ថ្ងៃពុធ ទី៧​ ខែកក្កដា ឆ្នាំ២០២១

មហាវិវាទ (ជំពូកទី-១៨) ​

អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិត ជំពួក​ ១​

ខព្រះគម្ពីរប្រចាំថ្ងៃ៖ ព្រោះ​ព្រះអម្ចាស់​ទ្រង់​នឹង​យាង​ចុះ​ពី​ស្ថានសួគ៌​មក ដោយ​ស្រែក​បង្គាប់​១​ព្រះឱស្ឋ ទាំង​មាន​ឮ​សំឡេង​មហា​ទេវតា និង​ត្រែ​របស់​ព្រះ​ផង នោះ​ពួក​ស្លាប់​ក្នុង​ព្រះគ្រីស្ទ​នឹង​រស់​ឡើង​វិញ​ជា​មុន​បង្អស់ រួច​យើង​រាល់​គ្នា​ដែល​កំពុង​តែ​រស់​នៅ ក៏​នឹង​បាន​លើក​ឡើង ទៅ​ក្នុង​ពពក​ជា​មួយ​គ្នា​ទាំង​អស់ ដើម្បី​ឲ្យ​បាន​ជួបជុំ​នឹង​ព្រះអម្ចាស់​នៅ​នា​អាកាស យ៉ាង​នោះ យើង​នឹង​នៅ​ជា​មួយ​នឹង​ព្រះអម្ចាស់​ជា​ដរាប​ទៅ។ ថែស្សាឡូនីចទី១ ៤:១៦-១៧

នៅពេលទ្រង់យាងមក អ្នកស្លាប់ដែលសុចរិត នឹងត្រូវបានលើក ឡើង ហើយអ្នកសុចរិតដែលនៅរស់ នឹងត្រូវបានបំផ្លាស់បំប្រែ។ «យើង ទាំងអស់គ្នានឹងមិនដេកលក់ទេ តែទាំងអស់គ្នានឹងបានផ្លាស់ប្រែក្នុងមួយ រំពេចវិញ គឺក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ក្នុងកាលដែលឮសូរត្រែក្រោយ បង្អស់ ដ្បិតត្រែនឹងឮឡើងមែន នោះពួកស្លាប់នឹងរស់ឡើងវិញ មិនពុក រលួយទៀតឡើយ រួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅ។ ដ្បិតត្រូវតែរូប កាយដ៏ពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយវិញ ហើយរូប កាយដែលរមែងស្លាប់នេះ ត្រូវតែប្រដាប់ដោយសេចក្តីដែលមិនចេះស្លាប់ វិញដែរ»។ «ពួកស្លាប់ក្នុងព្រះគ្រីស្ទ នឹងរស់ឡើងវិញជាមុនបង្អស់ រួចយើង រាល់គ្នាដែលកំពុងរស់នៅ ក៏នឹងបានលើកឡើងទៅក្នុងពពកជាមួយគ្នាទាំងអស់ ដើម្បីឱ្យបានជួបជុំនឹងព្រះអម្ចាស់នៅលើអាកាសយ៉ាងនោះ យើងនឹងនៅជាមួយនឹងព្រះអម្ចាស់ជារៀងដរាបទៅ»។ កូរិនថូសទី១ ១៥:៥១-៥៣; ថែស្សាឡូនីចទី១ ៤:១៦,១៧។

មនុស្ស ក្នុងសណ្ឋានធម្មតារបស់គេ គឺរមែងស្លាប់ និងពុករលួយ ឯ នគររបស់ព្រះវិញគឺនឹងមិនចេះពុករលួយឡើយ។ ដូច្នេះហើយបានជា មនុស្សដែលមានសណ្ឋានធម្មតានេះ មិនអាចចូលទៅក្នុងនគររបស់ព្រះ បានទេ។ នៅពេលព្រះយេស៊ូវយាងមក ទ្រង់នឹងផ្តល់អមតភាពដល់រាស្ត្រ ទ្រង់ ហើយបន្ទាប់មក ទ្រង់ហៅពួកគេឱ្យគ្រងនគរស្ថានសួគ៌ ដែលជាមត៌ក របស់គេរហូតមកដល់ឥឡូវនេះ។

បទគម្ពីរ និងលំដាប់ពេលវេលា

ខទាំងនេះ និងបទគម្ពីរផ្សេងៗទៀត បានបញ្ជាក់ដល់លោកមិល្លើរយ៉ាងច្បាស់ថា ការមានសន្តិភាពទូទាំងសកលលោក និងការតាំងនគររបស់ព្រះនៅលើផែនដីយើង គឺកើតឡើងបន្ទាប់ពីការយាងមកជាលើកទីពីរ។ ម៉្យាងទៀត ស្ថានភាពពិភពលោក សមស្របគ្នានឹងការពិពណ៌នានៃទំនាយនៅថ្ងៃចុងក្រោយនោះផង។ សេចក្តីនេះ បានបង្ខំឱ្យគាត់សម្រេចសេចក្តី សន្និដ្ឋានថាអំឡុងពេលទុកសម្រាប់ផែនដី ក្នុងលក្ខណៈបច្ចុប្បន្ននេះ គឺ ហៀបនឹងផុតហើយ។

«ភ័ស្តុតាងមួយប្រភេទទៀត ដែលប៉ះពាល់ដល់គំនិតខ្ញុំយ៉ាងខ្លាំង» គាត់មានប្រសាសន៍ «គឺលំដាប់ពេលវេលានៃបទគម្ពីរ...។ ខ្ញុំបានស្រាវជ្រាវ ឃើញថា ព្រឹត្តិការណ៍ដែលបានទាយរួចហើយ ហើយបានសម្រេចជា ញយៗនៅអតីតកាល ច្រើនតែកើតឡើងក្នុងអំឡុងពេលមួយ។ ព្រឹត្តិការណ៍ ...ដែលនៅកាលនោះគ្រាន់តែជាទំនាយប៉ុណ្ណោះ...ត្រូវបានសម្រេចដូចបាន ទាយទុក»។

នៅពេលគាត់បានរកឃើញអំឡុងពេលវេលា ដែលលាតសន្ធឹងទៅដល់ការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ គាត់បានចាត់ទុកពេលនោះ ថាជា «ពេលវេលាដែលបានតាំងជាមុន» ជាពេលវេលាដែលព្រះបានបង្ហាញ ដល់អ្នកបម្រើរបស់ទ្រង់។ «សេចក្តីដែលបានបើកសម្តែងមកទាំងប៉ុន្មាននោះស្រេចនៅយើងរាល់គ្នា ហើយនិងកូនចៅយើងជារៀងដរាបវិញ»។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលថា ទ្រង់ «នឹងមិនធ្វើដូច្នោះឡើយ លើកតែទ្រង់សម្តែងឱ្យពួកហោរាជាអ្នកបម្រើទ្រង់ឃើញគំនិតលាក់បាំងរបស់ទ្រង់»។ ចោទិយកថា ២៩:២៩; អេម៉ុស ៣:៧។ សិស្សនៃព្រះបន្ទូលរបស់ព្រះអាចរកឃើញនូវព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ដែលបទគម្ពីរ បានពន្យល់យ៉ាងច្បាស់។

«ខ្ញុំបានជឿច្បាស់ក្នុងខ្លួនមែនទែន» មិល្លើរបានមានប្រសាសន៍ «ថាអស់ទាំងបទគម្ពីរដែលបានប្រទានមកដោយការបណ្តាលពីព្រះ គឺសុទ្ធតែ មានប្រយោជន៍ ហើយបានសរសេរដោយជនបរិសុទ្ធ នៅពេលព្រះវិញ្ញាណ សណ្ឋិតលើគេ ហើយក៏បានសរសេរ ‘សម្រាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឱ្យយើងមានសេចក្តីសង្ឃឹម ដោយសេចក្តីអត់ធ្មត់ និងសេចក្តីកំសាន្ត ចិត្តដោយសារគម្ពីរ‘។...ដូច្នេះហើយខ្ញុំគិតថា ក្នុងការព្យាយាមនឹងយល់អំពីអ្វីដែលព្រះទ្រង់ជ្រាបថាសមនឹងសម្តែងមកយើងនោះ ខ្ញុំគ្មានសិទ្ធិនឹងមើលរំលង អំឡុងពេលនៃការទស្សន៍ទាយបានឡើយ»។
​ ​
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នៅ​គ្រា​នោះ មីកែល ជា​មហា​ទេវតា​ដែល​ដំណាង​ពួក​កូន​ចៅ​របស់​សាសន៍​អ្នក លោក​នឹង​ឈរ​ឡើង​ក៏​នឹង​មាន​គ្រា​វេទនា​ជា​ខ្លាំង ដល់​ម៉្លេះ​បាន​ជា​ចាប់​តាំង​ពី​មាន​នគរ​ដរាប​ដល់​វេលា​នោះ​ឯង នោះ​មិន​ដែល​កើត​មាន​យ៉ាង​ដូច្នោះ​ឡើយ ហើយ​នៅ​គ្រា​នោះ សាសន៍​អ្នក​នឹង​បាន​ប្រោស​ឲ្យ​រួច គឺ​អស់​អ្នក​ណា​ដែល​មាន​កត់​ទុក​ក្នុង​បញ្ជី។ ដានីយ៉ែល ១២:១

Powered by CAM