ថ្ងៃអង្គារ ទី៦​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ ទំនុកតម្កើង ជំពួក​១៥០

ខព្រះគម្ពីរប្រចាំថ្ងៃ៖ តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង។ សុភាសិត ៤:១៨

«ខ្ញុំបានដឹងថា ព្រះគម្ពីរបានលើកសម្តែងនូវព្រះអង្គសង្គ្រោះ ដូចខ្ញុំ ត្រូវការ ហើយខ្ញុំបានធុញថប់ក្នុងចិត្ត ដោយពុំយល់ថា ហេតុអ្វីបានជា សៀវភៅដែលគ្មានវិញ្ញាណសណ្ឋិត មានគោលការដែលសមនឹងផែនដី ដែលពោរពេញទៅដោយបាបកម្មនេះ? ខ្ញុំមិនហ៊ានសារភាពថា ព្រះគម្ពីរគឺជាការបើកសម្តែងមកពីព្រះ។ បទគម្ពីរទាំងនោះបានជាទីរីករាយចិត្ត ហើយ ក្នុងព្រះគ្រីស្ទ ខ្ញុំមានមិត្តសម្លាញ់ម្នាក់។ ចំពោះខ្ញុំ ព្រះអង្គសង្គ្រោះ គឺជាព្រះ ដ៏ឧត្តុងឧត្តមបំផុត ក្នុងចំណោមមនុស្សរាប់ពាន់នាក់ ចំណែកឯបទគម្ពីរវិញ ដែលពីដើមពិបាកយល់ហើយផ្ទុយគ្នានោះ ឥឡូវនេះបានក្លាយទៅជា ចង្កៀងដល់ជើងខ្ញុំ និងជាពន្លឺបំភ្លឺផ្លូវរបស់ខ្ញុំ...។ ខ្ញុំបានរកឃើញព្រះដ៏ជា អម្ចាស់ជាថ្មដាក្នុងកណ្តាលមហាសាគរនៃជីវិតខ្ញុំ។ ឥឡូវនេះ ព្រះគម្ពីរបានក្លាយជាមេរៀនមួយដ៏ធំចំពោះខ្ញុំ ហើយខ្ញុំអាចនិយាយដោយស្មោះត្រង់ថា ខ្ញុំបានសិក្សាដោយអំណរជាខ្លាំង...។ ខ្ញុំបានឆ្ងល់ថា ហេតុអ្វីបានជាមិនបាន ឃើញសោភណភាព និងសិរីល្អកាលពីមុន ហើយក៏នឹងកោតថាចេះ បដិសេធចោលកើតពីកាលនោះ...។ ខ្ញុំលែងមានចិត្តចង់អានអ្វីៗផ្សេងទៀតទាំងអស់ ហើយតាំងចិត្តក្រេបយកប្រាជ្ញាពីព្រះវិញ»។

លោកមិល្លើរ បានបង្ហាញជំនឿរបស់គាត់ក្នុងទីសាធារណៈ ប៉ុន្តែមិត្ត ភឿនរបស់គាត់ដែលមិនជឿ បានលើកមកនូវចំណុចទាំងនោះ ដែលខ្លួនគាត់ ផ្ទាល់បានជំទាស់នឹងព្រះគម្ពីរជាញឹកញយ។ គាត់បានវែកញែកថា បើព្រះ គម្ពីរជាការបើកសម្តែងមកពីព្រះ នោះត្រូវតែមានការស្របគ្នា។ គាត់បាន តាំងចិត្តសិក្សាបទគម្ពីរ ហើយរកមើលថាតើសេចក្តីផ្ទុយគ្នាទាំងប៉ុន្មាន នឹង អាចសម្របគ្នាបាន ឬមិនបាន។

ដោយទុកសព្វនាធិប្បាយចោលដោយឡែក គាត់បានផ្ទៀងបទគម្ពីរមួយនឹងបទគម្ពីរមួយទៀតដោយប្រើខយោងនៅក្បែរសន្លឹក និងមេពាក្យជា ជំនួយ។ ចាប់ពីគម្ពីរលោកុប្បត្តិ ដោយអានម្តងមួយខៗ ហើយកាលបើ ឃើញអ្វីមិនច្បាស់ គាត់បានផ្ទៀងជាមួួយខផ្សេងទៀត ដែលស្តីពីប្រធាន ដដែល តាមទម្លាប់គាត់។ ពាក្យនីមួយៗក្នុងប្រយោគ គឺសំខាន់ទាំងអស់។ ម៉្លោះហើយកាលណាគាត់ប្រទះឃ្លាដែលពិបាកយល់ គាត់រកចម្លើយនៅ ផ្នែកផ្សេងទៀតនៃបទគម្ពីរ។ គាត់បានសិក្សាដោយការអធិស្ឋានជាខ្លាំង ដើម្បីសូមនូវការយល់ដឹងពីព្រះ ហើយបានពិសោធសេចក្តីពិតនៃកាព្យ ឃ្លោងរបស់អ្នកកវីទំនុកតំកើង៖ «ការបើកសម្តែងព្រះបន្ទូលទ្រង់ នោះផ្សាយ ពន្លឺចេញ ក៏ធ្វើឱ្យមនុស្សឆោតល្ងង់មានយោបល់»។ ទំនុកតំកើង ១១៩:១៣០។

គាត់បានសិក្សាគម្ពីរដានីយ៉ែល និងវិវរណៈដោយចំណង់យ៉ាងខ្លាំង ហើយបានយល់ថានិមិត្តរូបទាំងឡាយដែលទាក់ទងនឹងបទទំនាយ នឹងអាច យល់បាន។ គាត់បានយល់ថា អស់ទាំងរូបភាព ពាក្យប្រៀបធៀប និងភាព ដូចគ្នា។ល។ គឺពន្យល់នៅខបន្តបន្ទាប់ ឬមាននិយមន័យនៅខផ្សេងទៀត ហើយការទាំងនេះ គឺសម្រាប់ឱ្យបានយល់តាមតែសេចក្តីដែលចែងមក។ ការ ខិតខំរបស់គាត់បានទទួលមកវិញនូវការចម្រើនមួយកម្រិតម្តងៗ។ គាត់បានតាមដានដោយសន្សឹមៗនូវខ្សែបទទំនាយដ៏សំខាន់។ ពួកទេវតានៃស្ថានសួគ៌ បានណែនាំគំនិតគាត់។

គាត់បានយល់ថា ទស្សនៈដែលគេនិយម ស្តីពីរយៈពេលមួយពាន់ឆ្នាំនៅលើផែនដី មុនទីបំផុតនៃពិភពលោក គឺពុំបានគាំទ្រដោយព្រះបន្ទូល របស់ព្រះទេ។ គោលលទ្ធិនេះ ដែលចង្អុលទៅឯសន្តិភាពមួយពាន់ឆ្នាំ មុន ការយាងមករបស់ព្រះអម្ចាស់ គឺផ្ទុយនឹងសេចក្តីបង្រៀនរ​​បស់ព្រះគ្រីស្ទ និង ពួកសាវ័កទ្រង់ ដែលបានថ្លែងថា ស្រូវនិងស្រងែនឹងដុះជាមួយគ្នារហូតដល់ចម្រូត ដែលជាទីបំផុតនៃពិភពលោក ហើយថា «ពួកអាក្រក់ និងពួកឆបោក នឹងមានជំនឿនជឿនទៅខាងសេចក្តីអាក្រក់កាន់តែខ្លាំងឡើង»។ ធីម៉ូថេទី២ ៣:១៣។

ការយាងមករបស់ព្រះគ្រីស្ទ

ក្រុមជំនុំជំនាន់ពួកសាវ័ក ពុំបានជឿតាមគោលលទ្ធិនៃការបំផ្លាស់ បំប្រែពិភពលោក និងការដែលព្រះគ្រីស្ទទ្រង់សោយរាជ្យខាងព្រលឹង វិញ្ញាណទេ។ លុះដល់សតវត្សទី១៨ ទើបពួកគ្រីស្ទានបានទទួលជឿលទ្ធិនេះជាទូទៅ។ លទ្ធិនេះបានធ្វើឱ្យមនុស្សគិតថា ការយាងមករបស់ព្រះ អម្ចាស់នោះគឺនៅឆ្ងាយណាស់ ព្រមទាំងបង្ការមិនឱ្យគេយកចិត្តទុកដាក់នឹងទីសម្គាល់ទាំងឡាយ ដែលប្រាប់ពីការយាងមករបស់ទ្រង់ផង។ វាបានធ្វើឱ្យ មនុស្សជាច្រើនខ្ជីខ្ជា ឥតរៀបចំខ្លួនចាំជួបព្រះអម្ចាស់របស់ខ្លួន។

លោកមិល្លើរបានយល់ពីការយាងមករបស់ព្រះគ្រីស្ទ ដូចដែលបានបង្រៀនយ៉ាងច្បាស់ក្នុងបទគម្ពីរ។ «ព្រះអម្ចាស់ទ្រង់នឹងយាងចុះពីស្ថានសួគ៌មក ដោយស្រែកបង្គាប់មួយព្រះឱស្ឋ ទាំងមានឮសម្លេងមហាទេវតា និងត្រែ របស់ព្រះផង»។ គេ «នឹងឃើញកូនមនុស្ស មកលើពពកនៅលើមេឃ មាន ទាំងព្រះចេស្តា និងសិរីល្អជាខ្លាំង»។ «ព្រោះដំណើរដែលកូនមនុស្សមក នោះនឹងដូចជាផ្លេកបន្ទោរដែលភ្លឺផ្លេកៗ ពីទិសខាងកើតដល់ទិសខាងលិច ដែរ»។ «កូនមនុស្សនឹងមកក្នុងសិរីល្អលោក មានទាំងពួកទេវតាបរិសុទ្ធ ទាំងអស់គ្នា»។ «ហើយលោកនឹងចាត់ពួកទេវតារបស់លោកឱ្យមកដោយ សូរផ្លុំត្រែជាខ្លាំង ទេវតាទាំងនោះនឹងប្រមូលពួករើសតាំងរបស់លោក»។ ថែស្សាឡូនីចទី១ ៤:១៦,១៧; ម៉ាថាយ ២៤:៣០,២៧; ២៥:៣១; ២៤:៣១។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា​ដែល​ដំណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក លោក​នឹង​ឈរ​ឡើង​ក៏​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ចាប់​តាំង​ពី​មាន​នគរ​ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី។ ដានីយ៉ែល ១២:១

Powered by CAM