺតម្រង់ ទៅរកការប្រាប់ឱ្យអ្នកមានយោបល់បានជឿ និងធ្វើឱ្យស្មារតីភ្ញាក់រលឹកឡើង ជាជាងរំជួលមនោសញ្ចេតនា។
ក្នុងឆ្នាំ១៨៣៣ លោកមិល្លើរបានទទួលសញ្ញាបត្រអធិប្បាយពីព្រះ វិហារបាបទីស្ទ។ គ្រូគង្វាលមួយចំនួនធំក្នុងគណៈគាត់បានទទួលស្គាល់ កិច្ចការរបស់គាត់ ហើយគាត់បានបន្តការងារនេះគឺដោយការយល់ព្រមជា ផ្លូវការរបស់ពួកគេ។ គាត់បានធ្វើដំណើរ និងផ្សព្វផ្សាយឥតឈប់ឈរ ហើយ ឥតដែលមានប្រាក់ចំណូលគ្រប់គ្រាន់ ដើម្បីនឹងដោះស្រាយប្រាក់ចំណាយនៃការធ្វើដំណើរទៅទីកន្លែងដែលគេអញ្ជើញទេ។ ដូច្នេះ កិច្ចការសាធារណៈ របស់គាត់ ត្រូវបានពឹងពាក់យ៉ាងធ្ងន់ទៅលើទ្រព្យសម្បត្តិរបស់គាត់។
«ផ្កាយនឹងធ្លាក់» មក
ក្នុងឆ្នាំ១៨៣៣ សញ្ញាចុងក្រោយបានលេចឡើង ដែលបានសន្យាដោយព្រះអង្គសង្គ្រោះថាជាសញ្ញានៃការយាងមកជាលើកទីពីរ៖ «ផ្កាយនឹង ធ្លាក់ចុះពីលើមេឃ»។ ហើយយ៉ូហាននៅក្នុងគម្ពីរវិវរណៈបានថ្លែងថា៖ «ផ្កាយនៅលើមេឃក៏ធ្លាក់មកលើផែនដី ដូចជាដើមល្វាដែលត្រូវខ្យល់ធំ គ្រវាត់បណ្តាច់ផ្លែខ្ចីចោលចេញ»។ ម៉ាថាយ ២៤:២៩; វិវរណៈ ៦:១៣។ ទំនាយនេះបានសម្រេចយ៉ាងអស្ចារ្យ ក្នុងការធ្លាក់អាចម៍ផ្កាយដូចជាភ្លៀង មួយមេយ៉ាងធំ នៅថ្ងៃទី១៣ ខែវិច្ឆិកា ១៨៣៣ ដែលជាការសម្តែងដ៏អស្ចារ្យ និងដ៏យូរបំផុតក្នុងកំណត់ប្រវត្តិសាស្ត្រ។ «មិនដែលមានភ្លៀងធ្លាក់ខ្លាំងជាងអាចម៍ផ្កាយធ្លាក់មកលើផែនដីទេ ពីទិសខាងកើត ខាងលិច ខាងជើង និង ខាងត្បូង គឺដូចគ្នាទាំងអស់។ ក្នុងពាក្យមួយម៉ាត់ ផ្ទៃមេឃទាំងមូលហាក់បី ដូចជាធ្វើចលនា...ពីម៉ោងពីរព្រឹករហូតដល់ថ្ងៃត្រង់ មេឃស្ងាត់ជ្រងំហើយ ឥតពពក ភ្លើងភ្លឺចិញ្ចែងចិញ្ចាចបានជះមកឥតឈប់ឈរក្នុងផ្ទៃមេឃទាំងមូល»៦។ «វាហាក់បីដូចជាហ្វូងផ្កាយទាំងមូល បានប្រមូលគ្នាមកចំណុចមូួូយ ហើយបាញ់ចុះក្រោមព្រមៗគ្នា ដោយមានល្បឿននៃផ្លេកបន្ទោរ ដល់គ្រប់ ផ្នែកនៃជើងមេឃ។ តែមិននឿយហត់សោះ ផ្កាយរាប់ពាន់បានធ្លាក់យ៉ាង រហ័សបន្តបន្ទាប់គ្នា ដូចជាបង្កើតសម្រាប់បុណ្យទាន»៧។ «ប្រៀបដូច នឹង ដើមល្វាផ្លែវា នៅពេលត្រូវបានបក់បោកដោយព្យុះដ៏ខ្លាំងដូច្នោះ គួរឱ្យ អស្ចារ្យពន់ពេកណាស់»។
នៅក្នុង ទស្សនាវដ្តីនៃពាណិជ្ជកម្ម (Journal of Commerce) ប្រចាំរដ្ឋ ញូយ៉ក ថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ១៨៣៣ មានអត្ថបទដ៏វែងមួយស្តីពីបាតុភូតនេះ ថា៖ «គ្មានទស្សនៈវិទូ ឬនិស្សិតណាបានប្រាប់ ឬចុះទុកព្រឹត្តិការណ៍ ដូចបាន កើតឡើងពីម្សិលមិញនេះទេ។ ប៉ុន្តែ ហោរាម្នាក់បានទាយយ៉ាងច្បាស់កាលពីមួយពាន់ប្រាំបីរយឆ្នាំមុន ប្រសិនបើយើងយល់ពាក្យថាផ្កាយធ្លាក់ មានន័យ ថាផ្កាយមែនទែនធ្លាក់មកពីលើមេឃនោះ»។
នេះហើយជាការសម្តែងសញ្ញាចុងក្រោយបំផុតអំពីសញ្ញាទាំងឡាយនៃការយាងមករបស់ទ្រង់។ ព្រះយេស៊ូវបានប្រាប់ទៅពួកសាវ័កថា៖ «កាល ណាឃើញការទាំងនេះកើតមក លោកជិតមកដល់ហើយ ក៏នៅមាត់ទ្វារ ផង»។ ម៉ាថាយ ២៤:៣៣។ មនុស្សជាច្រើនដែលបានឃើញផ្កាយធ្លាក់ បានគិតថាវាជាដំណឹងនៃការវិនិច្ឆ័យដែលនឹងមកដល់។
នៅឆ្នាំ១៨៤០ ការសម្រេចបទទំនាយដ៏អស្ចារ្យមួយទៀតបានរំជើប រំជួលមនុស្សគ្រប់ទីកន្លែង។ ពីរឆ្នាំកន្លងទៅនោះ លោកយូសាយ លិច (Josiah Litch) បានបោះពុម្ភការបើកសម្តែងនៃវិវរណៈជំពូក៩ ទាយពីការ រលំនៃអាណាចក្រអូថូម៉ែន «ក្នុងឆ្នាំ១៨៤០ក្នុងខែសីហា»។ ពីរបីថ្ងៃមុននឹង ទំនាយបានសម្រេច គាត់បានសរសេរថា៖ «វានឹងកើតឡើងពិតនៅថ្ងៃទី១១ សីហា គ.ស.១៨៤០ ជាថ្ងៃដែលអំណាចអូថូម៉ែនក្នុងក្រុងខន់ស្តិនធិនូភល នឹងប្រហែលបាក់បែក»។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្តីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា និងសេចក្តីអាណិតអាសូរពោរពេញដែរ។ យ៉ាកុប ៥:១១