ថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិត ជំពួក៧
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ចូររក្សាចិត្ត ដោយអស់ពីព្យាយាម ដ្បិតអស់ទាំងផលនៃជីវិត សុទ្ធតែចេញពីក្នុងចិត្តមក។ សុភាសិត ៤:២៣
អ្នកសង្ស័យ និងអ្នកមិនជឿ
ព្រះគ្រីស្ទបានថ្លែងថា ដូចជាមនុស្សនៅជំនាន់លោកណូអេ «ឥត បានដឹងខ្លួន...ទាល់តែទឹកជន់ឡើងយកគេទាំងអស់គ្នាទៅ នោះដល់កាល ណាកូនមនុស្សមក ក៏គេនឹងបានដូច្នោះដែរ»។ ម៉ាថាយ ២៤:៣៩។ នៅពេលអ្នកអះអាងខ្លួនថាជារាស្ត្ររបស់ព្រះ កំពុងរួបរួមនឹងពិភពលោក ហើយនៅ ពេលភាពសម្បូររុងរឿងនៃផែនដី ក្លាយទៅជាភាពសម្បូររុងរឿងនៃព្រះវិហារ ហើយនិងនៅពេលមនុស្សទាំងអស់មើលទៅអនាគត ដែលចម្រើនលូត លាស់រាប់ឆ្នាំនៅផែនដី នោះទីបំផុតនៃសេចក្តីសង្ឃឹមរបស់គេ នឹងបានដូចជាផ្លេកបន្ទោរជះពន្លឺយ៉ាងរហ័សយ៉ាងនោះដែរ។ ដូចជាព្រះបានបញ្ជូនអ្នក បម្រើទ្រង់ទៅព្រមានពីទឹកជំនន់ដែលនឹងមកដល់ ទ្រង់ក៏បញ្ជូនអ្នកនាំសារដែលបានជ្រើសរើសដើម្បីប្រាប់ឱ្យគេដឹងពីការជិតមកដល់នៃការជំនុំជម្រះចុងក្រោយដែរ។ ហើយដូចជាការលេងសើចក្នុងជំនាន់លោកណូអេ ដើម្បី ចំអកដល់ការទស្សន៍ទាយរបស់អ្នកផ្សាយនៃសេចក្តីសុចរិតនោះ ក្នុងជំនាន់ លោកមិល្លើរ មនុស្សជាច្រើនដែលអះអាងថាជារាស្ត្ររបស់ព្រះ ក៏បានចំអក ដល់ពាក្យព្រមានដែរ។
គ្មានភ័ស្តុតាងជាក់ស្តែងណាទៀត ដែលបង្ហាញថាក្រុមជំនុំបាន ឃ្លាតចាកពីព្រះ ជាងគំនិតអាក្រក់ដែលបានរំជួលដោយដំណឹងពីស្ថានសួគ៌ នេះឡើយ។
អ្នកដែលបានទទួលស្គាល់គោលលទ្ធិនៃការយាងមកនៃព្រះគ្រីស្ទ ស៊ូទ្រាំទៀតលែងបាន។ «អ្វីៗនៃភាពអស់កល្ប បានលេចមកគេដូចជា ពិតៗ។ ស្ថានសួគ៌បាននៅជិតគេ ហើយគេមានអារម្មណ៍ថាគេមានកំហុសនៅចំពោះព្រះ»១១។ គេបានបណ្តាលពួកគ្រីស្ទានឱ្យគិតថា ពេលវេលាខ្លី ណាស់ ហើយអ្វីដែលគេត្រូវធ្វើសម្រាប់អ្នកផង ត្រូវធ្វើឱ្យបានឆាប់។ ភាព អស់កល្បហាក់បីដូចជាបានបើកនៅចំពោះមុខគេ។ ព្រះវិញ្ញាណរបស់ព្រះ បានប្រទានអំណាចដល់ការថ្លែងទីបន្ទាល់របស់គេ ដើម្បីរៀបចំគេសម្រាប់ ថ្ងៃរបស់ព្រះ។ ជីវិតប្រចាំថ្ងៃរបស់គេ ជាសេចក្តីបន្ទោសដល់ក្រុមជំនុំដែល មិនឧទ្ទិសរកព្រះ។ ពួកអ្នកទាំងនេះ ពុំចង់ឱ្យមានការរំខានដល់សេចក្តី សប្បាយភ្លើតភ្លើន សេចក្តីរកប្រាក់កាស និងសេចក្តីត្រេកត្រអាលនឹង កិត្តិយសលោកីយ៍ទេ។ ដូច្នេះហើយ បានជាមានទំនាស់នឹងជំនឿនៃដំណើរ យាងមករបស់ព្រះគ្រីស្ទ។
អ្នកប្រឆាំង បានព្យាយាមបំបាក់ទឹកចិត្តមិនឱ្យសុើបអង្កេតបទគម្ពីរ ដោយបង្រៀនថាបទទំនាយទាំងឡាយបានបិទមិនឱ្យយល់។ ដូច្នេះ ពួកប្រូតេស្តង់បានដើរតាមជំហាននៃវិហារកាតូលិករ៉ូមទៅវិញ។ វិហារប្រូតេស្តង់ បានអះអាងថា ព្រះបន្ទូលដ៏សំខាន់មួយផ្នែក ដែលស្តីពីជំនាន់យើងនេះ គឺ ពុំអាចយល់បានឡើយ។ ពួកគ្រូគង្វាលបានថ្លែងថា គម្ពីរដានីយ៉ែល និង វិវរណៈ គឺសុទ្ធតែអាថ៌កំបាំងដែលពុំអាចយល់បាន។
ប៉ុន្តែ ព្រះគ្រីស្ទបានប្រាប់ដល់ពួកសាវ័ករបស់ទ្រង់ ចំពោះពាក្យរបស់ ហោរាដានីយ៉ែលដែលថា «អ្នកណាដែលអានមើល ឱ្យយល់ចុះ»។ ម៉ាថាយ ២៤:១៥។ ហើយការបើកសម្តែងគឺ នឹងត្រូវបានយល់។ «សេចក្តីដែលព្រះយេស៊ូវគ្រីស្ទបានបើកឱ្យឃើញ ជាសេចក្តីដែលព្រះបានប្រទានមកទ្រង់ ដើម្បី នឹងបង្ហាញដល់ពួកបាវបម្រើទ្រង់ ឱ្យដឹងពីអស់ទាំងការដែលបន្តិចទៀតនឹង ត្រូវកើតមានមក...។ មានពរហើយ អ្នកណាដែល មើល និងអស់អ្នកណា ដែល ស្តាប់ ពាក្យពេចន៍នៃទំនាយទាំងនេះ ហើយ ប្រព្រឹត្តតាម សេចក្តីទាំងប៉ុន្មានដែលកត់ទុកនេះដែរ ដ្បិតឯពេលវេលានោះជិតដល់ហើយ»។ វិវរណៈ ១:១-៣។
«មានពរហើយ អ្នកណាដែលមើល» ព្រោះមានអ្នកដែលនឹងមិន អាន។ «អស់អ្នកណាដែលស្តាប់» មានអ្នកដែលមិនព្រមស្តាប់អ្វីៗទាំងអស់ ដែលទាក់ទងនឹងទំនាយ «ហើយប្រព្រឹត្តតាមសេចក្តីទាំងប៉ុន្មានដែលកត់ទុកនេះដែរ» មនុស្សជាច្រើនបានបដិសេធសេចក្តីបង្គាប់នៅក្នុងសេចក្តីបើក សម្តែង ហើយគ្មានពួកគេណាម្នាក់អាចអះអាងសូមព្រះពរដែលត្រូវបាន សន្យាទេ។
ហេតុដូចម្តេច បានជាមនុស្សហ៊ានបង្រៀនថា ការបើកសម្តែងពីព្រះ វាហួសពីការយល់ដឹងរបស់មនុស្ស? វាជាសៀវភៅដែលបើកសម្តែង អាថ៌កំបាំង ជាសៀវភៅដែលបានបើកឱ្យអានទេតើ។ គម្ពីរវិវរណៈតម្រង់ គំនិតយើងទៅគម្ពីរដានីយ៉ែល។ គម្ពីរទាំងពីរនេះ បង្ហាញមេរៀនសំខាន់ៗស្តីអំពីព្រឹត្តិការណ៍ក្នុងទីបញ្ចប់នៃប្រវត្តិសាស្ត្រពិភពលោក។
ហោរាយ៉ូហានបានឃើញសភាពគ្រោះថ្នាក់ វិបត្តិ និងការរំដោះចុង ក្រោយនៃរាស្ត្ររបស់ព្រះ។ គាត់បានកត់ទុកព្រះរាជសារចុងក្រោយ ដែល នឹងរៀបចំចម្រូតនៃផែនដី សម្រាប់ដាក់ជង្រុកស្ថានសួគ៌ ឬក៏សម្រាប់ភ្លើង វិនាសកម្ម ដើម្បីឱ្យអ្នកណាដែលងាកចេញពីសេចក្តីខុសមកឯសេចក្តីពិត នឹងអាចដឹងពីគ្រោះថ្នាក់ និងការប៉ះទង្គិចដែលនឹងកើតឡើងដល់គេ។
ហេតុអ្វីបានជាមានការរាលដាលខាងភាពល្ងង់ខ្លៅ ឥតយល់ពីសំណេរ បរិសុទ្ធដ៏សំខាន់មួយផ្នែកដូច្នេះ? វាជាលទ្ធផលនៃការខិតខំសិក្សារបស់ ស្តេចនៃសេចក្តីងងឹត ដើម្បីបំបិទពីមនុស្សនូវអ្វីដែលសម្តែងពីការបោក បញ្ឆោតរបស់វា។ ដោយមូលហេតុនេះហើយ ព្រះគ្រីស្ទដែលជាអ្នកបើក សម្តែង ទ្រង់ទាយប្រាប់ពីសង្គ្រាមទាស់នឹងការបើកសម្តែង ហើយប្រទានពរ ដល់អស់អ្នកណាដែលអាន ស្តាប់ និងកាន់តាមបទទំនាយទៀតផង។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ មើល យើងហៅពួកអ្នកដែលទ្រាំទ្រ ថាជាអ្នកមានពរ ចុះអ្នករាល់គ្នាបានឮនិយាយ ពីសេចក្តីអត់ធន់របស់លោកយ៉ូបទៅហើយ ក៏បានឃើញថាដល់ចុងបំផុត នោះព្រះអម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណា និងសេចក្តីអាណិតអាសូរពោរពេញដែរ។ យ៉ាកុប ៥:១១