ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១
អំណានព្រះគម្ពីរប្រចាំថ្ងៃ៖ សុភាសិត ជំពួក២
ខព្រះគម្ពីរប្រចាំថ្ងៃ៖ ក៏ប្រាប់ខ្ញុំថា នែ អញនឹងឲ្យឯងដឹង ពីការដែលត្រូវមកក្នុងពេលចុងបំផុតនៃសេចក្តីគ្នាន់ក្នាញ់ ដ្បិតការជាក់ស្តែងនេះសំដៅទៅគ្រាចុងបំផុត។ ដានីយ៉ែល ៨:១៩
ទំនាយដែលបង្ហាញយ៉ាងច្បាស់ជាងគេ ពីពេលវេលានៃការយាង មកជាលើកទីពីរ គឺដានីយ៉ែល ៨:១៤ ដែលចែងថា «ដរាបដល់បានកន្លង ២៣០០ព្រឹក និងល្ងាចទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ»។ ដោយ យកព្រះគម្ពីរមកបកស្រាយបទគម្ពីរ លោកមិល្លើរបានយល់ថា មួយថ្ងៃ ក្នុង និមិត្តរូបនៃបទទំនាយ តំណាងមួយឆ្នាំ។ គាត់បានយល់ថា រយៈកាល ២៣០០ថ្ងៃក្នុងទំនាយ ឬ២៣០០ឆ្នាំ នឹងពន្យារហួសពេលកំណត់សម្រាប់ សាសន៍អ៊ីស្រាអែល ម៉្លោះហើយមិនអាចសំដៅទៅរោងឧបោសថក្នុងពេលកំណត់នោះទេ។
លោកមិល្លើរបានទទួលជឿទស្សនៈដែលគេនិយម ដែលក្នុងយុគ សម័យគ្រីស្ទាន ផែនដីគឺជា «រោងឧបោសថ» ម៉្លោះហើយ ក៏យល់ថាការ សម្អាតរោងឧបោសថដែលបានទាយក្នុងដានីយ៉ែល ៨:១៤ នោះ គឺតំណាង ការសម្អាតផែនដី ដោយភ្លើងនៅពេលព្រះគ្រីស្ទយាងមកជាលើកទីពីរ។ បើ រកចំណុចចាប់ផ្តើមរយៈពេល២៣០០ថ្ងៃនោះឃើញត្រឹមត្រូវ គាត់សម្រេច សេចក្តីថានឹងអាចរកឃើញពេលវេលានៃការយាងមកជាលើកទីពីរបាន។
ការរកឃើញនៃតារាងពេលវេលានៃទំនាយ
លោកមិល្លើរបានបន្តការពិនិត្យបទទំនាយទាំងឡាយទាំងយប់ទាំង ថ្ងៃ ឈ្លក់ទៅនឹងការសិក្សានូវអ្វីដែលឥឡូវបានលេចឡើងជាការសំខាន់ដ៏ អស្ចារ្យ។ នៅក្នុងជំពូកទីប្រាំបីនៃគម្ពីរដានីយ៉ែល គាត់បានរកចំណុចចាប់ ផ្តើមនៃអំឡុងពេល២៣០០ថ្ងៃមិនឃើញសោះ។ ទេវតាការព្រីយ៉ែលដែលត្រូវ បានបញ្ជាឱ្យទៅពន្យល់ទស្សននិមិត្តដល់ដានីយ៉ែល បានបង្ហើបឱ្យគាត់ យល់តែបន្តិចបន្តួចប៉ុណ្ណោះ។ នៅពេលការធ្វើទុក្ខបុកម្នេញដ៏អាក្រក់ដែល នឹងធ្លាក់ដល់ព្រះវិហារ ត្រូវបានបើកសម្តែងដល់ហោរាក្នុងទស្សននិមិត្ត គាត់ ក៏ទ្រាំទៀតលែងបាន។ ដានីយ៉ែលបាន «ខ្សោះល្វើយ ហើយឈឺអស់បួនដប់ ថ្ងៃ»។ «ខ្ញុំក៏អស្ចារ្យក្នុងចិត្តពីដំណើរការជាក់ស្តែងនោះ» គាត់បានមាន ប្រសាសន៍ «ប៉ុន្តែគ្មានអ្នកណាយល់សោះ»។ ដានីយ៉ែល ៨:២៧។
តែព្រះបានមានបន្ទូលដល់អ្នកនាំសារទ្រង់ថា៖ «ចូរឱ្យមនុស្សនេះ យល់ការជាក់ស្តែងចុះ»។ ក្នុងសេចក្តីគោរពប្រតិបត្ត ទេវតាក៏បានត្រឡប់ទៅ ដានីយ៉ែលវិញ ហើយមានបន្ទូលថា៖ «យើងបានចេញមកឥឡូវ ដើម្បីនឹងឱ្យ អ្នកមានប្រាជ្ញា ហើយនិងយោបល់...ដូច្នេះចូរពិចារណាសេចក្តីនេះ ហើយ យល់ការជាក់ស្តែងចុះ»។ ចំណុចសំខាន់មួយនៅក្នុងជំពូក៨ ត្រូវបានទុក ចោលពុំបានពន្យល់ ពោលគឺអំឡុងពេល២៣០០ថ្ងៃ។ ដូច្នេះហើយ ទេវតាក៏បន្តការពន្យល់ដោយសង្កត់ទៅលើពេលវេលាម្តងវិញ៖
«គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង នឹងដល់ទីក្រុងបរិសុទ្ធ របស់ឯង...ដូច្នេះត្រូវឱ្យដឹង ហើយយល់ថា ចាប់តាំងពីចេញបង្គាប់ឱ្យតាំង ក្រុងយេរូសាឡិម ហើយសង់ឡើងវិញដរាបដល់អ្នកដែលចាក់ប្រេងតាំងនោះ គឺជាអ្នកកំពូលបណ្តាច់ នោះត្រូវជាចំនួន៧អាទិត្យ និង៦២អាទិត្យ រួច នៅគ្រាជ្រួលច្រាល់ នោះទីក្រុងនឹងបានសង់ឡើងវិញ មានទាំងផ្លូវទ្វារ និង កំផែងផង។ លុះក្រោយពី៦២អាទិត្យនោះទៅ នោះអ្នកដែលបានចាក់ប្រេង តាំងឡើង នឹងត្រូវផ្តាច់ចេញវិញឥតមានទាក់ទងនឹងអ្វីឡើយ៖...ហើយទ្រង់នឹងតាំងសញ្ញាយ៉ាងម៉ឺងម៉ាត់នឹងមនុស្សជាច្រើននៅរវាង១អាទិត្យ តែដល់ ពាក់កណ្តាលអាទិត្យនោះ ទ្រង់នឹងធ្វើឱ្យការថ្វាយយញ្ញបូជា និងតង្វាយ លែងមានតទៅទៀត»។ ដានីយ៉ែល ៨:១៦ ៩:២២,២៣; ២៤-២៧។
ព្រះបានបញ្ជូនទេវតាទៅដានីយ៉ែល ដើម្បីពន្យល់ចំណុចដែលគាត់ពុំបានយល់ ពោលគឺខដែលចែងថា «ដរាបបានកន្លង២៣០០ព្រឹក និងល្ងាច ទៅ នោះទើបទីបរិសុទ្ធនឹងបានស្អាតឡើងវិញ»។ ព្រះបន្ទូលដំបូងរបស់ ទេវតាគឺ «គ្រប់ចិតសិបអាទិត្យបានកំណត់ដល់សាសន៍ឯង នឹងដល់ទីក្រុង បរិសុទ្ធរបស់ឯង»។ ពាក្យថា កំណត់ គឺមានន័យថា «ផ្តាច់ចេញ»។ ចិតសិប អាទិត្យ ឬ៤៩០ឆ្នាំ គឺនឹងត្រូវផ្តាច់ចេញ ជាពិសេសពីពួកជូវ។
ខព្រះគម្ពីរប្រចាំថ្ងៃសប្តាហ៍៖ នៅគ្រានោះ មីកែល ជាមហាទេវតាដែលដំណាងពួកកូនចៅរបស់សាសន៍អ្នក លោកនឹងឈរឡើងក៏នឹងមានគ្រាវេទនាជាខ្លាំង ដល់ម៉្លេះបានជាចាប់តាំងពីមាននគរដរាបដល់វេលានោះឯង នោះមិនដែលកើតមានយ៉ាងដូច្នោះឡើយ ហើយនៅគ្រានោះ សាសន៍អ្នកនឹងបានប្រោសឲ្យរួច គឺអស់អ្នកណាដែលមានកត់ទុកក្នុងបញ្ជី។ ដានីយ៉ែល ១២:១